1It is reported commonly that there is fornication among you, and such fornication as is not so much as named among the Gentiles, that one should have his father's wife.
1មានលេចឮនៅគ្រប់ទីកន្លែងថា ក្នុងចំណោមបងប្អូន មានកើតរឿងកាមគុណថោកទាបដ៏អាក្រក់ហួសហេតុ សូម្បីតែនៅក្នុងចំណោមសាសន៍ដទៃ ក៏មិនដែលមានរឿងដូច្នេះផង គឺមានម្នាក់បានរួមរ័កជាមួយប្រពន្ធចុងឪពុករបស់ខ្លួន។
2And ye are puffed up, and have not rather mourned, that he that hath done this deed might be taken away from among you.
2ប៉ុណ្ណឹងហើយ បងប្អូននៅតែអួតបំប៉ោងទៀត! ម្ដេចក៏បងប្អូនមិននាំគ្នាកាន់ទុក្ខ ដកជនដែលប្រព្រឹត្ដអំពើថោកទាបនោះ ចេញពីចំណោមបងប្អូនទៅ!។
3For I verily, as absent in body, but present in spirit, have judged already, as though I were present, concerning him that hath so done this deed,
3ចំពោះខ្ញុំផ្ទាល់ ថ្វីដ្បិតតែរូបកាយខ្ញុំមិននៅជាមួយបងប្អូន តែវិញ្ញាណខ្ញុំនៅជាមួយបងប្អូនជានិច្ច ហើយខ្ញុំក៏បានដាក់ទោសជនដែលប្រព្រឹត្ដអំពើបែបនេះ រួចស្រេចទៅហើយ គឺដូចជាខ្ញុំនៅជាមួយបងប្អូនដែរ។
4In the name of our Lord Jesus Christ, when ye are gathered together, and my spirit, with the power of our Lord Jesus Christ,
4ពេលបងប្អូនរួមប្រជុំគ្នាក្នុងព្រះនាមព្រះអម្ចាស់យេស៊ូ វិញ្ញាណខ្ញុំក៏នៅជាមួយ ហើយឫទ្ធានុភាពរបស់ព្រះអង្គក៏ស្ថិតនៅជាមួយដែរ
5To deliver such an one unto Satan for the destruction of the flesh, that the spirit may be saved in the day of the Lord Jesus.
5ត្រូវតែបញ្ជូនមនុស្សបែបនេះទៅមារ សាតាំងដើម្បីអោយរូបកាយរបស់គាត់វិនាស តែវិញ្ញាណរបស់គាត់នឹងទទួលការសង្គ្រោះនៅថ្ងៃព្រះអម្ចាស់យាងមក។
6Your glorying is not good. Know ye not that a little leaven leaveneth the whole lump?
6បងប្អូនមិនគួរអួតខ្លួនសោះឡើយ! បងប្អូនមិនជ្រាបទេឬ "មេតែបន្ដិចអាចធ្វើអោយម្សៅទាំងមូលដោរឡើងបាន!"។
7Purge out therefore the old leaven, that ye may be a new lump, as ye are unleavened. For even Christ our passover is sacrificed for us:
7សូមបងប្អូនជំរះខ្លួនអោយបានបរិសុទ្ធ ផុតពីមេម្សៅចាស់នោះទៅ ដើម្បីអោយបងប្អូនបានទៅជាម្សៅថ្មី ដែលគ្មានមេ ដ្បិតគេបានសម្លាប់ព្រះគ្រិស្ដធ្វើជាយញ្ញបូជារបស់យើង ក្នុងឱកាសបុណ្យចម្លង រួចស្រេចទៅហើយ។
8Therefore let us keep the feast, not with old leaven, neither with the leaven of malice and wickedness; but with the unleavened bread of sincerity and truth.
8ហេតុនេះ យើងត្រូវធ្វើពិធីបុណ្យចម្លង ដោយមិនប្រើនំបុ័ងដែលមានមេម្សៅចាស់ ឬមេនៃអំពើអាក្រក់ និង អំពើថោកទាបនោះឡើយ គឺយើងប្រើនំបុ័ងឥតមេជាសញ្ញានៃចិត្ដបរិសុទ្ធ និង ចិត្ដស្មោះត្រង់របស់យើង។
9I wrote unto you in an epistle not to company with fornicators:
9ក្នុងសំបុត្ររបស់ខ្ញុំ ខ្ញុំបានសរសេរមកជំរាបបងប្អូនថា កុំទាក់ទងនឹងអ្នកដែលប្រព្រឹត្ដកាមគុណថោកទាប អោយសោះ។
10Yet not altogether with the fornicators of this world, or with the covetous, or extortioners, or with idolaters; for then must ye needs go out of the world.
10ខ្ញុំនិយាយដូច្នេះមិនមែនសំដៅទៅលើអ្នកដែលប្រព្រឹត្ដកាមគុណថោកទាបទូទៅក្នុងលោកនេះ ឬ សំដៅទៅលើអ្នកលោភលន់ចង់បានទ្រព្យគេ អ្នកប្លន់យកទ្រព្យគេ ឬ អ្នកថ្វាយបង្គំព្រះក្លែងក្លាយនោះឡើយ បើដូច្នេះមានតែចាកចេញពីលោកនេះ!
11But now I have written unto you not to keep company, if any man that is called a brother be a fornicator, or covetous, or an idolater, or a railer, or a drunkard, or an extortioner; with such an one no not to eat.
11ខ្ញុំសរសេរមកបងប្អូន ដើម្បីកុំអោយបងប្អូនទាក់ទងនឹងអស់អ្នកដែលមានឈ្មោះថាជាគ្រិស្ដបរិស័ទ ហើយបែរជាប្រព្រឹត្ដកាមគុណថោកទាប មានចិត្ដលោភលន់ចង់បានទ្រព្យគេថ្វាយបង្គំព្រះក្លែងក្លាយជេរប្រមាថគេ ប្រមឹក ឬ ប្លន់យកទ្រព្យគេ។ មួយវិញទៀត សូមកុំបរិភោគរួម ជាមួយជនប្រភេទនេះឡើយ។
12For what have I to do to judge them also that are without? do not ye judge them that are within?
12ខ្ញុំមិនវិនិច្ឆ័យទោសអស់អ្នកដែលនៅខាងក្រៅក្រុមជំនុំទេ ព្រោះមិនមែនជានាទីរបស់ខ្ញុំ។ ម្ដេចក៏បងប្អូនមិនវិនិច្ឆ័យទោសអស់អ្នកដែលនៅខាងក្នុង!
13But them that are without God judgeth. Therefore put away from among yourselves that wicked person.
13ចំពោះអ្នកដែលនៅខាងក្រៅ ព្រះជាម្ចាស់នឹងវិនិច្ឆ័យទោសគេ រីឯបងប្អូនវិញ «ត្រូវដកមនុស្សអាក្រក់ចេញពីចំណោមអ្នករាល់គ្នាទៅ»។