Hungarian: Karolij

Khmer

James

5

1Nosza immár ti gazdagok, sírjatok, jajgatván a ti nyomorúságaitok miatt, a melyek elkövetkeznek reátok.
1ចំពោះអ្នកមានវិញ ចូរស្រែកទ្រហោយំទៅ ព្រោះទុក្ខលំបាកនឹងកើតមានដល់អ្នករាល់គ្នាជាពុំខាន!
2Gazdagságotok megrothadt, és a ruháitokat moly ette meg;
2ទ្រព្យសម្បត្ដិរបស់អ្នករាល់គ្នារលួយអស់ ហើយសម្លៀកបំពាក់របស់អ្នករាល់គ្នាក៏ត្រូវកណ្ដៀរស៊ីដែរ។
3Aranyotokat és ezüstötöket rozsda fogta meg, és azok rozsdája bizonyság ellenetek, és megemészti a ti testeteket, mint a tûz. Kincset gyûjtöttetek az utolsó napokban!
3មាសប្រាក់របស់អ្នករាល់គ្នាត្រូវច្រែះស៊ី ហើយច្រែះនេះធ្វើជាបន្ទាល់ទាស់នឹងអ្នករាល់គ្នា ព្រមទាំងស៊ីសាច់អ្នករាល់គ្នា ដូចភ្លើងឆេះសុសដែរ។ គ្រានេះ ជាគ្រាចុងក្រោយបំផុត អ្នករាល់គ្នាបានប្រមូលទ្រព្យសម្បត្ដិទុក
4Ímé a ti mezõiteket learató munkások bére, a mit ti elfogtatok, kiált. És az aratók kiáltásai eljutottak a Seregek Urának füleihez.
4ឥតបើកប្រាក់ឈ្នួលអោយពួកកម្មករដែលច្រូតកាត់ក្នុងស្រែរបស់អ្នករាល់គ្នាឡើយ។ មើល៍!សំរែកអ្នកច្រូតទាំងនោះបានលាន់ទៅដល់ព្រះអម្ចាស់នៃពិភពទាំងមូល ។
5Dõzsöltetek e földön és dobzódtatok; szívetek legeltettétek mint áldozás napján.
5អ្នករាល់គ្នារស់នៅលើផែនដីនេះយ៉ាងសម្បូណ៌សប្បាយ ថ្កុំថ្កើងរុងរឿង ហើយអ្នករាល់គ្នាបំពេញចំណង់ចិត្ដខ្លួនយ៉ាងឆ្អែតស្កប់ស្កល់ ដូចនៅថ្ងៃដែលគេសម្លាប់សត្វ។
6Elkárhoztattátok, megöltétek az igazat; nem áll ellent néktek.
6អ្នករាល់គ្នាបានដាក់ទោស និង ប្រហារជីវិតមនុស្សសុចរិត តែគេពុំបានប្រឆាំងតបតនឹងអ្នករាល់គ្នាវិញឡើយ។
7Legyetek azért, atyámfiai, béketûrõk az Úrnak eljöveteléig. Ímé a szántóvetõ várja a földnek drága gyümölcsét, béketûréssel várja, míg reggeli és estveli esõt kap.
7ដូច្នេះ បងប្អូនអើយ ត្រូវមានចិត្ដអត់ធ្មត់រហូតដល់ពេលព្រះអម្ចាស់យាងមកយ៉ាងរុងរឿង។ មើលចុះ!អ្នកភ្ជួររាស់ទន្ទឹងរង់ចាំភោគផលដ៏ថ្លៃវិសេសដែលដីផ្ដល់អោយ ដោយចិត្ដអត់ធ្មត់ រហូតដល់បានផលនៅដើមរដូវ និង ចុងរដូវ។
8Legyetek ti is béketûrõk, [és] erõsítsétek meg szíveteket, mert az Úrnak eljövetele közel van.
8បងប្អូនក៏ដូច្នោះដែរ ចូរមានចិត្ដអត់ធ្មត់តាំងចិត្ដអោយរឹងប៉ឹង ដ្បិតព្រះអម្ចាស់ជិតយាងមកដល់ហើយ។
9Ne sóhajtozzatok egymás ellen, atyámfiai, hogy el ne ítéltessetek: ímé a Bíró az ajtó elõtt áll.
9បងប្អូនអើយមិនត្រូវរអ៊ូរទាំនឹងគ្នាទៅវិញទៅមកឡើយ ដើម្បីកុំអោយមានទោស ដ្បិតព្រះជាម្ចាស់ដែលជាចៅក្រម ទ្រង់ឈរនៅមាត់ទ្វារស្រាប់ហើយ។
10Például vegyétek, atyámfiai, a szenvedésben és béketûrésben a prófétákat, a kik az Úr nevében szólottak.
10បងប្អូនអើយ ចូរយកតំរាប់តាមពួកព្យាការី ដែលបានរងទុក្ខលំបាក និង មានចិត្ដអត់ធ្មត់ ហើយថ្លែងព្រះបន្ទូលក្នុងព្រះនាមព្រះអម្ចាស់។
11Ímé, boldogoknak mondjuk a tûrni tudókat. Jóbnak tûrését hallottátok, és az Úrtól való végét láttátok, hogy igen irgalmas az Úr és könyörületes.
11យើងតែងតែសរសើរអស់អ្នកដែលចេះស៊ូទ្រាំថាជាអ្នកមានសុភមង្គល។ បងប្អូនធ្លាប់ឮគេនិយាយស្រាប់ហើយថា លោកយ៉ូបចេះស៊ូទ្រាំយ៉ាងណាៗនោះ ហើយបងប្អូនក៏ឃើញដែរថា នៅទីបំផុត ព្រះអម្ចាស់អោយគាត់បានទៅជាយ៉ាងណា ដ្បិតព្រះអម្ចាស់មានព្រះហឫទ័យអាណិតអាសូរ និង មេត្ដាករុណាយ៉ាងក្រៃលែង។
12Mindeneknek elõtte pedig ne esküdjetek, atyámfiai, se az égre, se a földre, se semmi más esküvéssel. Hanem legyen a ti igenetek igen, és a nem nem; hogy kárhoztatás alá ne essetek.
12ជាពិសេស បងប្អូនអើយ កុំស្បថអោយសោះ គឺកុំយកមេឃ យកផែនដី ឬ យកអ្វីផ្សេងទៀតមកធ្វើជាប្រធានសម្បថឡើយ។ បើថា«មែន»អោយប្រាកដជា «មែន» «ទេ» អោយប្រាកដជា« ទេ» ដើម្បីកុំអោយមានទោស។
13Szenved-é valaki köztetek? Imádkozzék. Öröme van-é valakinek? Dícséretet énekeljen.
13ក្នុងចំណោមបងប្អូន បើមាននរណាម្នាក់កើតទុក្ខលំបាក ត្រូវអោយគាត់អធិស្ឋាន បើមាននរណាអរសប្បាយ ត្រូវច្រៀងបទលើកតម្កើងព្រះជាម្ចាស់។
14Beteg-é valaki köztetek? Hívja magához a gyülekezet véneit, és imádkozzanak felette, megkenvén õt olajjal az Úrnak nevében.
14ក្នុងចំណោមបងប្អូន បើនរណាមានជំងឺ ត្រូវអញ្ជើញព្រឹទ្ធាចារ្យរបស់ក្រុមជំនុំមក ដើម្បីអោយលោកទាំងនោះអធិស្ឋានអោយគាត់ និង លាបប្រេង អោយក្នុងព្រះនាមព្រះអម្ចាស់។
15És a hitbõl való imádság megtartja a beteget, és az Úr felsegíti õt. És ha bûnt követett is el, megbocsáttatik néki.
15ពាក្យអធិស្ឋានដែលផុសចេញមកពីជំនឿ នឹងសង្គ្រោះអ្នកជំងឺនោះ ហើយព្រះអម្ចាស់នឹងប្រោសគាត់អោយក្រោកឡើងវិញ ប្រសិនបើគាត់បានប្រព្រឹត្ដអំពើបាបព្រះអង្គនឹងលើកលែងទោសអោយ។
16Valljátok meg bûneiteket egymásnak és imádkozzatok egymásért, hogy meggyógyuljatok: mert igen hasznos az igaznak buzgóságos könyörgése.
16ដូច្នេះ សូមបងប្អូនលន់តួបាបដល់គ្នាទៅវិញទៅមក ព្រមទាំងអធិស្ឋានអោយគ្នាទៅវិញទៅមកផង ដើម្បីអោយបានជាសះស្បើយ។ ពាក្យទូលអង្វររបស់មនុស្សសុចរិត មានប្រសិទ្ធភាពខ្លាំងណាស់។
17Illés ember volt, hozzánk hasonló természetû; és imádsággal kéré, hogy ne legyen esõ, és nem volt esõ a földön három esztendeig és hat hónapig:
17ព្យាការី អេលីយ៉ាជាមនុស្សដូចយើងដែរ លោកបានអធិស្ឋានអស់ពីចិត្ដ សុំកុំអោយមានភ្លៀងធ្លាក់ នោះក៏គ្មានភ្លៀងធ្លាក់លើផែនដី អស់រយៈពេលបីឆ្នាំប្រាំមួយខែ។
18És ismét imádkozott, és az ég esõt adott, és a föld megtermé az õ gyümölcsét.
18បន្ទាប់មក លោកអធិស្ឋានសាជាថ្មី មេឃក៏បង្អុរភ្លៀងមក ហើយដីក៏បង្កើតភោគផលដែរ។
19Atyámfiai, hogyha valaki ti köztetek eltévelyedik az igazságtól, és megtéríti õt valaki,
19បងប្អូនអើយ ក្នុងចំណោមបងប្អូន ប្រសិនបើមាននរណាម្នាក់បានវង្វេងចេញឆ្ងាយពីសេចក្ដីពិត ហើយបើមានម្នាក់ទៀតនាំគាត់អោយវិលត្រឡប់មកវិញ
20Tudja meg, hogy a ki bûnöst térít meg az õ tévelygõ útjáról, lelket ment meg a haláltól és sok bûnt elfedez.
20តោងដឹងថា អ្នកដែលនាំមនុស្សបាបអោយងាកចេញពីមាគ៌ាដែលគេវង្វេងនោះ បានសង្គ្រោះជីវិតគេអោយរួចពីស្លាប់ ព្រមទាំងគ្របបាំងអំពើបាបដ៏ច្រើនលើសលប់ផង។