1Forasmuch as many have taken in hand to set forth in order a declaration of those things which are most surely believed among us,
1សូមជំរាបមកឯកឧត្ដមថេវភីល សូមជ្រាប! មនុស្សជាច្រើន ខិតខំយកចិត្ដទុកដាក់ កត់ត្រាទុកនូវហេតុការណ៍ទាំងអំបាលម៉ាន ដែលកើតមានក្នុងចំណោមយើងខ្ញុំ។
2Even as they delivered them unto us, which from the beginning were eyewitnesses, and ministers of the word;
2អស់អ្នកដែលបានឃើញផ្ទាល់នឹងភ្នែក តាំងពីដំបូងរៀងមក ហើយទទួលមុខងារបំរើព្រះបន្ទូល បានរៀបរាប់ហេតុការណ៍ទាំងនោះបន្ដមកយើងខ្ញុំ។
3It seemed good to me also, having had perfect understanding of all things from the very first, to write unto thee in order, most excellent Theophilus,
3ខ្ញុំបានពិនិត្យហេតុការណ៍ទាំងនោះ តាំងពីដើមរៀងមក យ៉ាងហ្មត់ចត់ ហើយខ្ញុំក៏យល់ឃើញថាគួរតែកត់ត្រាទុកតាមលំដាប់លំដោយផ្ញើមកជូនលោក។
4That thou mightest know the certainty of those things, wherein thou hast been instructed.
4ខ្ញុំធ្វើដូច្នេះ ក្នុងគោលបំណងចង់អោយលោកជ្រាបថា សេចក្ដីប្រៀនប្រដៅទាំងប៉ុន្មាន ដែលលោកបានទទួល ពិតជាត្រឹមត្រូវមែន។
5THERE was in the days of Herod, the king of Judaea, a certain priest named Zacharias, of the course of Abia: and his wife was of the daughters of Aaron, and her name was Elisabeth.
5នៅគ្រាដែលព្រះបាទហេរ៉ូដគ្រងរាជ្យក្នុងស្រុកយូដា មានបូជាចារ្យ មួយរូប ឈ្មោះសាការីជាសមាជិកក្រុមបូជាចារ្យអប៊ីយ៉ា ភរិយាលោកឈ្មោះអេលីសាបិត កើតក្នុងត្រកូលរបស់លោកមហាបូជាចារ្យ អើរ៉ុន
6And they were both righteous before God, walking in all the commandments and ordinances of the Lord blameless.
6ស្វាមីភរិយាទាំងពីររូបនេះជាមនុស្សសុចរិត ជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់ ហើយគាត់គោរពតាមបទបញ្ជា និង ឱវាទរបស់ព្រះអម្ចាស់ ឥតមានទាស់ត្រង់ណាឡើយ។
7And they had no child, because that Elisabeth was barren, and they both were now well stricken in years.
7អ្នកទាំងពីរគ្មានកូនសោះ ព្រោះនាងអេលីសាបិតជាស្ដ្រីអារ ហើយម៉្យាងទៀតអ្នកទាំងពីរក៏មានវ័យចាស់ណាស់ទៅហើយផង។
8And it came to pass, that while he executed the priest's office before God in the order of his course,
8ថ្ងៃមួយលោកសាការីបំពេញមុខងារជាបូជាចារ្យ តាមវេនក្រុមរបស់លោក។
9According to the custom of the priest's office, his lot was to burn incense when he went into the temple of the Lord.
9គេបានជ្រើសរើសលោក ដោយចាប់ឆ្នោតតាមទំនៀមទម្លាប់របស់ក្រុមបូជាចារ្យ អោយលោកចូលទៅដុតគ្រឿងក្រអូបនៅក្នុងទីសក្ការៈរបស់ព្រះអម្ចាស់។
10And the whole multitude of the people were praying without at the time of incense.
10ពេលលោកដុតគ្រឿងក្រអូប ប្រជាជនច្រើនកុះករនៅខាងក្រៅ កំពុងអធិស្ឋាន ។
11And there appeared unto him an angel of the Lord standing on the right side of the altar of incense.
11រំពេចនោះ លោកសាការីឃើញទេវតា របស់ព្រះអម្ចាស់មួយរូប ឈរនៅខាងស្ដាំអាសនៈសំរាប់ដុតគ្រឿងក្រអូប។
12And when Zacharias saw him, he was troubled, and fear fell upon him.
12ឃើញដូច្នោះ លោករន្ធត់ចិត្ដ ហើយភ័យខ្លាចទៀតផង។
13But the angel said unto him, Fear not, Zacharias: for thy prayer is heard; and thy wife Elisabeth shall bear thee a son, and thou shalt call his name John.
13ទេវតាក៏មានប្រសាសន៍ទៅកាន់លោកថា៖ «កុំខ្លាចអី លោកសាការីអើយ! ព្រះអម្ចាស់យល់ព្រមតាមពាក្យទូលអង្វររបស់លោកហើយ។ នាងអេលីសាបិត ជាភរិយារបស់លោក នឹងបង្កើតកូនប្រុសមួយលោកត្រូវដាក់ឈ្មោះកូននោះថា"យ៉ូហាន"។
14And thou shalt have joy and gladness; and many shall rejoice at his birth.
14កូននោះនឹងធ្វើអោយលោកមានចិត្ដសប្បាយរីករាយ ហើយមនុស្សជាច្រើនអបអរសាទរនឹងកំណើតកុមារនោះដែរ។
15For he shall be great in the sight of the Lord, and shall drink neither wine nor strong drink; and he shall be filled with the Holy Ghost, even from his mother's womb.
15កូនរបស់លោកនឹងមានឋានៈដ៏ប្រសើរឧត្ដមនៅចំពោះព្រះភ័ក្ដ្រព្រះអម្ចាស់ មិនសេពសុរា ឬ គ្រឿងស្រវឹងណាមួយសោះឡើយ។ កូននោះនឹងបានពោរពេញទៅដោយព្រះវិញ្ញាណដ៏វិសុទ្ធ តាំងពីក្នុងផ្ទៃម្ដាយមក។
16And many of the children of Israel shall he turn to the Lord their God.
16កូននោះនឹងនាំជនជាតិអ៊ីស្រាអែលជាច្រើនមករកព្រះអម្ចាស់ ជាព្រះរបស់គេវិញ។
17And he shall go before him in the spirit and power of Elias, to turn the hearts of the fathers to the children, and the disobedient to the wisdom of the just; to make ready a people prepared for the Lord.
17កូននោះនឹងមកមុនព្រះអង្គ ហើយមានវិញ្ញាណប្រកបដោយឫទ្ធានុភាព ដូចលោកអេលីយ៉ាបានទទួល ដើម្បីបង្វែរចិត្ដឪពុកទៅរកកូន ព្រមទាំងបំបែរចិត្ដមនុស្សរឹងទទឹងអោយត្រឡប់មកជាមនុស្សសុចរិត និង រៀបចំប្រជារាស្ដ្រមួយជាស្រេច ទុកសំរាប់ទទួលព្រះអម្ចាស់»។
18And Zacharias said unto the angel, Whereby shall I know this? for I am an old man, and my wife well stricken in years.
18លោកសាការីសួរទៅទេវតា ថា៖ «តើធ្វើម្ដេចអោយខ្ញុំដឹងថា ការនោះពិតជាកើតឡើងមែន ព្រោះរូបខ្ញុំនេះចាស់ហើយ រីឯប្រពន្ធខ្ញុំសោតក៏មានអាយុច្រើនទៀតផង»។
19And the angel answering said unto him, I am Gabriel, that stand in the presence of God; and am sent to speak unto thee, and to shew thee these glad tidings.
19ទេវតាតបវិញថា៖ «ខ្ញុំឈ្មោះកាព្រីយ៉ែល ជាអ្នកបំរើព្រះជាម្ចាស់ ព្រះអង្គបានចាត់ខ្ញុំអោយនាំដំណឹងល្អនេះ មកប្រាប់លោក
20And, behold, thou shalt be dumb, and not able to speak, until the day that these things shall be performed, because thou believest not my words, which shall be fulfilled in their season.
20ប៉ុន្ដែ ដោយលោកពុំព្រមជឿពាក្យខ្ញុំ លោកនឹងទៅជាមនុស្សគ និយាយពុំកើត រហូតដល់ថ្ងៃដែលហេតុការណ៍ទាំងនោះបានសំរេចតាមពេលកំណត់»។
21And the people waited for Zacharias, and marvelled that he tarried so long in the temple.
21ក្នុងពេលជាមួយគ្នានោះ ប្រជាជនទន្ទឹងរង់ចាំលោកសាការី ហើយងឿងឆ្ងល់ណាស់ ព្រោះលោកចូលទៅក្នុងទីសក្ការៈយូរដូច្នេះ។
22And when he came out, he could not speak unto them: and they perceived that he had seen a vision in the temple: for he beckoned unto them, and remained speechless.
22កាលលោកចេញមកវិញ លោកពុំអាចនិយាយទៅគេបានឡើយ។ ប្រជាជនទាំងនោះយល់ថា ប្រាកដជាលោកបានឃើញការអស្ចារ្យអ្វីមួយ នៅក្នុងទីសក្ការៈជាមិនខាន។ លោកសាការីធ្វើតែកាយវិការអោយគេយល់ ព្រោះលោកនៅគនិយាយមិនកើត។
23And it came to pass, that, as soon as the days of his ministration were accomplished, he departed to his own house.
23លុះលោកសាការីបានបំពេញការងារតាមវេនចប់សព្វគ្រប់ហើយ លោកក៏វិលត្រឡប់ទៅផ្ទះវិញ។
24And after those days his wife Elisabeth conceived, and hid herself five months, saying,
24ក្រោយមក នាងអេលីសាបិត ជាភរិយារបស់លោក ក៏ចាប់មានផ្ទៃពោះ នាងលាក់ខ្លួនអស់រយៈពេលប្រាំខែ។ នាងនឹកគិតថា៖
25Thus hath the Lord dealt with me in the days wherein he looked on me, to take away my reproach among men.
25«ឥឡូវនេះ ព្រះអម្ចាស់បានប្រោសប្រណីដល់រូបខ្ញុំ ព្រះអង្គសព្វព្រះហឫទ័យអោយខ្ញុំលែងខ្មាសមនុស្សលោកទៀតហើយ!»។
26And in the sixth month the angel Gabriel was sent from God unto a city of Galilee, named Nazareth,
26ប្រាំមួយខែក្រោយមក ព្រះជាម្ចាស់បានចាត់ទេវតាកាព្រីយ៉ែលអោយទៅភូមិណាសារ៉ែត ក្នុងស្រុកកាលីឡេ
27To a virgin espoused to a man whose name was Joseph, of the house of David; and the virgin's name was Mary.
27ដើម្បីជួបនឹងស្ដ្រីក្រមុំព្រហ្មចារីម្នាក់ ជាគូដណ្ដឹងរបស់កំឡោះម្នាក់ ឈ្មោះយ៉ូសែបដែលត្រូវជាញាតិវង្សព្រះបាទដាវីឌ ស្ដ្រីក្រមុំនោះឈ្មោះ នាងម៉ារី។
28And the angel came in unto her, and said, Hail, thou that art highly favoured, the Lord is with thee: blessed art thou among women.
28ទេវតាចូលទៅក្នុងផ្ទះនាងម៉ារី ហើយពោលទៅកាន់នាងថា៖ «ចូរមានអំណរសប្បាយឡើង! ព្រះអម្ចាស់គាប់ព្រះហឫទ័យនឹងនាងហើយ ព្រះអង្គគង់ជាមួយនាង»។
29And when she saw him, she was troubled at his saying, and cast in her mind what manner of salutation this should be.
29ពេលឮពាក្យនេះ នាងម៉ារីរន្ធត់យ៉ាងខ្លាំង នាងរិះគិតក្នុងចិត្ដថា តើពាក្យជំរាបសួរនេះមានន័យដូចម្ដេច។
30And the angel said unto her, Fear not, Mary: for thou hast found favour with God.
30ទេវតាពោលទៅកាន់នាងថា៖ «កុំខ្លាចអី ម៉ារីអើយ! ដ្បិតព្រះជាម្ចាស់គាប់ព្រះហឫទ័យនឹងនាងហើយ។
31And, behold, thou shalt conceive in thy womb, and bring forth a son, and shalt call his name JESUS.
31នាងនឹងមានគភ៌ សំរាលបានបុត្រមួយដែលនាងត្រូវថ្វាយព្រះនាមថា"យេស៊ូ"។
32He shall be great, and shall be called the Son of the Highest: and the Lord God shall give unto him the throne of his father David:
32បុត្រនោះនឹងមានឋានៈដ៏ប្រសើរឧត្ដម ហើយគេនឹងថ្វាយព្រះនាមថា "ព្រះបុត្រានៃព្រះដ៏ខ្ពង់ខ្ពស់បំផុត"។ ព្រះជាម្ចាស់នឹងតាំងបុត្រនោះ អោយគ្រងរាជ្យលើបល្ល័ង្ករបស់ព្រះបាទដាវីឌ ជាព្រះអយ្យកោរបស់ព្រះអង្គ
33And he shall reign over the house of Jacob for ever; and of his kingdom there shall be no end.
33ទ្រង់នឹងគ្រងរាជ្យលើប្រជារាស្ដ្រអ៊ីស្រាអែល អស់កល្បជានិច្ច ហើយរាជ្យរបស់ព្រះអង្គនឹងនៅស្ថិតស្ថេរឥតមានទីបញ្ចប់ឡើយ»។
34Then said Mary unto the angel, How shall this be, seeing I know not a man?
34នាងម៉ារីសួរទៅទេវតាថា៖«តើធ្វើដូចម្ដេចនឹងអោយការនេះកើតឡើងបានបើនាងខ្ញុំមិនរួមរស់ជាមួយបុរសណាផងដូច្នេះ?»។
35And the angel answered and said unto her, The Holy Ghost shall come upon thee, and the power of the Highest shall overshadow thee: therefore also that holy thing which shall be born of thee shall be called the Son of God.
35ទេវតា ឆ្លើយទៅនាងវិញថា៖«ព្រះវិញ្ញាណដ៏វិសុទ្ធ នឹងយាងមកសណ្ឋិតលើនាង គឺឫទ្ធានុភាពរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត នឹងគ្របបាំងនាង។ ហេតុនេះ គេនឹងថ្វាយព្រះនាមដល់បុត្រដ៏វិសុទ្ធដែលត្រូវប្រសូតមកនោះថា "ព្រះបុត្រារបស់ព្រះជាម្ចាស់"។
36And, behold, thy cousin Elisabeth, she hath also conceived a son in her old age: and this is the sixth month with her, who was called barren.
36ម៉្យាងទៀត នាងអេលីសាបិត ជាញាតិរបស់នាង មានផ្ទៃពោះប្រាំមួយខែហើយ ថ្វីដ្បិតតែគាត់មានវ័យចាស់ ថែមទាំងជាស្ដ្រីអារទៀតផងក៏ដោយ
37For with God nothing shall be impossible.
37ព្រោះគ្មានការអ្វីដែលព្រះជាម្ចាស់ធ្វើមិនកើតនោះឡើយ»។
38And Mary said, Behold the handmaid of the Lord; be it unto me according to thy word. And the angel departed from her.
38នាងម៉ារីពោលទៅទេវតាថា៖«នាងខ្ញុំជាអ្នកបំរើរបស់ព្រះអម្ចាស់ សូមអោយបានសំរេចតាមពាក្យរបស់លោកចុះ!»។ បន្ទាប់មក ទេវតាចាកចេញពីនាងទៅ។
39And Mary arose in those days, and went into the hill country with haste, into a city of Juda;
39នៅគ្រានោះ នាងម៉ារីប្រញាប់ប្រញាល់ធ្វើដំណើរទៅកាន់ភូមិមួយ នៅតំបន់ភ្នំ ក្នុងស្រុកយូដា។
40And entered into the house of Zacharias, and saluted Elisabeth.
40នាងបានចូលទៅក្នុងផ្ទះលោកសាការី ហើយជំរាបសួរនាងអេលីសាបិត។
41And it came to pass, that, when Elisabeth heard the salutation of Mary, the babe leaped in her womb; and Elisabeth was filled with the Holy Ghost:
41ពេលនាងអេលីសាបិតឮនាងម៉ារីជំរាបសួរ ទារកនៅក្នុងផ្ទៃនាងបំរះឡើង ហើយគាត់ក៏បានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ
42And she spake out with a loud voice, and said, Blessed art thou among women, and blessed is the fruit of thy womb.
42រួចបន្លឺសំឡេងឡើងថា៖ «ព្រះជាម្ចាស់បានប្រទានពរដល់នាងលើសស្ដ្រីនានា ហើយព្រះអង្គក៏ប្រទានពរដល់បុត្រនាងដែរ។
43And whence is this to me, that the mother of my Lord should come to me?
43តើរូបខ្ញុំនេះមានឋានៈអ្វី បានជាមាតាព្រះអម្ចាស់របស់ខ្ញុំ មកសួរសុខទុក្ខខ្ញុំដូច្នេះ?។
44For, lo, as soon as the voice of thy salutation sounded in mine ears, the babe leaped in my womb for joy.
44កាលខ្ញុំបានឮពាក្យជំរាបសួររបស់នាង ស្រាប់តែកូននៅក្នុងផ្ទៃខ្ញុំបំរះឡើង ដោយអំណរសប្បាយ
45And blessed is she that believed: for there shall be a performance of those things which were told her from the Lord.
45នាងពិតជាមានសុភមង្គលមែន ព្រោះនាងបានជឿ ព្រះបន្ទូលដែលព្រះអម្ចាស់ប្រាប់នាងមុខជាបានសំរេចមិនខាន»។
46And Mary said, My soul doth magnify the Lord,
46ពេលនោះ នាងម៉ារីថ្លែងឡើងថា៖ «ព្រលឹងខ្ញុំសូមលើកតម្កើងព្រះអម្ចាស់
47And my spirit hath rejoiced in God my Saviour.
47ខ្ញុំមានចិត្ដអំណរយ៉ាងខ្លាំង ព្រោះព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ
48For he hath regarded the low estate of his handmaiden: for, behold, from henceforth all generations shall call me blessed.
48ព្រះអង្គទតមើលមកខ្ញុំ ដែលជាអ្នកបំរើដ៏ទន់ទាបរបស់ព្រះអង្គ អំណើះតទៅមនុស្សគ្រប់ជំនាន់នឹងពោល ខ្ញុំជាអ្នកមានសុភមង្គលពិតមែន
49For he that is mighty hath done to me great things; and holy is his name.
49ព្រះដ៏មានឫទ្ធានុភាពបានសំដែង ការប្រសើរអស្ចារ្យចំពោះរូបខ្ញុំ។ ព្រះនាមរបស់ព្រះអង្គពិតជាវិសុទ្ធ មែន!
50And his mercy is on them that fear him from generation to generation.
50ទ្រង់មានព្រះហឫទ័យមេត្ដាករុណា ដល់អស់អ្នកដែលកោតខ្លាចព្រះអង្គ នៅគ្រប់ជំនាន់តរៀងទៅ
51He hath shewed strength with his arm; he hath scattered the proud in the imagination of their hearts.
51ទ្រង់បានសំដែងឫទ្ធិបារមី កំចាត់មនុស្សដែលមានចិត្ដឆ្មើងឆ្មៃ
52He hath put down the mighty from their seats, and exalted them of low degree.
52ទ្រង់បានទម្លាក់អ្នកកាន់អំណាចចុះពីតំណែង ហើយទ្រង់លើកតម្កើងមនុស្សទន់ទាបឡើង។
53He hath filled the hungry with good things; and the rich he hath sent empty away.
53ទ្រង់បានប្រទានសម្បត្ដិយ៉ាងបរិបូណ៌ ដល់អស់អ្នកដែលស្រេកឃ្លាន ហើយបណ្ដេញពួកអ្នកមាន អោយត្រឡប់ទៅវិញដោយដៃទទេ។
54He hath holpen his servant Israel, in remembrance of his mercy;
54ព្រះអង្គបានជួយប្រជារាស្ដ្រអ៊ីស្រាអែល ជាអ្នកបំរើរបស់ព្រះអង្គ ហើយតែងតែសំដែងព្រះហឫទ័យមេត្ដាករុណា
55As he spake to our fathers, to Abraham, and to his seed for ever.
55ដល់លោកអប្រាហំា និង ពូជពង្សរបស់លោកជានិច្ចតរៀងទៅ ដូចទ្រង់បានសន្យាជាមួយបុព្វបុរសរបស់យើងឥតភ្លេចសោះឡើយ។
56And Mary abode with her about three months, and returned to her own house.
56នាងម៉ារីបានស្នាក់នៅជាមួយនាងអេលីសាបិតអស់រយៈពេលប្រមាណបីខែ ទើបនាងត្រឡប់ទៅផ្ទះវិញ។
57Now Elisabeth's full time came that she should be delivered; and she brought forth a son.
57លុះនាងអេលីសាបិតគ្រប់ខែហើយ គាត់សំរាលបានកូនប្រុសមួយ។
58And her neighbours and her cousins heard how the Lord had shewed great mercy upon her; and they rejoiced with her.
58អ្នកជិតខាង និង ញាតិសន្ដាននាំគ្នាអបអរសាទរជាមួយគាត់ ព្រោះគេបានឮដំណឹងថាព្រះអម្ចាស់សំដែងព្រះហឫទ័យមេត្ដាករុណាចំពោះគាត់យ៉ាងច្រើនអនេក។
59And it came to pass, that on the eighth day they came to circumcise the child; and they called him Zacharias, after the name of his father.
59ប្រាំបីថ្ងៃក្រោយមក គេធ្វើពិធីកាត់ស្បែក អោយទារកនោះ ហើយចង់ដាក់ឈ្មោះថា"សាការី"ដូចឪពុកដែរ
60And his mother answered and said, Not so; but he shall be called John.
60តែម្ដាយប្រាប់ថា៖«ទេត្រូវដាក់ឈ្មោះថា"យ៉ូហាន"វិញ»។
61And they said unto her, There is none of thy kindred that is called by this name.
61ពួកគេតបថា៖ «ក្នុងញាតិសន្ដានរបស់អ្នក គ្មាននរណាមានឈ្មោះហ្នឹងទេ»។
62And they made signs to his father, how he would have him called.
62គេធ្វើសញ្ញាសួរទៅលោកសាការីថា ចង់ដាក់ឈ្មោះអ្វីអោយកូន។
63And he asked for a writing table, and wrote, saying, His name is John. And they marvelled all.
63លោកសាការីសុំអោយគេយកក្ដារឆ្នួនមួយមក ហើយសរសេរថា «កូននេះឈ្មោះយ៉ូហាន»។ ពួកគេងឿងឆ្ងល់គ្រប់គ្នា។
64And his mouth was opened immediately, and his tongue loosed, and he spake, and praised God.
64រំពេចនោះ ស្រាប់តែលោកនិយាយបានដូចដើមវិញ រួចលោកបន្លឺសំឡេងសរសើរព្រះជាម្ចាស់។
65And fear came on all that dwelt round about them: and all these sayings were noised abroad throughout all the hill country of Judaea.
65អ្នកជិតខាងកោតស្ញប់ស្ញែងគ្រប់ៗគ្នា ហើយព្រឹត្ដិការណ៍នេះឮសុសសាយពេញតំបន់ភ្នំក្នុងស្រុកយូដា។
66And all they that heard them laid them up in their hearts, saying, What manner of child shall this be! And the hand of the Lord was with him.
66អស់អ្នកដែលបានឮក៏ចងចាំរឿងនេះទុកក្នុងចិត្ដ ហើយដណ្ដឹងសួរខ្លួនឯងថា៖ «តើថ្ងៃក្រោយកូននេះនឹងទៅជាយ៉ាងណា?» ដ្បិតព្រះបារមីរបស់ព្រះអម្ចាស់តាមជួយថែរក្សាកូននេះ។
67And his father Zacharias was filled with the Holy Ghost, and prophesied, saying,
67ពេលនោះ លោកសាការីជាឪពុករបស់ទារកបានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ ហើយថ្លែងពាក្យក្នុងព្រះនាមព្រះអង្គថា៖
68Blessed be the Lord God of Israel; for he hath visited and redeemed his people,
68«សូមលើកតម្កើងព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល ដ្បិតទ្រង់សព្វព្រះហឫទ័យយាងមក រំដោះប្រជារាស្ដ្ររបស់ព្រះអង្គ។
69And hath raised up an horn of salvation for us in the house of his servant David;
69ទ្រង់បានប្រទានព្រះសង្គ្រោះ ដ៏មានឫទ្ធិមួយព្រះអង្គពីក្នុងចំណោម ព្រះញាតិវង្សរបស់ព្រះបាទដាវីឌ ជាអ្នកបំរើព្រះអង្គមកអោយយើង។
70As he spake by the mouth of his holy prophets, which have been since the world began:
70ព្រះជាម្ចាស់ប្រទានព្រះសង្គ្រោះនេះមកយើង ស្របនឹងព្រះបន្ទូលសន្យាថ្លែងតាមរយៈ ព្យាការី របស់ព្រះអង្គនៅជំនាន់ដើម
71That we should be saved from our enemies, and from the hand of all that hate us;
71គឺព្រះអង្គសង្គ្រោះយើងអោយរួចពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ និង រួចពីអំណាចរបស់អស់អ្នកដែលស្អប់យើង។
72To perform the mercy promised to our fathers, and to remember his holy covenant;
72ព្រះអង្គសំដែងព្រះហឫទ័យ មេត្ដាករុណាដល់បុព្វបុរស របស់យើង ហើយគោរពតាមសម្ពន្ធមេត្រី ដ៏វិសុទ្ធយ៉ាងស្មោះស្ម័គ្រ
73The oath which he sware to our father Abraham,
73គឺព្រះអង្គបានសន្យាយ៉ាងម៉ឺងម៉ាត់ដល់ លោកអប្រាហាំ ជាបុព្វបុរសរបស់យើងថា
74That he would grant unto us, that we being delivered out of the hand of our enemies might serve him without fear,
74ទ្រង់នឹងរំដោះយើង អោយរួចពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ ដើម្បីយើងអាចគោរពបំរើព្រះអង្គបាន ដោយឥតភ័យខ្លាច
75In holiness and righteousness before him, all the days of our life.
75ព្រមទាំងអោយយើងរស់នៅបានបរិសុទ្ធ និង សុចរិត ជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់ ជារៀងរាល់ថ្ងៃរហូតអស់មួយជីវិត។
76And thou, child, shalt be called the prophet of the Highest: for thou shalt go before the face of the Lord to prepare his ways;
76ចំណែកឯកូនវិញ កូននឹងទៅជាព្យាការី របស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត ព្រោះកូននឹងដើរមុខព្រះអម្ចាស់ ដើម្បីរៀបចំផ្លូវថ្វាយព្រះអង្គ។
77To give knowledge of salvation unto his people by the remission of their sins,
77កូននឹងធ្វើអោយប្រជារាស្ដ្ររបស់ព្រះអង្គដឹង ថាព្រះអង្គសង្គ្រោះគេ ដោយលើកលែងទោសអោយគេរួចពីបាប។
78Through the tender mercy of our God; whereby the dayspring from on high hath visited us,
78ព្រះរបស់យើងមានព្រះហឫទ័យ មេត្ដាករុណាដ៏លើសលប់ ព្រះអង្គប្រទានថ្ងៃរះពីស្ថានលើមកដើម្បីរំដោះយើង
79To give light to them that sit in darkness and in the shadow of death, to guide our feet into the way of peace.
79និង ដើម្បីបំភ្លឺអស់អ្នកដែលស្ថិតនៅក្នុងទីងងឹត ក្រោមអំណាចនៃសេចក្ដីស្លាប់ ព្រមទាំងតំរង់ផ្លូវយើង ឆ្ពោះទៅរកសេចក្ដីសុខសាន្ដ»។
80And the child grew, and waxed strong in spirit, and was in the deserts till the day of his shewing unto Israel.
80កុមារយ៉ូហានមានវ័យចំរើនឡើងជាលំដាប់ ទាំងខាងរូបកាយ ទាំងខាងវិញ្ញាណ។ គាត់រស់នៅតែក្នុងវាលរហោស្ថាន រហូតដល់ថ្ងៃដែលគាត់បង្ហាញខ្លួនអោយប្រជារាស្ដ្រអ៊ីស្រាអែលឃើញ។