1Óvakodjunk tehát, hogy mivel megvan az õ nyugodalmába való bemenetel ígérete, valaki közületek fogyatkozásban levõnek ne láttassék.
1ព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់ ដែលថាអោយយើងចូលទៅសំរាកជាមួយព្រះអង្គនោះ នៅស្ថិតស្ថេរនៅឡើយ ដូច្នេះ យើងត្រូវភ័យខ្លាចក្រែងលោមានបងប្អូនណាម្នាក់នឹកស្មានថាខ្លួនចូលទៅមិនទាន់
2Mert nékünk is hirdettetett az evangyéliom, miképen azoknak: de nem használt nékik a hallott beszéd, mivel nem párosították hittel azok, a kik hallották.
2ដ្បិតយើងក៏បានទទួលដំណឹងល្អ ដូចពួកគេដែរ។ ក៏ប៉ុន្ដែ ព្រះបន្ទូលដែលគេស្ដាប់ គ្មានប្រយោជន៍អ្វីដល់គេទេ ព្រោះព្រះបន្ទូលដែលគេបានឮនោះ ពុំបានជ្រួតជ្រាបចូលក្នុងចិត្ដគេដោយជំនឿឡើយ។
3Mert mi, hívõk, bemegyünk a nyugodalomba, miképen megmondotta: A mint megesküdtem az én haragomban, nem fognak bemenni az én nyugodalmamba; jóllehet munkáit a világ megalapításától kezdve bevégezte.
3ព្រះជាម្ចាស់មានព្រះបន្ទូលថា «យើងខឹងនឹងពួកគេ ហើយប្ដេជ្ញាថា មិនអោយពួកគេចូលមកសំរាក ជាមួយយើងជាដាច់ខាត»។ ចំពោះយើងជាអ្នកជឿវិញ យើងបានចូលមកសំរាកជាមួយព្រះអង្គហើយ។ ពិតមែនហើយ ព្រះជាម្ចាស់បានបង្ហើយកិច្ចការរបស់ព្រះអង្គ តាំងពីកំណើតពិភពលោកមកម៉្លេះ
4Mert valahol a hetedik napról ekképen szólott: És megnyugovék Isten a hetedik napon minden õ cselekedeteitõl.
4ដ្បិតមានចែងទុកត្រង់វគ្គមួយស្ដីអំពីថ្ងៃទីប្រាំពីរថាៈ ព្រះជាម្ចាស់បង្ហើយកិច្ចការទាំងអស់នៅថ្ងៃទីប្រាំពីររួចព្រះអង្គក៏សំរាក។
5És ugyanabban ismét: Nem mennek be az én nyugodalmamba.
5ក្នុងអត្ថបទគម្ពីរខាងលើនេះមានចែងសាជាថ្មីថាៈ «ពួកគេនឹងមិនបានចូលទៅសំរាកជាមួយយើងជាដាច់ខាត»។
6Mivelhogy annakokáért áll az, hogy némelyek bemennek abba, és a kiknek elõször hirdettetett az evangyéliom, nem mentek be engedetlenség miatt:
6ព្រះជាម្ចាស់បានតំរូវអោយអ្នកខ្លះចូលទៅសំរាក ក៏ប៉ុន្ដែ ដោយអស់អ្នកដែលទទួលដំណឹងល្អ ពីមុនមិនបានចូលព្រោះគេមិនស្ដាប់បង្គាប់
7Ismét határoz egy napot: Ma, szólván Dávid által annnyi idõ multán, a mint elõbb mondva volt. Ma, ha az õ szavát halljátok, meg ne keményítsétek a ti szíveiteket.
7ព្រះអង្គក៏កំណត់យក"ថ្ងៃនេះ"មួយទៀត គឺព្រះអង្គមានព្រះបន្ទូលតាមរយៈព្រះបាទដាវីឌ ជាយូរអង្វែងក្រោយមកទៀត ដូចមានចែងទុកនៅខាងលើនេះស្រាប់ថាៈ «ថ្ងៃនេះ ប្រសិនបើអ្នករាល់គ្នាឮព្រះសូរសៀងរបស់ព្រះអង្គ មិនត្រូវមានចិត្ដរឹងរូសឡើយ»។
8Mert ha õket Józsué nyugodalomba helyezte volna, nem szólana azok után más napról.
8ប្រសិនបើលោកយ៉ូស្វេ នាំប្រជារាស្ដ្រអោយបានសំរាកមែន ក្រោយមកទៀតនោះ ព្រះជាម្ចាស់មុខជាពុំមានព្រះបន្ទូលអំពីថ្ងៃមួយផ្សេងទៀតឡើយ។
9Annakokáért megvan a szombatja az Isten népének.
9ដូច្នេះ ព្រះជាម្ចាស់បានតំរូវទុកអោយមានថ្ងៃសំរាកមួយទៀត សំរាប់ប្រជារាស្ដ្ររបស់ព្រះអង្គដូចព្រះអង្គសំរាកនៅថ្ងៃទីប្រាំពីរដែរ
10Mert a ki bement az õ nyugodalmába, az maga is megnyugodott cselekedeteitõl, a miképen Isten is a magáéitól,
10ដ្បិតអ្នកណាចូលទៅសំរាកជាមួយព្រះជាម្ចាស់ អ្នកនោះបានបង្ហើយកិច្ចការរបស់ខ្លួនដូចព្រះជាម្ចាស់បង្ហើយកិច្ចការរបស់ព្រះអង្គដែរ។
11Igyekezzünk tehát bemenni abba a nyugodalomba, hogy valaki a hitetlenségnek ugyanazon példájába ne essék.
11ហេតុនេះយើង ត្រូវតែខ្នះខ្នែងចូលទៅរកសំរាកជាមួយព្រះអង្គនោះវិញ កុំអោយមាននរណាម្នាក់ធ្លាក់ខ្លួនទៅយកតំរាប់តាមពួកអ្នកដែលមិនស្ដាប់បង្គាប់នោះឡើយ
12Mert az Istennek beszéde élõ és ható, és élesebb minden kétélû fegyvernél, és elhat a szívnek és léleknek, az ízeknek és a velõknek megoszlásáig, és megítéli a gondolatokat és a szívnek indulatait.
12ដ្បិតព្រះបន្ទូលរបស់ព្រះជាម្ចាស់ ជាព្រះបន្ទូលដ៏មានជីវិត និង មានមហិទ្ធិឫទ្ធិមុតជាងដាវមុខពីរទៅទៀត។ ព្រះបន្ទូលនេះចាក់ទម្លុះចូលទៅកាត់ព្រលឹង និង វិញ្ញាណដាច់ចេញពីគ្នាកាត់សន្លាក់ឆ្អឹង និង ខួរឆ្អឹងចេញពីគ្នា។ ព្រះបន្ទូលវិនិច្ឆ័យឆន្ទៈ និង គំនិតនៅក្នុងជំរៅចិត្ដមនុស្ស។
13És nincsen oly teremtmény, a mely nyilvánvaló nem volna elõtte, sõt mindenek meztelenek és leplezetlenek annak szemei elõtt, a kirõl mi beszélünk.
13គ្មានសត្វលោកណាមួយដែលព្រះបន្ទូលមើលមិនឃើញឡើយ ចំពោះព្រះនេត្ររបស់ព្រះអង្គអ្វីៗទាំងអស់នៅទទេ ឥតបិទបាំងទាល់តែសោះ។ យើងត្រូវទូលរៀបរាប់ថ្វាយព្រះបន្ទូលពីគ្រប់កិច្ចការទាំងអស់។
14Lévén annakokáért nagy fõpapunk, a ki áthatolt az egeken, Jézus, az Istennek Fia, ragaszkodjunk vallásunkhoz.
14ដោយយើងមានមហាបូជាចារ្យ មួយរូបដ៏ប្រសើរឧត្ដម ដែលបានយាងកាត់ស្ថានបរមសុខ គឺព្រះយេស៊ូជាព្រះបុត្រារបស់ព្រះជាម្ចាស់ យើងត្រូវតែកាន់ជំនឿដែលយើងប្រកាសនោះ អោយបានមាំមួន
15Mert nem oly fõpapunk van, a ki nem tudna megindulni gyarlóságainkon, hanem a ki megkísértetett mindenekben, hozzánk hasonlóan, kivéve a bûnt.
15ដ្បិតយើងមានមហាបូជាចារ្យ ដែលអាចរួមសុខទុក្ខជាមួយយើងជាមនុស្សទន់ខ្សោយ គឺព្រះអង្គក៏ត្រូវរងការល្បងលគ្រប់ជំពូក ដូចយើងដែរតែទ្រង់មិនបានប្រព្រឹត្ដអំពើបាបសោះឡើយ
16Járuljunk azért bizodalommal a kegyelem királyi székéhez, hogy irgalmasságot nyerjünk és kegyelmet találjunk, alkalmas idõben való segítségül.
16ហេតុនេះ យើងត្រូវចូលទៅកាន់បល្ល័ង្កនៃព្រះគុណ ទាំងទុកចិត្ដ ដើម្បីអោយបានទទួលព្រះហឫទ័យមេត្ដា និង ព្រះគុណទុកជាជំនួយនៅពេលណាដែលយើងត្រូវការ។