1Jude, the servant of Jesus Christ, and brother of James, to them that are sanctified by God the Father, and preserved in Jesus Christ, and called:
1ខ្ញុំ យូដាស ជាអ្នកបំរើរបស់ព្រះយេស៊ូគ្រិស្ដ និង ជាប្អូនរបស់លោកយ៉ាកុប សូមជំរាបមកបងប្អូនដែលព្រះជាម្ចាស់ជាព្រះបិតាបានត្រាស់ហៅ គឺអ្នកដែលព្រះអង្គស្រឡាញ់ ហើយបំរុងទុកសំរាប់ព្រះយេស៊ូគ្រិស្ដសូមជ្រាប។
2Mercy unto you, and peace, and love, be multiplied.
2សូមព្រះជាម្ចាស់មេត្ដាករុណា ប្រទានសេចក្ដីសុខសាន្ដ និង សេចក្ដីស្រឡាញ់ដល់បងប្អូន យ៉ាងបរិបូណ៌។
3Beloved, when I gave all diligence to write unto you of the common salvation, it was needful for me to write unto you, and exhort you that ye should earnestly contend for the faith which was once delivered unto the saints.
3បងប្អូនជាទីស្រឡាញ់ ខ្ញុំមានបំណងចង់សរសេរមកបងប្អូនអំពីការសង្គ្រោះដែលយើងបានទទួលរួមគ្នានោះខ្លាំងណាស់ ហើយក៏មានមូលហេតុបង្ខំខ្ញុំអោយសរសេរលិខិតនេះមកដាស់តឿនបងប្អូន អោយតយុទ្ធការពារជំនឿ ដែលព្រះជាម្ចាស់បានប្រទានដល់ប្រជាជនដ៏វិសុទ្ធ ម្ដងជាសូរេច
4For there are certain men crept in unawares, who were before of old ordained to this condemnation, ungodly men, turning the grace of our God into lasciviousness, and denying the only Lord God, and our Lord Jesus Christ.
4ដ្បិតមានអ្នកខ្លះបានបន្លំខ្លួនចូលមកក្នុងចំណោមបងប្អូន ពួកគេជាមនុស្សមិនគោរពប្រណិប័តន៍ព្រះជាម្ចាស់ ពួកគេបានបង្ខូចព្រះគុណរបស់ព្រះនៃយើងអោយក្លាយទៅជារឿងអាសអាភាស ហើយបដិសេធមិនព្រមទទួលស្គាល់ព្រះយេស៊ូគ្រិស្ដ ជាចៅហ្វាយ និង ជាព្រះអម្ចាស់តែមួយគត់របស់យើងដែរ។ អ្នកទាំងនោះនឹងទទួលទោសដូចមានចែងទុកជាមុន តាំងពីយូរយារណាស់មកហើយ។
5I will therefore put you in remembrance, though ye once knew this, how that the Lord, having saved the people out of the land of Egypt, afterward destroyed them that believed not.
5បងប្អូនបានជ្រាបសេចក្ដីទាំងនេះរួចស្រេចហើយ តែខ្ញុំចង់រំលឹកបងប្អូនថា ក្រោយពេលដែលព្រះអម្ចាស់បានសង្គ្រោះប្រជារាស្ដ្រអ៊ីស្រាអែលអោយចេញផុតពីប្រទេសអេស៊ីបមក ព្រះអង្គបានធ្វើអោយអ្នកមិនព្រមជឿត្រូវវិនាសអន្ដរាយ។
6And the angels which kept not their first estate, but left their own habitation, he hath reserved in everlasting chains under darkness unto the judgment of the great day.
6រីឯពួកទេវតា ដែលពុំបានរក្សាឋានៈរបស់ខ្លួន តែបែរជាបោះបង់ចោលលំនៅរបស់ខ្លួនផ្ទាល់ទៅវិញនោះ ព្រះជាម្ចាស់បានឃុំគេទុកក្នុងទីងងឹត ហើយគេនៅជាប់ចំណងអស់កល្បជានិច្ច រង់ចាំថ្ងៃដ៏អស្ចារ្យដែលព្រះជាម្ចាស់នឹងវិនិច្ឆ័យទោស។
7Even as Sodom and Gomorrha, and the cities about them in like manner, giving themselves over to fornication, and going after strange flesh, are set forth for an example, suffering the vengeance of eternal fire.
7រីឯក្រុងសូដុម ក្រុងកូម៉ូរ៉ា និង ក្រុងឯទៀតៗដែលនៅជិតខាងក៏ដូច្នោះដែរ ពួកអ្នកក្រុងបាននាំគ្នាប្រព្រឹត្ដអំពើប្រាសចាកសីលធម៌ ដូចទេវតាទាំងនោះ គឺកាត់រករួមបវេណីផ្ទុយពីធម្មជាតិ។ ពួកគេបានទទួលទណ្ឌកម្ម នៅក្នុងភ្លើងដែលឆេះអស់កល្បជានិច្ច ទុកជាការព្រមានដល់អ្នកឯទៀតៗ។
8Likewise also these filthy dreamers defile the flesh, despise dominion, and speak evil of dignities.
8ពួកទាំងនេះក៏ប្រព្រឹត្ដដូច្នោះដែរ គំនិតរវើរវាយរបស់គេ បានធ្វើអោយរូបកាយខ្លួនទៅជាសៅហ្មង គេមើលងាយអំណាចរបស់ព្រះអម្ចាស់ និង ជេរប្រមាថពួកទេវតាដែលប្រកបដោយសិរីរុងរឿង។
9Yet Michael the archangel, when contending with the devil he disputed about the body of Moses, durst not bring against him a railing accusation, but said, The Lord rebuke thee.
9នៅពេលមហាទេវតាមីកែលប្រកែកជាមួយនឹងមារ តវ៉ាអំពីសពរបស់លោកម៉ូសេនោះ លោកក៏ពុំហ៊ានដាក់ទោសវា ដោយជេរប្រមាថឡើយ គឺលោកគ្រាន់តែពោលថា«សូមព្រះអម្ចាស់ដាក់ទោសឯង!»។
10But these speak evil of those things which they know not: but what they know naturally, as brute beasts, in those things they corrupt themselves.
10រីឯអ្នកទាំងនោះវិញ គេនាំគ្នាជេរប្រមាថអ្វីៗដែលខ្លួនពុំស្គាល់ហើយអ្វីៗដែលគេស្គាល់តាមសភាវគតិដូចសត្វតិរច្ឆាន បណ្ដាលអោយតែខ្លួនគេត្រូវវិនាសប៉ុណ្ណោះ។
11Woe unto them! for they have gone in the way of Cain, and ran greedily after the error of Balaam for reward, and perished in the gainsaying of Core.
11អ្នកទាំងនោះត្រូវវេទនាជាពុំខាន ដ្បិតគេបានដើរតាមផ្លូវរបស់លោកកាអ៊ីន។ ពួកគេបានបណ្ដោយខ្លួនអោយវង្វេង ដូចលោកបាឡាម ព្រោះតែចង់បានប្រាក់ ពួកគេក៏វិនាសអន្ដរាយ ព្រោះតែការបះបោរ ដូចលោកកូរេដែរ។
12These are spots in your feasts of charity, when they feast with you, feeding themselves without fear: clouds they are without water, carried about of winds; trees whose fruit withereth, without fruit, twice dead, plucked up by the roots;
12នៅពេលដែលបងប្អូនបរិភោគអាហាររួមគ្នាដោយចិត្ដស្រឡាញ់ អ្នកទាំងនោះបានធ្វើអោយមានល្អក់កករ គឺគេនាំគ្នាស៊ីផឹកបំពេញក្រពះ ឥតអៀនខ្មាសទាល់តែសោះ។ ពួកគេប្រៀបបានទៅនឹងពពកឥតមានភ្លៀង ដែលរសាត់តាមខ្យល់ ប្រៀបបាននឹងដើមឈើគ្មានផ្លែក្នុងរដូវផ្លែ ហើយជាដើមឈើរលើងឫស ដែលងាប់ពីរដងទៅហើយ
13Raging waves of the sea, foaming out their own shame; wandering stars, to whom is reserved the blackness of darkness for ever.
13ពួកគេប្រៀបបីដូចជារលកសមុទ្រដ៏កំណាចបក់បោកបែកពពុះ គួរអោយអៀនខ្លួន។ ពួកគេប្រៀបបានទៅនឹងផ្កាយវង្វេងទិស ដែលព្រះជាម្ចាស់បំរុងទុកអោយស្ថិតនៅក្នុងទីងងឹតសូន្យសុងអស់កល្បជានិច្ច!
14And Enoch also, the seventh from Adam, prophesied of these, saying, Behold, the Lord cometh with ten thousands of his saints,
14លោកហេណុក ដែលជាបុព្វបុរសតំណទីប្រាំពីរក្រោយលោកអដាំ បានថ្លែងទុកអំពីអ្នកទាំងនោះដូចតទៅ៖«មើល! ព្រះអម្ចាស់យាងមកជាមួយប្រជាជនដ៏វិសុទ្ធ របស់ព្រះអង្គ ដែលមានចំនួនដ៏ច្រើនអនេកអនន្ដ
15To execute judgment upon all, and to convince all that are ungodly among them of all their ungodly deeds which they have ungodly committed, and of all their hard speeches which ungodly sinners have spoken against him.
15ដើម្បីវិនិច្ឆ័យទោសមនុស្សទួទៅ និង បង្ហាញអោយមនុស្សទាំងអស់ដែលមិនគោរពប្រណិប័តន៍ព្រះជាម្ចាស់ ដឹងកំហុសរបស់ខ្លួន ហើយអោយអ្នកបាបទាំងនោះដឹងអំពីពាក្យសំដីទាំងប៉ុន្មាន ដែលគេបានពោលប្រឆាំងនឹងព្រះអង្គ»។
16These are murmurers, complainers, walking after their own lusts; and their mouth speaketh great swelling words, having men's persons in admiration because of advantage.
16ពួកគេជាមនុស្សរអ៊ូរទាំមិនដែលសប្បាយចិត្ដសោះ គេប្រព្រឹត្ដតាមចិត្ដលោភលន់របស់ខ្លួន។ ពាក្យសំដីរបស់គេចេញមកសុទ្ធតែជាពាក្យអួតដ៏សម្បើម ហើយគេតែងតែបញ្ចើចបញ្ចើអ្នកដទៃ ដើម្បីរកប្រយោជន៍ផ្ទាល់ខ្លួន។
17But, beloved, remember ye the words which were spoken before of the apostles of our Lord Jesus Christ;
17ចំពោះបងប្អូនវិញ បងប្អូនជាទីស្រឡាញ់អើយ ចូរនឹកចាំសេចក្ដីប្រៀនប្រដៅដែលក្រុមសាវ័ក របស់ព្រះយេស៊ូគ្រិស្ដ ជាអម្ចាស់នៃយើងបានប្រាប់បងប្អូនកាលពីមុន។
18How that they told you there should be mockers in the last time, who should walk after their own ungodly lusts.
18លោកទាំងនោះមានប្រសាសន៍ប្រាប់បងប្អូនថា «នៅគ្រាចុងក្រោយបំផុត នឹងមានពួកអ្នកចំអកមើលងាយ ពួកគេជាមនុស្សមិនគោរពប្រណិប័តន៍ព្រះជាម្ចាស់ ហើយប្រព្រឹត្ដតាមចិត្ដលោភលន់របស់ខ្លួន»។
19These be they who separate themselves, sensual, having not the Spirit.
19អ្នកទាំងនោះជាមេបង្កអោយមានការបាក់បែកគ្នា ជាមនុស្សដែលមានគំនិតលោកីយ៍ ហើយគ្មានព្រះវិញ្ញាណគង់ជាមួយទេ។
20But ye, beloved, building up yourselves on your most holy faith, praying in the Holy Ghost,
20រីឯបងប្អូនវិញ បងប្អូនជាទីស្រឡាញ់អើយ ចូរកសាងគ្នាទៅវិញទៅមក លើជំនឿដ៏វិសុទ្ធបំផុតរបស់បងប្អូន ចូរអធិស្ឋានតាមព្រះវិញ្ញាណដ៏វិសុទ្ធ។
21Keep yourselves in the love of God, looking for the mercy of our Lord Jesus Christ unto eternal life.
21ចូរស្ថិតនៅជាប់នឹងសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ទាំងទន្ទឹងរង់ចាំព្រះហឫទ័យមេត្ដាករុណារបស់ព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់នៃយើង ដើម្បីទទួលជីវិតអស់កល្បជានិច្ចផង។
22And of some have compassion, making a difference:
22ត្រូវមេត្ដាករុណាដល់បងប្អូនណាដែលមានចិត្ដស្ទាក់ស្ទើរ
23And others save with fear, pulling them out of the fire; hating even the garment spotted by the flesh.
23ត្រូវសង្គ្រោះគេ ដោយអូសទាញគេអោយរួចផុតពីភ្លើង។ ចំពោះអ្នកឯទៀតៗវិញ ត្រូវមេត្ដាករុណាដល់គេដែរ តែត្រូវភ័យខ្លាច គឺសូម្បីតែអាវដែលប៉ះនឹងរូបកាយគេ ក៏សៅហ្មងដែរ កុំប៉ះពាល់អោយសោះ។
24Now unto him that is able to keep you from falling, and to present you faultless before the presence of his glory with exceeding joy,
24ព្រះជាម្ចាស់អាចការពារបងប្អូន មិនអោយមានកំហុស ព្រមទាំងអោយឈរនៅមុខសិរីរុងរឿងរបស់ព្រះអង្គ ឥតសៅហ្មង និង មានអំណរសប្បាយទៀតផង។
25To the only wise God our Saviour, be glory and majesty, dominion and power, both now and ever. Amen.
25មានព្រះជាម្ចាស់តែមួយព្រះអង្គទេ ដែលជាព្រះសង្គ្រោះយើង ដោយសារព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់នៃយើង។ សូមលើកតម្កើងសិរីរុងរឿង បារមីឧត្ដុង្គឧត្ដម ព្រះចេស្ដា និង អំណាចដែលទ្រង់មានតាំងពីមុនកាលសម័យទាំងអស់ ហើយទ្រង់ក៏មាននៅពេលនេះ និង អស់កល្បតរៀងទៅ។ អាម៉ែន!។