1And it came to pass on the second sabbath after the first, that he went through the corn fields; and his disciples plucked the ears of corn, and did eat, rubbing them in their hands.
1មានថ្ងៃមួយជាថ្ងៃសប្ប័ទ ព្រះយេស៊ូយាងកាត់វាលស្រែ សិស្ស របស់ព្រះអង្គនាំគ្នាបូតកួរស្រូវសាឡី មកឈ្លីបរិភោគ។
2And certain of the Pharisees said unto them, Why do ye that which is not lawful to do on the sabbath days?
2មានពួកខាងគណៈផារីស៊ី ខ្លះនិយាយទៅសិស្សទាំងនោះថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាធ្វើការដែលបញ្ញត្ដិហាមមិនអោយធ្វើនៅថ្ងៃសប្ប័ទ ដូច្នេះ?»។
3And Jesus answering them said, Have ye not read so much as this, what David did, when himself was an hungred, and they which were with him;
3ព្រះយេស៊ូតបទៅគេវិញថា៖ «ក្នុងគម្ពីរមានអត្ថបទមួយ ស្ដីអំពី ការដែលព្រះបាទដាវីឌ និង បរិពារបានប្រព្រឹត្ដនៅពេលឃ្លាន
4How he went into the house of God, and did take and eat the shewbread, and gave also to them that were with him; which it is not lawful to eat but for the priests alone?
4គឺស្ដេចបានយាងចូលទៅក្នុងដំណាក់របស់ព្រះជាម្ចាស់យកនំបុ័ងដែលគេតាំងថ្វាយព្រះជាម្ចាស់មកសោយ ព្រមទាំងចែកអោយពួកបរិពារបរិភោគទៀតផង។ តាមវិន័យ មានតែពួកបូជាចារ្យ ប៉ុណ្ណោះ ដែលមានសិទ្ធិបរិភោគនំបុ័ងនោះបាន។ តើអ្នករាល់គ្នាធ្លាប់អានអត្ថបទនោះឬទេ?»។
5And he said unto them, That the Son of man is Lord also of the sabbath.
5ព្រះអង្គមានព្រះបន្ទូលទៅគេទៀតថា៖ បុត្រមនុស្ស ជាម្ចាស់លើថ្ងៃសប្ប័ទ ។
6And it came to pass also on another sabbath, that he entered into the synagogue and taught: and there was a man whose right hand was withered.
6នៅថ្ងៃសប្ប័ទ មួយទៀត ព្រះយេស៊ូយាងចូលក្នុងសាលាប្រជុំ ហើយទ្រង់បង្រៀនគេ។ នៅទីនោះ មានបុរស ម្នាក់ស្វិតដៃស្ដាំ។
7And the scribes and Pharisees watched him, whether he would heal on the sabbath day; that they might find an accusation against him.
7ពួកអាចារ្យ និង ពួកខាងគណៈផារីស៊ី តាមមើលព្រះយេស៊ូ ក្រែងលោព្រះអង្គប្រោសអ្នកជំងឺនៅថ្ងៃសប្ប័ទ ព្រោះគេចង់រកលេសចោទប្រកាន់ព្រះអង្គ។
8But he knew their thoughts, and said to the man which had the withered hand, Rise up, and stand forth in the midst. And he arose and stood forth.
8ព្រះយេស៊ូឈ្វេងយល់ចិត្ដគំនិតរបស់ពួកគេ ទ្រង់ក៏ មានព្រះបន្ទូលទៅកាន់បុរសស្វិតដៃនោះថា៖ «ចូរក្រោកឡើង មកឈរនៅកណ្ដាលគេឯណេះ!»។ បុរសនោះ ក៏ក្រោកឈរឡើង។
9Then said Jesus unto them, I will ask you one thing; Is it lawful on the sabbath days to do good, or to do evil? to save life, or to destroy it?
9ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖«ខ្ញុំសុំសួរអ្នករាល់គ្នាថា នៅថ្ងៃសប្ប័ទ តើមនុស្សមានសិទ្ធិធ្វើអំពើល្អ ឬ ធ្វើអំពើអាក្រក់? តើត្រូវសង្គ្រោះជីវិតមនុស្ស ឬ ធ្វើអោយវិនាសអន្ដរាយ?»។
10And looking round about upon them all, he said unto the man, Stretch forth thy hand. And he did so: and his hand was restored whole as the other.
10ព្រះអង្គបែរព្រះភ័ក្ដ្រទតមើលមនុស្សទាំងអស់ដែលនៅជុំវិញ រួចមានព្រះបន្ទូលទៅបុរសស្វិតដៃនោះថា៖ «ចូរលាតដៃមើល៍!»។ គាត់ក៏លាតដៃ ហើយដៃគាត់បានជាដូចដើមវិញ។
11And they were filled with madness; and communed one with another what they might do to Jesus.
11ពួកគេក្ដៅក្រហាយយ៉ាងខ្លាំង ហើយពិគ្រោះគ្នា គិតធ្វើយ៉ាងណា ដើម្បីប្រឆាំងនឹងព្រះយេស៊ូ។
12And it came to pass in those days, that he went out into a mountain to pray, and continued all night in prayer to God.
12នៅគ្រានោះ ព្រះយេស៊ូយាងឡើងទៅលើភ្នំដើម្បីអធិស្ឋាន ។ ព្រះអង្គអធិស្ឋានពេញមួយយប់។
13And when it was day, he called unto him his disciples: and of them he chose twelve, whom also he named apostles;
13លុះព្រលឹមឡើង ព្រះអង្គត្រាស់ហៅសិស្ស មក ក្នុងចំណោមសិស្សទាំងនោះ ព្រះអង្គជ្រើសយកដប់ពីររូបហើយប្រទានងារជាទូតរបស់ព្រះអង្គ
14Simon, (whom he also named Peter,) and Andrew his brother, James and John, Philip and Bartholomew,
14គឺមានស៊ីម៉ូនដែលទ្រង់ប្រទានឈ្មោះថា ពេត្រុស និង អនទ្រេជាប្អូនរបស់គាត់ យ៉ាកុប យ៉ូហាន ភីលីព បាថូឡូមេ
15Matthew and Thomas, James the son of Alphaeus, and Simon called Zelotes,
15ម៉ាថាយ ថូម៉ាស យ៉ាកុបជាកូនរបស់លោកអាល់ផាយ ស៊ីម៉ូនហៅអ្នកជាតិនិយម
16And Judas the brother of James, and Judas Iscariot, which also was the traitor.
16យូដាសជាកូនលោកយ៉ាកុប និង យូដាសអ៊ីស្ការីយ៉ុត ដែលនឹងក្បត់ព្រះអង្គ។
17And he came down with them, and stood in the plain, and the company of his disciples, and a great multitude of people out of all Judaea and Jerusalem, and from the sea coast of Tyre and Sidon, which came to hear him, and to be healed of their diseases;
17ព្រះយេស៊ូយាងចុះពីលើភ្នំជាមួយសិស្ស ទាំងនោះមកប្រថាប់នៅត្រង់កន្លែងមួយរាបស្មើ។ នៅទីនោះមាន សិស្សជាច្រើន និង ប្រជាជនពីស្រុកយូដា ពីក្រុងយេរូសាឡឹម ពីក្រុងទីរ៉ូស និង ក្រុងស៊ីដូននៅតាមមាត់សមុទ្រ មករង់ចាំព្រះអង្គយ៉ាងកកកុញ។
18And they that were vexed with unclean spirits: and they were healed.
18គេនាំគ្នាមកស្ដាប់ព្រះអង្គ និង សូមព្រះអង្គប្រោសគេអោយជាពីជំងឺ។ រីឯអស់អ្នកដែលមានវិញ្ញាណអាក្រក់នៅក្នុងខ្លួនក៏បានជាដែរ។
19And the whole multitude sought to touch him: for there went virtue out of him, and healed them all.
19បណ្ដាជនប្រជ្រៀតគ្នាចូលមកពាល់ព្រះយេស៊ូ ដ្បិតមានឫទ្ធានុភាពចេញពីព្រះអង្គមកប្រោសគេអោយជាគ្រប់ៗគ្នា។
20And he lifted up his eyes on his disciples, and said, Blessed be ye poor: for yours is the kingdom of God.
20ព្រះយេស៊ូងើបព្រះភ័ក្ដ្រទតមើលសិស្ស របស់ព្រះអង្គ ហើយមានព្រះបន្ទូលថា៖ «អ្នករាល់គ្នាដែលជាជនក្រខ្សត់អើយ! អ្នកមានសុភមង្គល ហើយ ដ្បិតអ្នករាល់គ្នាបានទទួលព្រះរាជ្យ របស់ព្រះជាម្ចាស់។
21Blessed are ye that hunger now: for ye shall be filled. Blessed are ye that weep now: for ye shall laugh.
21អ្នករាល់គ្នាដែលកំពុងតែស្រេកឃ្លានអើយ! អ្នកមានសុភមង្គលហើយ ដ្បិតអ្នករាល់គ្នានឹងបានឆ្អែត។ អ្នករាល់គ្នាដែលកំពុងតែយំសោកអើយ! អ្នកមានសុភមង្គលហើយ ដ្បិតអ្នករាល់គ្នានឹងបានត្រេកអរ។
22Blessed are ye, when men shall hate you, and when they shall separate you from their company, and shall reproach you, and cast out your name as evil, for the Son of man's sake.
22ប្រសិនបើមានគេស្អប់លែងរាប់រកអ្នករាល់គ្នា ប្រសិនបើគេត្មះតិះដៀលបង្ខូចឈ្មោះអ្នករាល់គ្នា ព្រោះតែបុត្រមនុស្ស អ្នករាល់គ្នាមានសុភមង្គលហើយ។
23Rejoice ye in that day, and leap for joy: for, behold, your reward is great in heaven: for in the like manner did their fathers unto the prophets.
23នៅគ្រានោះចូរមានអំណរសប្បាយឡើង ដ្បិតអ្នករាល់គ្នាទទួល រង្វាន់យ៉ាងធំ នៅស្ថានបរមសុខ ។ កាលពីជំនាន់មុន បុព្វបុរស របស់គេក៏បានប្រព្រឹត្ដចំពោះពួកព្យាការីដូច្នោះដែរ។
24But woe unto you that are rich! for ye have received your consolation.
24ចំណែកឯអ្នករាល់គ្នាដែលជាអ្នកមានអើយ! អ្នកនឹងត្រូវវេទនាព្រោះអ្នករាល់គ្នាបាន ទទួលការសំរាលទុក្ខរួចស្រេចហើយ។
25Woe unto you that are full! for ye shall hunger. Woe unto you that laugh now! for ye shall mourn and weep.
25អ្នករាល់គ្នាដែលឆ្អែតនៅពេលនេះអើយ! អ្នកនឹងត្រូវវេទនា ដ្បិតអ្នករាល់គ្នានឹងស្រេកឃ្លានជាពុំខាន។ អ្នករាល់គ្នាដែលកំពុងតែត្រេកអរអើយ! អ្នកនឹងត្រូវវេទនា ព្រោះអ្នករាល់គ្នា នឹងកាន់ទុក្ខ ហើយយំសោកជាពុំខាន។
26Woe unto you, when all men shall speak well of you! for so did their fathers to the false prophets.
26អ្នករាល់គ្នាដែលមនុស្សទាំងអស់កោតសរសើរអើយ! អ្នកត្រូវវេទនា ហើយព្រោះបុព្វបុរសរបស់គេក៏បានប្រព្រឹត្ដ ចំពោះពួកព្យាការីក្លែងក្លាយដូច្នោះដែរ!»។
27But I say unto you which hear, Love your enemies, do good to them which hate you,
27«ខ្ញុំសុំប្រាប់អ្នករាល់គ្នាដែលកំពុងស្ដាប់ខ្ញុំថា ចូរស្រឡាញ់ខ្មាំងសត្រូវរបស់ខ្លួន និង ធ្វើអំពើល្អដល់អស់អ្នកដែល ស្អប់អ្នករាល់គ្នា
28Bless them that curse you, and pray for them which despitefully use you.
28ត្រូវជូនពរដល់អស់អ្នកដែលប្រទេចផ្ដាសាអ្នករាល់គ្នា និង អង្វរព្រះជាម្ចាស់សូមទ្រង់ប្រទានពរ ដល់អស់អ្នកដែលបៀតបៀនអ្នករាល់គ្នា។
29And unto him that smiteth thee on the one cheek offer also the other; and him that taketh away thy cloak forbid not to take thy coat also.
29ប្រសិនបើមានគេទះកំផ្លៀងអ្នកម្ខាង ចូរបែរអោយគេទះម្ខាងទៀតចុះ។ ប្រសិនបើគេយកអាវធំរបស់អ្នក ចូរអោយគេយកអាវក្នុងថែមទៀតទៅ។
30Give to every man that asketh of thee; and of him that taketh away thy goods ask them not again.
30បើមានអ្នកណាសុំអ្វីពីអ្នក ចូរអោយគេទៅ ហើយបើគេរឹបអូសយកអ្វីដែលជារបស់អ្នក ចូរកុំទារពីគេវិញឡើយ។
31And as ye would that men should do to you, do ye also to them likewise.
31បើអ្នករាល់គ្នាចង់អោយគេប្រព្រឹត្ដចំពោះខ្លួនបែបណា ត្រូវប្រព្រឹត្ដចំពោះគេបែបនោះដែរ។
32For if ye love them which love you, what thank have ye? for sinners also love those that love them.
32បើអ្នករាល់គ្នាស្រឡាញ់តែមនុស្សដែលស្រឡាញ់អ្នករាល់គ្នា តើនឹងមានគុណបំណាច់អ្វី? សូម្បីតែមនុស្សបាបក៏ចេះស្រឡាញ់គ្នាគេដែរ
33And if ye do good to them which do good to you, what thank have ye? for sinners also do even the same.
33ហើយបើអ្នករាល់គ្នាធ្វើអំពើល្អតែជាមួយមនុស្សណាដែលធ្វើអំពើល្អដល់អ្នករាល់គ្នា តើនឹងមានគុណបំណាច់អ្វី? សូម្បីតែមនុស្សបាបក៏ចេះធ្វើអំពើល្អដល់គ្នាគេដែរ។
34And if ye lend to them of whom ye hope to receive, what thank have ye? for sinners also lend to sinners, to receive as much again.
34បើអ្នករាល់គ្នាអោយគេខ្ចី ដោយសង្ឃឹមថានឹងបានសំណងវិញ តើនឹងមានគុណបំណាច់អ្វី? សូម្បីតែមនុស្សបាបក៏អោយគ្នាគេខ្ចី ដើម្បីទទួលសំណងដូចដើមវិញដែរ។
35But love ye your enemies, and do good, and lend, hoping for nothing again; and your reward shall be great, and ye shall be the children of the Highest: for he is kind unto the unthankful and to the evil.
35ចូរស្រឡាញ់ខ្មាំងសត្រូវរបស់ខ្លួន ហើយប្រព្រឹត្ដអំពើល្អដល់គេ ព្រមទាំងអោយគេខ្ចី ដោយកុំនឹកសង្ឃឹមចង់បានអ្វីវិញអោយសោះ ពេលនោះ អ្នករាល់គ្នានឹងទទួលរង្វាន់យ៉ាងធំ អ្នករាល់គ្នានឹងបានទៅជាកូនរបស់ព្រះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុត ដ្បិតព្រះអង្គក៏មានព្រះហឫទ័យសប្បុរសចំពោះជនអកតញ្ញូ និង ជនកំណាចដែរ។
36Be ye therefore merciful, as your Father also is merciful.
36ចូរមានចិត្ដមេត្ដាករុណា ដូចព្រះបិតារបស់អ្នករាល់គ្នាដែលមានព្រះហឫទ័យមេត្ដាករុណា»។
37Judge not, and ye shall not be judged: condemn not, and ye shall not be condemned: forgive, and ye shall be forgiven:
37«កុំថ្កោលទោសអ្នកដទៃអោយសោះ នោះព្រះជាម្ចាស់ក៏មិនថ្កោលទោសអ្នករាល់គ្នាដែរ។ កុំផ្ដន្ទាទោសអ្នក ដទៃអោយសោះ នោះព្រះជាម្ចាស់ក៏មិនផ្ដន្ទាទោសអ្នករាល់គ្នាដែរ។ ត្រូវលើកលែងទោសអោយអ្នកដទៃ នោះព្រះជាម្ចាស់នឹងលើកលែងទោសអោយអ្នករាល់គ្នា។
38Give, and it shall be given unto you; good measure, pressed down, and shaken together, and running over, shall men give into your bosom. For with the same measure that ye mete withal it shall be measured to you again.
38ចូរធ្វើអំណោយដល់អ្នកដទៃ នោះព្រះជាម្ចាស់នឹងប្រទានអំណោយដល់អ្នករាល់គ្នាដែរ ទ្រង់នឹងប្រទានមកយ៉ាងបរិបូណ៌ហូរហៀរ។ ព្រះជាម្ចាស់នឹងវាល់អោយអ្នក តាមរង្វាល់ដែលអ្នកវាល់អោយអ្នកដទៃ»។
39And he spake a parable unto them, Can the blind lead the blind? shall they not both fall into the ditch?
39ព្រះយេស៊ូមានព្រះបន្ទូលជាពាក្យប្រស្នាទៅគេទៀតថា៖ «មនុស្សខ្វាក់ពុំអាចនាំមនុស្សខ្វាក់ម្នាក់ទៀតបានឡើយ។ បើធ្វើដូច្នោះ មុខជាធ្លាក់រណ្ដៅទាំងពីរនាក់មិនខាន។
40The disciple is not above his master: but every one that is perfect shall be as his master.
40ពុំដែលមានសិស្សណាធំជាងគ្រូឡើយ ប៉ុន្ដែ សិស្សដែលបានទទួលចំណេះសព្វគ្រប់ អាចស្មើនឹងគ្រូបាន។
41And why beholdest thou the mote that is in thy brother's eye, but perceivest not the beam that is in thine own eye?
41ហេតុអ្វីបានជាអ្នកមើលឃើញល្អងធូលីនៅក្នុងភ្នែករបស់បងប្អូនអ្នក តែមើលមិនឃើញធ្នឹមនៅក្នុងភ្នែករបស់អ្នកផ្ទាល់ដូច្នេះ?។
42Either how canst thou say to thy brother, Brother, let me pull out the mote that is in thine eye, when thou thyself beholdest not the beam that is in thine own eye? Thou hypocrite, cast out first the beam out of thine own eye, and then shalt thou see clearly to pull out the mote that is in thy brother's eye.
42បើអ្នកមើលធ្នឹមនៅក្នុងភ្នែករបស់អ្នកមិនទាំងឃើញផង ម្ដេចក៏ហ៊ាននិយាយទៅបងប្អូនថា "ទុកអោយខ្ញុំផ្ដិតយកល្អងធូលីនេះចេញពីភ្នែកអ្នក?"។ មនុស្សមានពុតអើយ! ចូរយកធ្នឹមចេញពីភ្នែកអ្នកជាមុនសិន ទើបអ្នកមើលឃើញច្បាស់ ល្មមនឹងផ្ដិតយកល្អងធូលីចេញពីភ្នែករបស់បងប្អូនអ្នកបាន»។
43For a good tree bringeth not forth corrupt fruit; neither doth a corrupt tree bring forth good fruit.
43«ដើមឈើល្អ មិនដែលអោយផ្លែអាក្រក់ឡើយ ឯដើមឈើអាក្រក់វិញ ក៏មិនដែលអោយផ្លែល្អដែរ
44For every tree is known by his own fruit. For of thorns men do not gather figs, nor of a bramble bush gather they grapes.
44ដ្បិតគេស្គាល់ដើមឈើបាន ដោយសារផ្លែវា។ ពុំដែលមាននរណាបេះផ្លែឧទុម្ពរ ឬផ្លែទំពំាងបាយជូរពីគុម្ពបន្លាឡើយ។
45A good man out of the good treasure of his heart bringeth forth that which is good; and an evil man out of the evil treasure of his heart bringeth forth that which is evil: for of the abundance of the heart his mouth speaketh.
45មនុស្សល្អតែងប្រព្រឹត្ដអំពើល្អព្រោះចិត្ដរបស់គេល្អ រីឯមនុស្សអាក្រក់ តែងប្រព្រឹត្ដអំពើអាក្រក់ ព្រោះចិត្ដរបស់គេ អាក្រក់ ដ្បិតមាត់របស់មនុស្សតែងស្រដីចេញមក នូវសេចក្ដីណាដែលមានពេញហូរហៀរនៅក្នុងដួងចិត្ដរបស់ខ្លួន»។
46And why call ye me, Lord, Lord, and do not the things which I say?
46«ហេតុអ្វីបានជាអ្នករាល់គ្នាហៅខ្ញុំថា "ព្រះអម្ចាស់!ព្រះអម្ចាស់!" តែមិនប្រព្រឹត្ដតាមពាក្យខ្ញុំដូច្នេះ?។
47Whosoever cometh to me, and heareth my sayings, and doeth them, I will shew you to whom he is like:
47អ្នកដែល ចូលមករកខ្ញុំ ស្ដាប់ពាក្យខ្ញុំ ហើយប្រព្រឹត្ដតាម ខ្ញុំសុំបង្ហាញប្រាប់អោយអ្នករាល់គ្នាដឹងថា គេប្រៀបបានទៅនឹងមនុស្សប្រភេទណា
48He is like a man which built an house, and digged deep, and laid the foundation on a rock: and when the flood arose, the stream beat vehemently upon that house, and could not shake it: for it was founded upon a rock.
48អ្នកនោះប្រៀបបាននឹងមនុស្សម្នាក់ដែលសង់ផ្ទះ។ គាត់ជីកដីយ៉ាងជ្រៅ ហើយចាក់គ្រឹះលើផ្ទាំងថ្ម លុះទឹកជំនន់មកដល់ ទោះបីទឹកហូរមកប៉ះយ៉ាងណាក៏ដោយ ក៏មិនអាចធ្វើអោយផ្ទះនោះរង្គើបានដែរ ព្រោះគាត់បានសង់យ៉ាងមាំ។
49But he that heareth, and doeth not, is like a man that without a foundation built an house upon the earth; against which the stream did beat vehemently, and immediately it fell; and the ruin of that house was great.
49ចំណែកឯអ្នកដែលស្ដាប់ពាក្យខ្ញុំ តែមិនប្រព្រឹត្ដតាម ប្រៀបបាននឹងមនុស្សម្នាក់ដែលសង់ផ្ទះដោយពុំបានចាក់គ្រឹះ។ លុះទឹកហូរមកបោកផ្ទះនោះផ្ទះនោះក៏រលំខូចខាតភ្លាមគ្មានអ្វីសល់ឡើយ»។