1And Jesus answered and spake unto them again by parables, and said,
1ព្រះយេស៊ូមានព្រះបន្ទូលជាប្រស្នាទៅពួកគេ ម្ដងទៀតថា៖
2The kingdom of heaven is like unto a certain king, which made a marriage for his son,
2«ព្រះរាជ្យ នៃស្ថានបរមសុខ ប្រៀបបាននឹងស្ដេចមួយអង្គដែលរៀបវិវាហមង្គលការព្រះរាជបុត្រ។
3And sent forth his servants to call them that were bidden to the wedding: and they would not come.
3ព្រះរាជាចាត់រាជបំរើអោយទៅអញ្ជើញភ្ញៀវមកជប់លៀង ក្នុងឱកាសមង្គលការនោះ តែគ្មាននរណាមកសោះ។
4Again, he sent forth other servants, saying, Tell them which are bidden, Behold, I have prepared my dinner: my oxen and my fatlings are killed, and all things are ready: come unto the marriage.
4ព្រះអង្គចាត់រាជបំរើផ្សេងទៀត អោយទៅជំរាបភ្ញៀវថាៈ "យើងបានរៀបចំភោជនាហារសំរាប់ជប់លៀង គឺបានសម្លាប់គោ និង សម្លាប់សត្វ ដែលបានបំប៉ននោះ រួចរាល់អស់ហើយ សូមអញ្ជើញមកពិសាការ!"។
5But they made light of it, and went their ways, one to his farm, another to his merchandise:
5ប៉ុន្ដែ ភ្ញៀវមិនរវីរវល់អើពើឡើយ អ្នកខ្លះទៅចំការ អ្នកខ្លះទៅធ្វើជំនួញ
6And the remnant took his servants, and entreated them spitefully, and slew them.
6អ្នកខ្លះទៀតចាប់ពួករាជបំរើ វាយធ្វើបាបព្រមទាំងសម្លាប់ចោលថែមទៀត។
7But when the king heard thereof, he was wroth: and he sent forth his armies, and destroyed those murderers, and burned up their city.
7ព្រះរាជាទ្រង់ព្រះពិរោធយ៉ាងខ្លាំង ក៏ចាត់ទាហានអោយទៅប្រហារជីវិតឃាតកទាំងនោះ ហើយដុតកំទេចស្រុកភូមិរបស់គេផង។
8Then saith he to his servants, The wedding is ready, but they which were bidden were not worthy.
8បន្ទាប់មក ទ្រង់មានរាជឱង្ការទៅពួករាជបំរើថាៈ "យើងបានរៀបចំពិធីមង្គលការ រួចស្រេចហើយ ប៉ុន្ដែ ភ្ញៀវទាំងនោះមិនសមនឹងមកចូលរួមទេ។
9Go ye therefore into the highways, and as many as ye shall find, bid to the marriage.
9ហេតុនេះ ចូរនាំគ្នាចេញទៅតាមផ្លូវកែង ហើយអញ្ជើញមនុស្សទាំងអស់ដែលអ្នករាល់គ្នាជួប អោយមកជប់លៀង"។
10So those servants went out into the highways, and gathered together all as many as they found, both bad and good: and the wedding was furnished with guests.
10ពួករាជបំរើក៏ចេញទៅតាមផ្លូវ ប្រមូលមនុស្សម្នា ដែលគេបានជួបទាំងប៉ុន្មានមក ទាំងអាក្រក់ទាំងល្អ។ ពេលនោះ មានភ្ញៀវពេញរោងការ។
11And when the king came in to see the guests, he saw there a man which had not on a wedding garment:
11ព្រះរាជាយាងចូលមកមើលភ្ញៀវនៅក្នុងរោងការទតឃើញបុរសម្នាក់ស្លៀកពាក់ មិនត្រូវនឹងរបៀបពិធីការ
12And he saith unto him, Friend, how camest thou in hither not having a wedding garment? And he was speechless.
12ទ្រង់ក៏មានរាជឱង្ការទៅអ្នកនោះថា "សំឡាញ់អើយ! ហេតុអ្វីបានជាអ្នកចូលមកទីនេះ ដោយមិនស្លៀកសម្លៀកបំពាក់សំរាប់មង្គលការដូច្នេះ?" បុរសនោះរកនិយាយអ្វីមិនចេញឡើយ។
13Then said the king to the servants, Bind him hand and foot, and take him away, and cast him into outer darkness, there shall be weeping and gnashing of teeth.
13ព្រះរាជាបង្គាប់ទៅពួករាជបំរើថា "ចូរចងដៃចងជើងអ្នកនេះ សែងយកទៅចោលនៅទីងងឹតខាងក្រៅ ជាកន្លែងយំសោកខឹងសង្កៀតធ្មេញនោះទៅ!"»។
14For many are called, but few are chosen.
14ព្រះយេស៊ូមានព្រះបន្ទូលទៀតថា៖ «ព្រះជាម្ចាស់ត្រាស់ហៅមនុស្សទាំងអស់ តែព្រះអង្គជ្រើសរើសយកបានចំនួនតិចទេ»។
15Then went the Pharisees, and took counsel how they might entangle him in his talk.
15ពួកខាងគណៈផារីស៊ី ចេញទៅពិគ្រោះគ្នារិះរកមធ្យោបាយចាប់កំហុសព្រះយេស៊ូ នៅពេលព្រះអង្គមានព្រះបន្ទូល។
16And they sent out unto him their disciples with the Herodians, saying, Master, we know that thou art true, and teachest the way of God in truth, neither carest thou for any man: for thou regardest not the person of men.
16គេក៏ចាត់សិស្សរបស់គេ និង ពួកខាងស្ដេចហេរ៉ូដ អោយទៅជួបព្រះអង្គ ហើយទូលថា៖«លោកគ្រូ ! យើងខ្ញុំដឹងថា ពាក្យដែលលោកមានប្រសាសន៍ សុទ្ធតែពិតទាំងអស់។ លោកគ្រូប្រៀនប្រដៅអំពីរបៀបរស់នៅ ដែលគាប់ព្រះហឫទ័យព្រះជាម្ចាស់តាមសេចក្ដីពិត គឺលោកគ្រូពុំយោគយល់ ហើយក៏ពុំរើសមុខនរណាឡើយ។
17Tell us therefore, What thinkest thou? Is it lawful to give tribute unto Caesar, or not?
17ហេតុនេះ សូមលោកគ្រូអោយយោបល់យើងខ្ញុំមើល៍ តើក្រឹត្យវិន័យរបស់យើងអនុញ្ញាតអោយបង់ពន្ធដារ ថ្វាយព្រះចៅអធិរាជរ៉ូម៉ាំងឬទេ?»។
18But Jesus perceived their wickedness, and said, Why tempt ye me, ye hypocrites?
18ព្រះយេស៊ូឈ្វេងយល់គំនិតអាក្រក់របស់ពួកគេ ទើបមានព្រះបន្ទូលថា៖ «មនុស្សមានពុតអើយ! ហេតុអ្វីបានជាអ្នករាល់គ្នាចង់ចាប់កំហុសខ្ញុំដូច្នេះ?
19Shew me the tribute money. And they brought unto him a penny.
19ចូរបង្ហាញប្រាក់សំរាប់បង់ពន្ធនោះអោយខ្ញុំមើលមើល៍!»។ គេក៏យកប្រាក់មួយកាក់មកថ្វាយព្រះអង្គ។
20And he saith unto them, Whose is this image and superscription?
20ព្រះអង្គមានព្រះបន្ទូលសួរគេថា៖ «តើលើកាក់នេះ មានរូបនរណា ឈ្មោះនរណា?»។
21They say unto him, Caesar's. Then saith he unto them, Render therefore unto Caesar the things which are Caesar's; and unto God the things that are God's.
21គេទូលថា៖ «រូប និង ឈ្មោះព្រះចៅអធិរាជ»។ ព្រះអង្គក៏មានព្រះបន្ទូលទៅគេថា៖ «អ្វីៗដែលជារបស់ព្រះចៅអធិរាជ ចូរថ្វាយទៅព្រះចៅអធិរាជវិញទៅ ហើយអ្វីៗដែលជារបស់ព្រះជាម្ចាស់ ចូរថ្វាយទៅព្រះជាម្ចាស់វិញដែរ»។
22When they had heard these words, they marvelled, and left him, and went their way.
22ពួកគេងឿងឆ្ងល់នឹងចម្លើយរបស់ព្រះអង្គ ហើយនាំគ្នាចាកចេញពីព្រះអង្គទៅ។
23The same day came to him the Sadducees, which say that there is no resurrection, and asked him,
23នៅថ្ងៃនោះ មានពួកខាងគណៈសាឌូស៊ី ចូលមកគាល់ព្រះអង្គ។ ពួកសាឌូស៊ីមិនជឿថា មនុស្សស្លាប់នឹងរស់ឡើងវិញទេ។ គេទូលសួរព្រះយេស៊ូថា៖
24Saying, Master, Moses said, If a man die, having no children, his brother shall marry his wife, and raise up seed unto his brother.
24«លោកគ្រូ!លោកម៉ូសេ មានប្រសាសន៍ថាៈ "បើបុរសណាស្លាប់ទៅ តែគ្មានកូនសោះ ត្រូវអោយប្អូនប្រុសរបស់បុរសនោះរៀបការនឹងបងថ្លៃ ដើម្បីបន្ដពូជអោយបងប្រុសរបស់ខ្លួន"។
25Now there were with us seven brethren: and the first, when he had married a wife, deceased, and, having no issue, left his wife unto his brother:
25ឧបមាថានៅក្នុងចំណោមយើង មានបងប្អូនប្រុសប្រាំពីរនាក់។ បងបង្អស់រៀបការ ហើយស្លាប់ទៅ តែគ្មានកូនសោះ ទុកប្រពន្ធអោយប្អូន។
26Likewise the second also, and the third, unto the seventh.
26ប្អូនទីពីរ ប្អូនទីបី រហូតដល់ប្អូនទីប្រាំពីរ សុទ្ធតែបានរៀបការជាមួយនាង ហើយស្លាប់ទៅគ្មានកូនដូចគ្នា។
27And last of all the woman died also.
27នៅទីបំផុត ស្ដ្រីនោះក៏ស្លាប់ទៅដែរ។
28Therefore in the resurrection whose wife shall she be of the seven? for they all had her.
28លុះដល់ពេលមនុស្សស្លាប់នឹងរស់ឡើងវិញ តើនាងបានទៅជាប្រពន្ធនរណា បើបងប្អូនទាំងប្រាំពីរនាក់ សុទ្ធតែបានរៀបការជាមួយនាងគ្រប់គ្នាដូច្នេះ?»។
29Jesus answered and said unto them, Ye do err, not knowing the scriptures, nor the power of God.
29ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេថា៖ «អ្នករាល់គ្នាយល់ខុសហើយ! ដ្បិតអ្នករាល់ គ្នាមិនយល់គម្ពីរ ទាំងមិនស្គាល់ឫទ្ធានុភាពរបស់ព្រះជាម្ចាស់ផង។
30For in the resurrection they neither marry, nor are given in marriage, but are as the angels of God in heaven.
30ពេលមនុស្សស្លាប់នឹងរស់ឡើងវិញ គេមិនរៀបការប្ដីប្រពន្ធទៀតឡើយ គឺគេនឹងបានដូចទេវតា នៅស្ថានបរមសុខ ។
31But as touching the resurrection of the dead, have ye not read that which was spoken unto you by God, saying,
31ព្រះជាម្ចាស់មានព្រះបន្ទូលអំពីមនុស្សស្លាប់នឹងរស់ឡើងវិញថាៈ
32I am the God of Abraham, and the God of Isaac, and the God of Jacob? God is not the God of the dead, but of the living.
32"យើងជាព្រះរបស់អប្រាហំា ជាព្រះរបស់អ៊ីសាក និង ជាព្រះរបស់យ៉ាកុប" តើអ្នករាល់គ្នាធ្លាប់អានឬទេ? ព្រះជាម្ចាស់មិនមែនជាព្រះរបស់មនុស្សស្លាប់ទេ គឺជាព្រះរបស់មនុស្សដែលមានជីវិត»។
33And when the multitude heard this, they were astonished at his doctrine.
33កាលមហាជនបានឮសេចក្ដីដែលព្រះអង្គបង្រៀនគេងឿងឆ្ងល់ជាខ្លាំង។
34But when the Pharisees had heard that he had put the Sadducees to silence, they were gathered together.
34ពេលនោះ ពួកខាងគណៈផារីស៊ី ប្រជុំគ្នា ព្រោះគេឮថា ព្រះយេស៊ូបានធ្វើអោយពួក ខាងគណៈសាឌូស៊ី ទ័លប្រាជ្ញ រកនិយាយអ្វីទៀតមិនកើត។
35Then one of them, which was a lawyer, asked him a question, tempting him, and saying,
35ក្នុងចំណោមពួកគេ មានម្នាក់ជាបណ្ឌិតខាងវិន័យទូលសួរព្រះយេស៊ូក្នុងគោលបំណងល្បងលមើលព្រះអង្គថា៖
36Master, which is the great commandment in the law?
36«លោកគ្រូ! ក្នុងក្រឹត្យវិន័យ តើមានបទបញ្ជាណាសំខាន់ជាងគេ?»។
37Jesus said unto him, Thou shalt love the Lord thy God with all thy heart, and with all thy soul, and with all thy mind.
37ព្រះយេស៊ូមានព្រះបន្ទូលថា៖ «"ត្រូវស្រឡាញ់ព្រះអម្ចាស់ជាព្រះរបស់អ្នក អោយអស់ពីចិត្ដគំនិត អស់ពីស្មារតី និង អស់ពីប្រាជ្ញា"
38This is the first and great commandment.
38ហ្នឹងហើយជាបទបញ្ជាទីមួយដែលសំខាន់ ជាងគេបំផុត។
39And the second is like unto it, Thou shalt love thy neighbour as thyself.
39រីឯបទបញ្ជាទីពីរក៏សំខាន់ដូចគ្នាដែរ គឺត្រូវស្រឡាញ់បងប្អូនឯទៀតៗ អោយបានដូចស្រឡាញ់ខ្លួនឯង"។
40On these two commandments hang all the law and the prophets.
40បទបញ្ជាទាំងពីរនេះ ជាឫសគល់របស់គម្ពីរវិន័យ និង គម្ពីរព្យាការី ទាំងអស់»។
41While the Pharisees were gathered together, Jesus asked them,
41ពេលនោះ ពួកខាងគណៈផារីស៊ី នៅជុំគ្នាព្រះយេស៊ូក៏មានព្រះបន្ទូលសួរគេថា៖
42Saying, What think ye of Christ? whose son is he? They say unto him, The son of David.
42«តើអ្នករាល់គ្នាយល់ថា ព្រះគ្រិស្ដជាព្រះរាជវង្សរបស់អ្នកណា?»។ គេទូលថា៖ «ព្រះអង្គជាព្រះរាជវង្សរបស់ព្រះបាទដាវីឌ»។
43He saith unto them, How then doth David in spirit call him Lord, saying,
43ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ប្រសិនបើព្រះគ្រិស្ដ ជាព្រះរាជវង្សរបស់ ព្រះបាទដាវីឌមែន ចុះហេតុដូចម្ដេចបានជាព្រះបាទដាវីឌ ដែលមានព្រះវិញ្ញាណបំភ្លឺ ហៅព្រះគ្រិស្ដថា "ព្រះអម្ចាស់" ទៅវិញដូច្នេះ គឺទ្រង់មានរាជឱង្ការថាៈ
44The LORD said unto my Lord, Sit thou on my right hand, till I make thine enemies thy footstool?
44"ព្រះអម្ចាស់មានព្រះបន្ទូល ទៅកាន់ព្រះអម្ចាស់របស់ខ្ញុំថា សូមគង់ខាងស្ដាំយើង ទំរាំដល់យើងបង្ក្រាប ខ្មាំងសត្រូវរបស់ព្រះអង្គ មកដាក់ក្រោមព្រះបាទារបស់ព្រះអង្គ"។
45If David then call him Lord, how is he his son?
45បើព្រះបាទដាវីឌហៅព្រះគ្រិស្ដថា "ព្រះអម្ចាស់" ដូច្នេះ តើអោយព្រះគ្រិស្ដត្រូវជា ព្រះរាជវង្សរបស់ព្រះអង្គដូចម្ដេចកើត!»។
46And no man was able to answer him a word, neither durst any man from that day forth ask him any more questions.
46គ្មាននរណាម្នាក់អាចឆ្លើយទៅព្រះអង្គវិញ សូម្បីតែមួយម៉ាត់ក៏មិនបានផង ហើយចាប់តាំងពីពេលនោះមក គ្មាននរណាហ៊ានសួរដេញដោលព្រះអង្គទៀតឡើយ។