Hungarian: Karolij

Khmer

1 Corinthians

8

1A bálványáldozatok felõl pedig tudjuk, hogy mindnyájunknak van ismeretünk. Az ismeret felfuvalkodottá tesz, a szeretet pedig épít.
1ឥឡូវនេះ សូមរិះគិតអំពីបញ្ហាសាច់ដែលគេបានសែនព្រះក្លែងក្លាយ រួចហើយ។ យើងដឹងហើយថា យើងសុទ្ធតែចេះដឹងទាំងអស់គ្នា។ ការចេះដឹង រមែងនាំអោយអួតបំប៉ោង រីឯសេចក្ដីស្រឡាញ់រមែងតែងតែជួយកសាង។
2Ha pedig valaki azt hiszi, hogy tud valamit, még semmit sem ismer úgy, a mint ismernie kell.
2ប្រសិនបើមានអ្នកណាម្នាក់នឹកស្មានថា ខ្លួនចេះដឹងហើយ បានសេចក្ដីថា អ្នកនោះនៅមិនទាន់ចេះដឹងដូចដែលខ្លួនត្រូវចេះដឹងនោះឡើយ។
3Hanem ha valaki az Istent szereti, az ismertetik õ tõle.
3ផ្ទុយទៅវិញ អ្នកណាស្រឡាញ់ព្រះជាម្ចាស់ ព្រះអង្គក៏ស្គាល់អ្នកនោះដែរ។
4Tehát a bálványáldozati hús evése felõl tudjuk, hogy egy bálvány sincs a világon, és hogy Isten sincs senki más, hanem csak egy.
4ដូច្នេះ ចំពោះបញ្ហាបរិភោគសាច់ដែលគេបានសែនព្រះក្លែងក្លាយ យើងដឹងហើយថាក្នុងលោកនេះក្រៅពីព្រះជាម្ចាស់មួយព្រះអង្គ គ្មានព្រះឯណាទៀតសោះឡើយ។
5Mert ha vannak is úgynevezett istenek akár az égben, akár a földön, a minthogy van sok isten és sok úr;
5ទោះបីមានអ្វីៗ ដែលមនុស្សលោកចាត់ទុកជាព្រះនៅលើមេឃ ឬ នៅលើផែនដីក៏ដោយ (ដ្បិតគេជឿថាព្រះក៏មានច្រើនម្ចាស់ក៏មានច្រើន)
6Mindazáltal nekünk egy Istenünk van, az Atya, a kitõl [van] a mindenség, mi is õ benne; és egy Urunk, a Jézus Krisztus, a ki által [van] a mindenség, mi is õ általa.
6ក៏យើងជឿថា មានព្រះជាម្ចាស់តែមួយព្រះអង្គប៉ុណ្ណោះ។ ព្រះអង្គជាព្រះបិតាដែលបានបង្កើតអ្វីៗសព្វសារពើមក ហើយយើងមានជីវិតរស់សំរាប់ព្រះអង្គ។ យើងជឿទៀតថា មានព្រះអម្ចាស់តែមួយព្រះអង្គប៉ុណ្ណោះ គឺព្រះយេស៊ូគ្រិស្ដ ។ អ្វីៗសព្វសារពើកើតមកដោយសារព្រះអង្គ ហើយយើងមានជីវិតរស់ក៏ដោយសារព្រះអង្គដែរ។
7De nem mindenkiben van meg ez az ismeret; sõt némelyek a bálvány felõl való lelkiismeretök szerint mind mai napig mint bálványáldozatot eszik, és az õ lelkiismeretök, mivelhogy erõtelen, megfertõztetik.
7ប៉ុន្ដែ មិនមែនគ្រប់គ្នាទេ ដែលដឹងសេចក្ដីនេះ។ អ្នកខ្លះនៅតែជំពាក់ចិត្ដនឹងព្រះក្លែងក្លាយនៅឡើយ គេបរិភោគសាច់ទាំងនោះទុកដូចជាសំណែន ហើយដោយគេរិះគិតមិនបានដិតដល់ ក៏នឹកស្មានថា ខ្លួនត្រូវសៅហ្មង។
8Pedig az eledel nem tesz minket kedvesekké Isten elõtt; mert ha eszünk is, nem leszünk gazdagabbak; ha nem eszünk is, nem leszünk szegényebbek.
8តាមពិត មិនមែនចំណីអាហារទេ ដែលធ្វើអោយយើងបានខិតចូលជិតព្រះជាម្ចាស់។ បើយើងមិនបានបរិភោគយើងក៏មិនខាតអ្វី ហើយបើយើងបរិភោគក៏មិនចំណេញអ្វីដែរ។
9De meglássátok, hogy ez a ti szabadságtok valamiképen botránkozásukra ne legyen az erõteleneknek.
9ហេតុនេះសូមបងប្អូនប្រុងប្រយ័ត្នខ្លួន កុំអោយសិទ្ធិសេរីភាពរបស់បងប្អូននាំអោយអ្នកដែលមានជំនឿទន់ខ្សោយធ្លាក់ក្នុងអំពើបាបនោះឡើយ។
10Mert ha valaki meglát téged, a kinek ismereted van, hogy a bálványtemplomnál vendégeskedel, annak lelkiismerete, mivelhogy erõtelen, nem arra indíttatik-é, hogy megegye a bálványáldozatot?
10បងប្អូនជាអ្នកចេះដឹងអើយ ប្រសិនបើនរណាម្នាក់ដែលមានមនសិការទន់ខ្សោយ ឃើញបងប្អូនអង្គុយបរិភោគក្នុងវិហាររបស់ព្រះក្លែងក្លាយ នោះគេមុខជាយល់ឃើញថា ខ្លួនអាចបរិភោគសាច់ដែលបានសែនព្រះក្លែងក្លាយជាមិនខាន។
11És a te ismereted miatt elkárhozik a te erõtelen atyádfia, a kiért Krisztus meghalt.
11ព្រះគ្រិស្ដបានសោយទិវង្គត ដើម្បីសង្គ្រោះអ្នកទន់ខ្សោយនោះ ប៉ុន្ដែ ការចេះដឹងរបស់បងប្អូន បែរជានាំគេអោយវិនាសអន្ដរាយទៅវិញ!
12Így aztán, mikor az atyafiak ellen vétkeztek, és az õ erõtelen lelkiismeretüket megsértitek, a Krisztus ellen vétkeztek.
12ដោយបងប្អូនប្រព្រឹត្ដអំពើបាបបែបនេះចំពោះបងប្អូនឯទៀតៗ និង ធ្វើអោយមនសិការរបស់គេកាន់តែអាប់ឱនថែមទៀត នោះបងប្អូនក៏ដូចជាបានប្រព្រឹត្ដអំពើបាបចំពោះព្រះគ្រិស្ដផ្ទាល់ដែរ។
13Annakokáért, ha eledel botránkoztatja meg az én atyámfiát, inkább soha sem eszem húst, hogy az én atyámfiát meg ne botránkoztassam.
13ហេតុនេះ ប្រសិនបើចំណីអាហារណាមួយធ្វើអោយបងប្អូនរបស់ខ្ញុំធ្លាក់ក្នុងអំពើបាប ខ្ញុំនឹងមិនបរិភោគសាច់ទៀតជាដាច់ខាតដើម្បីកុំអោយបងប្អូនខ្ញុំរវាតចិត្ដបាត់ជំនឿ។