聖經新譯本

Khmer

2 Timothy

3

1末世的情況你應當知道,末後的日子必有艱難的時期來到。
1អ្នកត្រូវដឹងអោយច្បាស់ថា នៅពេលចុងក្រោយបង្អស់ នឹងមានគ្រាលំបាក
2那時,人會專愛自己、貪愛錢財、自誇、高傲、褻瀆、悖逆父母、忘恩負義、不聖潔、
2មនុស្សម្នានឹងមានចិត្ដអាត្មានិយម ស្រឡាញ់ប្រាក់ ក្រអឺតក្រទមអួតខ្លួន ប្រមាថព្រះជាម្ចាស់ មិនស្ដាប់បង្គាប់ឪពុកម្ដាយ រមឹលគុណ បំផ្លាញអ្វីៗដែលជាសក្ការៈ
3沒有親情、不肯和解、惡言中傷、不能自律、橫蠻兇暴、不愛良善、
3គេជាមនុស្សអត់ចិត្ដ គ្មានអធ្យាស្រ័យ និយាយមួលបង្កាច់ មិនចេះទប់ចិត្ដ ឃោរឃៅ ស្អប់អំពើល្អ
4賣主賣友、容易衝動、傲慢自大、愛享樂過於愛 神,
4ជាមនុស្សមានចិត្ដក្បត់ឆាប់ច្រឡោត អួតបំប៉ោង ចូលចិត្ដសប្បាយជាជាងស្រឡាញ់ព្រះជាម្ចាស់។
5有敬虔的形式,卻否定敬虔的能力;這些人你應當避開。
5គេសំដែងអាការៈខាងក្រៅជាអ្នកគោរពប្រណិប័តន៍ព្រះជាម្ចាស់ ប៉ុន្ដែ គេបដិសេធមិនទទួល ស្គាល់ឫទ្ធានុភាព ដែលបានមកពីការគោរពប្រណិប័តន៍ព្រះអង្គនោះឡើយ។ ចូរចៀសចេញអោយឆ្ងាយ ពីមនុស្សប្រភេទនេះទៅ។
6他們中間有人潛入別人的家裡,操縱無知的婦女。這些婦女被罪壓住,又被各種私慾拖累,
6ក្នុងចំណោមពួកគេ អ្នកខ្លះបានឆ្លៀតចូលផ្ទះនានា ហើយទាក់យកស្ដ្រីឆោតៗ ដែលពោរពេញទៅដោយអំពើបាប ជាស្ដ្រីបណ្ដោយខ្លួនទៅតាមតណ្ហាគ្រប់យ៉ាងផង។
7雖然常常學習,總不能充分明白真理。
7ស្ដ្រីៗទាំងនោះរៀនមិនចេះចប់ ហើយនៅតែមិនអាចស្គាល់សេចក្ដីពិតដដែល។
8從前雅尼和楊蓓怎樣反對摩西,這些人也怎樣反對真理。他們的心思敗壞,信仰也經不起考驗。
8យ៉ាណែស និង យ៉ាមប្រេស បានប្រឆាំងនឹងលោកម៉ូសេយ៉ាងណា អ្នកទាំងនេះក៏ប្រឆាំងនឹងសេចក្ដីពិតយ៉ាងនោះដែរ។ ពួកគេជាមនុស្សមានគំនិតខូច ហើយជំនឿរបស់គេឥតបានការអ្វីទាល់តែសោះ។
9然而他們不能再這樣下去了,因為他們的愚昧終必在眾人面前顯露出來,好像那兩個人一樣。
9គេពុំអាចទៅមុខទៀតបានឆ្ងាយឡើយ ដ្បិតមនុស្សម្នានឹងឃើញគំនិតលេលារបស់គេដូចអ្នកនៅពីសម័យដើមបានឃើញគំនិតលេលារបស់យ៉ាណែស និង យ៉ាមប្រេសដែរ។
10聖經都是 神默示的但是,你已經了解我的教訓、品行、志向、信心、寬容、愛心和忍耐,
10ចំពោះអ្នកវិញ អ្នកបានយកចិត្ដទុកដាក់ស្ដាប់ខ្ញុំនៅពេលដែលខ្ញុំបង្រៀន អ្នកបានឃើញកិរិយារបស់ខ្ញុំឃើញគំរោងការ ជំនឿ ការអត់ធ្មត់ការស្រឡាញ់ និង ការស៊ូទ្រាំរបស់ខ្ញុំ
11以及我在安提阿、以哥念、路司得所受的苦和迫害。我所忍受的是怎樣的迫害;這一切主都救我脫離了。
11អ្នកបានឃើញគេបៀតបៀនខ្ញុំ និង ឃើញទុក្ខលំបាកដែលកើតមានដល់ខ្ញុំ នៅក្រុងអន់ទីយ៉ូក ក្រុងអ៊ីកូនាម និង ក្រុងលីស្ដ្រា។ ខ្ញុំបានរងទុក្ខវេទនាដោយគេបៀតបៀនយ៉ាងខ្លាំង ក៏ប៉ុន្ដែ ព្រះអម្ចាស់បានរំដោះខ្ញុំអោយរួចផុតទាំងអស់។
12其實,所有立志在基督耶穌裡過敬虔生活的,都必遭受迫害。
12អស់អ្នកដែលចង់រស់នៅ ដោយគោរពប្រណិប័តន៍ព្រះជាម្ចាស់ក្នុងព្រះគ្រិស្ដយេស៊ូ មុខជាត្រូវគេបៀតបៀនដូច្នេះឯង។
13但惡人和騙子必越來越壞,他們欺騙人,也必受欺騙。
13រីឯមនុស្សអាក្រក់ និង អ្នកបោកប្រាសវិញ គេចេះតែប្រព្រឹត្ដអំពើអាក្រក់កាន់តែច្រើនឡើងៗទាំងនាំអ្នកផ្សេងអោយវង្វេង ហើយខ្លួនគេផ្ទាល់ក៏វង្វេងដែរ។
14你應當遵守所學和確信的;你知道是跟誰學的,
14ចំពោះអ្នក ត្រូវកាន់តាមសេចក្ដីដែលអ្នកបានរៀន និង យកធ្វើជាគោលជំនឿ អោយខ្ជាប់ខ្ជួនឡើង! អ្នកដឹងច្បាស់ហើយថា អ្នកបានរៀនសេចក្ដីទាំងនេះពីនរណាមក!។
15並且知道自己從小就明白聖經,這聖經能夠使你有智慧,可以因信基督耶穌得著救恩。
15អ្នកស្គាល់ព្រះគម្ពីរតាំងតែពីនៅកុមារម៉្លេះ ហើយព្រះគម្ពីរអាចផ្ដល់អោយអ្នកមានប្រាជ្ញាដើម្បីនឹងទទួលការសង្គ្រោះ ដោយមានជំនឿលើព្រះគ្រិស្ដយេស៊ូ។
16全部聖經都是 神所默示的,在教訓、責備、矯正和公義的訓練各方面,都是有益的,
16គ្រប់អត្ថបទគម្ពីរ សុទ្ធតែព្រះជាម្ចាស់ប្រទានព្រះវិញ្ញាណមកបំភ្លឺអោយតែង និង មានប្រយោជន៍សំរាប់បង្រៀន រកខុសត្រូវ កែតម្រង់ និង អប់រំអោយរស់តាមសេចក្ដីសុចរិត
17為要使屬 神的人裝備好,可以完成各樣的善工。
17ក្នុងគោលបំណងអោយអ្នកបំរើរបស់ព្រះជាម្ចាស់ មានសមត្ថភាព និង ប្រុងប្រៀបខ្លួនជាស្រេច ដើម្បីប្រព្រឹត្ដអំពើល្អគ្រប់ជំពូក។