1Jesus went unto the mount of Olives.
1ព្រះយេស៊ូយាងទៅភ្នំដើមអូលីវ
2And early in the morning he came again into the temple, and all the people came unto him; and he sat down, and taught them.
2លុះព្រលឹមឡើង ព្រះអង្គវិលត្រឡប់ទៅព្រះវិហារជាថ្មីម្ដងទៀត ប្រជាជនទាំងមូលនាំគ្នាមកគាល់ព្រះអង្គ ព្រះអង្គក៏គង់បង្រៀនពួកគេ។
3And the scribes and Pharisees brought unto him a woman taken in adultery; and when they had set her in the midst,
3ពេលនោះ ពួកអាចារ្យ និង ពួកខាងគណៈផារីស៊ី នាំស្ដ្រីម្នាក់ ដែលគេទាន់កំពុងតែរួមសហាយស្មន់។ គេយកនាងនោះមកដាក់កណ្ដាលចំណោមប្រជុំជន
4They say unto him, Master, this woman was taken in adultery, in the very act.
4ហើយទូលព្រះយេស៊ូថា៖ «លោកគ្រូ យើងចាប់ស្ដ្រីនេះបាន ក្នុងពេលកំពុងរួមសហាយស្មន់។
5Now Moses in the law commanded us, that such should be stoned: but what sayest thou?
5ក្នុងក្រឹត្យវិន័យ លោកម៉ូសេបានបង្គាប់អោយយើងយកដុំថ្ម គប់ស្ដ្រីប្រភេទនេះសម្លាប់ចោល។ ចុះលោកគ្រូវិញ តើលោកគ្រូគិតយ៉ាងណា?»។
6This they said, tempting him, that they might have to accuse him. But Jesus stooped down, and with his finger wrote on the ground, as though he heard them not.
6ពួកគេទូលដូច្នេះ ដោយមានបំណងរកលេសចោទប្រកាន់ព្រះអង្គ។ ប៉ុន្ដែ ព្រះយេស៊ូឱនព្រះកាយចុះហើយយកព្រះអង្គុលីគូសវាសលើដី។
7So when they continued asking him, he lifted up himself, and said unto them, He that is without sin among you, let him first cast a stone at her.
7ដោយពួកគេចេះតែសួរព្រះអង្គខ្លាំងពេក ព្រះអង្គងើបព្រះភ័ក្ដ្រឡើង មានព្រះបន្ទូលទៅគេថា៖ «ក្នុងចំណោមអ្នករាល់គ្នា សុំអោយអ្នកដែលគ្មានបាបសោះយកដុំថ្មគប់នាងមុនគេទៅ!»។
8And again he stooped down, and wrote on the ground.
8បន្ទាប់មក ព្រះអង្គឈ្ងោកព្រះភ័ក្ដ្រចុះហើយគូសវាសលើដីសាជាថ្មី។
9And they which heard it, being convicted by their own conscience, went out one by one, beginning at the eldest, even unto the last: and Jesus was left alone, and the woman standing in the midst.
9ពួកគេបានឮព្រះបន្ទូលរបស់ព្រះអង្គដូច្នេះ ក៏នាំគ្នាដកខ្លួនថយម្នាក់ម្ដងៗចាប់ផ្ដើមពីអ្នកមានវ័យចាស់ជាងគេទៅ នៅសល់តែព្រះយេស៊ូ និង ស្ដ្រីនោះប៉ុណ្ណោះ។
10When Jesus had lifted up himself, and saw none but the woman, he said unto her, Woman, where are those thine accusers? hath no man condemned thee?
10ពេលនោះ ព្រះយេស៊ូងើបព្រះភ័ក្ដ្រឡើង មានព្រះបន្ទូលទៅនាងថា៖«នាងអើយ ពួកគេទៅណាអស់ហើយ គ្មាននរណាដាក់ទោសនាងទេឬ?»។
11She said, No man, Lord. And Jesus said unto her, Neither do I condemn thee: go, and sin no more.
11នាងទូលព្រះអង្គថា៖ «គ្មានទេលោកម្ចាស់!»។ ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖«ខ្ញុំក៏មិនដាក់ទោសនាងដែរ សុំអញ្ជើញទៅចុះ តែពីពេលនេះតទៅ កុំប្រព្រឹត្ដអំពើបាបទៀតឡើយ»។ ]
12Then spake Jesus again unto them, saying, I am the light of the world: he that followeth me shall not walk in darkness, but shall have the light of life.
12ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់បណ្ដាជនសាជាថ្មីថា៖ «ខ្ញុំជាពន្លឺបំភ្លឺពិភពលោក អ្នកណាមកតាមខ្ញុំអ្នកនោះនឹងមិនដើរក្នុងសេចក្ដីងងឹតឡើយ គឺគេមានពន្លឺនាំគេទៅកាន់ជីវិត»។
13The Pharisees therefore said unto him, Thou bearest record of thyself; thy record is not true.
13ពួកខាងគណៈផារីស៊ី ទូលព្រះអង្គថា៖ «លោកធ្វើជាបន្ទាល់អោយខ្លួនលោកផ្ទាល់ សក្ខីភាពរបស់លោកមិនពិតទេ»។
14Jesus answered and said unto them, Though I bear record of myself, yet my record is true: for I know whence I came, and whither I go; but ye cannot tell whence I come, and whither I go.
14ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេថា៖ «ទោះបីខ្ញុំធ្វើជាបន្ទាល់អោយខ្លួនខ្ញុំផ្ទាល់ក៏ដោយ ក៏សក្ខីភាពរបស់ខ្ញុំនៅតែពិតដែរ ដ្បិតខ្ញុំដឹងថាខ្ញុំមកពីណា ហើយទៅណាផង។ រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាពុំដឹងថា ខ្ញុំមកពីណាហើយទៅណាឡើយ។
15Ye judge after the flesh; I judge no man.
15អ្នករាល់គ្នាវិនិច្ឆ័យតាមរបៀបលោកីយ៍។ រីឯខ្ញុំវិញ ខ្ញុំមិនវិនិច្ឆ័យទោសនរណាទេ
16And yet if I judge, my judgment is true: for I am not alone, but I and the Father that sent me.
16ប្រសិនបើខ្ញុំវិនិច្ឆ័យទោស ការវិនិច្ឆ័យរបស់ខ្ញុំក៏ស្របតាមសេចក្ដីពិតដែរ ព្រោះខ្ញុំមិនវិនិច្ឆ័យតែម្នាក់ខ្ញុំឡើយ គឺមានព្រះបិតាដែលបានចាត់ខ្ញុំអោយមកវិនិច្ឆ័យជាមួយខ្ញុំ។
17It is also written in your law, that the testimony of two men is true.
17ក្នុងវិន័យរបស់អ្នករាល់គ្នាមានចែងទុកមកថា បើមានពីរនាក់ធ្វើជាបន្ទាល់ ទើបសក្ខីភាពយកជាការបាន។
18I am one that bear witness of myself, and the Father that sent me beareth witness of me.
18ខ្ញុំនេះហើយជាបន្ទាល់សំរាប់ខ្លួនខ្ញុំផ្ទាល់ ហើយព្រះបិតាដែលបានចាត់ខ្ញុំអោយមកក៏ធ្វើជាបន្ទាល់អោយខ្ញុំដែរ»។
19Then said they unto him, Where is thy Father? Jesus answered, Ye neither know me, nor my Father: if ye had known me, ye should have known my Father also.
19ពួកគេទូលសួរព្រះអង្គថា៖ «តើព្រះបិតារបស់លោកនៅឯណា?»។ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេថា៖ «អ្នករាល់គ្នាមិនស្គាល់ខ្ញុំ ហើយក៏មិនស្គាល់ព្រះបិតារបស់ខ្ញុំដែរ។ បើអ្នករាល់គ្នាស្គាល់ខ្ញុំ អ្នករាល់គ្នាមុខជាស្គាល់ព្រះបិតារបស់ខ្ញុំមិនខាន»។
20These words spake Jesus in the treasury, as he taught in the temple: and no man laid hands on him; for his hour was not yet come.
20ព្រះយេស៊ូមានព្រះបន្ទូលទាំងនេះ កាលព្រះអង្គបង្រៀនបណ្ដាជនក្នុងព្រះវិហារ ត្រង់កន្លែងដាក់ហិបប្រាក់តង្វាយ ប៉ុន្ដែ គ្មាននរណាចាប់ព្រះអង្គទេ ព្រោះពេលកំណត់របស់ព្រះអង្គមិនទាន់មកដល់នៅឡើយ។
21Then said Jesus again unto them, I go my way, and ye shall seek me, and shall die in your sins: whither I go, ye cannot come.
21ព្រះយេស៊ូមានព្រះបន្ទូលទៅគេទៀតថា៖ «ខ្ញុំនឹងចាកចេញទៅ ហើយអ្នករាល់គ្នានឹងតាមរកខ្ញុំតែអ្នករាល់គ្នានឹងត្រូវស្លាប់ ទាំងមានបាបជាប់ក្នុងខ្លួន។ ទីណាខ្ញុំទៅ ទីនោះ អ្នករាល់គ្នាពុំអាចនឹងទៅបានឡើយ»។
22Then said the Jews, Will he kill himself? because he saith, Whither I go, ye cannot come.
22ជនជាតិយូដានិយាយគ្នាថា៖ «តើលោកនឹងសម្លាប់ខ្លួនឬ បានជាលោកពោលថា"ទីណាខ្ញុំទៅ ទីនោះអ្នករាល់គ្នាពុំអាចនឹងទៅបាន"ដូច្នេះ?»។
23And he said unto them, Ye are from beneath; I am from above: ye are of this world; I am not of this world.
23ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «អ្នករាល់គ្នាមានកំណើតនៅស្ថាននេះ រីឯខ្ញុំវិញ ខ្ញុំមានកំណើតមកពីស្ថានលើ។ អ្នករាល់គ្នាមានកំណើតពីនិស្ស័យលោកីយ៍នេះ រីឯខ្ញុំវិញ ខ្ញុំពុំមែនមានកំណើតពីនិស្ស័យលោកីយ៍នេះឡើយ។
24I said therefore unto you, that ye shall die in your sins: for if ye believe not that I am he, ye shall die in your sins.
24ហេតុនេះហើយបានជាខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នករាល់គ្នានឹងត្រូវស្លាប់ ទាំងមានបាបជាប់ក្នុងខ្លួន។ បើអ្នករាល់គ្នាមិនព្រមទទួលស្គាល់ឋានៈរបស់ខ្ញុំ ទេ អ្នករាល់គ្នានឹងត្រូវស្លាប់ ទាំងមានបាបជាប់ក្នុងខ្លួនជាមិនខាន»។
25Then said they unto him, Who art thou? And Jesus saith unto them, Even the same that I said unto you from the beginning.
25គេទូលសួរព្រះអង្គថា៖«តើលោកមានឋានៈអ្វី?» ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំបានប្រាប់អ្នករាល់គ្នាតាំងពីដើមដំបូងមកម៉្លេះ។
26I have many things to say and to judge of you: but he that sent me is true; and I speak to the world those things which I have heard of him.
26ខ្ញុំមានសេចក្ដីជាច្រើនដែលត្រូវនិយាយអំពីអ្នករាល់គ្នា ព្រមទាំងវិនិច្ឆ័យទោសអ្នករាល់គ្នាផង។ ប៉ុន្ដែ ព្រះអង្គដែលបានចាត់ខ្ញុំអោយមក ទ្រង់សំដែងសេចក្ដីពិត ហើយអ្វីៗដែលខ្ញុំបានឮពីព្រះអង្គ ខ្ញុំក៏យកមកថ្លែងប្រាប់មនុស្សលោកដែរ»។
27They understood not that he spake to them of the Father.
27អ្នកទាំងនោះមិនយល់ថា ព្រះអង្គកំពុងតែមានព្រះបន្ទូលអំពីព្រះបិតាប្រាប់គេឡើយ។
28Then said Jesus unto them, When ye have lifted up the Son of man, then shall ye know that I am he, and that I do nothing of myself; but as my Father hath taught me, I speak these things.
28ព្រះយេស៊ូមានព្រះបន្ទូលទៅគេទៀតថា៖ «កាលណាអ្នករាល់គ្នាលើកបុត្រមនុស្សឡើង អ្នករាល់គ្នាមុខជានឹងស្គាល់ឋានៈរបស់ខ្ញុំ ពុំខាន ហើយអ្នករាល់គ្នានឹងដឹងថា ខ្ញុំមិនធ្វើការអ្វីមួយ ដោយសំអាងលើខ្លួនខ្ញុំផ្ទាល់ឡើយ គឺខ្ញុំថ្លែងតែសេចក្ដីណាដែលព្រះបិតាមានព្រះបន្ទូលប្រាប់មកខ្ញុំប៉ុណ្ណោះ។
29And he that sent me is with me: the Father hath not left me alone; for I do always those things that please him.
29ព្រះអង្គដែលចាត់ខ្ញុំអោយមក ទ្រង់គង់នៅជាមួយខ្ញុំព្រះអង្គមិនចោលខ្ញុំអោយនៅតែម្នាក់ឯងឡើយ ដ្បិតខ្ញុំតែងប្រព្រឹត្ដកិច្ចការណា ដែលគាប់ព្រះហឫទ័យព្រះអង្គជានិច្ច»។
30As he spake these words, many believed on him.
30ពេលព្រះយេស៊ូមានព្រះបន្ទូលដូច្នេះមានមនុស្សជាច្រើនជឿលើព្រះអង្គ។
31Then said Jesus to those Jews which believed on him, If ye continue in my word, then are ye my disciples indeed;
31ពេលនោះ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ជនជាតិយូដា ដែលបានជឿលើព្រះអង្គថា៖ «ប្រសិនបើអ្នករាល់គ្នាស្ថិតនៅជាប់នឹងពាក្យរបស់ខ្ញុំ អ្នករាល់គ្នាពិតជាសិស្សរបស់ខ្ញុំមែន។
32And ye shall know the truth, and the truth shall make you free.
32អ្នករាល់គ្នានឹងស្គាល់សេចក្ដីពិត ហើយសេចក្ដីពិតនឹងរំដោះអ្នករាល់គ្នាអោយមានសេរីភាព»។
33They answered him, We be Abraham's seed, and were never in bondage to any man: how sayest thou, Ye shall be made free?
33គេនាំគ្នាទូលព្រះអង្គថា៖ «យើងខ្ញុំជាកូនចៅលោកអប្រាហាំ! យើងខ្ញុំមិនដែលធ្វើខ្ញុំបំរើអ្នកណាឡើយ ម្ដេចក៏លោកគ្រូថា "អ្នករាល់គ្នានឹងមានសេរីភាព"ដូច្នេះ?»។
34Jesus answered them, Verily, verily, I say unto you, Whosoever committeth sin is the servant of sin.
34ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថាអ្នកណាប្រព្រឹត្ដអំពើបាប អ្នកនោះជាខ្ញុំបំរើរបស់អំពើបាប។
35And the servant abideth not in the house for ever: but the Son abideth ever.
35ធម្មតា ខ្ញុំបំរើមិនដែលស្ថិតនៅក្នុងផ្ទះរបស់ម្ចាស់ជាប់រហូតទេ មានតែកូនរបស់ម្ចាស់ប៉ុណ្ណោះដែលស្ថិតនៅក្នុងផ្ទះជាប់រហូតតទៅ។
36If the Son therefore shall make you free, ye shall be free indeed.
36ប្រសិនបើព្រះបុ្រតារំដោះអ្នករាល់គ្នា អ្នករាល់គ្នាពិតជាមានសេរីភាព។
37I know that ye are Abraham's seed; but ye seek to kill me, because my word hath no place in you.
37ខ្ញុំដឹងហើយថា អ្នករាល់គ្នាជាកូនចៅរបស់លោកអប្រាហាំ ក៏ប៉ុន្ដែ អ្នករាល់គ្នារកសម្លាប់ខ្ញុំ ព្រោះពាក្យរបស់ខ្ញុំមិនស្ថិតនៅក្នុងចិត្ដអ្នករាល់គ្នាឡើយ។
38I speak that which I have seen with my Father: and ye do that which ye have seen with your father.
38ខ្ញុំនិយាយតែអំពីអ្វីៗដែលខ្ញុំបានឃើញនៅក្បែរព្រះបិតា រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាធ្វើតាមសេចក្ដីណាដែលអ្នករាល់គ្នាបានឮពីឪពុករបស់អ្នករាល់គ្នា»។
39They answered and said unto him, Abraham is our father. Jesus saith unto them, If ye were Abraham's children, ye would do the works of Abraham.
39គេទូលព្រះអង្គថា៖ «ឪពុករបស់យើង គឺលោកអប្រាហាំ»។ ព្រះយេស៊ូមានព្រះបន្ទូលតបវិញថា៖«បើអ្នករាល់គ្នាពិតជាកូនចៅលោកអប្រាហាំមែន អ្នករាល់គ្នាមុខជាធ្វើកិច្ចការ ដូចលោកអប្រាហាំធ្លាប់ធ្វើនោះមិនខាន
40But now ye seek to kill me, a man that hath told you the truth, which I have heard of God: this did not Abraham.
40តែឥឡូវនេះ អ្នករាល់គ្នារកសម្លាប់ខ្ញុំមកពីខ្ញុំនិយាយសេចក្ដីពិត ដែលខ្ញុំបានឮពីព្រះជាម្ចាស់លោកអប្រាហាំមិនបានប្រព្រឹត្ដដូច្នេះទេ។
41Ye do the deeds of your father. Then said they to him, We be not born of fornication; we have one Father, even God.
41អ្នករាល់គ្នាធ្វើកិច្ចការដែលឪពុកអ្នករាល់គ្នាប្រព្រឹត្ដ»។ គេទូលព្រះអង្គថា៖ «យើងខ្ញុំជាកូនពេញច្បាប់ យើងមានឪពុកតែមួយគត់ គឺព្រះជាម្ចាស់»។
42Jesus said unto them, If God were your Father, ye would love me: for I proceeded forth and came from God; neither came I of myself, but he sent me.
42ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ប្រសិនបើព្រះជាម្ចាស់ពិតជាឪពុកអ្នករាល់គ្នាមែនម៉្លេះសមអ្នករាល់គ្នាស្រឡាញ់ខ្ញុំពុំខានដ្បិតខ្ញុំចេញពីព្រះជាម្ចាស់មកទីនេះ។ ខ្ញុំមិនមែនមកដោយចិត្ដឯងឡើយ គឺព្រះជាម្ចាស់បានចាត់ខ្ញុំអោយមក។
43Why do ye not understand my speech? even because ye cannot hear my word.
43ហេតុអ្វីបានជាអ្នករាល់គ្នាមិនយល់ពាក្យដែលខ្ញុំថ្លែងប្រាប់ដូច្នេះ? គឺមកពីអ្នករាល់គ្នាមិនអាចស្ដាប់ពាក្យរបស់ខ្ញុំបាន។
44Ye are of your father the devil, and the lusts of your father ye will do. He was a murderer from the beginning, and abode not in the truth, because there is no truth in him. When he speaketh a lie, he speaketh of his own: for he is a liar, and the father of it.
44អ្នករាល់គ្នាជាកូនចៅរបស់មារសាតាំង ហើយអ្នករាល់គ្នាចង់ធ្វើតាមចំណង់ចិត្ដឪពុកអ្នករាល់គ្នា។ តាំងពីដើមរៀងមកវាបានសម្លាប់មនុស្សហើយមិនកាន់តាមសេចក្ដីពិតទេ ព្រោះគ្មានសេចក្ដីពិតនៅក្នុងខ្លួនវាសោះ។ ពេលវានិយាយកុហក នោះវានិយាយចេញពីគំនិតវាផ្ទាល់ ព្រោះវាជាមេកុហកហើយជាឪពុកនៃអ្នកកុហក។
45And because I tell you the truth, ye believe me not.
45រីឯខ្ញុំវិញ ខ្ញុំនិយាយសេចក្ដីពិតតែអ្នករាល់គ្នាមិនជឿខ្ញុំទេ។
46Which of you convinceth me of sin? And if I say the truth, why do ye not believe me?
46ក្នុងចំណោមអ្នករាល់គ្នាតើនរណាអាចចោទប្រកាន់ថាខ្ញុំប្រព្រឹត្ដអំពើបាបបាន? បើខ្ញុំនិយាយសេចក្ដីពិត ហេតុដូចម្ដេចបានជាអ្នករាល់គ្នាមិនជឿខ្ញុំ?
47He that is of God heareth God's words: ye therefore hear them not, because ye are not of God.
47អ្នកណាកើតមកពីព្រះជាម្ចាស់ អ្នកនោះតែងស្ដាប់ព្រះបន្ទូលរបស់ព្រះអង្គ។ រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាមិនមែនកើតមកពីព្រះជាម្ចាស់ទេបានជាអ្នករាល់គ្នាមិនស្ដាប់ខ្ញុំដូច្នេះ»។
48Then answered the Jews, and said unto him, Say we not well that thou art a Samaritan, and hast a devil?
48ជនជាតិយូដាទូលព្រះអង្គថា៖ «យើងនិយាយថាលោកជាសាសន៍សាម៉ារី ហើយថាមានអារក្សចូលលោកនោះត្រូវមែន!»។
49Jesus answered, I have not a devil; but I honour my Father, and ye do dishonour me.
49ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «គ្មានអារក្សណាចូលខ្ញុំឡើយ តែខ្ញុំគោរពព្រះបិតារបស់ខ្ញុំ ហើយអ្នករាល់គ្នាបែរជាបន្ដុះបង្អាប់ខ្ញុំទៅវិញ។
50And I seek not mine own glory: there is one that seeketh and judgeth.
50ខ្ញុំមិនរកសិរីរុងរឿងសំរាប់ខ្លួនខ្ញុំឡើយ គឺមានម្នាក់រកអោយខ្ញុំហើយវិនិច្ឆ័យទៀតផង។
51Verily, verily, I say unto you, If a man keep my saying, he shall never see death.
51ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាកាន់តាមពាក្យរបស់ខ្ញុំ អ្នកនោះនឹងមិនស្លាប់សោះឡើយ»។
52Then said the Jews unto him, Now we know that thou hast a devil. Abraham is dead, and the prophets; and thou sayest, If a man keep my saying, he shall never taste of death.
52ជនជាតិយូដាទូលព្រះអង្គថា៖ «ឥឡូវនេះ យើងដឹងច្បាស់ហើយថាលោកពិតជាមានអារក្សចូលមែន។ លោកអប្រាហាំ និង ពួកព្យាការី បានទទួលមរណភាពទៅហើយ រីឯលោកវិញ លោកហ៊ានពោលថា អ្នកណាកាន់តាមពាក្យលោក អ្នកនោះមិនស្លាប់សោះឡើយ។
53Art thou greater than our father Abraham, which is dead? and the prophets are dead: whom makest thou thyself?
53តើលោកមានឋានៈធំជាងលោកអប្រាហាំជាបុព្វបុរសរបស់យើង ដែលទទួលមរណភាពទៅហើយនោះឬ? រីឯពួកព្យាការី ក៏ទទួលមរណភាពទៅដែរ។ ចុះលោកលោកតាំងខ្លួនជាអ្វី?»។
54Jesus answered, If I honour myself, my honour is nothing: it is my Father that honoureth me; of whom ye say, that he is your God:
54ព្រះយេស៊ូមានព្រះបន្ទូលថា៖ «បើខ្ញុំលើកតម្កើងខ្លួនខ្ញុំ សិរីរុងរឿងរបស់ខ្ញុំគ្មានតម្លៃអ្វីទាល់តែសោះ គឺព្រះបិតារបស់ខ្ញុំទេតើដែលលើកតម្កើងខ្ញុំ ព្រះអង្គនោះហើយដែលអ្នករាល់គ្នាថាជា "ព្រះរបស់យើង"។
55Yet ye have not known him; but I know him: and if I should say, I know him not, I shall be a liar like unto you: but I know him, and keep his saying.
55អ្នករាល់គ្នាមិនស្គាល់ព្រះអង្គទេរីឯខ្ញុំ ខ្ញុំស្គាល់ព្រះអង្គប្រសិនបើខ្ញុំថា ខ្ញុំមិនស្គាល់ព្រះអង្គទេ ខ្ញុំមុខជានិយាយកុហកដូចអ្នករាល់គ្នាដែរ។ ប៉ុន្ដែ ខ្ញុំស្គាល់ព្រះអង្គ ហើយកាន់តាមព្រះបន្ទូលរបស់ព្រះអង្គថែមទៀតផង។
56Your father Abraham rejoiced to see my day: and he saw it, and was glad.
56លោកអប្រាហាំជាឪពុករបស់អ្នករាល់គ្នាមានចិត្ដត្រេកអរពន់ប្រមាណ ដោយសង្ឃឹមថានឹងឃើញខ្ញុំមកដល់។ លោកក៏បានឃើញមែនហើយត្រេកអរសប្បាយ»។
57Then said the Jews unto him, Thou art not yet fifty years old, and hast thou seen Abraham?
57ជនជាតិយូដាពោលថា៖ «លោកមានអាយុមិនទាន់ទាំងបានហាសិបឆ្នាំផង ម្ដេចក៏ថាបានឃើញលោកអប្រាហាំដូច្នេះ?»។
58Jesus said unto them, Verily, verily, I say unto you, Before Abraham was, I am.
58ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា មុនលោកអប្រាហាំកើតមក ខ្ញុំមានជីវិត រួចស្រេចទៅហើយ»។
59Then took they up stones to cast at him: but Jesus hid himself, and went out of the temple, going through the midst of them, and so passed by.
59ពួកគេក៏រើសដុំថ្មបំរុងនឹងគប់សម្លាប់ព្រះអង្គ ប៉ុន្ដែ ព្រះយេស៊ូភៀសព្រះអង្គចេញពីព្រះវិហារ បាត់ទៅ។