聖經新譯本

Khmer

Hebrews

5

1每一個大祭司都是從人間選出來,奉派替人辦理與 神有關的事,為的是要獻上禮物和贖罪的祭物。
1គេជ្រើសរើសមហាបូជាចារ្យគ្រប់ៗរូបពីចំណោមមនុស្ស ហើយតែងតាំងសំរាប់អោយទាក់ទងជាមួយព្រះជាម្ចាស់ ដើម្បីជាប្រយោជន៍ដល់មនុស្សលោកក្នុងការថ្វាយតង្វាយ និង ថ្វាយយញ្ញបូជារំដោះបាបមនុស្ស។
2他能夠溫和地對待那些無知和迷誤的人,因為他自己也被軟弱所困。
2លោកមហាបូជាចារ្យអាចមានអធ្យាស្រ័យដល់មនុស្សល្ងិតល្ងង់ និង មនុស្សវង្វេងបានព្រោះខ្លួនលោកផ្ទាល់ក៏ទន់ខ្សោយ
3因此,他怎樣為人民的罪獻祭,也應該怎樣為自己的罪獻祭。
3ហើយដោយលោកទន់ខ្សោយ ដូច្នេះ លោកត្រូវថ្វាយយញ្ញបូជាសំរាប់អោយខ្លួនលោកផ្ទាល់ និង ប្រជារាស្ដ្ររួចពីបាប។
4沒有人可以自己取得這大祭司的尊榮,只有像亞倫一樣,蒙 神選召的才可以。
4គ្មាននរណាតាំងខ្លួនឯងអោយបំពេញមុខងារដ៏ប្រសើរនេះបានឡើយ គឺទាល់តែព្រះជាម្ចាស់ត្រាស់ហៅដូចលោកអើរ៉ុន ទើបបំពេញបាន។
5照樣,基督也沒有自己爭取作大祭司的尊榮,而是曾經對他說:“你是我的兒子,我今日生了你”的 神榮耀了他;
5រីឯព្រះគ្រិស្ដវិញក៏ដូច្នោះដែរ ព្រះអង្គពុំបានលើកតម្កើងព្រះអង្គផ្ទាល់ធ្វើជាមហាបូជាចារ្យឡើយ គឺព្រះជាម្ចាស់ទេតើដែលបានតែងតាំងព្រះអង្គ ដោយមានព្រះបន្ទូលមកកាន់ព្រះអង្គថា៖ «ព្រះអង្គជាបុត្ររបស់យើង គឺយើងហ្នឹងហើយដែលបាន ទទួលព្រះអង្គធ្វើជាបុត្រនៅថ្ងៃនេះ»។
6就像他在另一處說:“你是照著麥基洗德的體系,永遠作祭司的。”
6ព្រះជាម្ចាស់ក៏មានព្រះបន្ទូលនៅក្នុងវគ្គមួយទៀតថា៖ «ព្រះអង្គជាបូជាចារ្យអស់កល្បតរៀងទៅ តាមរបៀបព្រះបាទម៉ិលគីស្សាដែក»។
7基督在世的時候,曾經流淚大聲禱告懇求那位能救他脫離死亡的 神;因著他的敬虔,就蒙了應允。
7កាលព្រះគ្រិស្ដរស់នៅក្នុងលោកនេះនៅឡើយ ព្រះអង្គបានបន្លឺសំឡេងយ៉ាងខ្លាំង និង បង្ហូរទឹកភ្នែកទូលអង្វរទូលសូមព្រះជាម្ចាស់ ដែលអាចសង្គ្រោះព្រះអង្គអោយរួចពីស្លាប់។ ដោយព្រះគ្រិស្ដបានគោរពប្រណិប័តន៍ព្រះជាម្ចាស់ នោះព្រះជាម្ចាស់ក៏ប្រោសប្រទានតាមពាក្យទូលអង្វរ។
8他雖然是兒子,還是因著所受的苦難學會了順從。
8ថ្វីដ្បិតតែព្រះអង្គជាព្រះបុត្រាក៏ដោយ ព្រះអង្គក៏បានរៀនស្ដាប់បង្គាប់ដោយរងទុក្ខលំបាក។
9他既然順從到底,就成了所有順從他的人得到永遠救恩的根源;
9បន្ទាប់ពីព្រះអង្គបានគ្រប់លក្ខណៈហើយ ទ្រង់ក៏បានទៅជាប្រភពនៃការសង្គ្រោះដ៏នៅស្ថិតស្ថេរអស់កល្បជានិច្ច សំរាប់អស់អ្នកដែលស្ដាប់បង្គាប់ព្រះអង្គ
10而且蒙 神照著麥基洗德的體系,稱他為大祭司。
10ហើយព្រះជាម្ចាស់ក៏ប្រកាសតែងតាំងព្រះអង្គជាមហាបូជាចារ្យ តាមរបៀបព្រះបាទម៉ិលគីស្សាដែកដែរ។
11勸勉信徒要長大成人論到這些事,我們有很多話要說,可是很難解釋;因為你們已經遲鈍了,聽不進去。
11ត្រង់ចំណុចនេះ យើងមានសេចក្ដីជាច្រើនដែលត្រូវនិយាយ ជាសេចក្ដីដែលពិបាកពន្យល់ ព្រោះបងប្អូនបែរជាក្រនឹងយល់។
12到這個時候,你們應該已經作老師了;可是你們還需要有人再把 神道理的初步教導你們。你們成了只能吃奶而不能吃乾糧的人!
12តាមពិតបងប្អូនគួរតែបានធ្វើជាគ្រូបង្រៀនគេតាំងពីយូរយារណាស់មកហើយ ក៏ប៉ុន្ដែ បងប្អូនត្រូវការអោយគេបង្រៀនអំពីសេចក្ដីខ្លះៗ ដែលនៅខាងដើមដំបូងនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើងវិញ បងប្អូនបែរជាត្រូវការទឹកដោះ គឺមិនមែនត្រូវការអាហាររឹងទេ។
13凡是吃奶的,還是個嬰孩,對公義的道理沒有經歷;
13អ្នកដែលត្រូវការទឹកដោះពុំអាចយល់ការប្រៀនប្រដៅអំពីសេចក្ដីសុចរិតបានឡើយ ព្រោះគេនៅជាកូនខ្ចី។
14只有長大成人的,才能吃乾糧,他們的官能因為操練純熟,就能分辨是非了。
14មានតែមនុស្សពេញវ័យប៉ុណ្ណោះ ដែលអាចទទួលអាហាររឹងបាន ព្រោះគេធ្លាប់មានការពិសោធន៍ចេះវែកញែកស្គាល់ល្អ ស្គាល់អាក្រក់។