King James Version

Khmer

Matthew

10

1And when he had called unto him his twelve disciples, he gave them power against unclean spirits, to cast them out, and to heal all manner of sickness and all manner of disease.
1ព្រះយេស៊ូត្រាស់ហៅសិស្សទាំងដប់ពីររូបមក ព្រះអង្គប្រទានអោយគេមានអំណាចលើវិញ្ញាណអាក្រក់ ព្រមទាំងមានអំណាចប្រោសអ្នកជំងឺគ្រប់យ៉ាង និង អ្នកពិការគ្រប់ប្រភេទអោយបានជាផង។
2Now the names of the twelve apostles are these; The first, Simon, who is called Peter, and Andrew his brother; James the son of Zebedee, and John his brother;
2សាវ័ក ទាំងដប់ពីរមាននាមដូចតទៅៈ អ្នកទីមួយ គឺស៊ីម៉ូនហៅពេត្រុស និង អនទ្រេ ជាប្អូនរបស់គាត់ យ៉ាកុប និង យ៉ូហានជាប្អូនរបស់គាត់ ដែលត្រូវជាកូនរបស់លោកសេបេដេ
3Philip, and Bartholomew; Thomas, and Matthew the publican; James the son of Alphaeus, and Lebbaeus, whose surname was Thaddaeus;
3ភីលីព និង បារថូឡូមេ ថូម៉ាស់ និង ម៉ាថាយជាអ្នកទារពន្ធ យ៉ាកុបជាកូនរបស់លោកអាល់ផាយ និង ថាដេ
4Simon the Canaanite, and Judas Iscariot, who also betrayed him.
4ស៊ីម៉ូនជាអ្នកជាតិនិយម និង យូដាសអ៊ីស្ការីយ៉ុត ជាអ្នកក្បត់ព្រះអង្គ។
5These twelve Jesus sent forth, and commanded them, saying, Go not into the way of the Gentiles, and into any city of the Samaritans enter ye not:
5ព្រះយេស៊ូចាត់សិស្ស ទាំងដប់ពីររូបនេះអោយទៅដោយផ្ដែផ្ដាំថា៖ «កុំទៅរកសាសន៍ដទៃឡើយ ហើយក៏កុំចូលទៅក្នុងភូមិរបស់ជនជាតិសាម៉ារីដែរ
6But go rather to the lost sheep of the house of Israel.
6គឺត្រូវទៅស្វែងរកអស់អ្នកដែលវង្វេង ក្នុងចំណោមជនជាតិអ៊ីស្រាអែលនោះវិញ។
7And as ye go, preach, saying, The kingdom of heaven is at hand.
7ពេលធ្វើដំណើរទៅ ចូរប្រកាសថា ព្រះរាជ្យ នៃស្ថានបរមសុខ មកជិតបង្កើយហើយ។
8Heal the sick, cleanse the lepers, raise the dead, cast out devils: freely ye have received, freely give.
8ចូរមើលអ្នកជំងឺអោយបានជា ប្រោសមនុស្សស្លាប់អោយរស់ឡើងវិញ ធ្វើអោយមនុស្ស ឃ្លង់បានជាស្អាតបរិសុទ្ធ ដេញអារក្សចេញពីមនុស្ស។ អ្នករាល់គ្នាបានទទួលអំណាចដោយឥតបង់ថ្លៃ ត្រូវជួយគេវិញ ដោយឥតគិតថ្លៃដែរ។
9Provide neither gold, nor silver, nor brass in your purses,
9កុំរកមាសប្រាក់ ឬ លុយកាក់ដាក់ក្នុងថង់ឡើយ
10Nor scrip for your journey, neither two coats, neither shoes, nor yet staves: for the workman is worthy of his meat.
10ហើយកុំយកថង់យាម កុំយកអាវពីរបន្លាស់ កុំយកស្បែកជើង ឬ ដំបងទៅជាមួយដ្បិតអ្នកធ្វើការត្រូវតែទទួលម្ហូបអាហារ។
11And into whatsoever city or town ye shall enter, enquire who in it is worthy; and there abide till ye go thence.
11ពេលអ្នករាល់គ្នាចូលទៅក្នុងភូមិ ឬ ក្រុងណាមួយចូរសួររកអ្នកដែលសមនឹងទទួលអ្នករាល់គ្នាអោយស្នាក់នៅ។ ត្រូវស្នាក់នៅផ្ទះអ្នកនោះ រហូតដល់ពេលអ្នករាល់គ្នាចេញពីទីនោះ។
12And when ye come into an house, salute it.
12ពេលចូលទៅក្នុងផ្ទះណាត្រូវជំរាបសួរអ្នកផ្ទះនោះ
13And if the house be worthy, let your peace come upon it: but if it be not worthy, let your peace return to you.
13ប្រសិនបើអ្នកផ្ទះនោះសមនឹងទទួលសេចក្ដីសុខសាន្ដ នោះសេចក្ដីសុខសាន្ដនឹងកើតមានដល់គេ ដូចពាក្យជំរាបសួររបស់អ្នករាល់គ្នាមិនខាន។ ផ្ទុយទៅវិញ បើគេមិនសមនឹងទទួលទេសេចក្ដីសុខសាន្ដរបស់អ្នករាល់គ្នា នឹងវិលមករកអ្នករាល់គ្នាវិញ។
14And whosoever shall not receive you, nor hear your words, when ye depart out of that house or city, shake off the dust of your feet.
14បើគេមិនព្រមទទួលអ្នករាល់គ្នា ហើយបើគេមិនព្រមស្ដាប់ពាក្យរបស់អ្នករាល់គ្នាទេ ចូរចេញពីផ្ទះនោះឬពីក្រុងនោះ ទាំងរលាស់ធូលីដីចេញពីជើងរបស់អ្នករាល់គ្នាផង។
15Verily I say unto you, It shall be more tolerable for the land of Sodom and Gomorrha in the day of judgment, than for that city.
15ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា នៅថ្ងៃព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សលោក អ្នកក្រុងសូដុម និង អ្នកក្រុងកូម៉ូរ៉ា នឹងទទួលទោសស្រាលជាងអ្នកក្រុងនោះ»។
16Behold, I send you forth as sheep in the midst of wolves: be ye therefore wise as serpents, and harmless as doves.
16«ខ្ញុំចាត់អ្នករាល់គ្នាអោយទៅ ដូចអោយចៀមទៅកណ្ដាលហ្វូងចចក។ ហេតុនេះ ត្រូវចេះប្រយ័ត្នខ្លួនដូចសត្វពស់ ហើយកាន់ចិត្ដស្លូតត្រង់ដូចសត្វព្រាប។
17But beware of men: for they will deliver you up to the councils, and they will scourge you in their synagogues;
17ចូរប្រយ័ត្ន កុំទុកចិត្ដមនុស្សលោកអោយសោះ ដ្បិតគេនឹងចាប់បញ្ជូនអ្នករាល់គ្នាទៅតុលាការ គេនឹងយករំពាត់ខ្សែតីមកវាយអ្នករាល់គ្នានៅក្នុងសាលាប្រជុំរបស់គេ។
18And ye shall be brought before governors and kings for my sake, for a testimony against them and the Gentiles.
18គេនឹងបញ្ជូនអ្នករាល់គ្នា ទៅអោយលោកទេសាភិបាល និង អោយស្ដេចនានាកាត់ទោសព្រោះតែអ្នករាល់គ្នាតាមខ្ញុំ។ ប៉ុន្ដែ ពេលនោះ ជាឱកាសសំរាប់អោយអ្នករាល់គ្នាផ្ដល់សក្ខីភាព អោយពួកលោក និង អោយសាសន៍ដទៃ ដឹងឮទៅវិញ។
19But when they deliver you up, take no thought how or what ye shall speak: for it shall be given you in that same hour what ye shall speak.
19ពេលគេចាប់បញ្ជូនអ្នករាល់គ្នាទៅកាត់ទោស ចូរកុំភ័យបារម្ភនឹងរកពាក្យដែលអ្នករាល់ គ្នាត្រូវនិយាយយ៉ាងណាៗនោះឡើយ ដ្បិតព្រះជាម្ចាស់នឹងប្រទានពាក្យដែលអ្នករាល់គ្នាត្រូវ និយាយ នៅពេលនោះតែម្ដង។
20For it is not ye that speak, but the Spirit of your Father which speaketh in you.
20មិនមែនអ្នករាល់គ្នាទេដែលនិយាយ គឺព្រះវិញ្ញាណនៃព្រះបិតារបស់អ្នករាល់គ្នានឹងមានព្រះបន្ទូលនៅក្នុងចិត្ដអ្នករាល់គ្នា។
21And the brother shall deliver up the brother to death, and the father the child: and the children shall rise up against their parents, and cause them to be put to death.
21បងប្អូននឹងចាប់បញ្ជូនគ្នាឯង ទៅអោយគេសម្លាប់ឪពុកនឹងចាប់បញ្ជូនកូនទៅអោយគេសម្លាប់ ហើយកូនៗលើកគ្នាប្រឆាំងនឹងឪពុកម្ដាយ ព្រមទាំងបញ្ជូនទៅអោយគេសម្លាប់ទៀតផង។
22And ye shall be hated of all men for my name's sake: but he that endureth to the end shall be saved.
22មនុស្សគ្រប់ៗរូបនឹងស្អប់អ្នករាល់គ្នា ព្រោះតែនាមខ្ញុំ។ ប៉ុន្ដែ អ្នកណាស៊ូទ្រំារហូតដល់ចុងបញ្ចប់ ព្រះជាម្ចាស់នឹងសង្គ្រោះអ្នកនោះ។
23But when they persecute you in this city, flee ye into another: for verily I say unto you, Ye shall not have gone over the cities of Israel, till the Son of man be come.
23ប្រសិនបើគេបៀតបៀនអ្នករាល់គ្នានៅក្រុងណាមួយ ចូររត់ទៅក្រុងមួយទៀតទៅ។ ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា បុត្រមនុស្ស នឹងមកដល់ មុនអ្នករាល់គ្នាទៅដល់ក្រុងទាំងប៉ុន្មាន ក្នុងស្រុកអ៊ីស្រាអែលទៅទៀត។
24The disciple is not above his master, nor the servant above his lord.
24ពុំដែលមានសិស្សណាចេះជាងគ្រូឡើយ ហើយក៏ពុំដែលមានអ្នកបំរើណា ធំជាងម្ចាស់ដែរ
25It is enough for the disciple that he be as his master, and the servant as his lord. If they have called the master of the house Beelzebub, how much more shall they call them of his household?
25បើសិស្សចេះបានដូចគ្រូ ហើយអ្នកបំរើបានដូចម្ចាស់ នោះល្មមគ្រប់គ្រាន់ហើយ។ ប្រសិនបើគេអោយឈ្មោះម្ចាស់ផ្ទះថា បេលសេប៊ូល ទៅហើយ គេមុខជាអោយឈ្មោះអ្នកនៅក្នុងផ្ទះនោះ រឹតតែអាក្រក់ជាងនេះទៅទៀតមិនខាន»។
26Fear them not therefore: for there is nothing covered, that shall not be revealed; and hid, that shall not be known.
26«កុំខ្លាចពួកអ្នកទាំងនោះឡើយ ដ្បិតការលាក់កំបាំងទាំងអស់ នឹងត្រូវបើកអោយគេឃើញ ហើយអាថ៌កំបាំងទាំងប៉ុន្មាន ក៏នឹងត្រូវបើកអោយគេដឹងដែរ។
27What I tell you in darkness, that speak ye in light: and what ye hear in the ear, that preach ye upon the housetops.
27អ្វីៗដែលខ្ញុំនិយាយប្រាប់អ្នករាល់គ្នាក្នុងទីងងឹត ចូរយកទៅនិយាយនៅក្នុងពន្លឺថ្ងៃ ហើយអ្វីៗដែលគេខ្សឹបដាក់ត្រចៀក ចូរយកទៅប្រកាសនៅពីលើផ្ទះ។
28And fear not them which kill the body, but are not able to kill the soul: but rather fear him which is able to destroy both soul and body in hell.
28កុំខ្លាចអស់អ្នកដែលសម្លាប់បានត្រឹមតែរូបកាយ ហើយពុំអាចសម្លាប់ព្រលឹងបាននោះអោយសោះគឺត្រូវខ្លាចព្រះជាម្ចាស់វិញ ព្រោះទ្រង់អាចធ្វើអោយទាំងព្រលឹង ទាំងរូបកាយ ធ្លាក់ទៅក្នុងភ្លើងនរកបាន។
29Are not two sparrows sold for a farthing? and one of them shall not fall on the ground without your Father.
29ធម្មតាគេលក់ចាបពីរថ្លៃមួយសេន។ ទោះបីថោកយ៉ាងនេះក៏ដោយ ប្រសិនបើព្រះបិតារបស់អ្នករាល់គ្នាមិនយល់ព្រមទេនោះ ក៏គ្មានចាបណាមួយធ្លាក់ចុះដល់ដីបានឡើយ។
30But the very hairs of your head are all numbered.
30រីឯអ្នករាល់គ្នាវិញ សូម្បីតែសក់នៅលើក្បាលអ្នករាល់គ្នា ក៏ព្រះអង្គរាប់អស់ដែរ។
31Fear ye not therefore, ye are of more value than many sparrows.
31ដូច្នេះ ចូរអ្នករាល់គ្នាកុំខ្លាចអ្វីឡើយ ព្រោះអ្នករាល់គ្នាមានតម្លៃលើសចាបទាំងអស់ ទៅទៀត»។
32Whosoever therefore shall confess me before men, him will I confess also before my Father which is in heaven.
32«អ្នកណាទទួលស្គាល់ខ្ញុំ នៅចំពោះមុខមនុស្សលោក ខ្ញុំនឹងទទួលស្គាល់អ្នកនោះវិញ នៅចំពោះព្រះភ័ក្ដ្រព្រះបិតារបស់ខ្ញុំ ដែលគង់នៅស្ថានបរមសុខ។
33But whosoever shall deny me before men, him will I also deny before my Father which is in heaven.
33រីឯអ្នកណាបដិសេធមិនទទួលស្គាល់ខ្ញុំនៅចំពោះមុខមនុស្សលោក ខ្ញុំក៏បដិសេធមិនទទួលស្គាល់អ្នកនោះនៅចំពោះព្រះភ័ក្ដ្រព្រះបិតារបស់ខ្ញុំ ដែលគង់នៅស្ថានបរមសុខ ដែរ»។
34Think not that I am come to send peace on earth: I came not to send peace, but a sword.
34«កុំនឹកស្មានថា ខ្ញុំមកនេះ ដើម្បីនាំយកសន្ដិភាពមកអោយផែនដីឡើយ។ ខ្ញុំមិនមែននាំសន្ដិភាពមកទេ តែខ្ញុំមកបំបែកមនុស្សចេញពីគ្នា។
35For I am come to set a man at variance against his father, and the daughter against her mother, and the daughter in law against her mother in law.
35ខ្ញុំមក ធ្វើអោយកូនប្រុសបែកពីឪពុក កូនស្រីបែកពីម្ដាយ កូនប្រសាស្រីបែកពីម្ដាយក្មេក។
36And a man's foes shall be they of his own household.
36អ្នកដែលនៅក្នុងផ្ទះជាមួយគ្នា ក្លាយទៅជាសត្រូវនឹងគ្នា»។
37He that loveth father or mother more than me is not worthy of me: and he that loveth son or daughter more than me is not worthy of me.
37«អ្នកណាស្រឡាញ់ឪពុកម្ដាយ ខ្លាំងជាងស្រឡាញ់ខ្ញុំ អ្នកនោះមិនសមនឹងធ្វើជា សិស្ស របស់ខ្ញុំឡើយ។ អ្នកដែលស្រឡាញ់កូនប្រុសកូនស្រីរបស់ខ្លួន ខ្លាំងជាងស្រឡាញ់ខ្ញុំ ក៏មិនសមនឹងធ្វើជាសិស្សរបស់ខ្ញុំដែរ។
38And he that taketh not his cross, and followeth after me, is not worthy of me.
38អ្នកណាមិនយកឈើឆ្កាងរបស់ខ្លួន ហើយមិនមកតាមខ្ញុំទេ អ្នកនោះមិនសមធ្វើជាសិស្សរបស់ខ្ញុំឡើយ។
39He that findeth his life shall lose it: and he that loseth his life for my sake shall find it.
39អ្នកណាចង់រក្សាទុកជីវិតរបស់ខ្លួន អ្នកនោះនឹងបាត់បង់ជីវិត រីឯអ្នកដែលបាត់បង់ជីវិត ព្រោះតែខ្ញុំ នឹងបានជីវិតនោះមកវិញ»។
40He that receiveth you receiveth me, and he that receiveth me receiveth him that sent me.
40អ្នកណាទទួលអ្នករាល់គ្នា ក៏ដូចជាទទួលខ្ញុំ ហើយអ្នកណាទទួលខ្ញុំ ក៏ដូចជាទទួលព្រះអង្គដែលចាត់ខ្ញុំអោយមកនោះដែរ។
41He that receiveth a prophet in the name of a prophet shall receive a prophet's reward; and he that receiveth a righteous man in the name of a righteous man shall receive a righteous man's reward.
41អ្នកណាទទួលព្យាការី ម្នាក់ក្នុងនាមលោកជាព្យាការី អ្នកនោះនឹងទទួលរង្វាន់ដូចព្យាការី។ អ្នកណាទទួលមនុស្សសុចរិត ម្នាក់ក្នុងនាមជាមនុស្សសុចរិត អ្នកនោះនឹងទទួលរង្វាន់ដូចមនុស្សសុចរិត។
42And whosoever shall give to drink unto one of these little ones a cup of cold water only in the name of a disciple, verily I say unto you, he shall in no wise lose his reward.
42អ្នកណាអោយទឹកត្រជាក់ សូម្បីតែមួយកែវដល់អ្នកតូចតាចម្នាក់ក្នុងនាមជាសិស្ស របស់ខ្ញុំ ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា អ្នកនោះនឹងទទួលរង្វាន់ជាមិនខាន»។