1Az idõkrõl és idõszakokról pedig, atyámfiai, nem szükség, hogy írjak néktek;
1ចំពោះពេលវេលា និង ពេលកំណត់នោះយើងមិនបាច់សរសេរមកប្រាប់បងប្អូនទេ
2Mert igen jól tudjátok ti magatok, hogy az Úrnak napja úgy jõ el, mint a tolvaj éjjel.
2ដ្បិតបងប្អូនផ្ទាល់ជ្រាបច្បាស់ហើយថា ថ្ងៃដែលព្រះអម្ចាស់យាងមក ប្រៀបបីដូចជាចោរចូលលួចនៅពេលយប់។
3Mert a mikor ezt mondják: Békesség és biztonság, akkor hirtelen veszedelem jön rájok, mint a szülési fájdalom a terhes asszonyra; és semmiképen meg nem menekednek.
3ពេលណាមនុស្សម្នាពោលថា "មានសន្ដិភាពហើយ! មានសន្ដិសុខហើយ!" ពេលនោះមហន្ដរាយនឹងកើតមានដល់គេមួយរំពេចពុំអាចគេចផុតបានឡើយ គឺប្រៀបបីដូចជាស្ដ្រីឈឺ ផ្ទៃមុនសំរាលកូនដែរ។
4De ti, atyámfiai, nem vagytok sötétségben, hogy [az] a nap tolvaj módra lep[het]ne meg titeket.
4រីឯបងប្អូនវិញ បងប្អូនអើយបងប្អូនមិនមែនស្ថិតនៅក្នុងសេចក្ដីងងឹត បណ្ដោយអោយថ្ងៃនោះមកដល់ដោយមិនដឹងខ្លួនដូចជាពេលចោរចូលលួចនោះឡើយ។
5Ti mindnyájan világosság fiai vagytok és nappal fiai; nem vagyunk az éjszakáé, sem a sötétségé!
5បងប្អូនទាំងអស់គ្នាមានពន្លឺនៅក្នុងខ្លួនមានថ្ងៃនៅក្នុងខ្លួន យើងមិនមែនរស់នៅក្នុងយប់អន្ធការ និង ក្នុងសេចក្ដីងងឹតទេ។
6Ne is aludjunk azért, mint egyebek, hanem legyünk éberek és józanok.
6ហេតុនេះយើងមិនត្រូវដេកលក់ដូចអ្នកឯទៀតៗឡើយ ផ្ទុយទៅវិញ ត្រូវប្រុងស្មារតីហើយភ្ញាក់ខ្លួនជានិច្ច។
7Mert a kik alusznak, éjjel alusznak; és a kik részegek, éjjel részegednek meg.
7អស់អ្នកដែលដេកលក់តែងដេកលក់នៅពេលយប់ ហើយអស់អ្នកស្រវឹងស្រាក៏តែងស្រវឹងនៅពេលយប់ដែរ។
8Mi azonban, a kik nappaliak vagyunk, legyünk éberek, felöltözvén a hitnek és szeretetnek mellvasába, és sisak gyanánt az üdvösségnek reménységébe.
8រីឯយើងដែលមានថ្ងៃនៅក្នុងខ្លួនវិញ យើងត្រូវភ្ញាក់ខ្លួនដោយយកជំនឿ និង សេចក្ដីស្រឡាញ់មកពាក់ធ្វើជាអាវក្រោះព្រមទាំងយកសេចក្ដីសង្ឃឹមលើការសង្គ្រោះមកពាក់ធ្វើជាមួកដែក
9Mert nem haragra rendelt minket az Isten, hanem arra, hogy üdvösséget szerezzünk a mi Urunk Jézus Krisztus által,
9ដ្បិតព្រះជាម្ចាស់មិនបានតំរូវអោយយើងទទួលទោសឡើយ គឺព្រះអង្គអោយយើងទទួលការសង្គ្រោះដោយសារព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់នៃយើង
10A ki meghalt érettünk, hogy akár ébren vagyunk, akár aluszunk, együtt éljünk õ vele.
10បានសោយទិវង្គតសំរាប់យើង ដើម្បីអោយយើងរស់រួមជាមួយព្រះអង្គ ទោះបីយើងនៅរស់ក្ដីស្លាប់ក្ដី។
11Vígasztaljátok azért egymást, és építse egyik a másikat, a miképen cselekeszitek is.
11ដូច្នេះចូរលើកទឹកចិត្ដគ្នា និង អប់រំគ្នាទៅវិញទៅមក ដូចបងប្អូនកំពុងតែធ្វើនេះស្រាប់។
12Kérünk továbbá titeket atyámfiai, hogy becsüljétek azokat, a kik fáradoznak közöttetek, és elõljáróitok az Úrban, és intenek titeket;
12បងប្អូនអើយ យើងសូមអង្វរបងប្អូនអោយចេះគោរពអស់អ្នកដែលធ្វើការនឿយហត់ ក្នុងចំណោមបងប្អូន ជាអ្នកនាំមុខបងប្អូនក្នុងមាគ៌ាព្រះអម្ចាស់ និង អប់រំបងប្អូន។
13És az õ munkájokért viseltessetek irántok megkülönböztetett szeretettel. Egymással békességben éljetek.
13ត្រូវលើកតម្លៃបងប្អូនទាំងនោះអោយបានខ្ពស់បំផុត ទាំងមានចិត្ដស្រឡាញ់ដោយយល់ដល់កិច្ចការដែលគេបំពេញនោះផង។ ត្រូវរស់នៅអោយបានសុខជាមួយគ្នា។
14Kérünk továbbá titeket, atyámfiai, intsétek a rendetleneket, bátorítsátok a félelmes szívûeket, gyámolítsátok az erõteleneket, türelmesek legyetek mindenki iránt.
14បងប្អូនអើយយើង សូមដាស់តឿនបងប្អូនថា ចូរព្រមានអស់អ្នកដែលរស់គ្មានសណ្ដាប់ធ្នាប់ ចូរសំរាលទុក្ខអស់អ្នកដែលបាក់ទឹកចិត្ដ ជួយទ្រទ្រង់អស់អ្នកទន់ខ្សោយ និង មានចិត្ដអត់ធ្មត់ចំពោះ មនុស្សទួទៅផង។
15Vigyázzatok, hogy senki senkinek rosszért rosszal ne fizessen; hanem mindenkor jóra törekedjetek úgy egymás iránt, mint mindenki iránt.
15ចូរប្រយ័ត្នកុំ អោយនរណាម្នាក់ប្រព្រឹត្ដអំពើអាក្រក់តបនឹងអំពើអាក្រក់ឡើយ តែត្រូវសង្វាតធ្វើអំពើល្អជានិច្ច គឺធ្វើចំពោះបងប្អូនគ្នាឯង និង ចំពោះមនុស្សទួទៅ។
16Mindenkor örüljetek.
16ចូរមានអំណរសប្បាយជានិច្ច
17Szüntelen imádkozzatok.
17ចូរអធិស្ឋានឥតឈប់ឈរ
18Mindenben hálákat adjatok; mert ez az Isten akarata a Krisztus Jézus által ti hozzátok.
18ចូរអរព្រះគុណព្រះជាម្ចាស់គ្រប់កាលៈទេសៈទាំងអស់ ដ្បិតព្រះអង្គសព្វព្រះហឫទ័យអោយបងប្អូន ដែលរួមជាមួយព្រះគ្រិស្ដយេស៊ូធ្វើដូច្នេះឯង។
19A Lelket meg ne oltsátok.
19កុំរារាំងសកម្មភាពរបស់ព្រះវិញ្ញាណឡើយ
20A prófétálást meg ne vessétek,
20កុំមើលងាយការថ្លែងព្រះបន្ទូល
21Mindent megpróbáljatok; a mi jó, azt megtartsátok!
21ចូរពិចារណាមើលគ្រប់សេចក្ដីទាំងអស់ ហើយស្រង់យកនូវសេចក្ដីណាដែលល្អ។
22Mindentõl, a mi gonosznak látszik, õrizkedjetek!
22ត្រូវចៀសចេញអោយផុតពីអំពើអាក្រក់គ្រប់បែបយ៉ាង។
23Maga pedig a békességnek Istene szenteljen meg titeket mindenestõl; és a ti egész valótok, mind lelketek, mind testetek feddhetetlenül õriztessék meg a mi Urunk Jézus Krisztus eljövetelére.
23សូមព្រះជាម្ចាស់ ជាប្រភពនៃសេចក្ដីសុខសាន្ដប្រោសបងប្អូនអោយបានវិសុទ្ធ ទាំងស្រុង។ សូមព្រះអង្គថែរក្សាខ្លួនបងប្អូនទាំងមូល ទាំងវិញ្ញាណ ទាំងព្រលឹង ទាំងរូបកាយអោយបានស្អាតឥត សៅហ្មងនៅថ្ងៃព្រះយេស៊ូគ្រិស្ដជាអម្ចាស់នៃយើងយាងមក។
24Hû az, a ki elhivott titeket és õ meg is cselekszi [azt.]
24ព្រះអង្គដែលបានត្រាស់ហៅបងប្អូនមក ទ្រង់មានព្រះហឫទ័យស្មោះត្រង់ ព្រះអង្គនឹងសំរេច ការនេះជាពុំខាន។
25Atyámfiai, imádkozzatok érettünk.
25បងប្អូនអើយ សូមអធិស្ឋាន អោយយើងផង។
26Köszöntsétek az összes atyafiakat szent csókolással.
26សូមជំរាបសួរពួកបងប្អូនទាំងអស់ ដោយស្និទ្ធស្នាល។
27Kényszerítlek titeket az Úrra, hogy olvastassék fel e levél minden szent atyafi elõtt.
27ខ្ញុំសូមអង្វរបងប្អូន ក្នុងព្រះនាមព្រះអម្ចាស់ថា សូមអានសំបុត្រនេះ អោយបងប្អូនទាំងអស់គ្នាស្ដាប់ផង។
28A mi Urunk Jézus Krisztusnak kegyelme veletek! Ámen.
28សូមអោយបងប្អូនប្រកបដោយព្រះគុណរបស់ព្រះយេស៊ូគ្រិស្ដ ជាអម្ចាស់នៃយើង។