King James Version

Khmer

Galatians

6

1Brethren, if a man be overtaken in a fault, ye which are spiritual, restore such an one in the spirit of meekness; considering thyself, lest thou also be tempted.
1បងប្អូនអើយ ប្រសិនបើមាននរណាម្នាក់ត្រូវគេទាន់ នៅពេលកំពុងតែធ្វើអំពើអាក្រក់ណាមួយ បងប្អូនដែលមានព្រះវិញ្ញាណនៅក្នុងខ្លួនត្រូវកែតំរង់អ្នកនោះ ដោយចិត្ដស្លូតបូត។ ក៏ប៉ុន្ដែ តោងប្រយ័ត្នខ្លួន ក្រែងលោអ្នកត្រូវធ្លាក់ក្នុងការល្បួងដូចគេដែរ។
2Bear ye one another's burdens, and so fulfil the law of Christ.
2ត្រូវជួយរំលែកទុក្ខធុរៈគ្នាទៅវិញទៅមក ធ្វើយ៉ាងនេះ ទើបបងប្អូនបំពេញតាមក្រឹត្យវិន័យរបស់ព្រះគ្រិស្ដ ទាំងស្រុង។
3For if a man think himself to be something, when he is nothing, he deceiveth himself.
3ប្រសិនបើនរណាម្នាក់ស្មានថាខ្លួនជាមនុស្សសំខាន់ តែតាមពិតខ្លួនជាអ្នកឥតបានការអ្នកនោះបញ្ឆោតខ្លួនឯងហើយ។
4But let every man prove his own work, and then shall he have rejoicing in himself alone, and not in another.
4ម្នាក់ៗត្រូវពិនិត្យពិច័យមើលអំពើដែលខ្លួនប្រព្រឹត្ដ ប្រសិនបើរកឃើញហេតុដែលធ្វើអោយខ្លួនឯង ខ្ពស់មុខនោះ គឺរកឃើញតែនៅក្នុងខ្លួនឯងផ្ទាល់ មិនមែនដោយប្រៀបផ្ទឹមទៅនឹងអ្នកដទៃទេ
5For every man shall bear his own burden.
5ដ្បិតម្នាក់ៗទទួលខុសត្រូវលើអំពើដែលខ្លួនប្រព្រឹត្ដ។
6Let him that is taught in the word communicate unto him that teacheth in all good things.
6ចំពោះអ្នកដែលទទួលការអប់រំខាងព្រះបន្ទូល ត្រូវយកអ្វីៗទាំងប៉ុន្មានដែលខ្លួនមានមួយចំណែក មកចែកដល់អ្នកដែលអប់រំខ្លួននោះផង។
7Be not deceived; God is not mocked: for whatsoever a man soweth, that shall he also reap.
7សូមបងប្អូនកុំយល់ច្រឡំ គ្មាននរណាមើលងាយព្រះជាម្ចាស់បានទេ។ បើមនុស្សម្នាក់សាបព្រោះគ្រាប់ពូជណា គេនឹងច្រូតបានផល តាមពូជនោះឯង។
8For he that soweth to his flesh shall of the flesh reap corruption; but he that soweth to the Spirit shall of the Spirit reap life everlasting.
8អ្នកណាសាបព្រោះតាមនិស្ស័យលោកីយ៍របស់ខ្លួន អ្នកនោះក៏នឹងច្រូតយកផល ដែលតែងតែរលួយមកពីលោកីយ៍ដែរ។ រីឯអ្នកដែលសាបព្រោះខាងព្រះវិញ្ញាណវិញ នឹងច្រូតយកផល ជាជីវិតអស់កល្បជានិច្ចមកពីព្រះវិញ្ញាណ។
9And let us not be weary in well doing: for in due season we shall reap, if we faint not.
9យើងមិនត្រូវនឿយណាយនឹងប្រព្រឹត្ដអំពើល្អឡើយ ដ្បិតប្រសិនបើយើងមិនបាក់ទឹកចិត្ដទេនោះ ដល់ពេលកំណត់យើងនឹងច្រូតបានផលជាមិនខាន។
10As we have therefore opportunity, let us do good unto all men, especially unto them who are of the household of faith.
10ហេតុនេះ ពេលយើងមានឱកាសនៅឡើយ យើងត្រូវប្រព្រឹត្ដអំពើល្អចំពោះមនុស្សទាំងអស់ ជាពិសេស ចំពោះបងប្អូនរួមជំនឿ។
11Ye see how large a letter I have written unto you with mine own hand.
11តួអក្សរធំៗដែលបងប្អូនឃើញនេះ គឺខ្ញុំបានសរសេរមកបងប្អូនដោយដៃខ្ញុំផ្ទាល់។
12As many as desire to make a fair shew in the flesh, they constrain you to be circumcised; only lest they should suffer persecution for the cross of Christ.
12អស់អ្នកដែលចង់បានកិត្ដិយសខាងលោកីយ៍ បានបង្ខំបងប្អូនអោយកាត់ស្បែក ក្នុងគោលបំណងកុំអោយមានគេបៀតបៀន ព្រោះតែឈើឆ្កាងរបស់ព្រះគ្រិស្ដប៉ុណ្ណោះ។
13For neither they themselves who are circumcised keep the law; but desire to have you circumcised, that they may glory in your flesh.
13ចំពោះអ្នកដែលកាត់ស្បែកទាំងនោះខ្លួនគេផ្ទាល់ពុំកាន់តាមក្រឹត្យវិន័យទេ គឺគេចង់អោយបងប្អូនកាត់ស្បែក ដើម្បីអោយគេអាចអួតខ្លួនថា គេបានកាត់ស្បែកអោយបងប្អូន។
14But God forbid that I should glory, save in the cross of our Lord Jesus Christ, by whom the world is crucified unto me, and I unto the world.
14រីឯខ្ញុំវិញ ខ្ញុំមិនអួតខ្លួនអំពីអ្វី ក្រៅពីឈើឆ្កាងរបស់ព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់នៃយើងឡើយ។ ដោយសារឈើឆ្កាងនេះអ្វីៗក្នុងពិភពលោកលែងមានទាក់ទាមនឹងខ្ញុំទៀតហើយ ហើយខ្ញុំក៏លែងមានទាក់ទាមអ្វីនឹងពិភពលោកទៀតដែរ។
15For in Christ Jesus neither circumcision availeth any thing, nor uncircumcision, but a new creature.
15ការកាត់ស្បែកឬ មិនកាត់ស្បែកមិនសំខាន់អ្វីទេ មានតែការកើតជាថ្មីវិញឯណោះទើបសំខាន់។
16And as many as walk according to this rule, peace be on them, and mercy, and upon the Israel of God.
16សូមព្រះជាម្ចាស់ប្រទានសេចក្ដីសុខសាន្ដ និង មេត្ដាករុណាដល់អស់អ្នកដែលអនុវត្ដតាមគោលគំនិតនេះ និង ដល់ប្រជារាស្ដ្រអ៊ីស្រាអែលរបស់ព្រះអង្គ។
17From henceforth let no man trouble me: for I bear in my body the marks of the Lord Jesus.
17អំណើះតទៅ សូមកុំអោយនរណាម្នាក់ធ្វើអោយខ្ញុំពិបាកចិត្ដទៀតឡើយ ដ្បិតខ្ញុំមានស្លាកស្នាម របស់ព្រះយេស៊ូ នៅក្នុងរូបកាយខ្ញុំស្រាប់ហើយ។
18Brethren, the grace of our Lord Jesus Christ be with your spirit. Amen.
18បងប្អូនអើយសូមព្រះគុណរបស់ព្រះអម្ចាស់យេស៊ូគ្រិស្ដនៃយើងស្ថិតនៅជាមួយវិញ្ញាណរបស់បងប្អូន។ អាម៉ែន។