Hungarian: Karolij

Khmer

2 Corinthians

1

1Pál, Jézus Krisztus apostola az Isten akaratjából, és Timótheus az atyafi, az Isten gyülekezetének, a mely Korinthusban van, mindama szentekkel egybe, a kik egész Akhájában vannak:
1ខ្ញុំប៉ូល ដែលព្រះជាម្ចាស់សព្វព្រះហឫទ័យតែងតាំងជាសាវ័ក របស់ព្រះគ្រិស្ដយេស៊ូ ខ្ញុំ និង លោកធីម៉ូថេ សូមជំរាបមកក្រុមជំនុំរបស់ព្រះជាម្ចាស់នៅក្រុងកូរិនថូស និង ជំរាបមកប្រជាជនដ៏វិសុទ្ធ ទាំងអស់ នៅស្រុកអាខៃទាំងមូល។
2Kegyelem néktek és békesség Istentõl a mi Atyánktól és az Úr Jézus Krisztustól.
2សូមព្រះជាម្ចាស់ជាព្រះបិតារបស់យើង និង ព្រះអម្ចាស់យេស៊ូគ្រិស្ដប្រទានព្រះគុណ និង សេចក្ដីសុខសាន្ដដល់បងប្អូន!
3Áldott az Isten és a mi Urunk Jézus Krisztusnak Atyja, az irgalmasságnak atyja és minden vígasztalásnak Istene;
3សូមលើកតម្កើងព្រះជាម្ចាស់ ជាព្រះបិតារបស់ព្រះយេស៊ូ ជាអម្ចាស់នៃយើង។ ព្រះអង្គជាព្រះបិតាប្រកបដោយព្រះហឫទ័យមេត្ដាករុណា និង ជាព្រះដែលជួយសំរាលទុក្ខគ្រប់បែបយ៉ាងទាំងអស់។
4A ki megvígasztal minket minden nyomorúságunkban, hogy mi is megvígasztalhassunk bármely nyomorúságba [esteket] azzal a vígasztalással, a mellyel Isten vígasztal minket.
4ព្រះអង្គសំរាលទុក្ខយើង នៅពេលយើងមានទុក្ខវេទនាសព្វបែបយ៉ាង ដើម្បីអោយយើងអាចសំរាលទុក្ខអស់អ្នកដែលមានទុក្ខវេទនា ព្រោះព្រះជាម្ចាស់ប្រទានអោយយើងផ្ទាល់បានធូរស្បើយរួចហើយដែរ។
5Mert a mint bõséggel kijutott nékünk a Krisztus szenvedéseibõl, úgy bõséges a mi vígasztalásunk is Krisztus által.
5យើងរួមទុក្ខលំបាកផ្សេងៗជាមួយព្រះគ្រិស្ដកាន់តែច្រើនយ៉ាងណា យើងក៏បានធូរស្រាលពីទុក្ខតាមរយៈព្រះគ្រិស្ដ កាន់តែច្រើនយ៉ាងនោះដែរ។
6De akár nyomorgattatunk, a ti vígasztalástokért és üdvösségtekért [van az], mely hathatós ugyanazon szenvedések elviselésére, a melyeket mi is szenvedünk; akár megvígasztaltatunk a ti vígasztalástokért és üdvösségtekért [van az.] És a mi reménységünk erõs felõletek.
6បើយើងត្រូវរងទុក្ខវេទនា គឺដើម្បីអោយព្រះអង្គសំរាលទុក្ខ និង សង្គ្រោះបងប្អូន។ បើយើងបានធូរស្បើយក្នុងចិត្ដហើយនោះ គឺដើម្បីអោយបងប្អូនបានធូរស្បើយក្នុងចិត្ដធ្វើអោយបងប្អូនអាចស៊ូទ្រាំនឹងទុក្ខលំបាកផ្សេងៗដូចយើងដែរ។
7Tudván, hogy a miképen társaink vagytok a szenvedésben, azonképen a vígasztalásban is.
7ដូច្នេះ កាលណាយើងគិតពីបងប្អូន យើងមានសង្ឃឹមយ៉ាងមុតមាំដោយដឹងថា បងប្អូនរងទុក្ខលំបាករួមជាមួយយើងយ៉ាងណា បងប្អូនក៏នឹងបានធូរស្រាល រួមជាមួយយើងយ៉ាងនោះដែរ។
8Mert nem akarjuk, hogy ne tudjatok atyámfiai a mi nyomorúságunk felõl, a mely Ázsiában esett rajtunk, hogy felette igen, erõnk felett megterheltettünk, úgy hogy életünk felõl is kétségben valánk:
8បងប្អូនអើយ យើងចង់អោយបងប្អូនជ្រាបយ៉ាងច្បាស់អំពីទុក្ខវេទនាដែលកើតមានដល់យើងនៅស្រុកអាស៊ីនេះ។ យើងបានរងទុក្ខយ៉ាងខ្លាំងហួសពីកម្លំាងដែលយើងអាចទ្រាំបាន រហូតដល់យើងអស់សង្ឃឹមថានឹងរស់រានមានជីវិតតទៅមុខទៀតផង។
9Sõt magunk is halálra szántuk magunkat, hogy ne bizakodnánk mi magunkban, hanem Istenben, a ki feltámasztja a holtakat:
9យើងនឹកក្នុងចិត្ដថាគេនឹងដាក់ទោសយើងដល់ស្លាប់។ រឿងនេះកើតឡើង ដើម្បីកុំអោយយើងពឹងផ្អែកលើខ្លួនឯង គឺពឹងផ្អែកលើព្រះជាម្ចាស់ ដែលប្រោសមនុស្សស្លាប់អោយរស់ឡើងវិញ។
10A ki ilyen nagy halálból megszabadított és szabadít minket: a kiben reménykedünk, hogy ezután is meg fog szabadítani;
10ព្រះអង្គបានរំដោះយើងអោយរួចផុតពីការស្លាប់ដ៏សែនវេទនានេះ ហើយព្រះអង្គក៏នឹងរំដោះយើងតទៅមុខទៀតដែរ។ ពិតមែនហើយយើងសង្ឃឹមថា ព្រះអង្គនឹងរំដោះយើងទៀតជាមិនខាន។
11Velünk együtt munkálkodván ti is az érettünk való könyörgésben, hogy a sokak által nékünk adatott kegyelmi ajándék sokak által háláltassék meg mi érettünk.
11រីឯបងប្អូនវិញ បងប្អូនក៏បានជួយយើង ដោយទូលអង្វរព្រះជាម្ចាស់។ ហេតុនេះ ព្រះអង្គប្រោសប្រណីដល់យើង ដោយមានគ្នាច្រើនទូលអង្វរ ហើយក៏នឹងមានគ្នាជាច្រើនអរព្រះគុណព្រះអង្គអំពីយើងដែរ។
12Mert a mi dicsekedésünk ez, lelkiismeretünk bizonysága, hogy isteni õszinteséggel és tisztasággal, nem testi bölcseséggel, hanem Isten kegyelmével forgolódtunk a világon, kiváltképen pedig ti köztetek.
12សតិសម្បជញ្ញៈរបស់យើងបានបញ្ជាក់ប្រាប់យើងថា ឥរិយាបថដែលយើងប្រកាន់យកក្នុងលោកនេះពិតជាត្រូវមែន ជាពិសេស របៀបដែលយើងប្រព្រឹត្ដចំពោះបងប្អូន ដោយចិត្ដស្មោះសរ និង ដោយសុទ្ធចិត្ដចេញមកពីព្រះជាម្ចាស់។ យើងមិនបានធ្វើតាមប្រាជ្ញារបស់លោកីយ៍ទេតែធ្វើតាមព្រះគុណរបស់ព្រះជាម្ចាស់វិញ ត្រង់នេះហើយដែលធ្វើអោយយើងបានខ្ពស់មុខ។
13Mert nem egyebet írunk néktek, hanem a mit olvastok, vagy el is ismertek, sõt reménylem, hogy el is fogtok ismerni mindvégig;
13យើងមិនសរសេរសេចក្ដីណាផ្សេងទៀតមកជូនបងប្អូន ក្រៅពីសេចក្ដីដែលបងប្អូនអាន និង យល់ស្រាប់ហើយនោះឡើយ។ ខ្ញុំសង្ឃឹមថាបងប្អូនមុខជាយល់សេចក្ដីនេះជាក់ច្បាស់សព្វគ្រប់មិនខាន
14A minthogy némi részben el is ismertétek rólunk, hogy dicsekvéstek vagyunk, a miképen ti is nékünk az Úr Jézus napján.
14ដូចបងប្អូនយល់មួយផ្នែករួចមកហើយថា យើងបានធ្វើអោយបងប្អូនខ្ពស់មុខហើយបងប្អូនក៏នឹងធ្វើអោយយើងខ្ពស់មុខនៅថ្ងៃព្រះអម្ចាស់យេស៊ូនៃយើងទ្រង់យាងមកនោះដែរ។
15És ezzel a bizodalommal akartam elõbb hozzátok menni, hogy másodízben nyerjetek kegyelmet;
15ដោយខ្ញុំមានសេចក្ដីសង្ឃឹមដ៏មុតមាំនេះហើយ បានជាខ្ញុំមានបំណងចង់មករកបងប្អូនជាមុនសិន ដើម្បីអោយព្រះជាម្ចាស់ប្រោសប្រណីបងប្អូនសាជាថ្មីម្ដងទៀត។
16És köztetek általmenni Macedóniába, és Macedóniából ismét hozzátok térni vissza, és tõletek elkísértetni Júdeába.
16បន្ទាប់មក ខ្ញុំនឹងចាកចេញពីបងប្អូនឆ្ពោះទៅស្រុកម៉ាសេដូន ហើយវិលពីស្រុកម៉ាសេដូនមករកបងប្អូនវិញ ដើម្បីអោយបងប្អូនជួយខ្ញុំបន្ដដំណើរទៅស្រុកយូដាទៀត។
17Hát ezt akarva, vajjon könnyelmûen cselekedtem-é? vagy a mit akarok, test szerint akarom-é, hogy nálam az igen igen, és a nem nem legyen?
17ខ្ញុំសំរេចចិត្ដធ្វើដូច្នេះ តើខ្ញុំសំរេចដោយឥតបើគិតឬ? ឬមួយគំរោងការរបស់ខ្ញុំកើតមកពីគំនិតលោកីយ៍ បានជាខ្ញុំនិយាយបាតដៃជាខ្នងដៃ ដូច្នេះ?
18De hû az Isten, hogy a mi beszédünk hozzátok nem volt igen és nem.
18មានព្រះជាម្ចាស់ជាសាក្សីស្រាប់ហើយ យើងមិននិយាយមកកាន់បងប្អូន ដោយពោលពាក្យប្រែប្រួលបាតដៃជាខ្នងដៃនោះទេ
19Mert az Isten Fia Jézus Krisztus, a kit köztetek mi hirdettünk, én és Silvánus és Timótheus, nem volt igen és nem, hanem [az] igen lett õ benne.
19ដ្បិតព្រះគ្រិស្ដយេស៊ូជាព្រះបុត្រារបស់ព្រះជាម្ចាស់ដែលយើងប្រកាស គឺទាំងខ្ញុំ ទាំងលោកស៊ីលវ៉ាន និង លោកធីម៉ូថេប្រកាសក្នុងចំណោមបងប្អូននោះ ព្រះអង្គមិនប្រែប្រួលបាតដៃជាខ្នងដៃសោះឡើយ នៅក្នុងព្រះអង្គមានតែពាក្យសច្ចៈប៉ុណ្ណោះ។
20Mert Istennek valamennyi igérete õ benne [lett] igenné [és] õ benne [lett] Ámenné az Isten dicsõségére mi általunk.
20ព្រះគ្រិស្ដបានធ្វើអោយព្រះបន្ទូលសន្យាទាំងប៉ុន្មានរបស់ព្រះជាម្ចាស់បានសំរេចសព្វគ្រប់ទាំងអស់។ ហេតុនេះហើយបានជាយើងពោលពាក្យ«អាម៉ែន »ទៅកាន់ព្រះជាម្ចាស់ តាមរយៈព្រះគ្រិស្ដ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ។
21A ki pedig minket ti veletek egybe Krisztusban megerõsít és megken minket, az Isten az;
21គឺព្រះជាម្ចាស់ហើយ ដែលប្រទានអោយយើង និង បងប្អូនមានជំនឿខ្ជាប់ខ្ជួនលើព្រះគ្រិស្ដ ព្រមទាំងបានចាក់ប្រេងលើយើងផង
22A ki el is pecsételt minket, és a léleknek zálogát adta a mi szíveinkbe.
22ហើយព្រះអង្គក៏បានដៅសញ្ញាសំគាល់របស់ព្រះអង្គលើយើង និង ប្រទានព្រះវិញ្ញាណមកបញ្ចំាចិត្ដយើងផងដែរ។
23Én pedig az Istent hívom bizonyságul az én lelkemre, hogy titeket kímélve nem mentem el eddig Korinthusba.
23ខ្ញុំសូមជំរាបបងប្អូន ដោយមានព្រះជាម្ចាស់ជាសាក្សីថា ហេតុដែលខ្ញុំមិនទាន់បានទៅក្រុងកូរិនថូសនោះ គឺមកពីខ្ញុំយោគយល់ដល់បងប្អូន (បើមិនពិតទេសូមព្រះអង្គផ្ដាច់ជីវិតខ្ញុំចុះ)។
24Nem hogy uralkodnánk a ti hiteteken, hanem munkatársai vagyunk a ti örömeteknek; mert hitben állotok.
24យើងមិនចង់ត្រួតត្រាលើជំនឿរបស់បងប្អូនទេ ដ្បិតជំនឿរបស់បងប្អូនមាំមួនរួចស្រេចទៅហើយ យើងគ្រាន់តែចង់ធ្វើការរួមជាមួយបងប្អូន ដើម្បីអោយបងប្អូនមានអំណរ តែប៉ុណ្ណោះ។