1作監督的資格“如果有人渴慕監督的職分,他就是愛慕善工。”這話是可信的。
1ពាក្យនេះគួរអោយជឿ គឺថា ប្រសិនបើបងប្អូនណាម្នាក់ ចង់បានមុខងារជាអភិបាលគាត់មានបំណងបំពេញមុខងារដ៏ប្រសើរហើយ។
2所以作監督的,必須無可指摘,只作一個妻子的丈夫,有節制,自律,莊重,樂意接待客旅,善於教導,
2អ្នកអភិបាលត្រូវមានគុណសម្បត្ដិល្អឥតខ្ចោះ ត្រូវមានភរិយាតែមួយប៉ុណ្ណោះ មិនស្រវឹងស្រា មានចិត្ដធ្ងន់មានកិរិយាមារយាទល្អ ចេះទទួលភ្ញៀវ ចេះបង្រៀន
3不好酒,不打人,只要溫和,與人無爭,不貪財,
3មិនចំណូលស្រា មិនចេះឈ្លោះប្រកែក គឺមានចិត្ដសប្បុរស មិនចេះរករឿងមិនស្រឡាញ់ប្រាក់ឡើយ។
4好好管理自己的家,使兒女凡事敬重順服。
4គាត់ត្រូវចេះមើលខុស្រតូវលើក្រុមគ្រួសាររបស់គាត់ផ្ទាល់ ព្រមទាំងអោយកូនចៅរបស់គាត់ចេះស្ដាប់បង្គាប់ និង មានកិរិយាថ្លៃថ្នូរទាំងស្រុង
5(人若不知道怎樣管理自己的家,怎能照料 神的教會呢?)
5ព្រោះថា ប្រសិនបើមនុស្សម្នាក់មិនចេះមើលខុសត្រូវលើក្រុមគ្រួសាររបស់ខ្លួនផង ធ្វើម្ដេចនឹងអោយគាត់មើលខុសត្រូវលើក្រុមជំនុំ របស់ព្រះជាម្ចាស់កើត!។
6初信主的不可作監督,恐怕他驕傲,就落在魔鬼所受的刑罰裡。
6មិនត្រូវអោយអ្នកដែលទើបនឹងជឿធ្វើជាអភិបាលឡើយ ក្រែងលោគាត់អួតបំប៉ោង ហើយទៅជាមានទោសដូចមារ ។
7作監督的也必須在教外有好聲譽,免得他被人毀謗,就落在魔鬼的陷阱裡。
7មួយវិញទៀត អ្នកអភិបាលត្រូវតែមានកេរ្ដិ៍ឈ្មោះល្អពីសំណាក់អស់អ្នក ដែលមិនមែនជាគ្រិស្ដបរិស័ទផងដែរក្រែងគេប្រមាថមើលងាយ ហើយធ្លាក់ទៅក្នុងអន្ទាក់របស់មារ។
8作執事的資格照樣,執事也必須莊重,不一口兩舌,不酗酒,不貪不義之財,
8រីឯអ្នកជំនួយ វិញ ក៏ដូច្នោះដែរ ត្រូវតែមានកិរិយាថ្លៃថ្នូរ និយាយពាក្យសច្ចៈមិនចំណូលស្រាជ្រុល មិនរកប្រាក់តាមរបៀបថោកទាប។
9用清潔的良心持守信仰的奧祕。
9គាត់ត្រូវកាន់តាមជំនឿ ដែលព្រះជាម្ចាស់បានសំដែងអោយស្គាល់ ដោយមនសិការបរិសុទ្ធ។
10他們也必須先受考驗,若沒有可責之處,然後才讓他們作執事。
10ត្រូវល្បងមើលចិត្ដគេជាមុនសិន ប្រសិនបើមិនឃើញមានទាស់ត្រង់ណាទេនោះ ទុកអោយគេបំពេញមុខងារជាអ្នកជំនួយទៅចុះ។
11照樣,他們的妻子(“他們的妻子”可解作“女執事”)也要莊重,不說讒言,有節制,凡事忠心。
11ចំពោះស្ដ្រីៗវិញក៏ដូច្នោះដែរ ត្រូវតែមានកិរិយាថ្លៃថ្នូរ មិនចេះនិយាយដើមគេ មិនស្រវឹងស្រា និង មានចិត្ដស្មោះត្រង់ក្នុងគ្រប់កិច្ចការទាំងអស់។
12執事只可以作一個妻子的丈夫,善於管理兒女和自己的家。
12អ្នកជំនួយត្រូវមានភរិយាតែមួយប៉ុណ្ណោះ ហើយចេះមើលខុសត្រូវកូនចៅ និង ក្រុមគ្រួសាររបស់ខ្លួនឯងផ្ទាល់ផង
13那善於作執事的,就為自己得了好的位分,也因著相信基督耶穌得到大大的膽量。
13ដ្បិតបងប្អូនណាបំពេញមុខងារជាអ្នកជំនួយបានល្អ នឹងបានទទួលកិត្ដិយស ព្រមទាំងមានចិត្ដអង់អាចមុះមុត ដោយអាងលើជំនឿក្នុងអង្គព្រះគ្រិស្ដយេស៊ូ។
14偉大的敬虔奧祕我把這些事寫給你,希望不久可以到你那裡去;
14ខ្ញុំសរសេរសំបុត្រនេះ ទាំងសង្ឃឹមថានឹងបានមកជួបអ្នកក្នុងពេលឆាប់ៗ
15假如我來遲了,你也可以知道在 神的家裡應該怎樣行。這家就是永活 神的教會、真理的柱石和根基。
15ក៏ប៉ុន្ដែ បើខ្ញុំក្រមកដល់សំបុត្រនេះនឹងជួយអ្នកអោយដឹងថា ត្រូវប្រព្រឹត្ដយ៉ាងណាៗ ក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ គឺក្នុងក្រុមជំនុំ របស់ព្រះដ៏មានព្រះជន្មរស់។ ក្រុមជំនុំនេះជាសសរ និង ជាគ្រឹះទ្រទ្រង់សេចក្ដីពិត។
16敬虔的奧祕真偉大啊,這是眾人所公認的,就是:“他在肉身顯現,在聖靈裡稱義,被天使看見;被傳於列國,被世人信服,被接到榮耀裡。”
16យើងត្រូវទទួលស្គាល់ថា គំរោងការដ៏លាក់កំបាំងនៃការគោរពប្រណិប័តន៍ព្រះជាម្ចាស់នោះធំណាស់គឺថាៈ ព្រះជាម្ចាស់បានបង្ហាញអោយយើង ស្គាល់ព្រះគ្រិស្ដក្នុងឋានៈជាមនុស្ស ព្រះជាម្ចាស់បានប្រោសព្រះអង្គអោយសុចរិតដោយព្រះវិញ្ញាណ ពួកទេវតាបានឃើញព្រះអង្គគេប្រកាសអំពីព្រះអង្គ នៅក្នុងចំណោមជាតិសាសន៍នានាគេបានជឿលើព្រះគ្រិស្ដ ព្រះជាម្ចាស់បានលើកព្រះអង្គឡើងអោយមានសិរីរុងរឿង។