聖經新譯本

Khmer

1 Thessalonians

3

1派提摩太前往我們既然不能再忍下去,就決定留在雅典,
1ដោយយើងពុំអាចទ្រាំតទៅទៀតបានយើង ក៏សំរេចចិត្ដស្នាក់នៅក្រុងអាថែន តែគ្នាយើង
2派我們的弟兄,就是在基督的福音上和 神同工的提摩太去,為了要在你們的信仰上堅定你們,勸慰你們,
2ហើយចាត់លោកធីម៉ូថេជាបងប្អូនរបស់យើងដែលធ្វើការរួមជាមួយព្រះជាម្ចាស់ក្នុងការប្រកាសដំណឹងល្អ របស់ព្រះគ្រិស្ដ អោយមកជួយពង្រឹង និង ដាស់តឿនបងប្អូនអោយមានជំនឿរឹងប៉ឹងឡើង
3免得有人在各樣的患難中動搖了。你們自己知道,我們受患難原是命定的。
3ដើម្បីកុំអោយមាននរណាម្នាក់ធ្លាក់ទឹកចិត្ដ ព្រោះតែទុក្ខវេទនាដែលកំពុងកើតមាននៅពេលនេះឡើយ បងប្អូនជ្រាបស្រាប់ហើយថា ព្រះជាម្ចាស់បានតំរូវអោយយើងជួបប្រទះនឹងទុក្ខវេទនាយ៉ាងនេះឯង។
4我們在你們那裡的時候,早已對你們說過,我們將會遭受患難。後來應驗了,這是你們知道的。
4កាលយើងនៅជាមួយបងប្អូននៅឡើយ យើងបានជំរាបបងប្អូនរួចហើយថា យើងមុខជានឹងជួបទុក្ខវេទនា។ ទុក្ខវេទនានេះក៏កើតមានមែន ដូចបងប្អូនជ្រាបស្រាប់។
5因此,我既然不能再忍下去,就派人去打聽你們的信心怎樣;恐怕那試探人的誘惑了你們,以致我們的勞苦白費了。
5ហេតុនេះ ដោយខ្ញុំពុំអាចទ្រំាតទៅទៀតបាន ខ្ញុំក៏ចាត់លោកធីម៉ូថេអោយមកយកដំណឹងអំពីជំនឿរបស់បងប្អូន ព្រោះខ្ញុំខ្លាចក្រែងលោមេល្បួងមកល្បួងបងប្អូនបាន បណ្ដាលអោយការនឿយហត់របស់យើង បែរទៅជាអសារបង់វិញ។
6提摩太剛剛從你們那裡回來,把你們信心和愛心的好消息帶給我們。他還說,你們常常懷念我們,切切想見我們,好像我們想見你們一樣。
6ឥឡូវនេះ លោកធីម៉ូថេទើបនឹងវិលត្រឡប់ទៅដល់យើងវិញ ហើយគាត់បាននាំដំណឹងល្អ អំពីជំនឿ និង អំពីសេចក្ដីស្រឡាញ់របស់បងប្អូនមកប្រាប់យើង។ គាត់ប្រាប់យើងថាបងប្អូន នៅនឹកចាំពីយើងជានិច្ច ហើយមានបំណងចង់ជួបយើងវិញ យ៉ាងខ្លាំងដូចយើងចង់ជួបបងប្អូនដែរ។
7所以弟兄們,我們在這一切困苦患難中,因著你們的信心就得了安慰。
7ហេតុនេះ បងប្អូនអើយ ជំនឿរបស់បងប្អូនបានធ្វើអោយចិត្ដ យើងបែរជាធូរស្រាលវិញ ទោះបីយើងពិបាកចិត្ដគ្រប់យ៉ាង និង មានទុក្ខវេទនាយ៉ាងណាក្ដី។
8如果你們在主裡站立得穩,我們就可以活下去了。
8ដោយបងប្អូនស្ថិតនៅខ្ជាប់ខ្ជួន ជាមួយព្រះអម្ចាស់ដូច្នេះ យើងក៏ដូចជាមានជីវិតរស់វិញដែរ។
9我們因你們的緣故,在我們的 神面前滿有喜樂;為這一切喜樂,我們可以為你們向 神獻上怎麼樣的感謝呢!
9យើងពុំដឹងជារកពាក្យអ្វីមកថ្លែង អរព្រះគុណព្រះជាម្ចាស់អំពីបងប្អូននោះឡើយ ព្រោះតែបងប្អូនធ្វើអោយយើងមានអំណររីករាយ នៅចំពោះព្រះភ័ក្ដ្រព្រះជាម្ចាស់របស់យើង។
10我們晝夜迫切祈求,要見你們的面,並且要補滿你們信心的不足。
10ទាំងយប់ទាំងថ្ងៃ យើងទទូចសូមព្រះអង្គមេត្ដាប្រោសអោយបានឃើញមុខបងប្អូន ព្រមទាំងប្រទានអោយជំនឿរបស់បងប្អូនបានពេញលក្ខណៈ កុំបីមានចន្លោះត្រង់ណាឡើយ។
11願我們的父 神自己和我們的主耶穌為我們開路,使我們可以到你們那裡去。
11សូមព្រះជាម្ចាស់ផ្ទាល់ ជាព្រះបិតារបស់យើង និង ព្រះយេស៊ូជាអម្ចាស់នៃយើងទ្រង់រៀបចំផ្លូវអោយយើងមករកបងប្អូន។
12又願主叫你們彼此相愛的心,和愛眾人的心,都充充足足,多而又多,好像我們愛你們一樣。
12សូមព្រះអម្ចាស់ប្រទានអោយបងប្អូនមានសេចក្ដីស្រឡាញ់ ដល់គ្នាទៅវិញទៅមក និង ស្រឡាញ់មនុស្សទាំងអស់ កាន់តែខ្លាំងឡើងៗ ជាអនេកដូចយើងបានស្រឡាញ់បងប្អូនដែរ។
13也願他堅定你們的心,好叫你們在我們主耶穌和眾聖徒再來的時候,在我們的父 神面前,完全聖潔,無可指摘。
13សូមព្រះអង្គប្រទានអោយចិត្ដគំនិតរបស់បងប្អូនមានជំហររឹងប៉ឹងអោយបងប្អូនបានវិសុទ្ធឥតខ្ចោះ នៅចំពោះព្រះភ័ក្ដ្រព្រះជាម្ចាស់ជាព្រះបិតារបស់យើង ក្នុងពេលព្រះយេស៊ូជាអម្ចាស់នៃយើងយាងមក ជាមួយប្រជាជនដ៏វិសុទ្ធទាំងអស់របស់ព្រះអង្គ!