1Miután pedig általmentek Ámfipolison és Apollónián, Thessalonikába érkeztek, a hol volt a zsidóknak zsinagógájok.
1លោកប៉ូល និង លោកស៊ីឡាស ធ្វើដំណើរកាត់ក្រុងអាំភីប៉ូលី និង ក្រុងអប៉ុឡូនា ហើយទៅដល់ក្រុងថេស្សាឡូនិក។ នៅក្រុងនោះ មានសាលាប្រជុំ មួយរបស់សាសន៍យូដា។
2Pál pedig, a mint szokása vala, beméne hozzájok, és három szombaton át vetekedék velök az írásokból,
2លោកប៉ូលបានចូលទៅសាលាប្រជុំតាមទម្លាប់របស់លោក ព្រមទាំងវែកញែកគម្ពីរជាមួយពួកគេរាល់ថ្ងៃសប្ប័ទ ក្នុងអំឡុងបីសបា្ដហ៍។
3Megmagyarázva és kimutatva, hogy a Krisztusnak szükség volt szenvedni és feltámadni a halálból; és hogy ez a Jézus a Krisztus, a kit én hirdetek néktek.
3លោកបរិយាយពន្យល់ប្រាប់គេថា ព្រះគ្រិស្ដត្រូវតែរងទុក្ខវេទនា និង មានព្រះជន្មរស់ឡើងវិញ។ លោកមានប្រសាសន៍ថា៖ «ព្រះគ្រិស្ដគឺព្រះយេស៊ូដែលខ្ញុំបានជំរាបបងប្អូននេះហើយ»។
4És némelyek azok közül hivének és csatlakozának Pálhoz és Siláshoz; úgyszintén az istenfélõ görögök közül nagy sokaság, és az elõkelõ asszonyok közül nem kevesen.
4ជនជាតិយូដាខ្លះយល់ស្របតាម ហើយចូលមករួបរួមជាមួយលោកប៉ូល និង លោកស៊ីឡាស។ មានជនជាតិក្រិកដ៏ច្រើនលើសលប់ ដែលគោរពកោតខ្លាចព្រះជាម្ចាស់ និង មានស្ដ្រីៗជាច្រើន ក្នុងចំណោមអ្នកធំក៏ចូលមករួបរួមដែរ។
5De a zsidók, kik nem hisznek vala, írigységtõl felindíttatván, és magok mellé vévén a piaczi népségbõl némely gonosz férfiakat, és csõdületet támasztván, felháboríták a várost; és a Jáson házát megostromolván, igyekeztek õket kihozni a nép közé.
5រីឯជនជាតិយូដាវិញ គេមានចិត្ដច្រណែន ហើយប្រមូលពួកពាលដែលនៅតាមផ្លូវមកបំបះបំបោរប្រជាជន អោយកើតចលាចលក្នុងក្រុង។ គេបានទៅផ្ទះលោកយ៉ាសូន ក្នុងគោលបំណងចាប់លោកប៉ូល និង លោកស៊ីឡាស យកទៅអោយប្រជាជនកាត់ទោស
6Mikor pedig õket nem találák, Jásont és némely atyafiakat vonszolák a város elõljárói elé, kiáltozva, hogy ezek az országháborítók itt is megjelentek;
6តែដោយគេរកលោកទាំងពីរមិនឃើញ គេក៏ចាប់លោកយ៉ាសូន និង បងប្អូនខ្លះទៀត អូសយកទៅជូនលោកអភិបាលក្រុង ទាំងស្រែកឡើងថា៖ «ពួកដែលបង្កអោយជ្រួលច្របល់ពេញពិភពលោកទាំងមូល បានមកដល់ទីនេះហើយ!។
7Kiket Jáson házába fogadott: pedig ezek mindnyájan a császár parancsolatai ellen cselekesznek, mivelhogy mást tartanak királynak, Jézust.
7យ៉ាសូនបានទទួលពួកគេអោយស្នាក់នៅផ្ទះគាត់! អ្នកទាំងនោះបានប្រព្រឹត្ដខុសនឹងព្រះរាជក្រឹត្យរបស់ព្រះចៅអធិរាជ ដ្បិតពួកគេប្រកាសថាមានស្ដេចមួយអង្គទៀត នាមយេស៊ូ»។
8Fel is indíták a sokaságot és a város elõljáróit, kik hallják vala ezeket.
8ពាក្យនេះបានធ្វើអោយបណ្ដាជន និង លោកអភិបាលក្រុងខ្វល់ចិត្ដ។
9De mikor kezességet nyertek Jáson és a többiek részérõl, elbocsáták õket.
9គេបានសុំអោយលោកយ៉ាសូន និង អ្នកឯទៀតៗបង់ប្រាក់ធានា ទើបគេសុខចិត្ដដោះលែងអោយទៅវិញ។
10Az atyafiak pedig azonnal, azon éjszakán elküldék Pált Silással egyetemben Béreába; kik mikor odamentek, elmenének a zsidóknak zsinagógájába.
10ពួកបងប្អូនបានបណ្ដោះលោកប៉ូល និង លោកស៊ីឡាស អោយចេញដំណើរទៅក្រុងបេរា នៅយប់នោះភ្លាម។ លុះទៅដល់ហើយ លោកទាំងពីរក៏ចូលទៅក្នុងសាលាប្រជុំ របស់សាសន៍យូដា។
11Ezek pedig nemesb lelkûek valának a Thessalonikabelieknél, úgymint kik bevevék az ígét teljes készséggel, naponként tudakozva az írásokat, ha úgy vannak-é ezek.
11សាសន៍យូដានៅក្រុងនេះ មានសន្ដានចិត្ដល្អជាងសាសន៍យូដានៅក្រុងថេស្សាឡូនិក គឺគេបានទទួលព្រះបន្ទូលដោយចិត្ដស្មោះសរ ហើយពិនិត្យពិច័យមើលគម្ពីរជារៀងរាល់ថ្ងៃ ដើម្បីអោយដឹងថាសេចក្ដីដែលលោកប៉ូល និង លោកស៊ីឡាសមានប្រសាសន៍ប្រាប់គេ ពិតជាត្រឹមត្រូវមែន ឬ យ៉ាងណា។
12Sokan hivének azért õ közülök; sõt az elõkelõ görög asszonyok és férfiak közül is nem kevesen.
12ក្នុងចំណោមពួកគេមានច្រើននាក់បានជឿ ហើយមានស្ដ្រីៗអ្នកមុខអ្នកការជាតិក្រិក និង មានបុរសជាច្រើនបានជឿដែរ។
13Mikor azonban tudtokra esett a Thessalonikából való zsidóknak, hogy Béreában is prédikálta Pál az Istennek ígéjét, elmenének, és a sokaságot ott is felháboríták.
13ប៉ុន្ដែ កាលសាសន៍យូដានៅក្រុងថេស្សាឡូនិក ដឹងថាលោកប៉ូលផ្សព្វផ្សាយព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្រុងបេរាដែរនោះ គេក៏នាំគ្នាមកបំបះបំបោរមហាជនអោយជ្រួលច្របល់ឡើង។
14De akkor mindjárt kibocsáták az atyafiak Pált, hogy utazzék a tenger felé; Silás és Timótheus azonban ott maradának.
14ឃើញដូច្នោះ ពួកបងប្អូនបាននាំលោកប៉ូលឆ្ពោះទៅមាត់សមុទ្រភ្លាម រីឯលោកស៊ីឡាស និង លោកធីម៉ូថេវិញ ស្នាក់នៅទីនោះដដែល។
15A kik pedig elkísérték Pált, elvivék õt egész Athénig; és parancsát vévén Siláshoz és Timótheushoz, hogy minél hamarább menjenek õ hozzá, elmenének.
15ពួកអ្នកជូនដំណើរលោកប៉ូល បានមកជាមួយលោករហូតដល់ក្រុងអាថែន ទើបត្រឡប់ទៅវិញ ទាំងនាំពាក្យផ្ដែផ្ដាំពីលោកប៉ូល ទៅជំរាបលោកស៊ីឡាស និង លោកធីម៉ូថេ អោយមកតាមលោកយ៉ាងប្រញាប់បំផុត។
16Athénben pedig, mikor azokat várá Pál, lelke háborog vala õ benne, látván, hogy a város bálványokkal van tele.
16ពេលលោកប៉ូលរង់ចាំលោកស៊ីឡាស និង លោកធីម៉ូថេ នៅក្រុងអាថែនលោកតឹងទ្រូងជាខ្លាំងដោយឃើញមានរូបសំណាកពាសពេញក្នុងក្រុងនេះ។
17Vetekedik vala azért a zsinagógában a zsidókkal és az istenfélõ emberekkel, és a piaczon mindennap azokkal, a kiket elõtalált.
17លោកបានជជែកសន្ទនាជាមួយសាសន៍យូដា និង ជាមួយអ្នកដែលគោរពកោតខ្លាចព្រះជាម្ចាស់នៅក្នុងសាលាប្រជុំ ហើយរៀងរាល់ថ្ងៃ លោកសន្ទនាជាមួយអស់អ្នកដែលលោកជួបនៅតាមទីលានសាធារណៈក្នុងក្រុង។
18Némelyek pedig az epikureus és stoikus filozófusok közül összeakadtak õ vele. És némelyek mondának: Mit akarhat ez a csacsogó mondani? Mások meg: Idegen istenségek hirdetõjének látszik. Mivelhogy a Jézust és a feltámadást hirdeti vala nékik.
18មានទស្សនវិទូខ្លះខាងអេពីគួរ និង ខាងស្ដូអ៊ីក ក៏បានសន្ទនាជាមួយលោកដែរ ខ្លះពោលថា៖ «តើអ្នកព្រោកប្រាជ្ញនេះចង់និយាយពីរឿងអ្វី?»។ ខ្លះទៀតពោលថា៖ «ប្រហែលគាត់ជាអ្នកឃោសនាអំពីព្រះរបស់សាសន៍បរទេសទេដឹង!»។ គេពោលដូច្នេះ មកពីឮលោកប៉ូលនិយាយពីដំណឹងល្អ ស្ដីអំពីព្រះយេស៊ូ និង អំពីការរស់ឡើងវិញ។
19És megragadván õt, az Areopágusra vivék, ezt mondván: Vajjon megérthetjük-é mi az az új tudomány, melyet te hirdetsz?
19គេក៏នាំលោកយកទៅមុខសភាក្រុង នៅទួលអើរីយ៉ូសហើយពោលមកលោកថា៖ «តើលោកអាចប្រាប់អោយយើងដឹង អំពីលទ្ធិថ្មីដែលលោកបង្រៀននោះបានឬទេ?
20Mert valami idegen dolgokat beszélsz a mi füleinknek: meg akarjuk azért érteni, mik lehetnek ezek.
20ដ្បិតយើងបានឮលោកថ្លែងរឿងចំឡែកៗ យើងចង់ដឹងអត្ថន័យណាស់»។
21Az athéniek pedig mindnyájan és az ott lakó jövevények semmi másban nem valának foglalatosok, mint valami újságnak beszélésében és hallgatásában.
21អ្នកក្រុងអាថែន និង ជនបរទេសឯទៀតៗ ដែលរស់នៅក្នុងក្រុងនោះ មិនធ្វើអ្វីផ្សេងទៀតក្រៅពីនិយាយឬ ស្ដាប់រឿងថ្មីៗនោះឡើយ។
22Elõállván pedig Pál az Areopágusnak közepette, monda: Athéni férfiak, minden tekintetben nagyon istenfélõknek látlak titeket.
22លោកប៉ូលក្រោកឈរ នៅកណ្ដាលអង្គប្រជុំនៅទួលអើរីយ៉ូស ហើយមានប្រសាសន៍ថា៖«អស់លោកជាអ្នកក្រុងអាថែនអើយ! ខ្ញុំសង្កេតឃើញថាអស់លោកនិយមសាសនាខ្លាំងណាស់
23Mert mikor bejárám és szemlélém a ti szentélyeiteket, találkozám egy oltárral is, melyre ez vala ráírva: Ismeretlen Istennek. A kit azért ti nem ismerve tiszteltek, azt hirdetem én néktek.
23ពេលខ្ញុំដើរទៅមកក្នុងទីក្រុង ខ្ញុំឃើញមានបូជនីយដ្ឋានទាំងប៉ុន្មានដែលអស់លោកគោរពបូជា ហើយខ្ញុំក៏បានឃើញអាសនៈមួយដែលមានចារឹកអក្សរថា "សូមឧទ្ទិសដល់ព្រះដែលយើងពុំស្គាល់"។ ខ្ញុំនាំដំណឹងមកប្រាប់អស់លោកអំពីព្រះដែលអស់លោកថ្វាយបង្គំ ទាំងពុំស្គាល់ហ្នឹងហើយ។
24Az Isten, a ki teremtette a világot és mindazt, a mi abban van, mivelhogy õ mennynek és földnek ura, kézzel csinált templomokban nem lakik.
24ព្រះជាម្ចាស់ដែលបានបង្កើតពិភពលោក និង បង្កើតអ្វីៗសព្វសារពើនៅក្នុងពិភពលោកនេះ ព្រះអង្គជាព្រះអម្ចាស់នៃស្ថានបរមសុខ និង ព្រះអម្ចាស់នៃផែនដី ព្រះអង្គមិនគង់នៅក្នុងព្រះវិហារដែលមនុស្សសង់នោះឡើយ
25Sem embereknek kezeitõl nem tiszteltetik, mintha valami nélkül szûkölködnék, holott õ ád mindeneknek életet, leheletet és mindent;
25ហើយព្រះអង្គក៏មិនត្រូវការអោយមនុស្សបីបាច់ថែរក្សាព្រះអង្គដែរ ព្រោះព្រះអង្គទេតើដែលបានប្រទានជីវិត ប្រទានដង្ហើម និង ប្រទានរបស់សព្វគ្រប់ទាំងអស់មកមនុស្ស។
26És az egész emberi nemzetséget egy vérbõl teremtette, hogy lakozzanak a földnek egész színén, meghatározván eleve rendelt idejöket és lakásuknak határait;
26ព្រះអង្គប្រទានអោយប្រជាជាតិនានា កើតចេញមកពីមនុស្សតែម្នាក់ ហើយអោយគេរស់នៅពាសពេញលើផែនដីទាំងមូល។ ព្រះអង្គបានកំណត់រដូវកាល និង កំណត់ព្រំដែនអោយមនុស្សរស់នៅ។
27Hogy keressék az Urat, ha talán kitapogathatnák õt és megtalálhatnák, jóllehet bizony nincs messze egyikõnktõl sem:
27ព្រះជាម្ចាស់ធ្វើដូច្នេះដើម្បីអោយគេស្វែងរកព្រះអង្គ ហើយបើគេខ្នះខ្នែងរកព្រះអង្គមែននោះប្រហែលជាគេនឹងរកព្រះអង្គឃើញ។ តាមពិត ព្រះជាម្ចាស់មិនគង់នៅឆ្ងាយពីយើងម្នាក់ៗទេ
28Mert õ benne élünk, mozgunk és vagyunk; miképen a költõitek közül is mondották némelyek: Mert az õ nemzetsége is vagyunk.
28ដ្បិតយើងមានជីវិត មានចលនា និង មានភាវៈជាមនុស្ស ដោយសារព្រះអង្គ។ អ្នកកវីខ្លះរបស់អស់លោកតែងពោលថា៖ "យើងក៏ជាពូជរបស់ព្រះអង្គដែរ"។
29Mivelhogy azért az Istennek nemzetsége vagyunk, nem kell azt gondolnunk, hogy aranyhoz, vagy ezüsthöz, vagy kõhöz, emberi mesterség és kitalálás faragványához hasonlatos az istenség.
29ហេតុនេះ ប្រសិនបើយើងពិតជាពូជរបស់ព្រះជាម្ចាស់មែន យើងមិនត្រូវគិតថាព្រះអង្គមានសណ្ឋានដូចរូបសំណាក ធ្វើពីមាស ប្រាក់ ឬ ថ្មដែលជាក្បាច់រចនាកើតឡើង តាមការនឹកឃើញរបស់មនុស្សនោះឡើយ។
30E tudatlanságnak idejét azért elnézvén az Isten, mostan parancsolja az embereknek, mindenkinek mindenütt, hogy megtérjenek:
30ព្រះជាម្ចាស់មិនប្រកាន់ទោសមនុស្សលោកក្នុងគ្រាដែលគេមិនទាន់ស្គាល់ព្រះអង្គនៅសម័យមុនៗនោះទេ តែឥឡូវនេះ ព្រះអង្គប្រទានដំណឹងដល់មនុស្សទាំងអស់ដែលរស់នៅគ្រប់ទីកន្លែងអោយគេកែប្រែចិត្ដគំនិត
31Mivelhogy rendelt egy napot, melyen megítéli majd a föld kerekségét igazságban egy férfiú által, kit arra rendelt; bizonyságot tévén mindenkinek, az által, hogy feltámasztá õt halottaiból.
31ដ្បិតព្រះអង្គបានកំណត់ថ្ងៃមួយទុក ដើម្បីវិនិច្ឆ័យទោសមនុស្ស តាមសេចក្ដីសុចរិត ដោយសារបុរសម្នាក់ដែលព្រះអង្គបានតែងតាំង។ ព្រះអង្គបានប្រោសបុរសនោះអោយរស់ឡើងវិញ ទុកជាភស្ដុតាងសំរាប់មនុស្សទាំងអស់»។
32Mikor pedig a halottak feltámadásáról hallottak, némelyek gúnyolódtak; mások pedig mondának: Majd még meghallgatunk téged e felõl.
32កាលពួកគេបានឮសូរពាក្យ"រស់ឡើងវិញ" ដូច្នេះអ្នកខ្លះក៏ចំអកអោយ អ្នកខ្លះទៀតពោលថា៖ «ចាំលើកក្រោយ យើងនឹងស្ដាប់លោកមានប្រសាសន៍អំពីរឿងនេះទៀត»។
33És ilyen módon Pál kiméne azok közül.
33លោកប៉ូលក៏ចាកចេញពីចំណោមពួកគេ។
34Némely férfiak azonban csatlakozván õ hozzá, hivének; ezek között az areopágita Dienes is, és egy Damaris nevû asszony, és mások õ velök.
34ប៉ុន្ដែ មានអ្នកខ្លះបានមកចូលរួមជាមួយលោកហើយជឿ។ ក្នុងចំណោមអ្នកទាំងនោះ មានលោកឌេវនីស ជាសមាជិកសភាក្រុង នៅទួលអើរីយ៉ូស និង មានស្ដ្រីម្នាក់ឈ្មោះនាងដាម៉ារីស ព្រមទាំងអ្នកឯទៀតៗផង។