1Follow after charity, and desire spiritual gifts, but rather that ye may prophesy.
1ចូរខំប្រឹងអោយមានចិត្ដស្រឡាញ់ចូរប៉ងប្រាថ្នាចង់បានព្រះអំណោយទានរបស់ព្រះវិញ្ញាណដែរ ជាពិសេស ការថ្លែងព្រះបន្ទូល ។
2For he that speaketh in an unknown tongue speaketh not unto men, but unto God: for no man understandeth him; howbeit in the spirit he speaketh mysteries.
2អ្នកណានិយាយភាសាចំឡែកអស្ចារ្យ អ្នកនោះនិយាយទៅកាន់ព្រះជាម្ចាស់ មិនមែននិយាយទៅកាន់មនុស្សទេ ដ្បិតគ្មាននរណាយល់ន័យ ព្រោះព្រះវិញ្ញាណនាំចិត្ដអ្នកនោះអោយថ្លែងពីសេចក្ដីដ៏លាក់កំបាំង។
3But he that prophesieth speaketh unto men to edification, and exhortation, and comfort.
3ផ្ទុយទៅវិញអ្នកណាថ្លែង ព្រះបន្ទូលអ្នកនោះនិយាយទៅកាន់មនុស្សដើម្បីជួយកសាង ដាស់តឿន និង លើកទឹកចិត្ដគេ។
4He that speaketh in an unknown tongue edifieth himself; but he that prophesieth edifieth the church.
4អ្នកណានិយាយភាសាចំឡែកអស្ចារ្យ អ្នកនោះកសាងតែខ្លួនឯងប៉ុណ្ណោះ រីឯអ្នកថ្លែងព្រះបន្ទូលវិញ កសាងក្រុមជំនុំ។
5I would that ye all spake with tongues but rather that ye prophesied: for greater is he that prophesieth than he that speaketh with tongues, except he interpret, that the church may receive edifying.
5ខ្ញុំចង់អោយបងប្អូនចេះនិយាយភាសាចំឡែកអស្ចារ្យទាំងអស់គ្នា ក៏ប៉ុន្ដែ លើសពីនេះទៅទៀត ខ្ញុំចង់អោយបងប្អូនចេះថ្លែងព្រះបន្ទូល។ អ្នកថ្លែងព្រះបន្ទូលសំខាន់ជាងអ្នកនិយាយភាសាចំឡែកអស្ចារ្យទៅទៀត លើកលែងតែអ្នកនិយាយនោះបកប្រែអោយគេយល់ ដើម្បីកសាងក្រុមជំនុំទើបសំខាន់។
6Now, brethren, if I come unto you speaking with tongues, what shall I profit you, except I shall speak to you either by revelation, or by knowledge, or by prophesying, or by doctrine?
6បងប្អូនអើយ ប្រសិនបើខ្ញុំមករកបងប្អូន ទាំងនិយាយភាសាចំឡែកអស្ចារ្យ តើមានប្រយោជន៍អ្វីដល់បងប្អូន? បើខ្ញុំមក ដោយនាំយកសេចក្ដីដែលព្រះជាម្ចាស់បានសំដែងប្រាប់ ឬ និយាយអំពីគំរោងការរបស់ព្រះជាម្ចាស់អោយបងប្អូនដឹង ថ្លែងព្រះបន្ទូល ឬ បង្រៀន ទើបមានប្រយោជន៍ដល់បងប្អូនជាង។
7And even things without life giving sound, whether pipe or harp, except they give a distinction in the sounds, how shall it be known what is piped or harped?
7ប្រសិនបើឧបករណ៍តន្ដ្រី ដូចជាខ្លុយ ឬ ពិណ មានសំឡេងមិនខុសពីគ្នាទេ ធ្វើម្ដេចនឹងអោយយើងដឹងថាជាសំឡេងខ្លុយ ឬ សំឡេងពិណបាន?
8For if the trumpet give an uncertain sound, who shall prepare himself to the battle?
8បើត្រែបញ្ចេញសំឡេងមិនច្បាស់ តើនរណានឹងរៀបចំខ្លួនទៅច្បំាង?។
9So likewise ye, except ye utter by the tongue words easy to be understood, how shall it be known what is spoken? for ye shall speak into the air.
9រីឯបងប្អូន ក៏ដូច្នោះដែរ ប្រសិនបើបងប្អូននិយាយភាសាចំឡែកអស្ចារ្យ តែមិនបកស្រាយន័យទេនោះ ធ្វើម្ដេចនឹងអោយគេដឹងសេចក្ដីដែលបងប្អូននិយាយនោះកើត? ដូច្នេះបងប្អូននិយាយឥតបានការអ្វីសោះ!
10There are, it may be, so many kinds of voices in the world, and none of them is without signification.
10ក្នុងលោកនេះ មានពាក្យជាច្រើនឥតគណនា តែពាក្យនីមួយៗសុទ្ធតែមានន័យ។
11Therefore if I know not the meaning of the voice, I shall be unto him that speaketh a barbarian, and he that speaketh shall be a barbarian unto me.
11ប៉ុន្ដែ ប្រសិនបើខ្ញុំមិនយល់ន័យនៃពាក្យណាមួយទេនោះ អ្នកនិយាយមើលមកខ្ញុំដូចជាជនបរទេស ហើយខ្ញុំមើលទៅអ្នកនិយាយនោះវិញ ដូចជាជនបរទេសដែរ។
12Even so ye, forasmuch as ye are zealous of spiritual gifts, seek that ye may excel to the edifying of the church.
12រីឯបងប្អូនវិញ បើបងប្អូនប៉ងប្រាថ្នាចង់បានព្រះអំណោយទានរបស់ព្រះវិញ្ញាណ ដូច្នេះ ត្រូវរកអោយបានច្រើនបរិបូណ៌ទៅ ជាពិសេស រកព្រះអំណោយទានសំរាប់កសាងក្រុមជំនុំ ។
13Wherefore let him that speaketh in an unknown tongue pray that he may interpret.
13ហេតុនេះ អ្នកដែលនិយាយភាសាចំឡែកអស្ចារ្យត្រូវអធិស្ឋាន សុំអោយចេះបកប្រែន័យផង។
14For if I pray in an unknown tongue, my spirit prayeth, but my understanding is unfruitful.
14ប្រសិនបើខ្ញុំអធិស្ឋានជាភាសាចំឡែក វិញ្ញាណខ្ញុំនៅអធិស្ឋានពិតមែន ប៉ុន្ដែ ប្រាជ្ញារបស់ខ្ញុំនៅស្ងៀម ឥតរិះគិតអ្វីទេ។
15What is it then? I will pray with the spirit, and I will pray with the understanding also: I will sing with the spirit, and I will sing with the understanding also.
15ដូច្នេះ តើខ្ញុំត្រូវធ្វើដូចម្ដេច? ខ្ញុំនឹងអធិស្ឋានដោយប្រើវិញ្ញាណរបស់ខ្ញុំ ហើយខ្ញុំក៏នឹងអធិស្ឋាន ដោយប្រើប្រាជ្ញារបស់ខ្ញុំផងដែរ។ ខ្ញុំនឹងច្រៀង ដោយប្រើវិញ្ញាណរបស់ខ្ញុំ ហើយខ្ញុំក៏នឹងច្រៀងដោយប្រើប្រាជ្ញារបស់ខ្ញុំផងដែរ។
16Else when thou shalt bless with the spirit, how shall he that occupieth the room of the unlearned say Amen at thy giving of thanks, seeing he understandeth not what thou sayest?
16បើបងប្អូនអរព្រះគុណព្រះអង្គ ដោយវិញ្ញាណរបស់បងប្អូនតែប៉ុណ្ណោះ ធ្វើម្ដេចនឹងអោយអ្នកដែលគ្រាន់តែមកស្ដាប់ អាចនឹងពោលពាក្យ «អាម៉ែន» យល់ស្របនឹងពាក្យអរព្រះគុណរបស់បងប្អូនបាន ប្រសិនបើគ្នាមិនដឹងថាបងប្អូននិយាយអ្វីផងនោះ!
17For thou verily givest thanks well, but the other is not edified.
17បងប្អូនបានអរព្រះគុណដូច្នេះ ល្អវិសេសវិសាលហើយ តែបងប្អូនពុំបានកសាងជំនឿអ្នកដែលមកស្ដាប់នោះទេ។
18I thank my God, I speak with tongues more than ye all:
18ខ្ញុំសូមអរព្រះគុណព្រះជាម្ចាស់ ព្រោះខ្ញុំចេះនិយាយភាសាចំឡែកអស្ចារ្យលើសបងប្អូនទាំងអស់គ្នាទៅទៀត
19Yet in the church I had rather speak five words with my understanding, that by my voice I might teach others also, than ten thousand words in an unknown tongue.
19ក៏ប៉ុន្ដែ នៅក្នុងក្រុមជំនុំ ខ្ញុំចូលចិត្ដនិយាយតែពាក្យប្រាំម៉ាត់ដែលគេយល់ ដើម្បីទូន្មានអ្នកឯទៀតៗជាជាងនិយាយភាសាចំឡែកអស្ចារ្យមួយម៉ឺនម៉ាត់ ដែលគ្មាននរណាស្ដាប់បាន។
20Brethren, be not children in understanding: howbeit in malice be ye children, but in understanding be men.
20បងប្អូនអើយ សូមកុំមានគំនិតដូចកូនក្មេងឡើយ។ ចំពោះអំពើអាក្រក់ សូមមានគំនិតដូចកូនខ្ចីចុះ តែខាងរបៀបគិតវិញ ត្រូវចេះគិតអោយសមជាមនុស្សពេញវ័យ។
21In the law it is written, With men of other tongues and other lips will I speak unto this people; and yet for all that will they not hear me, saith the Lord.
21ព្រះអម្ចាស់មានព្រះបន្ទូល ដូចមានចែងទុកក្នុងក្រឹត្យវិន័យថាៈ «យើងនិយាយទៅកាន់ប្រជារាស្ដ្រនេះ តាមរយៈសាសន៍ដែលនិយាយភាសាដទៃ តាមរយៈបបូរមាត់ជនបរទេស ប៉ុន្ដែទោះជាយ៉ាងនេះក៏ដោយ ក៏គេនៅតែមិនស្ដាប់យើងដដែល»។
22Wherefore tongues are for a sign, not to them that believe, but to them that believe not: but prophesying serveth not for them that believe not, but for them which believe.
22ការនិយាយភាសាចំឡែកអស្ចារ្យ ជាទីសំគាល់មួយសំរាប់អ្នកមិនជឿ គឺមិនមែនសំរាប់អ្នកជឿទេ។ រីឯការថ្លែងព្រះបន្ទូលវិញ ជាទីសំគាល់មួយសំរាប់អ្នកជឿ មិនមែនសំរាប់អ្នកមិនជឿនោះឡើយ។
23If therefore the whole church be come together into one place, and all speak with tongues, and there come in those that are unlearned, or unbelievers, will they not say that ye are mad?
23ដូច្នេះ នៅពេលប្រជុំគ្នា ប្រសិនបើក្រុមជំនុំ ទាំងមូលនាំគ្នានិយាយភាសាចំឡែកអស្ចារ្យនោះ ហើយប្រសិនបើមានអ្នកដែលគ្រាន់តែមកស្ដាប់ ឬ អ្នកមិនជឿចូលមក គេមុខជាពោលថា បងប្អូនសុទ្ធតែជាមនុស្សវិកលចរិតមិនខាន!។
24But if all prophesy, and there come in one that believeth not, or one unlearned, he is convinced of all, he is judged of all:
24ផ្ទុយទៅវិញ បើបងប្អូនថ្លែងព្រះបន្ទូលទាំងអស់គ្នា ហើយមានអ្នកមិនជឿ ឬ អ្នកដែលគ្រាន់តែចង់ស្ដាប់ចូលមក នោះពាក្យទាំងអស់ដែលគេបានឮ មុខជានាំអោយគេដឹងថាខ្លួនមានកំហុស ត្រូវជាប់ទោស។
25And thus are the secrets of his heart made manifest; and so falling down on his face he will worship God, and report that God is in you of a truth.
25ពេលនោះ គំនិតលាក់កំបាំងលេចចេញពីចិត្ដរបស់គេ ហើយគេក៏ក្រាបចុះ ដាក់មុខដល់ដីថ្វាយបង្គំព្រះជាម្ចាស់ទាំងប្រកាសថាៈ«ព្រះជាម្ចាស់ពិតជាគង់នៅក្នុងចំណោមបងប្អូនមែន!»។
26How is it then, brethren? when ye come together, every one of you hath a psalm, hath a doctrine, hath a tongue, hath a revelation, hath an interpretation. Let all things be done unto edifying.
26បងប្អូនអើយ ដូច្នេះតើត្រូវធ្វើដូចម្ដេច?។ ពេលបងប្អូនរួមប្រជុំគ្នា ប្រសិនបើម្នាក់ច្រៀងបទលើកតម្កើងព្រះជាម្ចាស់ ម្នាក់បង្រៀន ម្នាក់ពន្យល់សេចក្ដីដែលព្រះជាម្ចាស់សំដែងប្រាប់ ម្នាក់និយាយភាសាចំឡែកអស្ចារ្យ ម្នាក់ទៀតបកប្រែ ត្រូវធ្វើការទាំងអស់នេះ ដើម្បីកសាងក្រុមជំនុំ។
27If any man speak in an unknown tongue, let it be by two, or at the most by three, and that by course; and let one interpret.
27បើបងប្អូននិយាយភាសាចំឡែកអស្ចារ្យ ត្រូវអោយពីរ ឬ បីនាក់យ៉ាងច្រើននិយាយ ហើយនិយាយម្នាក់ម្ដងៗ ដោយមានអ្នកបកប្រែផងដែរ។
28But if there be no interpreter, let him keep silence in the church; and let him speak to himself, and to God.
28ប្រសិនបើគ្មានអ្នកបកប្រែទេនោះបងប្អូនត្រូវនៅស្ងៀម កុំនិយាយភាសាចំឡែកអស្ចារ្យក្នុងក្រុមជំនុំឡើយ ចូរនិយាយតែក្នុងចិត្ដ និង និយាយទៅកាន់ព្រះជាម្ចាស់បានហើយ។
29Let the prophets speak two or three, and let the other judge.
29រីឯការថ្លែងព្រះបន្ទូលវិញ ត្រូវអោយពីរ ឬ បីនាក់ថ្លែង ហើយអ្នកឯទៀតៗត្រូវពិចារណាមើល។
30If any thing be revealed to another that sitteth by, let the first hold his peace.
30បើមាននរណាម្នាក់ដែលអង្គុយក្នុងអង្គប្រជុំនោះ បានទទួលគំនិតអ្វីមួយពីព្រះជាម្ចាស់ ត្រូវអោយអ្នកកំពុងនិយាយផ្អាកសិន
31For ye may all prophesy one by one, that all may learn, and all may be comforted.
31ដ្បិតបងប្អូនទាំងអស់គ្នាអាចថ្លែងព្រះបន្ទូលម្នាក់ម្ដងៗដើម្បីបានទទួលការអប់រំ និង ទទួលការលើកទឹកចិត្ដគ្រប់ៗគ្នា។
32And the spirits of the prophets are subject to the prophets.
32ព្រះអំណោយទានខាងការថ្លែងព្រះបន្ទូលស្ថិតនៅក្រោមអំណាចរបស់អ្នកថ្លែងព្រះបន្ទូល
33For God is not the author of confusion, but of peace, as in all churches of the saints.
33ដ្បិតព្រះជាម្ចាស់មិនសព្វព្រះហឫទ័យនឹងការខ្វះសណ្ដាប់ធ្នាប់ទេ គឺព្រះអង្គសព្វព្រះហឫទ័យនឹងសេចក្ដីសុខសាន្ដ។
34Let your women keep silence in the churches: for it is not permitted unto them to speak; but they are commanded to be under obedience as also saith the law.
34សូមអោយស្ដ្រីៗនៅស្ងៀមក្នុងអង្គប្រជុំ ដូចមានទម្លាប់នៅក្នុងក្រុមជំនុំទាំងប៉ុន្មានរបស់ព្រះជាម្ចាស់។ នាងគ្មានសិទ្ធិនិយាយអ្វីក្នុងពេលប្រជុំទេគឺត្រូវនៅស្ងៀម ស្ដាប់គេ ដូចមានចែងទុកមកក្នុងក្រឹត្យវិន័យស្រាប់។
35And if they will learn any thing, let them ask their husbands at home: for it is a shame for women to speak in the church.
35ប្រសិនបើនាងចង់ដឹងរឿងអ្វីមួយ ត្រូវសួរប្ដីនាងឯផ្ទះទៅ ព្រោះស្ដ្រីៗនិយាយក្នុងក្រុមជំនុំ មិនសមរម្យទេ។
36What? came the word of God out from you? or came it unto you only?
36តើព្រះបន្ទូលរបស់ព្រះជាម្ចាស់ ចេញមកពីចំណោមបងប្អូនឬ? ឬមួយមានតែបងប្អូនប៉ុណ្ណោះទេដែលបានទទួលព្រះបន្ទូល?
37If any man think himself to be a prophet, or spiritual, let him acknowledge that the things that I write unto you are the commandments of the Lord.
37ប្រសិនបើនរណាម្នាក់នឹកស្មានថា ខ្លួនជាអ្នកថ្លែងព្រះបន្ទូល ឬស្មានថា ខ្លួនជាអ្នកទទួលអំណោយទានពីព្រះវិញ្ញាណ ត្រូវអោយអ្នកនោះទទួលស្គាល់ថា សេចក្ដីដែលខ្ញុំសរសេរជូនមកបងប្អូននេះ ក៏ជាបទបញ្ជារបស់ព្រះអម្ចាស់ដែរ
38But if any man be ignorant, let him be ignorant.
38ហើយប្រសិនបើមានអ្នកណាម្នាក់មិនព្រមទទួលស្គាល់បទបញ្ជានេះទេ ព្រះជាម្ចាស់ក៏មិនទទួលស្គាល់អ្នកនោះដែរ។
39Wherefore, brethren, covet to prophesy, and forbid not to speak with tongues.
39ហេតុនេះ បងប្អូនអើយ ចូរប្រាថ្នាចង់ថ្លែងព្រះបន្ទូល ហើយមិនត្រូវហាមឃាត់គេមិនអោយនិយាយភាសាចំឡែកអស្ចារ្យឡើយ
40Let all things be done decently and in order.
40ត្រូវធ្វើការទាំងអស់នេះ ដោយសមរម្យ និង ដោយមានសណ្ដាប់ធ្នាប់។