1Festus tehát, miután bement a tartományba, három nap mulva felméne Jeruzsálembe Czézáreából.
1បន្ទាប់ពីបានទៅដល់ស្រុកនោះបីថ្ងៃ លោកភេស្ទុសធ្វើដំណើរពីក្រុងសេសារា ឆ្ពោះទៅក្រុងយេរូសាឡឹម។
2Panaszt tõnek pedig néki a fõpap és a zsidók fõemberei Pál ellen, és kérék õt,
2ពួកនាយកបូជាចារ្យ និង ពួកអ្នកធំនៃជនជាតិយូដាបាននាំគ្នាទៅជួបលោក ដើម្បីប្ដឹងពីលោកប៉ូល។
3Kérvén magok számára jóindulatát õ ellene, hogy hozassa át õt Jeruzsálembe, lest vetvén, hogy megölhessék õt az úton.
3ពួកគេបានទទូចសុំអោយលោកភេស្ទុសមេត្ដាអនុគ្រោះបញ្ជូនលោកប៉ូលមកក្រុងយេរូសាឡឹម ព្រោះពួកគេបានឃុបឃិតគ្នាថានឹងពួនស្ទាក់ ចាំសម្លាប់លោកតាមផ្លូវ។
4Festus azonban azt felelé, hogy Pált Czézáreában õrzik, õ maga pedig csakhamar ki fog menni:
4ប៉ុន្ដែ លោកភេស្ទុសតបទៅវិញថា លោកប៉ូលជាប់ឃុំឃាំងនៅក្រុងសេសារាឯណោះ រីឯខ្លួនលោកផ្ទាល់ លោកក៏ត្រូវត្រឡប់ទៅវិញ ក្នុងពេលបន្ដិចទៀតដែរ។
5A kik azért köztetek, úgymond, fõemberek, velem alájõvén, ha valami gonoszság van abban a férfiúban, emeljenek vádat ellene.
5លោកមានប្រសាសន៍ថា៖ «សុំអោយអ្នកដែលមានសមត្ថភាពក្នុងចំណោមអស់លោក អញ្ជើញទៅជាមួយខ្ញុំ ហើយបើឃើញថាបុរសនោះមានកំហុសអ្វី សុំចោទប្រកាន់គាត់ទៅ»។
6Miután pedig tíz napnál tovább idõzött közöttük, lemenvén Czézáreába, másnap ítélõszékibe üle, és Pált elõhozatá.
6លោកភេស្ទុសស្នាក់នៅជាមួយពួកគេ បួនដប់ថ្ងៃប៉ុណ្ណោះ រួចលោកចុះទៅក្រុងសេសារាវិញ។ នៅថ្ងៃបន្ទាប់លោកបានអង្គុយនៅទីកាត់ក្ដី ហើយបង្គាប់អោយគេនាំលោកប៉ូលមក។
7Mikor pedig az megjelent, körülállák a zsidók, kik alámentek vala Jeruzsálembõl, sok és súlyos vádat hozván fel Pál ellen, melyeket nem bírtak bebizonyítani;
7ពេលលោកប៉ូលមកដល់ ជនជាតិយូដាដែលមកពីក្រុងយេរូសាឡឹម បាននាំគ្នាចោមរោមលោក ហើយចោទប្រកាន់យ៉ាងធ្ងន់ៗជាច្រើន តែគេពុំអាចបង្ហាញភស្ដុតាងអ្វីបានទេ។
8Mivelhogy õ a maga mentségére ezt feleli vala: Sem a zsidók törvénye ellen, sem a templom ellen, sem a császár ellen semmit sem vétettem.
8លោកប៉ូលមានប្រសាសន៍ការពារខ្លួនថា៖«ខ្ញុំពុំបានប្រព្រឹត្ដអ្វីខុសនឹងវិន័យរបស់សាសន៍យូដា ខុសនឹងព្រះវិហារ ឬ ក៏ខុសនឹងព្រះចៅអធិរាជឡើយ»។
9Festus pedig a zsidóknak kedveskedni akarván, felelvén Pálnak, monda: Akarsz-é Jeruzsálembe felmenni és ott ítéltetni meg ezekrõl én elõttem?
9ដោយលោកភេស្ទុសចង់យកចិត្ដជនជាតិយូដា លោកមានប្រសាសន៍មកកាន់លោកប៉ូលថា៖«តើអ្នកចង់ឡើងទៅក្រុងយេរូសាឡឹម អោយគេកាត់ក្ដីអ្នកអំពីរឿងទាំងនេះនៅចំពោះមុខខ្ញុំឬទេ?»។
10Pál azonban monda: A császár ítélõszéke elõtt állok, itt kell nékem megítéltetnem. A zsidóknak semmit sem vétettem, miként te is jól tudod.
10លោកប៉ូលតបថា៖«ខ្ញុំបាទឈរនៅមុខតុលាការរបស់ព្រះចៅអធិរាជដូច្នេះ គឺទីនេះហើយដែលឯកឧត្ដមត្រូវកាត់ក្ដីអោយខ្ញុំបាទ។ ខ្ញុំបាទពុំបានធ្វើអ្វីខុសនឹងសាសន៍យូដាទេ ដូចឯកឧត្ដមជ្រាបច្បាស់ហើយ។
11Mert ha vétkes vagyok és valami halálra méltót cselekedtem, nem vonakodom a haláltól; ha azonban semmi sincs azokban, a mikkel ezek vádolnak engem, senki sem ajándékozhat oda engem azoknak. A császárra appellálok!
11ប្រសិនបើខ្ញុំបាទមានទោសអ្វីឬ បានប្រព្រឹត្ដអ្វីខុសសមនឹងមានទោសដល់ជីវិតនោះខ្ញុំបាទមិនរួញរានឹងស្លាប់ទេ។ ប៉ុន្ដែ ប្រសិនបើពាក្យដែលលោកទាំងនេះចោទខ្ញុំបាទមិនពិតទេ គ្មាននរណាម្នាក់មានសិទ្ធិប្រគល់ខ្ញុំបាទទៅអោយគេឡើយ។ ខ្ញុំបាទសូមឡើងទៅព្រះចៅអធិរាជវិញ»។
12Akkor Festus tanácsával értekezvén, felele: A császárra appelláltál, a császár elé fogsz menni!
12លោកភេស្ទុសពិភាក្សាជាមួយក្រុមប្រឹក្សា ហើយមានប្រសាសន៍ថា៖«អ្នកបានសុំឡើងទៅព្រះចៅអធិរាជ ដូច្នេះ អ្នកនឹងទៅជួបព្រះចៅអធិរាជ!»។
13Néhány nap elmúltával pedig Agrippa király és Bernicé érkezék Czézáreába, hogy köszöntsék Festust.
13ប៉ុន្មានថ្ងៃក្រោយមកទៀត ព្រះបាទអគ្រីប៉ា និង ម្ចាស់ក្សត្រីយ៍បេរេនីស យាងមកដល់ក្រុងសេសារាដើម្បីសួរសុខទុក្ខលោកភេស្ទុស។
14Mikor pedig több napig idõztek ott, Festus elébe adá a királynak a Pál dolgát, mondván: Van itt egy férfiú, kit Félix hagyott fogva.
14ដោយស្ដេចគង់នៅទីនោះជាច្រើនថ្ងៃ លោកភេស្ទុសក៏ទូលស្ដេចពីរឿងលោកប៉ូលថា៖ «លោកភេលិចបានទុកបុរសម្នាក់ នៅក្នុងទីឃុំឃាំង។
15Ki felõl, mikor Jeruzsálembe mentem, jelentést tõnek a fõpapok és a zsidóknak vénei, kérve õ ellene ítéletet.
15កាលទូលបង្គំទៅក្រុងយេរូសាឡឹមពួកនាយកបូជាចារ្យ និង ពួកព្រឹទ្ធាចារ្យ នៃសាសន៍យូដាបាននាំគ្នាប្ដឹងពីគាត់ ដោយសុំអោយទូលបង្គំកាត់ទោសគាត់។
16Kiknek azt felelém, hogy nem szokásuk a rómaiaknak, hogy valamely embert halálra adjanak, mielõtt a vádlott szembe nem állíttatik vádlóival, és alkalmat nem nyer a vád felõl való mentségére.
16ទូលបង្គំបានប្រាប់លោកទាំងនោះវិញថា ជនជាតិរ៉ូម៉ាំងពុំធ្លាប់បញ្ជូននរណាម្នាក់ទៅអោយគេសម្លាប់ ដោយមិនបានអោយនិយាយតទល់ជាមួយអ្នកដើមចោទ ព្រមទាំងឆ្លើយការពារខ្លួនចំពោះពាក្យចោទជាមុនសិននោះឡើយ។
17Mikor azért õk ide gyûltek, minden haladék nélkül másnap az ítélõszékbe ülvén, elõhozatám azt a férfiút,
17លោកទាំងនោះនាំគ្នាមកទីនេះ ហើយនៅថ្ងៃបន្ទាប់ ទូលបង្គំបានអង្គុយនៅទីកាត់ក្ដី និង អោយគេនាំបុរសនោះមក ឥតបង្អង់ឡើយ។
18Ki ellen, mikor vádlói elõálltak, semmi bûnt nem hoztak fel azok közül, a miket én sejtettem:
18ពួកដើមចោទក៏នៅទីកាត់ក្ដីដែរ តែគេពុំបានចោទគាត់ពីអំពើអាក្រក់ណាមួយ ដូចទូលបង្គំនឹកស្មាននោះទេ
19Hanem valami vitás kérdéseik valának õ vele az õ tulajdon babonaságuk felõl, és bizonyos megholt Jézus felõl, kirõl Pál azt állítja vala, hogy él.
19គឺមានតែជជែកវែកញែកអំពីរឿងសាសនារបស់គេ និង អំពីបុរសម្នាក់ឈ្មោះយេស៊ូ ដែលបានស្លាប់ហើយលោកប៉ូលថានៅមានជីវិតរស់នោះតែប៉ុណ្ណោះ។
20Én pedig bizonytalanságban lévén az e felõl való vitára nézve, kérdém, vajjon akar-é Jeruzsálembe menni, és ott ítéltetni meg ezek felõl.
20ចំណែកឯទូលបង្គំវិញ ទូលបង្គំមិនដឹងជាត្រូវគិតដូចម្ដេច ចំពោះការជជែកវែកញែកបែបនេះ ទូលបង្គំបានសួរគាត់ថា ចង់ទៅក្រុងយេរូសាឡឹម អោយគេកាត់ក្ដីអំពីរឿងទាំងនេះឬទេ
21Pál azonban appellálván, hogy õ Augustus döntésére tartassék fenn, parancsolám, hogy tartassék fogva, míg õt a császárhoz nem küldhetem.
21តែលោកប៉ូលបានសុំឡើងទៅព្រះមហាក្សត្រាធិរាជ ដើម្បីសុំអោយព្រះអង្គកាត់ក្ដី។ ទូលបង្គំចេញបញ្ជាអោយគេឃុំគាត់ទុករហូតដល់ពេលទូលបង្គំនឹងបញ្ជូនគាត់ទៅព្រះចៅអធិរាជ»។
22Agrippa pedig monda Festusnak: Szeretném magam is azt az embert hallani. Õ pedig monda: Holnap meg fogod õt hallani.
22ព្រះបាទអគ្រីប៉ា មានរាជឱង្ការទៅលោកភេស្ទុសថា៖ «ខ្ញុំក៏ចង់ស្ដាប់បុរសនោះនិយាយដែរ»។ លោកតបវិញថា៖ «ព្រះករុណាអាចស្ដាប់គាត់នៅថ្ងៃស្អែក»។
23Másnap tehát eljõvén Agrippa és Bernicé nagy pompával, és bemenvén a kihallgatási terembe az ezredesekkel és a város fõfõpolgáraival együtt, Festus parancsolatjára elõhozák Pált.
23លុះស្អែកឡើងព្រះបាទអគ្រីប៉ា និង ម្ចាស់ក្សត្រីយ៍បេរេនីស បានយាងចូលក្នុងសាលសវនាការយ៉ាងអធិកអធម ដោយមានពួកនាយទាហានជាន់ខ្ពស់ និង ពួកនាម៉ឺនធំៗនៅក្រុងនោះ ហែហមមកជាមួយផង។ គេនាំលោកប៉ូលមកតាមបញ្ជារបស់លោកភេស្ទុស។
24És monda Festus: Agrippa király, és ti férfiak mindnyájan, kik velünk egybe itt vagytok! Látjátok õt, ki felõl a zsidóknak egész sokasága megkeresett engem, mind Jeruzsálemben, mind itt, azt kiáltva, hogy nem kell néki tovább élnie.
24លោកភេស្ទុសមានប្រសាសន៍ថា៖«សូមទូលព្រះរាជា និង ជំរាបអស់លោក ដែលនៅទីនេះ។ បុរសដែលព្រះរាជា និង អស់លោកឃើញនេះ ជាអ្នកដែលជនជាតិយូដាទាំងមូល ទាំងនៅក្រុងយេរូសាឡឹម ទាំងនៅក្រុងនេះ បាននាំគ្នាមកជួបខ្ញុំ ហើយស្រែកថា គាត់មិនត្រូវរស់តទៅទៀតទេ។
25Én pedig, ámbár megértém, hogy semmi halálra méltó dolgot sem cselekedett, de mivel éppen õ maga appellált Augustusra, elvégeztem, hogy elküldöm õt.
25ចំពោះខ្ញុំវិញ ខ្ញុំយល់ឃើញថាគាត់ពុំបានប្រព្រឹត្ដអ្វីខុស ដែលត្រូវមានទោសដល់ជីវិតនោះឡើយ ប៉ុន្ដែ ដោយខ្លួនគាត់ផ្ទាល់បានសុំឡើងទៅព្រះចៅអធិរាជ ខ្ញុំក៏សំរេចចិត្ដបញ្ជូនគាត់ទៅព្រះអង្គ។
26Ki felõl nem tudok valami bizonyost írni az én uramnak. Ezért hoztam õt elõtökbe, és kiváltképen te elõdbe, Agrippa király, hogy a kihallgatás megtörténtével tudjak mit írni.
26ខ្ញុំគ្មានមូលហេតុអ្វីច្បាស់លាស់ ដើម្បីសរសេរសេចក្ដីរាយការណ៍ថ្វាយព្រះមហាក្សត្រាធិរាជ អំពីសំណុំរឿងគាត់ទាល់តែសោះ។ ហេតុនេះហើយបានជាខ្ញុំអោយគេនាំគាត់មកជួបអស់លោក ជាពិសេស ជួបព្រះករុណាផ្ទាល់។ ដូច្នេះនៅពេលសួរចម្លើយគាត់រួច ខ្ញុំនឹងមានមូលហេតុ សរសេរសេចក្ដីរាយការណ៍បាន។
27Mert esztelen dolognak látszik nékem, hogy a ki foglyot küld, az ellene való vádakat is meg ne jelentse.
27ខ្ញុំយល់ឃើញថា បើបញ្ជូនអ្នកទោស ដោយមិនបញ្ជាក់ អំពីពាក្យចោទទៅជាមួយផងទេនោះ ដូចជាគ្មានន័យអ្វីសោះឡើយ»។