1The beginning of the gospel of Jesus Christ, the Son of God;
1ដំណឹងល្អ អំពីព្រះយេស៊ូគ្រិស្ដ ជាព្រះបុត្រា របស់ព្រះជាម្ចាស់ ចាប់ផ្ដើមដូចតទៅៈ
2As it is written in the prophets, Behold, I send my messenger before thy face, which shall prepare thy way before thee.
2ក្នុងគម្ពីរព្យាការីអេសាយមានចែងទុកមកថា៖ «យើងចាត់ទូតយើងអោយទៅមុនព្រះអង្គ ដើម្បីរៀបចំផ្លូវថ្វាយព្រះអង្គ»។
3The voice of one crying in the wilderness, Prepare ye the way of the Lord, make his paths straight.
3មានសំឡេងបុរសម្នាក់ ស្រែកនៅវាលរហោ ស្ថាថាៈ "ចូររៀបចំផ្លូវរបស់ព្រះអម្ចាស់ ចូរតំរង់ផ្លូវថ្វាយព្រះអង្គ"»។
4John did baptize in the wilderness, and preach the baptism of repentance for the remission of sins.
4ពេលនោះ លោកយ៉ូហានមកដល់ ស្របតាមបទគម្ពីរនេះមែន ហើយធ្វើពិធីជ្រមុជទឹក នៅវាលរហោស្ថាន។ លោកប្រកាសអោយមនុស្សម្នាកែប្រែចិត្ដគំនិតដោយទទួលពិធីជ្រមុជទឹក ដើម្បីព្រះជាម្ចាស់លើកលែងទោសអោយរួចពីបាប។
5And there went out unto him all the land of Judaea, and they of Jerusalem, and were all baptized of him in the river of Jordan, confessing their sins.
5អ្នកស្រុកយូដាទាំងអស់ និង អ្នកក្រុងយេរូសាឡឹមទាំងមូលនាំគ្នាចេញទៅរកលោក។ គេទទួលសារភាពអំពើបាបរបស់ខ្លួន ហើយលោកក៏ធ្វើពិធីជ្រមុជទឹកអោយគេក្នុងទន្លេយ័រដាន់។
6And John was clothed with camel's hair, and with a girdle of a skin about his loins; and he did eat locusts and wild honey;
6លោកយ៉ូហានស្លៀកសម្លៀកបំពាក់ធ្វើពីរោមអូដ្ឋពាក់ខ្សែក្រវាត់ធ្វើពីស្បែក ហើយបរិភោគកណ្ដូប និង ទឹកឃ្មុំ។
7And preached, saying, There cometh one mightier than I after me, the latchet of whose shoes I am not worthy to stoop down and unloose.
7លោកប្រកាសប្រាប់បណ្ដាជនថា៖«លោកដែលមានកម្លាំងខ្លាំងជាងខ្ញុំ នឹងមកតាមក្រោយខ្ញុំ។ ខ្ញុំមានឋានៈទាបណាស់ សូម្បីតែអោនស្រាយខ្សែស្បែកជើងជូនលោក ក៏មិនសមនឹងឋានៈដ៏ខ្ពង់ខ្ពស់របស់លោកផង។
8I indeed have baptized you with water: but he shall baptize you with the Holy Ghost.
8ខ្ញុំបានធ្វើពិធីជ្រមុជអោយអ្នករាល់គ្នាក្នុងទឹករីឯលោកវិញ លោកនឹងធ្វើពិធីជ្រមុជអោយអ្នករាល់គ្នាក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ »។
9And it came to pass in those days, that Jesus came from Nazareth of Galilee, and was baptized of John in Jordan.
9នៅគ្រានោះ ព្រះយេស៊ូយាងមកពីភូមិណាសារ៉ែតក្នុងស្រុកកាលីឡេ។ ព្រះអង្គបានទទួលពិធីជ្រមុជទឹក ពីលោកយ៉ូហានក្នុងទន្លេយ័រដាន់។
10And straightway coming up out of the water, he saw the heavens opened, and the Spirit like a dove descending upon him:
10ពេលព្រះអង្គយាងឡើងពីទឹកមកភ្លាម ទ្រង់ទតឃើញផ្ទៃមេឃរហែកជាពីរ ហើយព្រះវិញ្ញាណយាងចុះដូចសត្វព្រាប មកសណ្ឋិតលើព្រះអង្គ។
11And there came a voice from heaven, saying, Thou art my beloved Son, in whom I am well pleased.
11មានឮព្រះសូរសៀងពីលើមេឃមកថា៖«ព្រះអង្គជាបុត្រដ៏ជាទីស្រឡាញ់របស់យើងយើងគាប់ចិត្ដនឹងព្រះអង្គណាស់!»។
12And immediately the spirit driveth him into the wilderness.
12រំពេចនោះ ព្រះវិញ្ញាណក៏នាំព្រះយេស៊ូឆ្ពោះទៅវាលរហោស្ថាន។
13And he was there in the wilderness forty days, tempted of Satan; and was with the wild beasts; and the angels ministered unto him.
13ព្រះអង្គគង់នៅវាលរហោស្ថានអស់រយៈពេលសែសិបថ្ងៃ ត្រូវមារ សាតាំងល្បួង។ ព្រះអង្គគង់នៅជាមួយសត្វព្រៃ ហើយមានពួកទេវតា បំរើព្រះអង្គផង។
14Now after that John was put in prison, Jesus came into Galilee, preaching the gospel of the kingdom of God,
14ក្រោយគេចាប់លោកយ៉ូហានយកទៅឃុំឃាំងព្រះយេស៊ូយាងទៅស្រុកកាលីឡេ ហើយប្រកាសដំណឹងល្អ របស់ព្រះជាម្ចាស់។
15And saying, The time is fulfilled, and the kingdom of God is at hand: repent ye, and believe the gospel.
15ព្រះអង្គមានព្រះបន្ទូលថា៖ «ពេលកំណត់មកដល់ហើយ រីឯព្រះរាជ្យ របស់ព្រះជាម្ចាស់ ក៏មកជិតបង្កើយដែរ។ ចូរនាំគ្នាកែប្រែចិត្ដគំនិត ហើយជឿដំណឹងល្អចុះ!»។
16Now as he walked by the sea of Galilee, he saw Simon and Andrew his brother casting a net into the sea: for they were fishers.
16កាលព្រះយេស៊ូយាងតាមឆេ្នរសមុទ្រកាលីឡេព្រះអង្គទតឃើញលោកស៊ីម៉ូន និង លោកអនទ្រេ ជាប្អូនរបស់គាត់ កំពុងតែបង់សំណាញ់ ព្រោះអ្នកទាំងពីរជាអ្នកនេសាទត្រី។
17And Jesus said unto them, Come ye after me, and I will make you to become fishers of men.
17ព្រះអង្គមានព្រះបន្ទូលទៅគេថា៖«សុំអញ្ជើញមកតាមខ្ញុំ ខ្ញុំនឹងតាំងអ្នកអោយនេសាទមនុស្សវិញ»។
18And straightway they forsook their nets, and followed him.
18អ្នកទាំងពីរក៏ទុកសំណាញ់នៅទីនោះភ្លាម រួចដើរតាមព្រះអង្គទៅ។
19And when he had gone a little farther thence, he saw James the son of Zebedee, and John his brother, who also were in the ship mending their nets.
19កាលព្រះយេស៊ូយាងទៅមុខបន្ដិច ព្រះអង្គទតឃើញលោកយ៉ាកុប និង លោកយ៉ូហាន ជាប្អូនកំពុងតែរៀបចំអួននៅក្នុងទូកមួយ អ្នកទាំងពីរជាកូនលោកសេបេដេ។
20And straightway he called them: and they left their father Zebedee in the ship with the hired servants, and went after him.
20ព្រះអង្គត្រាស់ហៅអ្នកទាំងពីរភ្លាម គេក៏ដើរតាមព្រះយេស៊ូទៅ ទុកឪពុកអោយនៅក្នុងទូកជាមួយពួកកូនឈ្នួល។
21And they went into Capernaum; and straightway on the sabbath day he entered into the synagogue, and taught.
21ព្រះយេស៊ូយាងចូលក្រុងកាពើណិមជាមួយពួកសិស្ស ។ នៅថ្ងៃសប្ប័ទ ព្រះយេស៊ូយាងចូលក្នុងសាលាប្រជុំ ហើយព្រះអង្គបង្រៀនអ្នកស្រុក។
22And they were astonished at his doctrine: for he taught them as one that had authority, and not as the scribes.
22អ្នកដែលបានស្ដាប់ព្រះអង្គ ងឿងឆ្ងល់យ៉ាងខ្លាំងអំពីបែបបទដែលព្រះអង្គបង្រៀន ព្រោះព្រះអង្គមានព្រះបន្ទូល ប្រកបដោយអំណាចខុសប្លែកពីពួក អាចារ្យ ។
23And there was in their synagogue a man with an unclean spirit; and he cried out,
23នៅពេលនោះ ក្នុងសាលាប្រជុំ មានបុរសម្នាក់ដែលមានវិញ្ញាណអាក្រក់នៅក្នុងខ្លួនស្រែកឡើងថា៖
24Saying, Let us alone; what have we to do with thee, thou Jesus of Nazareth? art thou come to destroy us? I know thee who thou art, the Holy One of God.
24«ព្រះយេស៊ូជាអ្នកភូមិណាសារ៉ែតអើយ! តើព្រះអង្គចង់ធ្វើអ្វីយើង? ព្រះអង្គមកបំផ្លាញយើង! ខ្ញុំស្គាល់ព្រះអង្គហើយ ព្រះអង្គជាព្រះដ៏វិសុទ្ធ ដែលមកពីព្រះជាម្ចាស់»។
25And Jesus rebuked him, saying, Hold thy peace, and come out of him.
25ព្រះយេស៊ូគំរាមវិញ្ញាណអាក្រក់នោះថា៖ «ស្ងៀម!ចេញពីអ្នកនេះភ្លាម!»។
26And when the unclean spirit had torn him, and cried with a loud voice, he came out of him.
26វិញ្ញាណអាក្រក់ក៏ធ្វើអោយបុរសនោះដួលប្រកាច់ប្រកិន ហើយវាចេញទៅ ទាំងស្រែកយ៉ាងខ្លាំងផង។
27And they were all amazed, insomuch that they questioned among themselves, saying, What thing is this? what new doctrine is this? for with authority commandeth he even the unclean spirits, and they do obey him.
27មនុស្សម្នាទាំងអស់ ភ័យស្រឡាំងកាំង គេនិយាយគ្នាទៅវិញទៅមកថា៖ «ម្ដេចក៏អស្ចារ្យម៉្លេះ! លោកបង្រៀនតាមរបៀបថ្មីប្រកបដោយអំណាច។ លោកបញ្ជាទៅវិញ្ញាណអាក្រក់ ហើយវិញ្ញាណអាក្រក់ក៏ស្ដាប់បង្គាប់លោក»។
28And immediately his fame spread abroad throughout all the region round about Galilee.
28ព្រះកិត្ដិនាមរបស់ព្រះយេស៊ូល្បីខ្ចរខ្ចាយ ពាសពេញតំបន់កាលីឡេទាំងមូល។
29And forthwith, when they were come out of the synagogue, they entered into the house of Simon and Andrew, with James and John.
29ព្រះយេស៊ូ និង សិស្ស នាំគ្នាចេញពីសាលាប្រជុំ ទៅផ្ទះលោកស៊ីម៉ូន និង លោកអនទ្រេ លោកយ៉ាកុប និង លោកយ៉ូហាន ក៏ទៅជាមួយដែរ។
30But Simon's wife's mother lay sick of a fever, and anon they tell him of her.
30ម្ដាយក្មេករបស់លោកស៊ីម៉ូនកំពុងតែគ្រុន សំរាន្ដនៅលើគ្រែ។ ពេលព្រះយេស៊ូយាងទៅដល់គេទូលព្រះអង្គភ្លាមថាគាត់ឈឺ។
31And he came and took her by the hand, and lifted her up; and immediately the fever left her, and she ministered unto them.
31ព្រះអង្គយាងចូលទៅជិត ចាប់ដៃគាត់អោយក្រោកឡើងគាត់ក៏បាត់គ្រុន ហើយបំរើភ្ញៀវ។
32And at even, when the sun did set, they brought unto him all that were diseased, and them that were possessed with devils.
32លុះដល់ល្ងាច ក្រោយពេលថ្ងៃលិច គេនាំអ្នកជំងឺ និង មនុស្សអារក្សចូលទាំងអស់ មករកព្រះយេស៊ូ។
33And all the city was gathered together at the door.
33អ្នកក្រុងទាំងប៉ុន្មានមកផ្ដុំគ្នានៅមាត់ទ្វារក្រុង។
34And he healed many that were sick of divers diseases, and cast out many devils; and suffered not the devils to speak, because they knew him.
34ព្រះយេស៊ូប្រោសមនុស្សជាច្រើននាក់ដែលមានជំងឺផ្សេងៗ អោយបានជាសះស្បើយ ហើយព្រះអង្គដេញអារក្សជាច្រើនចេញពីមនុស្សផង ព្រះអង្គមិនអនុញ្ញាតអោយអារក្សនិយាយជាដាច់ខាត ពីព្រោះពួកវាដឹងឋានៈរបស់ព្រះអង្គ។
35And in the morning, rising up a great while before day, he went out, and departed into a solitary place, and there prayed.
35ព្រឹកឡើង កាលងងឹតនៅឡើយ ព្រះយេស៊ូតើនឡើង ទ្រង់យាងចេញពីផ្ទះ ទៅកន្លែងមួយស្ងាត់ ហើយអធិស្ឋាន នៅទីនោះ។
36And Simon and they that were with him followed after him.
36លោកស៊ីម៉ូន និង អ្នកដែលនៅជាមួយគាត់ នាំគ្នាតាមរកព្រះអង្គ។
37And when they had found him, they said unto him, All men seek for thee.
37លុះបានជួបហើយ គេទូលថា៖ «គេខំស្វែងរកលោកគ្រប់ៗគ្នា»។
38And he said unto them, Let us go into the next towns, that I may preach there also: for therefore came I forth.
38ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេថា៖ «យើងត្រូវនាំគ្នាទៅភូមិឯទៀតៗដែលនៅជិតនេះ ខ្ញុំត្រូវប្រកាសដំណឹងល្អ នៅទីនោះដែរ ដ្បិតខ្ញុំចេញមកដើម្បីបំពេញការនេះឯង»។
39And he preached in their synagogues throughout all Galilee, and cast out devils.
39ព្រះអង្គយាងទៅគ្រប់ទីកន្លែង ក្នុងស្រុកកាលីឡេហើយប្រកាសដំណឹងល្អ នៅតាមសាលាប្រជុំ ទាំងឡាយ ព្រមទាំងដេញអារក្សចេញពីមនុស្សផង។
40And there came a leper to him, beseeching him, and kneeling down to him, and saying unto him, If thou wilt, thou canst make me clean.
40មានមនុស្សឃ្លង់ម្នាក់ចូលមករកព្រះយេស៊ូ គាត់លុតជង្គង់ ទូលអង្វរព្រះអង្គថា៖ «ប្រសិនបើលោកមិនយល់ទាស់ទេ សូមប្រោសខ្ញុំប្របាទអោយបានជាស្អាតបរិសុទ្ធ ផង»។
41And Jesus, moved with compassion, put forth his hand, and touched him, and saith unto him, I will; be thou clean.
41ព្រះយេស៊ូមានព្រះហឫទ័យអាណិតអាសូរគាត់ពន់ពេកណាស់ ព្រះអង្គក៏លូកព្រះហស្ដទៅពាល់គាត់ ទាំងមានព្រះបន្ទូលថា៖ «ខ្ញុំយល់ព្រមហើយចូរអោយបានជាស្អាតបរិសុទ្ធចុះ!»។
42And as soon as he had spoken, immediately the leprosy departed from him, and he was cleansed.
42មនុស្សឃ្លង់ក៏បានជាស្អាតបរិសុទ្ធភ្លាម។
43And he straitly charged him, and forthwith sent him away;
43បន្ទាប់មក ព្រះយេស៊ូដេញគាត់អោយចេញទៅភ្លាម ទាំងមានព្រះបន្ទូល យ៉ាងតឹងរ៉ឹងថា៖
44And saith unto him, See thou say nothing to any man: but go thy way, shew thyself to the priest, and offer for thy cleansing those things which Moses commanded, for a testimony unto them.
44«ចូរប្រយ័ត្នអោយមែនទែន កុំនិយាយហេតុការណ៍នេះប្រាប់អោយនរណាដឹងឡើយ! ផ្ទុយទៅវិញ ត្រូវទៅបង្ហាញខ្លួនដល់លោកបូជាចារ្យ រួចថ្វាយតង្វាយ ដូចលោកម៉ូសេ បានបង្គាប់ទុក ដើម្បីជាសក្ខីភាព បញ្ជាក់ថាអ្នកបានជាស្អាតបរិសុទ្ធមែន»។
45But he went out, and began to publish it much, and to blaze abroad the matter, insomuch that Jesus could no more openly enter into the city, but was without in desert places: and they came to him from every quarter.
45ប៉ុន្ដែ បុរសនោះចេញទៅប្រកាស និង ផ្សព្វផ្សាយរឿងនេះនៅគ្រប់កន្លែងអោយគេដឹង។ ហេតុនេះហើយបានជាព្រះយេស៊ូមិនអាចយាងចូលទីក្រុង ដូចពីមុនបានទៀតឡើយគឺព្រះអង្គគង់នៅតែខាងក្រៅទីក្រុង ត្រង់កន្លែងស្ងាត់ៗ ហើយមានមនុស្សពីគ្រប់ទិសទី នាំគ្នាមកគាល់ព្រះអង្គ។