1და ეტყოდა მოწაფეთაცა: კაცი ვინმე იყო მდიდარი, რომელსა ესუა მნე. და ესე შეასმინეს მას, ვითარმედ განაბნია ნაყოფი მისი.
1ព្រះយេស៊ូមានព្រះបន្ទូល ទៅកាន់សិស្ស ថា៖ «មានសេដ្ឋីមួយរូប បានប្រគល់មុខងារអោយអ្នកបំរើម្នាក់មើលខុសត្រូវលើទ្រព្យសម្បត្ដិរបស់លោក។ មានគេមកជំរាបលោកថា អ្នកនោះបានចាយវាយទ្រព្យសម្បត្ដិលោកយ៉ាងខ្ជះខ្ជាយ។
2და მოუწოდა და ჰრქუა მას: რაჲ არს ესე, რომელ მესმის შენთჳს? მომეც მე სიტყუაჲ სამნოჲსა შენისაჲ, რამეთუ არღარა ჴელ-გეწიფების ამიერითგან მნეობად.
2សេដ្ឋីក៏ហៅអ្នកមើលខុសត្រូវមកប្រាប់ថា"ចូរគិតបញ្ជីយកមកអោយខ្ញុំ អ្នកមិនអាចមើលខុសត្រូវលើទ្រព្យសម្បត្ដិខ្ញុំតទៅទៀតបានឡើយ ព្រោះសេចក្ដីដែលខ្ញុំបានឮគេនិយាយអំពីអ្នក មិនល្អសោះ"។
3ხოლო მნემან მან თქუა გულსა თჳსსა: რაჲ ვყო, რამეთუ უფალი ჩემი მიმიღებს სამნოსა ჩემსა? საქმედ არა ძალ-მიც, თხოვად მრცხუენის.
3អ្នកបំរើនោះរិះគិត ក្នុងចិត្ដថា "ចៅហ្វាយលែងអោយអញទទួលខុសត្រូវលើទ្រព្យសម្បត្ដិលោកទៀតហើយ។ តើអញគិតទៅធ្វើការ អ្វីវិញហ្ន៎? អញគ្មានកម្លំាងនឹងកាប់គាស់ដីទេបើដើរសុំទានខ្មាសគេ។
4უწყი, რაჲ ვყო, რაჲთა, რაჟამს გარდავდგე მნობისაგან, შემიწყნარონ მე სახლთა მათთა.
4អូ៎! នឹកឃើញហើយ គួរធ្វើយ៉ាងនេះ ដើម្បីអ្នកស្រុកទទួលអញអោយស្នាក់នៅផ្ទះគេ នៅពេលអញឈប់កាន់កាប់ការងារនេះ"។
5და მოუწოდა კაცად-კაცადსა, თანა-მდებსა უფლისა თჳსისასა და ჰრქუა პირველსა მას: რაოდენი თანა-გაც უფლისა ჩემისაჲ?
5គាត់ក៏ហៅកូនបំណុលរបស់ចៅហ្វាយអោយចូលមកម្នាក់ម្ដងៗគាត់សួរអ្នកទីមួយថា "តើអ្នកជំពាក់ចៅហ្វាយខ្ញុំប៉ុន្មាន?"។
6და მან თქუა: ასი საწნეხელი ზეთისაჲ. და ჰრქუა მას: მიიღე ჴელით-წერილი შენი და დაჯედ ადრე და დაწერე ერგასისი.
6កូនបំណុលនោះឆ្លើយថា "ប្រេងមួយរយប៉ោត"។ អ្នកបំរើប្រាប់ថា "នេះនែ៎! យកបញ្ជីរបស់អ្នក ហើយអង្គុយចុះ សរសេរយ៉ាងប្រញាប់ ដាក់ថា ជំពាក់ហាសិបប៉ោត"។
7მერმე სხუასა ჰრქუა: შენ რაოდენი თანა-გაც? ხოლო მან თქუა: ასი სათოელი იფქლისაჲ. ჰრქუა მასცა: მიიღე ჴელით-წერილი შენი და დაწერე: ოთხმეოცი.
7បន្ទាប់មកគាត់សួរម្នាក់ទៀតថា "តើអ្នកជំពាក់ចៅហ្វាយខ្ញុំប៉ុន្មានដែរ?"។ កូនបំណុលនោះឆ្លើយថា"ស្រូវប្រាំរយថំាង"។ អ្នកបំរើប្រាប់ថា "នែ៎! យកបញ្ជីរបស់អ្នកហើយសរសេរដាក់ថាជំពាក់បួនរយថំាង"។
8და აქო უფალმან მნე იგი სიცრუვისაჲ, რამეთუ გონიერად ყო. რამეთუ ძენი ამის სოფლისანი უგონიერეს არიან უფროჲს ძეთა ნათლისათა ნათესავსა შორის მათსა.
8ម្ចាស់ក៏សរសើរអ្នកបំរើដែលប៉ិនប្រសប់បោកបញ្ឆោត។ មនុស្សក្នុងលោកនេះ តែងតែប៉ិនប្រសប់រកស៊ីជាមួយគ្នា ជាងអស់អ្នកដែលស្គាល់ពន្លឺរបស់ព្រះជាម្ចាស់ទៅទៀត»។
9და მე გეტყჳ თქუენ: ისხენით თავისა თქუენისა მეგობარნი მამონაჲსა მისგან სიცრუვისა, რაჲთა, რაჟამს მოაკლდეთ თქუენ ამიერ, შეგიწყნარნენ თქუენ საუკუნეთა მათ საყოფელთა.
9«ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ចូរយកទ្រព្យសម្បត្ដិលោកីយ៍ដែលបញ្ឆោតចិត្ដនេះ ទៅធ្វើទាន ដើម្បីអោយមានមិត្ដភក្ដិច្រើន។ ពេលណាទ្រព្យនេះរលាយសូន្យទៅមិត្ដភក្ដិទាំងនោះ នឹងទទួលអ្នករាល់គ្នា នៅក្នុងដំណាក់របស់ព្រះជាម្ចាស់។
10სარწმუნოჲ იგი მცირესა ზედა და მრავალსა ზედაცა სარწმუნო არს; და რომელი მცირესა ზედა ცრუ არს, მრავალსაცა ზედა ცრუ არს.
10អ្នកណាស្មោះត្រង់ក្នុងកិច្ចការដ៏តូច អ្នកនោះក៏ស្មោះត្រង់ក្នុងកិច្ចការធំដុំដែរ។ អ្នកណាបោកបញ្ឆោតក្នុងកិច្ចការដ៏តូច អ្នកនោះក៏តែងបោកបញ្ឆោតក្នុងកិច្ចការធំដុំដែរ។
11უკუეთუ სიცრუვისა ამას მამონასა სარწმუნო არა იქმნნეთ, ჭეშმარიტი იგი ვინ გარწმუნოს თქუენ?
11ប្រសិនបើអ្នករាល់គ្នាមិនស្មោះត្រង់ក្នុងរបៀបប្រើប្រាស់ទ្រព្យសម្បត្ដិលោកីយ៍ដែលបញ្ឆោតចិត្ដនេះទេ ព្រះជាម្ចាស់ ក៏ពុំអាចប្រគល់ទ្រព្យសម្បត្ដិដ៏ពិត ប្រាកដមកអ្នករាល់គ្នាបានដែរ។
12და უკუეთუ სხჳსასა ამას სარწმუნო არა იქმნნეთ, თქუენი იგი ვინ მოგცეს თქუენ?
12ប្រសិនបើអ្នករាល់គ្នាមិនស្មោះត្រង់នឹងទ្រព្យសម្បត្ដិអ្នកដទៃផង ធ្វើម្ដេចអោយព្រះជាម្ចាស់ប្រទានទ្រព្យសម្បត្ដិដែលព្រះអង្គបំរុងទុកសំរាប់អ្នករាល់គ្នា មកអ្នករាល់គ្នាបាន!
13არავის მონასა ჴელ-ეწიფების ორთა უფალთა მონებად: ანუ ერთი იგი მოიძულოს და ერთი შეიყუაროს, და ანუ ერთისაჲ თავს-იდვას და ერთი შეურაცხ-ყოს. ვერ ჴელ-ეწიფების ღმრთისა მონებად და მამონაჲსა.
13គ្មានអ្នកណាអាចបំរើម្ចាស់ពីរនាក់បានទេព្រោះអ្នកនោះនឹងស្អប់ម្នាក់ស្រឡាញ់ម្នាក់ ស្មោះត្រង់នឹងម្នាក់ មើលងាយម្នាក់ទៀតពុំខាន។ អ្នករាល់គ្នាពុំអាចគោរពបំរើព្រះជាម្ចាស់ផង គោរពបំរើទ្រព្យសម្បត្ដិលោកីយ៍ផងបានឡើយ»។
14ესმოდა ესე ყოველი ფარისეველთაცა, რამეთუ ვეცხლის-მოყუარე იყვნეს და შეურაცხ-ჰყოფდეს მას.
14កាលពួកខាងគណៈផារីស៊ី ឮដូច្នោះ គេក៏ចំអកអោយព្រះយេស៊ូ ដ្បិតពួកគេស្រឡាញ់ប្រាក់ណាស់។
15და ეტყოდა მათ: თქუენ ხართ, რომელნი განიმართლებთ თავსა თჳსთა წინაშე კაცთა, ხოლო ღმერთმან იცნის გულნი თქუენნი, რამეთუ კაცთა შორის მაღალი საძაგელ არს წინაშე ღმრთისა.
15ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «អ្នករាល់គ្នាតែងតែសំដែងឫកពាអោយមនុស្សលោកឃើញថា អ្នករាល់គ្នាជា ជនសុចរិត ប៉ុន្ដែ ព្រះជាម្ចាស់ឈ្វេងយល់ចិត្ដអ្នករាល់គ្នា។ អ្វីៗដែលមនុស្សលោកយល់ឃើញថាល្អប្រសើរ ព្រះជាម្ចាស់ចាត់ទុកថាជាការគួរ អោយស្អប់ខ្ពើម។
16რამეთუ სჯული და წინაწარმეტყუელნი ვიდრე იოვანესამდე: მიერითგან სასუფეველი ღმრთისაჲ ეხარების, და ყოველივე მისა მიმართ იიძულების.
16គម្ពីរវិន័យ និង គម្ពីរព្យាការី បានប្រៀនប្រដៅមនុស្សតាំងពីដើមរៀងមក រហូតដល់លោកយ៉ូហានបាទីស្ដមកដល់។ ប៉ុន្ដែ តាំងពីពេលនោះមក មនុស្សម្នាបានឮដំណឹងល្អ អំពីព្រះរាជ្យ ព្រះជាម្ចាស់ ហើយគ្រប់គ្នាខំប្រឹងចូល។
17უადვილეს არს ცისა და ქუეყანისა წარსლვაჲ ვიდრეღა სჯულისა ერთი რქაჲ დავრდომად.
17ផ្ទៃមេឃផែនដីនឹងរលាយសូន្យទៅ តែក្រឹត្យវិន័យមិន រលាយឡើយ សូម្បីតែតួអក្សរមួយដ៏តូច ក៏មិនរលាយបាត់ផង។
18ყოველმან რომელმან განუტეოს ცოლი თჳსი და სხუაჲ შეირთოს, მან იმრუშა; და რომელმან განტევებული ქმრისაგან შეირთოს, მანცა იმრუშა.
18បុរសណាលែងភរិយា ហើយទៅរៀបការនឹងស្ដ្រីម្នាក់ទៀត បុរសនោះបានប្រព្រឹត្ដអំពើផិតក្បត់។ រីឯបុរសណារៀបការនឹងស្ដ្រីប្ដីលែង បុរសនោះក៏បានប្រព្រឹត្ដ អំពើផិតក្បត់ដែរ»។
19კაცი ვინმე იყო მდიდარი და იმოსებოდა ძოწეულითა და ბისონითა და იხარებდა დღითი-დღე ბრწყინვალედ.
19«មានបុរសម្នាក់ជាអ្នកមាន គាត់ប្រើសុទ្ធតែសម្លៀកបំពាក់ល្អៗ ធ្វើពីក្រណាត់សំពត់ថ្លៃៗ។ គាត់រស់នៅដោយ សប្បាយមានម្ហូបអាហារឆ្ងាញ់ៗបរិបូណ៌រាល់ថ្ងៃ។
20გლახაკი ვინმე იყო, სახელით ლაზარე, დავრდომილი წინაშე ბჭეთა მისთა და ქუე ძურებოდა.
20មានបុរសម្នាក់ទៀតជាអ្នកក្រ ឈ្មោះឡាសារ គាត់កើតដំបៅ ពេញខ្លួន ហើយតែងដេកនៅមាត់ទ្វាររបងផ្ទះអ្នកមាននោះ។
21და გული-ეტყოდა განძღებად ნამუსრევისაგან, გარდამოცჳვნებულისა ტაბლისაგან მის მდიდრისა. არამედ ძაღლნიცა მოვიდოდეს და ჰლოშნიდეს წყლულსა მას მისსა.
21អ្នកឡាសារចង់បរិភោគកំទេចម្ហូបអាហារដែលជ្រុះ ពីតុអ្នកមាននោះណាស់ ហើយក៏មានឆ្កែមកលិទ្ធដំបៅគាត់ទៀតផង។
22იყო სიკუდილი გლახაკისაჲ მის და მიიყვანა იგი ანგელოზთაგან წიაღთა აბრაჰამისთა. მოკუდა მდიდარიცა იგი და დაეფლა.
22ថ្ងៃមួយ អ្នកក្រនោះស្លាប់ទៅ ពួកទេវតា នាំគាត់យកទៅដាក់ក្បែរលោកអប្រាហំា នៅស្ថានបរមសុខ។ រីឯអ្នកមានក៏ស្លាប់ដែរ គេយកសពគាត់ទៅបញ្ចុះក្នុងផ្នូរ។
23და ჯოჯოხეთს შინა აღიხილნა თუალნი თჳსნი, იყო რაჲ სატანჯველსა შინა, და იხილა აბრაჰამი შორით და ლაზარე წიაღთა მისთა.
23នៅស្ថានមនុស្សស្លាប់ អ្នកមាននោះរងទុក្ខទារុណកម្មយ៉ាងខ្លាំង គាត់ងើបមុខទៅលើឃើញ លោកអប្រាហំាពីចម្ងាយ ហើយឃើញអ្នកឡាសារនៅក្បែរលោកដែរ។
24და მან ჴმა-ყო და თქუა: მამაო აბრაჰამ, შემიწყალე მე და მოავლინე ლაზარე, რაჲთა დააწოს მწუერვალი თითისა მისისაჲ წყალსა და განმიგრილოს ენაჲ ჩემი, რამეთუ ვიტანჯები მე ალითა ამით ცეცხლისაჲთა.
24គាត់ស្រែកអង្វរលោកអប្រាហំាថា "លោកឪពុកអើយ! សូមអាណិតមេត្ដាខ្ញុំផង។ សូមលោកឪពុកប្រាប់ឡាសារអោយយកម្រាមដៃជ្រលក់ទឹក បន្ដក់លើអណ្ដាតខ្ញុំបន្ដិច ព្រោះនៅក្នុងភ្លើងនេះ ខ្ញុំឈឺចុកចាប់ណាស់"។
25ხოლო აბრაჰამ ჰრქუა მას: შვილო, მოიჴსენე, რამეთუ მიიღე კეთილი შენი ცხორებასა შენსა, და ლაზარე ეგრევე მსგავსად ბოროტი. და აწ ესერა აქა ესე ნუგეშინის-ცემულ არს, ხოლო შენ იტანჯები.
25លោកអប្រាហំាមានប្រសាសន៍ថា "កូនអើយ! ចូរនឹកចាំថា កាលកូនមានជីវិតនៅឡើយ កូនស្គាល់តែសប្បាយ រីឯឡាសារវិញ គ្នាស្គាល់តែទុក្ខ។ ឥឡូវនេះ ឡាសារបានសុខក្សេមក្សាន្ដហើយតែកូនវិញ កូនត្រូវឈឺចុកចាប់។
26და ამას ყოველსა თანა შორის ჩუენსა და შენსა დანახეთქი დიდი დამტკიცებულ არს, რაჲთა რომელთა უნდეს წიაღსლვად ამიერ თქუენდა, ვერ ჴელ-ეწიფოს, არცა მაგიერ ჩუენდა წიაღმოსლვად.
26ម៉្យាងទៀត មានលំហមួយយ៉ាងធំខណ្ឌយើងពីអ្នករាល់គ្នា ទោះបីអ្នកណាចង់ឆ្លងពីស្ថាននេះទៅរកអ្នករាល់គ្នា ក៏ឆ្លងមិនបានឡើយ ទោះបីមានអ្នកណាចង់ឆ្លងពីអ្នករាល់គ្នាមករកយើង ក៏ឆ្លងមិនបានដែរ"។
27ხოლო მან ჰრქუა: გლოცავ შენ, მამაო, მიავლინე ეგე სახლსა მამისა ჩემისასა,
27អ្នកមាននោះអង្វរថា"លោកឪពុកអើយ! សូមលោកឪពុកមេត្ដាចាត់ឡាសារអោយទៅផ្ទះឪពុកខ្ញុំផង
28რამეთუ მისხენ ხუთნი ძმანი, რაჲთა აუწყოს მათ, და არა მოვიდენ იგინიცა ადგილსა ამას სატანჯველისასა.
28ខ្ញុំមានបងប្អូនប្រាំនាក់។ សូមអោយឡាសារទៅប្រាប់គេអោយដឹងខ្លួន កុំអោយគេមកកន្លែងរងទុក្ខទារុណកម្មនេះ"។
29ჰრქუა მას აბრაჰამ: ჰქონან მოსე და წინაჲსწარმეტუელნი, მათი ისმინედ.
29លោកអប្រាហំាឆ្លើយថា "បងប្អូនរបស់កូនបានឮពាក្យប្រៀនប្រដៅរបស់លោកម៉ូសេ និង ពាក្យប្រៀនប្រដៅរបស់ពួកព្យាការីហើយ អោយគេធ្វើតាមពាក្យលោកទាំងនោះចុះ"។
30ხოლო მან თქუა: არა, მამაო აბრაჰამ, არამედ უკუეთუ ვინმე მკუდრეთით აღდგეს და მივიდეს, მათ შეინანონ.
30អ្នកមានតបទៅលោកអប្រាហំាថា "ទេ! លោកឪពុក ទាល់តែមានអ្នកណាម្នាក់ ពីចំណោមមនុស្សស្លាប់ ទៅប្រាប់គេ ទើបគេកែប្រែចិត្ដគំនិត"។
31ჰრქუა მას აბრაჰამ: უკუეთუ მოსესი და წინაწარმეტყუელთაჲ არა ისმინონ, არცაღა, მკუდრეთით თუ ვინმე აღდგეს, ჰრწმენეს მათ.
31ប៉ុន្ដែ លោកអប្រាហំាឆ្លើយតបវិញថា "ប្រសិនបើគេមិនធ្វើតាមពាក្យប្រៀនប្រដៅរបស់លោកម៉ូសេ និង ពាក្យប្រៀនប្រដៅរបស់ព្យាការីទេ ទោះបីមានមនុស្សស្លាប់បានរស់ឡើងវិញ ទៅប្រាប់គេក៏ដោយ ក៏គេមិនព្រមជឿដែរ"»។