1怎樣認出 神的靈親愛的,不要每個靈都信,總要試驗那些靈是否出於 神,因為有許多假先知已經來到世上了。
1កូនចៅជាទីស្រឡាញ់អើយ សូមកុំជឿអស់អ្នកដែលថា ខ្លួនមានព្រះវិញ្ញាណគង់នៅជាមួយនោះឡើយ ត្រូវល្បងលគេមើល ដើម្បីអោយដឹងថា វិញ្ញាណនេះមកពីព្រះជាម្ចាស់មែនឬយ៉ាងណាដ្បិតមានព្យាការី ក្លែងក្លាយជាច្រើនបានមកក្នុងលោកនេះ។
2你們可以這樣認出 神的靈:凡是承認耶穌基督是成了肉身來的,那靈就是出於 神。
2បងប្អូនអាចស្គាល់ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បាននៅត្រង់នេះ គឺអ្នកណា ប្រកាសជំនឿថា ព្រះយេស៊ូគ្រិស្ដ បានយាងមកកើតជាមនុស្ស អ្នកនោះមានព្រះវិញ្ញាណមកពីព្រះជាម្ចាស់មែន
3凡是不承認耶穌基督是成了肉身來的,那靈就不是出於 神,而是敵基督者的靈;你們聽過他要來,現在他已經在世上了。
3តែអ្នកណាមិនទទួលស្គាល់ថាព្រះយេស៊ូកើតមកជាមនុស្សទេ អ្នកនោះមិនកើតមកពីព្រះជាម្ចាស់ឡើយ គឺមកពីមេប្រឆាំងព្រះគ្រិស្ដវិញ ដូចអ្នករាល់គ្នាបានទទួលដំណឹងថា មានមេប្រឆាំងនឹងព្រះគ្រិស្ដកំពុងតែមក ឥឡូវនេះគេក៏នៅក្នុងពិភពលោកស្រាប់។
4孩子們,你們是屬於 神的,並且已經勝過他們,因為那在你們裡面的比那在世上的更大。
4កូនចៅអើយ អ្នករាល់គ្នាកើតមកពីព្រះជាម្ចាស់ ហើយអ្នករាល់គ្នាបានឈ្នះព្យាការី ក្លែងក្លាយទាំងនោះដ្បិតព្រះអង្គដែលគង់នៅក្នុងអ្នករាល់គ្នា ទ្រង់មានអំណាចធំជាងម្ចាស់លោកីយ៍នេះទៅទៀត។
5他們是屬於世界的,因此講論屬世的事,世界也就聽從他們。
5អ្នកទាំងនោះកើតមកពីលោកីយ៍ ហេតុនេះហើយបានជាពាក្យសំដីរបស់គេចេញពីលោកីយ៍ ហើយមនុស្សលោកស្ដាប់គេ។
6我們是屬於 神的,認識 神的就聽從我們,不屬於 神的就不聽從我們。這樣,我們就可以辨別真理的靈和謬妄的靈了。
6រីឯយើងវិញ យើងកើតមកពីព្រះជាម្ចាស់ អ្នកណាស្គាល់ព្រះជាម្ចាស់ អ្នកនោះក៏ស្ដាប់យើងដែរ អ្នកណាមិនកើតមកពីព្រះជាម្ចាស់ទេ អ្នកនោះមិនស្ដាប់យើងឡើយ គឺត្រង់ហ្នឹងហើយដែលយើងអាចដឹងថាព្រះវិញ្ញាណសំដែងសេចក្ដីពិត ខុសពីវិញ្ញាណដែលនាំអោយវង្វេងនោះយ៉ាងណា។
7 神是愛親愛的,我們應當彼此相愛,因為愛是從 神那裡來的。凡是愛人的,都是從 神生的,並且認識 神。
7កូនចៅជាទីស្រឡាញ់អើយ យើងត្រូវស្រឡាញ់គ្នាទៅវិញទៅមក ព្រោះសេចក្ដីស្រឡាញ់កើតមកពីព្រះជាម្ចាស់។ អ្នកណាមានចិត្ដស្រឡាញ់ អ្នកនោះកើតមកពីព្រះជាម្ចាស់ ហើយក៏ស្គាល់ព្រះជាម្ចាស់ដែរ។
8不愛人的,就不認識 神,因為 神就是愛。
8រីឯអ្នកដែលមិនចេះស្រឡាញ់ មិនបានស្គាល់ព្រះជាម្ចាស់ទេ ដ្បិតព្រះជាម្ចាស់ជាសេចក្ដីស្រឡាញ់។
9 神差遣他的獨生子到世上來,要使我們藉著他而活; 神的愛就在我們中間顯明了。
9ព្រះជាម្ចាស់បានសំដែងព្រះហឫទ័យស្រឡាញ់របស់ព្រះអង្គក្នុងចំណោមយើង គឺព្រះអង្គបានចាត់ព្រះបុត្រា តែមួយគត់របស់ព្រះអង្គអោយយាងមកក្នុងលោកនេះ ដើម្បីអោយយើងមានជីវិតដោយសារព្រះបុត្រា។
10不是我們愛 神,而是 神愛我們,差遣他的兒子為我們的罪作了贖罪祭,這就是愛了。
10សេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់មានដូចតទៅនេះ មិនមែនយើងទេដែលបានស្រឡាញ់ព្រះអង្គ គឺព្រះអង្គទេតើដែលបានស្រឡាញ់យើង និង បានចាត់ព្រះបុត្រារបស់ព្រះអង្គអោយយាងមកបូជាព្រះជន្ម លោះយើងអោយរួចពីបាបផង។
11親愛的, 神既然這樣愛我們,我們也應當彼此相愛。
11កូនចៅជាទីស្រឡាញ់អើយ ប្រសិនបើព្រះជាម្ចាស់បានស្រឡាញ់យើងដល់កំរិតនេះទៅហើយ យើងក៏ត្រូវស្រឡាញ់គ្នាទៅវិញទៅមកដែរ។
12從來沒有人見過 神,我們若彼此相愛, 神就住在我們裡面,他的愛也在我們裡面得到成全了。
12ពុំដែលមាននរណាបានឃើញព្រះជាម្ចាស់ឡើយ។ ប្រសិនបើយើងស្រឡាញ់គ្នាទៅវិញទៅមកព្រះជាម្ចាស់ស្ថិតនៅជាប់នឹងយើង ហើយព្រះហឫទ័យស្រឡាញ់របស់ព្រះអង្គ នឹងបានគ្រប់លក្ខណៈនៅក្នុងយើងដែរ។
13 神把他的靈賜給我們,我們就知道我們是住在他裡面,他也住在我們裡面。
13យើងដឹងថាយើងស្ថិតនៅជាប់នឹងព្រះអង្គ ហើយព្រះអង្គស្ថិតនៅជាប់នឹងយើង ដោយទ្រង់បានចែកព្រះវិញ្ញាណរបស់ព្រះអង្គមកយើង។
14父差遣子作世人的救主,這是我們見過的,並且現在作見證。
14រីឯយើងវិញ យើងបានឃើញ ហើយយើងផ្ដល់សក្ខីភាពថា ព្រះបិតាបានចាត់ព្រះបុត្រាអោយយាងមកសង្គ្រោះមនុស្សលោក។
15凡承認耶穌是 神的兒子的, 神就住在他裡面,他也住在 神裡面。
15អ្នកណាប្រកាសជំនឿថាព្រះយេស៊ូពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់ ព្រះជាម្ចាស់ស្ថិតនៅជាប់នឹងអ្នកនោះ ហើយអ្នកនោះក៏ស្ថិតនៅជាប់នឹងព្រះអង្គដែរ។
16 神對我們的愛,我們已經明白了,而且相信了。 神就是愛;住在愛裡面的,就住在 神裡面, 神也住在他裡面。
16រីឯយើងវិញ យើងបានស្គាល់ព្រះហឫទ័យស្រឡាញ់របស់ព្រះជាម្ចាស់ក្នុងចំណោមយើង ហើយយើងក៏បានជឿ។ ព្រះជាម្ចាស់ជាសេចក្ដីស្រឡាញ់ អ្នកណាស្ថិតនៅជាប់នឹងសេចក្ដីស្រឡាញ់ អ្នកនោះស្ថិតនៅជាប់នឹងព្រះជាម្ចាស់ ហើយព្រះជាម្ចាស់ក៏ស្ថិតនៅជាប់នឹងអ្នកនោះដែរ។
17這樣,愛在我們裡面就得到成全,使我們在審判的日子,可以坦然無懼。因為他怎樣,我們在這世上也怎樣。
17បើសេចក្ដីស្រឡាញ់ ពិតជាបាន គ្រប់លក្ខណៈនៅក្នុងយើងមែន នោះយើងនឹងមានចិត្ដរឹងប៉ឹងនៅថ្ងៃព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សលោក ដ្បិតក្នុងលោកនេះ យើងមានរបៀបរស់នៅដូចព្រះយេស៊ូដែរ។
18愛裡沒有懼怕,完全的愛可以把懼怕驅除,因為懼怕含有刑罰,懼怕的人在愛裡還沒有完全。
18បើយើងមានសេចក្ដីស្រឡាញ់ក្នុងខ្លួន យើងឥតមានភ័យខ្លាចទេ តែសេចក្ដីស្រឡាញ់ដ៏គ្រប់លក្ខណៈ បណ្ដេញការភ័យខ្លាចអោយចេញផុតទៅបានថែមទៀតផង។ អ្នកណានៅភ័យខ្លាច អ្នកនោះតែងតែខ្លាចទទួលទណ្ឌកម្ម ដូច្នេះ សេចក្ដីស្រឡាញ់ពុំទាន់បានគ្រប់លក្ខណៈនៅក្នុងខ្លួនគេឡើយ។
19我們愛,因為 神先愛我們。
19រីឯយើងវិញ យើងមានចិត្ដស្រឡាញ់ ព្រោះព្រះអង្គបានស្រឡាញ់យើងជាមុន។
20人若說“我愛 神”,卻恨他的弟兄,就是說謊的。不愛看得見的弟兄,就不能愛看不見的 神。
20បើនរណាម្នាក់ពោលថា "ខ្ញុំស្រឡាញ់ព្រះជាម្ចាស់" តែស្អប់បងប្អូនរបស់ខ្លួន អ្នកនោះនិយាយកុហកហើយ។ អ្នកណាមិនស្រឡាញ់ បងប្អូនដែល ខ្លួនមើលឃើញ ក៏ ពុំ អាចស្រឡាញ់ព្រះជាម្ចាស់ដែលខ្លួនមើលពុំឃើញនោះបានដែរ។
21愛 神的,也應當愛弟兄,這就是我們從 神領受的命令。
21យើងបានទទួលបទបញ្ជានេះពីព្រះអង្គថា «អ្នកណាស្រឡាញ់ព្រះជាម្ចាស់ អ្នកនោះក៏ត្រូវស្រឡាញ់បងប្អូនដែរ»។