Georgian: Gospels, Acts, James

Khmer

Luke

3

1წელსა მეათხუთმეტესა ტიბერის კეისრისასა, მთავრობასა პონტიელისა პალატესსა ჰურიასტანს, და მეოთხედ მთავრობასა გალილეას ჰეროდესსა, ხოლო ფილიპეს, ძმისა მისისა მეოთხედ მთავრობასა იტურეას და ტრაქონელთა სოფელსა, და ლჳსანისსა, მეოთხედ მთავრობასა აბილინესა,
1នៅឆ្នាំទីដប់ប្រាំ នៃរជ្ជកាលព្រះចៅអធិរាជររ៉ូម៉ាំង ព្រះនាមទីប៊ើរលោកប៉ុនទាស-ពីឡាតធ្វើជាទេសាភិបាលនៅស្រុកយូដា ព្រះបាទហេរ៉ូដ ជាស្ដេចអនុរាជ គ្រប់គ្រងស្រុកកាលីឡេ ព្រះបាទភីលីពអនុជរបស់ព្រះបាទហេរ៉ូដ ជាស្ដេចអនុរាជ គ្រប់គ្រងតំបន់អ៊ីទូរេ និង តំបន់ត្រាខូនីត ព្រះបាទលីសានាស ជាស្ដេចអនុរាជគ្រប់គ្រងស្រុកអាប៊ីឡែន
2მღდელთ-მოძღურებასა ანნაჲსსა და კაიაფაჲსსა იყო სიტყუაჲ უფლისაჲ იოვანეს მიმართ, ძისა ზაქარიაჲსა, უდაბნოს.
2លោកអាណ និង លោកកៃផាសធ្វើជាមហាបូជាចារ្យ ។ ពេលនោះព្រះជាម្ចាស់ មាន ព្រះបន្ទូលមកកាន់លោកយ៉ូហាន ជាកូនរបស់លោកសាការី នៅក្នុងវាលរហោស្ថាន ។
3და მოჰვლიდა ყოველსა მას გარემო სოფლებსა იორდანისასა და ქადაგებდა ნათლის-ცემასა სინანულისასა მისატევებელად ცოდვათა.
3លោកយ៉ូហានធ្វើដំណើរ គ្រប់ទីកន្លែងក្នុងតំបន់ទន្លេយ័រដាន់ ហើយប្រកាសអោយមនុស្សកែប្រែចិត្ដគំនិតដោយទទួលពិធីជ្រមុជទឹក ដើម្បីព្រះជាម្ចាស់លើកលែងទោសអោយរួចពីបាប។
4ვითარცა წერილ არს წიგნსა მას სიტყუათა ესაია წინაწარმეტყუელისათა და იტყჳს: ჴმაჲ ღაღადებისაჲ უდაბნოსა: განჰმზადენით გზანი უფლისანი და წრფელ ყვენით ალაგნი მისნი.
4លោកប្រកាសដូច្នេះ ស្របតាមសេចក្ដីដែលមានចែងទុកក្នុងគម្ពីរព្យាការីអេសាយ ថា៖ «មានសំឡេងបុរសម្នាក់ស្រែកឡើង នៅវាលរហោស្ថានថាៈ ចូររៀបចំផ្លូវរបស់ព្រះអម្ចាស់ ចូរតំរង់ផ្លូវថ្វាយព្រះអង្គ។
5ყოველი ჴევნები აღმოივსოს, და ყოველნი მთანი და ბორცუნი დამდაბლდენ; და იყოს გულარძნილი იგი მართალ, და ფიცხელი იგი გზად წრფელად.
5ត្រូវបំពេញច្រកភ្នំទាំងអស់អោយរាបស្មើ និង ពង្រាបភ្នំតូចធំទាំងប៉ុន្មានអោយរាប ត្រូវតំរង់ផ្លូវកោងអោយត្រង់ ព្រមទាំងលុបផ្លូវរដិបរដុបអោយរាបស្មើដែរ
6და იხილოს ყოველმან ჴორციელმან მაცხოვარებაჲ ღმრთისაჲ.
6នោះមនុស្សទាំងអស់នឹងឃើញការសង្គ្រោះរបស់ព្រះជាម្ចាស់»។
7და ეტყოდა განმავალსა მას მისა ერსა ნათლის-ღებად მისგან: ნაშობნო იქედნეთანო, ვინ გიჩუენა თქუენ სივლტოლაჲ მერმისა მისგან რისხვისა?
7លោកយ៉ូហានតែងតែបន្ទោសមហាជនដែល មកទទួលពិធីជ្រមុជទឹក ពីលោកថា៖ «នែ៎ ពូជពស់វែកអើយ! តើនរណាប្រាប់អោយអ្នករាល់គ្នារត់គេចពីព្រះពិរោធរបស់ព្រះជាម្ចាស់ ដែលជិតមកដល់ដូច្នេះ?។
8ყავთ უკუე აწ ნაყოფი ღირსი სინანულისაჲ და ნუ ჰგონებთ და იტყჳთ გულთა თქუენთა: მამაჲ გჳვის ჩუენ აბრაჰამი. გეტყჳ თქუენ, რამეთუ ძალ-უც ღმერთსა აღდგინებად ქვათა ამათგან ნაშობად აბრაჰამისა.
8ចូរប្រព្រឹត្ដអំពើល្អ ដើម្បីបញ្ជាក់ថា អ្នករាល់គ្នាបានកែប្រែចិត្ដគំនិតមែន។ កុំអាងខ្លួន ថាមានលោកអប្រាហាំជាបុព្វបុរស នោះឡើយ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ព្រះជាម្ចាស់ក៏អាចធ្វើអោយថ្មទាំងនេះ ទៅជាកូនចៅលោកអប្រាហំាបានដែរ។
9რამეთუ აწვე ცული ძირთა თანა ხეთასა ძეს; ყოველმან ხემან რომელმან არა გამოიღოს ნაყოფი კეთილი, მოეკუეთოს და ცეცხლსა დაედვას.
9ពូថៅនៅជិតគល់ឈើជាស្រេចហើយ ដើមឈើណាមិនផ្ដល់ផ្លែល្អទេ ត្រូវកាប់រំលំ បោះទៅក្នុងភ្លើង»។
10და ჰკითხვიდეს მას ერი იგი და ეტყოდეს: და რაჲ-მე უკუე ვყოთ?
10មហាជនសួរលោកយ៉ូហានថា៖ «បើដូច្នេះ តើយើងត្រូវធ្វើអ្វីខ្លះ?»។
11მიუგო და ჰრქუა მათ: რომელსა აქუნდეს ორი სამოსელი, მიეცინ, რომელსა არა აქუნდეს, და საზრდელიცა ეგრეთვე მსგავსად ყავნ.
11លោកយ៉ូហានតបទៅពួកគេវិញថា៖ «អ្នកណាមានអាវពីរ ត្រូវចែកអោយអ្នកដែលគ្មានហើយអ្នកដែលមានចំណីអាហារ ក៏ត្រូវចែកអោយអ្នកគ្មានដែរ»។
12მოვიდეს მისა მეზუერენიცა ნათლის-ღებად და ჰრქუეს მას: მოძღუარ, ჩუენ რაჲ-მე ვყოთ?
12មានអ្នកទារពន្ធ ខ្លះមកទទួលពិធីជ្រមុជទឹក ហើយសួរលោកថា៖ «លោកគ្រូអើយ! តើយើងខ្ញុំត្រូវធ្វើអ្វីខ្លះ?»។
13ხოლო მან ჰრქუა მათ: ნურარას უფროჲს განწესებულისა თქუენისა იქმთ.
13លោកឆ្លើយវិញថា៖ «កុំទារពន្ធហួសពីកំរិត ដែលមានកំណត់ទុកនោះឡើយ»។
14ჰკითხვიდეს მას მჴედრად განწესებულნიცა იგი და ეტყოდეს: და ჩუენ რაჲ-მე ვყოთ? და მან ჰრქუა მათ: ნუვის აჭირვებთ, ნუცა ცილსა შესწამებთ და კმა გეყავნ როჭიკი თქუენი.
14មានទាហានមកសួរលោកថា៖ «ចុះយើងខ្ញុំវិញ តើត្រូវធ្វើអ្វីដែរ?»។ លោកឆ្លើយថា៖ «កុំចោទប្រកាន់ កុំសង្កត់សង្កិនយកប្រាក់ពីអ្នកណាអោយសោះ ត្រូវស្កប់ចិត្ដតែនឹងប្រាក់ខែរបស់អ្នករាល់គ្នាប៉ុណ្ណោះបានហើយ»។
15და ვითარცა მოელოდა ერი იგი, და განიზრახვიდეს ყოველნი გულთა მათთა იოვანესთჳს, ნუუკუე იგი არს ქრისტე,
15ប្រជាជននៅតែរង់ចាំហើយគេរិះគិតក្នុងចិត្ដគ្រប់ៗគ្នាថា ប្រហែលលោកនេះទេដឹងជាព្រះគ្រិស្ដ !។
16მიუგო ყოველთა იოვანე და ეტყოდა: მე ნათელ-გცემ თქუენ წყლითა, ხოლო მოვალს უძლიერესი ჩემსა, რომლისა არა ვარ ღირს ჴამლთა მისთა ტჳრთვად; მან ნათელ-გცეს თქუენ სულითა წმიდითა და ცეცხლითა.
16លោកយ៉ូហានមានប្រសាសន៍ប្រាប់គេទាំងអស់គ្នាថា៖ «ខ្ញុំធ្វើពិធីជ្រមុជ អោយអ្នករាល់គ្នាក្នុងទឹក ប៉ុន្ដែ លោកដែលមានកម្លាំងខ្លាំងជាងខ្ញុំ ជិតមកដល់ហើយ។ ខ្ញុំមានឋានៈទាបណាស់ សូម្បីតែស្រាយខ្សែស្បែកជើងជូនលោក ក៏មិនសមនឹងឋានៈដ៏ខ្ពង់ខ្ពស់របស់លោកផង លោកនឹងធ្វើពិធីជ្រមុជអោយអ្នករាល់គ្នាក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ និង ដោយភ្លើងវិញ។
17რომლისა ნიჩაბი ჴელთა შინა მისთა, განწმიდოს კალოჲ თჳსი და შეკრიბოს იფქლი საუნჯესა თჳსსა, ხოლო ბზე დაწუას ცეცხლითა უშრეტითა.
17លោកកាន់ចង្អេរ លោកសំអាតលានបោកស្រូវ ដើម្បីអុំស្រូវ យកគ្រាប់ល្អប្រមូលដាក់ជង្រុក រីឯសំដីវិញ លោកនឹងដុតក្នុងភ្លើង ដែលឆេះពុំចេះរលត់ឡើយ»។
18და ფრიად სხუასაცა მრავალსა ჰლოცვიდა და ახარებდა ერსა მას.
18លោកយ៉ូហានប្រកាសដំណឹងល្អ ដល់ប្រជាជន ដោយពាក្យដាស់តឿនជាច្រើនទៀតផង។
19ხოლო ჰეროდე, ოთხთა სამთავროთა მთავარმან, რამეთუ ამხილებდა მას ჰეროდიაჲსთჳს, ცოლისა ფილიპეს, ძმისა მისისა, და ყოვლისა მისთჳს, რომელი ქმნა ბოროტი ჰეროდე.
19លោកស្ដីបន្ទោសព្រះបាទហេរ៉ូដជាស្ដេចអនុរាជថែមទៀត ព្រោះទ្រង់បានយកព្រះនាងហេរ៉ូឌាស ដែលត្រូវជាមហេសីរបស់អនុជ ព្រះអង្គមកធ្វើជាមហេសីរបស់ព្រះអង្គផ្ទាល់។ មិនតែប៉ុណ្ណោះសោត លោកយ៉ូហានស្ដីបន្ទោសព្រះបាទហេរ៉ូដ ព្រោះទ្រង់បានធ្វើអំពើអាក្រក់ជាច្រើនផង។
20შესძინა ესეცა მას ყოვლისა ზედა და შეაყენა იოვანე საპყრობილესა.
20ទ្រង់បានធ្វើអំពើអាក្រក់មួយទៀត គឺចាប់លោកយ៉ូហានទៅដាក់ក្នុងមន្ទីរឃុំឃាំង។
21და იყო ნათლის-ღებასა მას ყოვლისა ერისასა იესუცა ნათელ-იღო და ილოცვიდა; და განეხუნეს ცანი,
21ពេលប្រជាជនទាំងអស់ទទួលពិធីជ្រមុជទឹក រួចហើយ ព្រះយេស៊ូក៏ទទួលពិធីជ្រមុជទឹកដែរ។ នៅពេលព្រះអង្គកំពុងអធិស្ឋាន ស្រាប់តែផ្ទៃមេឃបើកចំហ
22და გარდამოჴდა სული წმიდაჲ ჴორციელითა ხილვითა, ვითარცა ტრედი, მის ზედა; და ჴმაჲ იყო ზეცით და თქუა: შენ ხარ ძე ჩემი საყუარელი, შენ სათნო-გიყავ.
22ហើយព្រះវិញ្ញាណដ៏វិសុទ្ធ យាងចុះមក មានរូបរាងដូចសត្វព្រាបសណ្ឋិតលើព្រះអង្គ។ មានឮព្រះសូរសៀងពីលើមេឃមកថា៖ «ព្រះអង្គជាបុត្រដ៏ជាទីស្រឡាញ់របស់យើង យើងគាប់ចិត្ដនឹងព្រះអង្គណាស់»។
23და თავადსა იესუს ეწყო ოდენ ყოფად მეოცდაათესა წელსა, რომელი საგონებელ იყო ძედ იოსებისა, იაკობისა, ელისა,
23កាលព្រះយេស៊ូចាប់ផ្ដើមព្រះបរមកិច្ច ព្រះអង្គមានព្រះជន្មាយុប្រមាណសាមសិបព្រះវស្សា។ តាមគេស្មានព្រះអង្គជាបុត្ររបស់លោកយ៉ូសែប ដែលត្រូវជាបុត្រលោកហេលី
24მატათანისა, ლევისა, მელქისა, იანესა, იოსებისა,
24លោកហេលីជាបុត្រលោកម៉ាត់ថាត់ លោកម៉ាត់ថាត់ជាបុត្រលោកលេវី លោកលេវីជាបុត្រលោកម៉ិលគី លោកម៉ិលគីជាបុត្រលោកយ៉ាណាយ លោកយ៉ាណាយជាបុត្រលោកយ៉ូសែប
25მატათისა, ამოსისა, ნაომისა, ესლისა, ნაგესა,
25លោកយ៉ូសែបជាបុត្រលោកម៉ាតាធាស លោកម៉ាតាធាសជាបុត្រលោកហាម៉ូស លោកហាម៉ូសជាបុត្រលោកណាអ៊ូម លោកណាអ៊ូមជាបុត្រលោកអែសលី លោកអែសលីជាបុត្រ លោកណាកាយ
26მაათისა, მატათისა, სემისა, იოსებისა, იუდაჲსა,
26លោកណាកាយជាបុត្រលោកម៉ាអាត លោកម៉ាអាតជាបុត្រលោកម៉ាតាធាល លោកម៉ាតាធាលជាបុត្រលោកសេម៉ី លោកសេម៉ីជាបុត្រលោកយ៉ូសែប លោកយ៉ូសែបជាបុត្រលោកយូដា
27იონანისა, რესაჲსა, ზორობაბელისა, სალათიელისა, ნერისა,
27លោកយូដាជាបុត្រលោកយ៉ូអាណាន់ លោកយ៉ូអាណាន់ជាបុត្រលោករេសា លោករេសាជាបុត្រលោកសូរ៉ូបាបិល លោកសូរ៉ូបាបិលជាបុត្រលោកសាលធាល លោកសាលធាលជាបុត្រលោកនេរី
28მელქისა, ადდისა, კოსამისა, ელმოდადისა, ერისა,
28លោកនេរីជាបុត្រលោកម៉ិលគី លោកម៉ិលគីជាបុត្រលោកអ័តឌី លោកអ័តឌីជាបុត្រកូសាម លោកកូសាមជាបុត្រលោកអែលម៉ូដាម លោកអែលម៉ូដាមជាបុត្រលោកអ៊ើរ
29იოსისა, ელიეზერისა, იორამისა, მატტათისა, ლევისა,
29លោកអ៊ើរជាបុត្រលោកយ៉ូសេ លោកយ៉ូសេជាបុត្រលោកអេលាស៊ើរ លោកអេលាស៊ើរជាបុត្រលោកយ៉ូរីម លោកយ៉ូរីមជាបុត្រលោកម៉ាត់ថាត់ លោកម៉ាត់ថាត់ជាបុត្រលោកលេវី
30სჳმეონისა, იუდაჲსა, იოსებისა, იონანისა, ელიაკიმისა,
30លោកលេវីជាបុត្រលោកស៊ីម្មាន លោកស៊ីម្មានជាបុត្រលោកយូដា លោកយូដាជាបុត្រលោកយ៉ូសែប លោកយ៉ូសែបជាបុត្រលោកយ៉ូណាន លោកយ៉ូណានជាបុត្រលោកអេលាគីម
31მელეაჲსა, მაჲნანისა, მატათანისა, ნათანისა, დავითისა,
31លោកអេលាគីមជាបុត្រលោកមេលាស លោកមេលាសជាបុត្រលោកម៉ៃណាន លោកម៉ៃណានជាបុត្រលោកម៉ាតាថា លោកម៉ាតាថាជាបុត្រលោកណាថាន់ លោកណាថាន់ជាបុត្រស្ដេចដាវីឌ
32იესესა, იობედისა, ბოოსისა, სალმუნისა, ნაასონისა,
32ស្ដេចដាវីឌជាបុត្រលោកអ៊ីសាយ លោកអ៊ីសាយជាបុត្រលោកអូបេដ លោកអូបេដជាបុត្រលោកបូអូស លោកបូអូសជាបុត្រលោកសាលម៉ូន លោកសាលម៉ូនជាបុត្រលោកណាសូន
33ამინადაბისა, არამისა, ესრომისა, ფარეზისა, იუდაჲსა,
33លោកណាសូនជាបុត្រលោកអមីណាដាប លោកអមីណាដាបជាបុត្រលោកអើរ៉ាម លោកអើរ៉ាមជាបុត្រលោកអ័រនី លោកអ័រនីជាបុត្រលោកអែសរ៉ូម លោកអែសរ៉ូមជាបុត្រលោកពេរេស លោកពេរេសជាបុត្រលោកយូដា
34იაკობისა, ისაკისა, აბრაჰამისა, თარაჲსა, ნაქორისა,
34លោកយូដាជាបុត្រលោកយ៉ាកុប លោកយ៉ាកុបជាបុត្រលោកអ៊ីសាក លោកអ៊ីសាកជាបុត្រលោកអប្រាហាំ លោកអប្រាហាំជាបុត្រលោកថេរ៉ា លោកថេរ៉ាជាបុត្រលោកណាឃរ
35სერუქისა, რაგავისა, ფალეგისა, ებერისა, სალაჲსა,
35លោកណាឃរជាបុត្រលោកសេរូក លោកសេរូកជាបុត្រលោករេហ៊ូវ លោករេហ៊ូវជាបុត្រលោកផាលេក លោកផាលេកជាបុត្រលោកហេប៊ើរ លោកហេប៊ើរជាបុត្រលោកសេឡា
36კაინანისა, არფაქსადისა, სემისა, ნოესა, ლამექისა,
36លោកសេឡាជាបុត្រលោកកៃណាន លោកកៃណានជាបុត្រលោកអើប៉ាកសាដ លោកអើប៉ាកសាដជាបុត្រលោកសិម លោកសិមជាបុត្រលោកណូអេ លោកណូអេជាបុត្រលោកឡាម៉េក
37მათუსალაჲსა, ენუქისა, იარედისა, მალელეილისა, კაინანისა,
37លោកឡាម៉េកជាបុត្រលោកមធូសាឡា លោកមធូសាឡាជាបុត្រលោកហេណុក លោកហេណុកជាបុត្រលោកយ៉ារ៉េដ លោកយ៉ារ៉េដជាបុត្រលោកម៉ាលេលាល លោកម៉ាលេលាលជាបុត្រលោកកៃណាន
38ენოსისა, სეითისა, ადამისა და ღმრთისა.
38លោកកៃណានជាបុត្រលោកអេណុស លោកអេណុសជាបុត្រលោកសេថ លោកសេថជាបុត្រលោកអដាំ ហើយលោកអដាំជាបុត្រព្រះជាម្ចាស់។