聖經新譯本

Khmer

Revelation

1

1耶穌基督的啟示耶穌基督的啟示,就是 神賜給他,叫他把快要發生的事指示他的眾僕人。他就差派天使顯示給他的僕人約翰。
1នេះជាហេតុការណ៍ដែលព្រះយេស៊ូគ្រិស្ដបានសំដែងអោយឃើញ គឺព្រះជាម្ចាស់ប្រទានអោយព្រះអង្គបង្ហាញព្រឹត្ដិការណ៍ដែលត្រូវតែកើតមានក្នុងពេលឆាប់ៗខាងមុខនេះ អោយពួកអ្នកបំរើរបស់ព្រះអង្គដឹង។ ព្រះយេស៊ូបានចាត់ទេវតា របស់ព្រះអង្គ អោយមកប្រាប់លោកយ៉ូហានជាអ្នកបំរើរបស់ព្រះអង្គ
2約翰把 神的道,和耶穌基督的見證,凡是自己所看見的,都見證出來了。
2លោកយ៉ូហានបានធ្វើជាបន្ទាល់ អំពីហេតុការណ៍ទាំងប៉ុន្មាន ដែលលោកបានឃើញ គឺជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ និង ជាសក្ខីភាពរបស់ព្រះយេស៊ូគ្រិស្ដ។
3讀這書上預言的人,和那些聽見這預言並且遵守書中記載的人,都是有福的!因為時候近了。
3អ្នកណាអានសៀវភៅនេះ អ្នកនោះមានសុភមង្គល ហើយ! អស់អ្នកដែលស្ដាប់ពាក្យលោកថ្លែងក្នុងនាមព្រះជាម្ចាស់ ហើយប្រតិបត្ដិតាមសេចក្ដីទាំងប៉ុន្មានដែលមានចែងទុកមកនេះ ក៏មានសុភមង្គលដែរ! ដ្បិតពេលកំណត់ ជិតមកដល់ហើយ។
4問候七教會約翰寫信給在亞西亞的七個教會。願恩惠平安,從那位今在、昔在、以後永在的 神,從他寶座前的七靈,
4ខ្ញុំ យ៉ូហាន សូមជំរាបមកក្រុមជំនុំ ទាំងប្រាំពីរ នៅស្រុកអាស៊ី។ សូមព្រះអង្គដែលមានព្រះជន្មគង់នៅសព្វថ្ងៃ គង់នៅពីអតីតកាល ហើយកំពុងតែយាងមក ប្រទានព្រះគុណ និង សេចក្ដីសុខសាន្ដដល់បងប្អូន។ សូមព្រះវិញ្ញាណទាំងប្រាំពីរ ដែលស្ថិតនៅមុខបល្ល័ង្ករបស់ព្រះជាម្ចាស់
5又從那信實的見證人、死人中首先復生的、地上眾君王的統治者耶穌基督臨到你們。他愛我們,用自己的血把我們從我們的罪中釋放出來,
5និង ព្រះយេស៊ូគ្រិស្ដប្រណីសន្ដោស ព្រមទាំងប្រទានសេចក្ដីសុខសាន្ដ ដល់បងប្អូនដែរ! ព្រះយេស៊ូជាបន្ទាល់ដ៏ស្មោះត្រង់ ព្រះអង្គមានព្រះជន្មរស់ឡើងវិញមុនគេបង្អស់ ហើយព្រះអង្គជាអធិបតីលើស្ដេចទាំងអស់នៅផែនដី។ ព្រះអង្គមានព្រះហឫទ័យស្រឡាញ់យើង និង បានរំដោះយើងអោយរួចពីបាប ដោយសារព្រះលោហិតរបស់ព្រះអង្គផ្ទាល់។
6又使我們成為國度,作他父 神的祭司。願榮耀權能都歸給他,直到永永遠遠。阿們。
6ព្រះអង្គបានធ្វើអោយយើងទៅជារាជាណាចក្រ និង ជាក្រុមបូជាចារ្យ បំរើព្រះជាម្ចាស់ ជាព្រះបិតារបស់ព្រះអង្គ។ សូមលើកតម្កើងសិរីរុងរឿង និង ព្រះចេស្ដារបស់ព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន!។
7看哪,他駕著雲降臨,每一個人都要看見他,連那些刺過他的人也要看見他,地上的萬族都要因他捶胸。這是必定的,阿們。
7មើល៍! ព្រះអង្គយាងមកនៅកណ្ដាលពពក ។ មនុស្សទាំងអស់នឹងឃើញព្រះអង្គ សូម្បីតែអស់អ្នកដែលបានចាក់ទម្លុះព្រះអង្គ ក៏នឹងឃើញព្រះអង្គដែរ។ កុលសម្ព័ន្ធទាំងប៉ុន្មាននៅលើផែនដីនឹងត្រូវសោកសៅព្រោះតែព្រះអង្គ។ មែន! ពិតជាកើតមានដូច្នេះមែន! អាម៉ែន!។
8主 神說:“我是阿拉法,我是俄梅格;我是今在、昔在、以後永在,全能的 神。”
8ព្រះជាអម្ចាស់ដែលមានព្រះជន្មគង់នៅសព្វថ្ងៃ គង់នៅពីដើម ហើយកំពុងតែយាងមក គឺព្រះដ៏មានព្រះចេស្ដាលើអ្វីៗទាំងអស់ ទ្រង់មានព្រះបន្ទូលថា៖ «យើងជាអាល់ផា និង ជាអូមេកា»។
9基督向約翰顯現我約翰,就是你們的弟兄,在耶穌裡跟你們一同分享患難、國度和忍耐的,為了 神的道和耶穌的見證,曾經在那名叫拔摩的海島上。
9ខ្ញុំ យ៉ូហាន ជាបងប្អូនរបស់អ្នករាល់គ្នា។ ខ្ញុំរងទុក្ខលំបាក ទទួលព្រះរាជ្យ និង ព្យាយាមរួមជាមួយបងប្អូនក្នុងអង្គព្រះយេស៊ូដែរ។ គេបាននិរទេសខ្ញុំទៅកោះមួយឈ្មោះប៉ាតម៉ូស ព្រោះតែព្រះបន្ទូលរបស់ព្រះជាម្ចាស់ និង សក្ខីភាពរបស់ព្រះយេស៊ូ។
10有一個主日,我在靈裡,聽見在我後邊有一個大聲音,好像號筒的響聲,
10នៅថ្ងៃរបស់ព្រះអម្ចាស់ ព្រះវិញ្ញាណបានធ្វើអោយខ្ញុំលង់ស្មារតី ហើយខ្ញុំក៏ឮសំឡេងមួយនៅខាងក្រោយខ្ញុំ លាន់រំពងឡើងយ៉ាងខ្លាំង ដូចសំឡេងត្រែ
11說:“你所看見的,要寫在書上,也要寄給以弗所、士每拿、別迦摩、推雅推拉、撒狄、非拉鐵非、老底嘉七個教會。”
11សំឡេងនោះប្រាប់ថា«អ្វីៗដែលអ្នកបានឃើញ ត្រូវសរសេរទុកក្នុងសៀវភៅមួយ រួចផ្ញើទៅជូនក្រុមជំនុំទាំងប្រាំពីរនៅក្រុងអេភេសូក្រុងស្មៀរណាក្រុងពើកាម៉ុស ក្រុងធាទេរ៉ាក្រុងសើដេស ក្រុងភីឡាដិលភា និង ក្រុងឡៅឌីសេ»។
12我轉過身來要看看那跟我說話的聲音是誰發的;一轉過來,就看見七個金燈臺。
12ខ្ញុំក៏ងាកទៅរកសំឡេង ដែលពោលមកកាន់ខ្ញុំពេលនោះ ខ្ញុំឃើញជើងចង្កៀងមាសប្រាំពីរ។
13燈臺中間有一位好像人子的,身上穿著直垂到腳的長衣,胸間束著金帶。
13នៅកណ្ដាលជើងចង្កៀងទាំងនោះ មានម្នាក់រាងដូចបុត្រមនុស្ស ពាក់អាវបំពង់យ៉ាងវែង ហើយមានខ្សែក្រវាត់មាស នៅដើមទ្រូងផង។
14他的頭和頭髮像白羊毛、像雪一樣潔白,他的眼睛好像火燄,
14សក់ លោកសក្បុស ដូចកប្បាស និង ដូចសំឡី ភ្នែកលោកភ្លឺដូចអណ្ដាតភ្លើង
15他的兩腳好像在爐中精煉過的發光的銅,他的聲音好像眾水的聲音。
15ជើងលោករលើបដូចលង្ហិនដែលគេដុតក្នុងភ្លើង ហើយសំឡេងលោកឮសូរសន្ធឹកដូចមហាសាគរ។
16他的右手拿著七星,有一把兩刃的利劍從他口中吐出來;他的臉發光好像正午的烈日。
16លោកកាន់ផ្កាយប្រាំពីរនៅដៃស្ដំា មានដាវដ៏ស្រួចមុខពីរចេញពីមាត់របស់លោក ហើយមុខលោកប្រៀបបីដូចជាថ្ងៃពេញកំដៅ។
17我看見了他,就仆倒在他腳前,像死了一樣。他用右手按著我,說:“不要怕!我是首先的,我是末後的,
17ពេលខ្ញុំឃើញលោកខ្ញុំដួលសន្លប់បាត់ស្មារតីនៅទៀបជើងលោក។ លោកដាក់ដៃស្ដំាលើខ្ញុំ ទាំងពោលថាៈ «កុំខ្លាចអី! គឺយើងនេះហើយដែលនៅមុនគេ និង នៅក្រោយគេបំផុត
18又是永活的;我曾經死過,看哪,現在又活著,直活到永永遠遠,並且拿著死亡和陰間的鑰匙。
18យើងបានស្លាប់ តែឥឡូវនេះ យើងមានជីវិតរស់អស់កល្បជាអង្វែងតរៀងទៅ។ យើងមានអំណាចលើសេចក្ដីស្លាប់ និង លើស្ថានមច្ចុរាជ។
19所以,你要把所看見的,現在的,和今後將要發生的事都寫下來。
19ដូច្នេះ ចូរកត់ត្រាទុក នូវហេតុការណ៍ទាំងប៉ុន្មានដែលអ្នកបានឃើញ គឺហេតុការណ៍ដែលកំពុងតែកើតមាននៅពេលនេះ និង ពេលខាងមុខ។
20你所看見在我右手中的七星和七個金燈臺的奧祕就是這樣:七星是七個教會的使者,七燈臺是七個教會。”
20ចំពោះអត្ថន័យលាក់កំបាំង អំពីផ្កាយទាំងប្រាំពីរដែលអ្នកឃើញយើងកាន់នៅដៃ និង ជើងចង្កៀងមាសទាំងប្រាំពីរនេះមានដូចតទៅៈ ផ្កាយទាំងប្រាំពីរគឺជាទេវតារបស់ក្រុមជំនុំ ទាំងប្រាំពីរ ហើយជើងចង្កៀងទាំងប្រាំពីរ គឺជាក្រុមជំនុំទាំងប្រាំពីរនោះឯង»។