1Annakokáért elhagyván a Krisztusról való kezdetleges beszédet, törekedjünk tökéletességre, nem rakosgatván le újra alapját a holt cselekedetekbõl való megtérésnek és az Istenben való hitnek,
1ហេតុនេះ ត្រូវឈោងចាប់យកសេចក្ដីណាដែលមានខ្លឹមសារ គ្រប់លក្ខណៈរបស់មនុស្សពេញវ័យដោយទុកសេចក្ដីផ្សេងៗនៅដើមដំបូងស្ដីអំពីព្រះគ្រិស្ដនោះសិន យើងមិនបាច់ចាក់គ្រឹះសាជាថ្មីទៀតទេ គឺដូចជានិយាយអំពីការកែប្រែចិត្ដគំនិត ឈប់ប្រព្រឹត្ដអំពើឥតបានការ អំពីជំនឿលើព្រះជាម្ចាស់
2A mosakodásoknak, tanításnak, kezek rátevésének, holtak feltámadásának és az örök ítéletnek.
2អំពីសេចក្ដីបង្រៀនពីការជ្រមុជផ្សេងៗ អំពីពិធីដាក់ដៃ អំពីការរស់ឡើងវិញ ឬ អំពីការវិនិច្ឆ័យ ទោសអស់កល្បជានិច្ចនោះឡើយ។
3És ezt megcselekeszszük, ha az Isten megengedi.
3ប្រសិនបើព្រះជាម្ចាស់សព្វព្រះហឫទ័យ យើងនឹងបរិយាយអំពីសេចក្ដីដូចតទៅនេះ។
4Mert lehetetlen dolog, hogy a kik egyszer megvilágosíttattak, megízlelvén a mennyei ajándékot, és részeseivé lettek a Szent Léleknek,
4មានអ្នកខ្លះបានទទួលពន្លឺម្ដងរួចហើយ ថែមទាំងបានស្គាល់ឱជារសនៃព្រះអំណោយទានពីស្ថានបរមសុខ បានរួមចំណែកជាមួយព្រះវិញ្ញាណដ៏វិសុទ្ធ
5És megízlelték az Istennek jó beszédét és a jövendõ világnak erõit,
5ព្រមទាំងស្គាល់ឱជារសនៃព្រះបន្ទូលដ៏ល្អវិសេសរបស់ព្រះជាម្ចាស់ និង ស្គាល់ឫទ្ធានុភាព ទាំងឡាយនៃបរលោកទៀតផង។
6És elestek, ismét megújuljanak a megtérésre, mint a kik önmagoknak feszítik meg az Istennek ama Fiát, és meggyalázzák õt.
6ប្រសិនបើគេបែរជាធ្លាក់ខ្លួនបាត់ជំនឿវិញនោះគេមុខជាពុំអាចកែប្រែចិត្ដគំនិតសាជាថ្មីម្ដងទៀតបានឡើយ ដ្បិតខ្លួនគេផ្ទាល់បានឆ្កាងព្រះបុត្រារបស់ព្រះជាម្ចាស់សាជាថ្មី ព្រមទាំងបានបន្ថោកកិត្ដិយសព្រះអង្គជាសាធារណៈផង។
7Mert a föld, a mely beiszsza a gyakorta reá hulló esõt és hasznos füvet terem azoknak, a kikért mûveltetik, áldást nyer Istentõl;
7ដីណាទទួលទឹកភ្លៀងដែលធ្លាក់មកជាញឹកញាប់ ហើយផ្ដល់ភោគផលល្អដល់អ្នកភ្ជួររាស់ដីនោះក៏ទទួលព្រះពរពី ព្រះជាម្ចាស់ដែរ។
8A mely pedig töviseket és bojtorjánokat terem, megvetett és közel van az átokhoz, annak vége megégetés.
8ផ្ទុយទៅវិញប្រសិនបើដីនោះដុះសុទ្ធតែបន្លា និង អញ្ចាញគេនឹងចាត់ទុកថាគ្មាន តម្លៃជិតត្រូវបណ្ដាសាហើយគេមុខជាដុតចោលមិនខាន។
9De ti felõletek szerelmeseim, ezeknél jobb és idvességesebb dolgokról vagyunk meggyõzõdve, ha így szólunk is.
9ក៏ប៉ុន្ដែ បងប្អូនដ៏ជាទីស្រឡាញ់អើយ ទោះបីយើងនិយាយបែបនេះក៏ដោយ ក៏យើងជឿជាក់ថាបងប្អូនស្ថិតនៅលើមាគ៌ាដ៏ល្អប្រសើរបំផុតឆ្ពោះទៅរកការសង្គ្រោះ
10Mert nem igazságtalan az Isten, hogy elfelejtkezzék a ti cselekedeteitekrõl és a szeretetrõl, melyet tanúsítottatok az õ neve iránt, mint a kik szolgáltatok és szolgáltok a szenteknek.
10ដ្បិតព្រះជាម្ចាស់មិនមែនអយុត្ដិធម៌ទេ ទ្រង់មិនភ្លេចអំពើដែល បងប្អូនបានប្រព្រឹត្ដហើយក៏មិនភ្លេច សេចក្ដីស្រឡាញ់ ដែលបងប្អូនបានសំដែងចំពោះព្រះនាមព្រះអង្គ ដោយបងប្អូនបានបំរើប្រជាជនដ៏វិសុទ្ធកាលពីដើម និង ឥឡូវនេះដែរ។
11Kívánjuk pedig, hogy közületek kiki ugyanazon buzgóságot tanusítsa a reménységnek bizonyossága iránt mindvégiglen.
11យើងចង់អោយបងប្អូនម្នាក់ៗ នៅតែមានចិត្ដខ្នះខ្នែងរហូតដល់ចុងបញ្ចប់ គឺធ្វើអោយសេចក្ដីសង្ឃឹមរបស់បងប្អូនបានពេញលក្ខណៈ
12Hogy ne legyetek restek, hanem követõi azoknak, a kik hit és békességes tûrés által öröklik az ígéreteket.
12ដើម្បីកុំអោយបងប្អូនក្លាយទៅជាខ្ជិលច្រអូស តែអោយយកតំរាប់តាមអស់អ្នកដែលបានទទួលមត៌ក តាមព្រះបន្ទូលសន្យា ព្រោះគេមានជំនឿ និង ចេះស៊ូទ្រាំ។
13Mert az Isten, mikor ígéretet tett Ábrahámnak, mivelhogy nem esküdhetett nagyobbra, önmagára esküdött.
13នៅពេលដែលព្រះជាម្ចាស់មានព្រះបន្ទូលសន្យានឹងលោកអប្រាហាំ ព្រះអង្គបានស្បថដោយយក ព្រះអង្គផ្ទាល់ធ្វើជាប្រធាន ព្រោះគ្មាននរណាមានឋានៈធំជាងព្រះអង្គធ្វើជាប្រធានសម្បថបានឡើយ។
14Mondván: Bizony megáldván megáldalak téged, és megsokasítván megsokasítalak téged.
14ព្រះអង្គមានព្រះបន្ទូលថាៈ «យើងនឹងអោយពរអ្នកយ៉ាងច្រើនបរិបូណ៌ ហើយក៏នឹងធ្វើអោយពូជពង្ស របស់អ្នកបានកើនចំនួនច្រើនឡើងដែរ»។
15És ekképen, békességestûrõ lévén, megnyerte az ígéretet.
15ដោយលោកអប្រាហាំព្យាយាមទន្ទឹងរង់ចាំ លោកក៏បានទទួលតាមព្រះបន្ទូលសន្យាមែន។
16Mert az emberek nagyobbra esküsznek, és nálok minden versengésnek vége megerõsítésül az eskü;
16មនុស្សតែងតែស្បថដោយយកអ្វីៗធំជាងខ្លួនមកធ្វើជាប្រធាន ហើយសម្បថនោះធ្វើអោយពាក្យសំដីរបស់គេយកជាការបាន ដើម្បីបញ្ចប់ការទាស់ទែងគ្នាគ្រប់យ៉ាង។
17Miért is az Isten, kiválóbban megakarván mutatni az ígéret örököseinek az õ végzése változhatatlan voltát, esküvéssel lépett közbe,
17ព្រះជាម្ចាស់ក៏សព្វព្រះហឫទ័យបង្ហាញអោយអស់អ្នកដែលទទួលមត៌កតាមព្រះបន្ទូលសន្យាបានដឹងរឹតតែច្បាស់ថា បើព្រះអង្គសំរេចព្រះហឫទ័យយ៉ាងណាហើយនោះទ្រង់មិនប្រែប្រួលទេ។ ហេតុនេះ ព្រះអង្គមានព្រះបន្ទូលស្បថថែមលើព្រះបន្ទូលសន្យាទៀត។
18Hogy két változhatatlan tény által, melyekre nézve lehetetlen, hogy az Isten hazudjon, erõs vígasztalásunk legyen minékünk, mint a kik oda menekültünk, hogy megragadjuk az elõttünk levõ reménységet,
18ចំពោះយើងដែលបានលះបង់អ្វីៗទាំងអស់ ដើម្បីឈោងចាប់យកសេចក្ដីសង្ឃឹមដែលព្រះអង្គដាក់ នៅខាងមុខយើងព្រះអង្គក៏បានលើកទឹកចិត្ដយើងយ៉ាងខ្លាំងដោយមានព្រះបន្ទូលទាំងពីរយ៉ាងដែលពុំចេះប្រែប្រួល ហើយព្រះជាម្ចាស់មិនចេះកុហក ក្នុងព្រះបន្ទូលនេះឡើយ។
19Mely lelkünknek mintegy bátorságos és erõs horgonya és beljebb hatol a kárpítnál,
19សេចក្ដីសង្ឃឹមនេះប្រៀបបីដូចជាយុថ្កាមួយដ៏ជាប់មាំមួន សំរាប់ព្រលឹងរបស់យើង ហើយក៏បានចូលហួស វាំងននទៅក្នុងទីសក្ការៈថែមទៀតផង
20A hová útnyitóul bement érettünk Jézus, a ki örökké való fõpap lett Melkisédek rendje szerint.
20គឺឆ្ពោះទៅកាន់កន្លែងដែលព្រះយេស៊ូ បានយាងចូលទៅមុនដើម្បីជាប្រយោជន៍ដល់យើង ហើយព្រះអង្គក៏បានទទួលឋានៈជាមហាបូជាចារ្យ រហូតអស់កល្បជានិច្ច តាមរបៀបព្រះបាទម៉ិលគីស្សាដែក។