Hungarian: Karolij

Khmer

Revelation

3

1A Sárdisbeli gyülekezet angyalának is írd meg: Ezt mondja az, a kinél van az isteni hét lélek és a hét csillag: Tudom a te dolgaidat, hogy az a neved, hogy élsz, és halott vagy.
1«ចូរសរសេរទៅកាន់ទេវតា របស់ក្រុមជំនុំនៅក្រុងសើដេស ដូចតទៅនេះ៖ ព្រះអង្គដែលមានព្រះវិញ្ញាណ ទាំងប្រាំពីររបស់ព្រះជាម្ចាស់ និង មានផ្កាយទាំងប្រាំពីរ ទ្រង់មានព្រះបន្ទូលថាៈ"យើងស្គាល់កិច្ចការដែលអ្នកប្រព្រឹត្ដនោះ ហើយអ្នកមានឈ្មោះល្បីថារស់ តែតាមពិត អ្នកស្លាប់ទេតើ!។
2Vigyázz, és erõsítsd meg a többieket, a kik haló félben vannak; mert nem találtam a te cselekedeteidet Isten elõtt teljeseknek.
2ចូរភ្ញាក់ស្មារតី! ចូរពង្រឹងអ្វីៗ ដែលនៅសល់ ហើយហៀបនឹងស្លាប់នោះអោយមំាមួនឡើង ដ្បិតយើងឃើញថា អំពើដែលអ្នកបានប្រព្រឹត្ដ មិនគ្រប់លក្ខណៈនៅ ចំពោះ ព្រះភ័ក្ដ្រព្រះជាម្ចាស់របស់យើងទេ។
3Megemlékezzél azért, hogyan vetted és hallottad; és tartsd meg, és térj meg. Hogyha tehát nem vigyázol, elmegyek hozzád, mint a tolvaj, és nem tudod, mely órában megyek hozzád.
3ដូច្នេះ ចូរនឹកគិតអំពីរបៀបដែលអ្នកបានទទួល និង បានឮព្រះបន្ទូល ហើយប្រតិបត្ដិតាម រួចកែប្រែចិត្ដគំនិតទៅ។ ប្រសិនបើអ្នកមិនភ្ញាក់ស្មារតីទេ យើងនឹងមកដូចចោរចូលលួចគឺអ្នកពុំដឹងថា យើងនឹងមកដល់ថ្មើរណាឡើយ។
4De van Sárdisban egy kevés neved, azoké a kik nem fertõztették meg a ruháikat: és fehérben fognak velem járni; mert méltók [arra.]
4ក៏ប៉ុន្ដែ នៅក្រុងសើដេសនេះ មានអ្នកខ្លះក្នុងចំណោមអ្នក ពុំបានធ្វើអោយសម្លៀកបំពាក់ខ្លួនប្រឡាក់ទេគឺគេនឹងដើរជាមួយយើង ដោយមានសម្លៀកបំពាក់ពណ៌ស ព្រោះគេសមនឹងស្លៀកពាក់បែបនេះ។
5A ki gyõz, az fehér ruhákba öltözik; és nem törlöm ki annak nevét az élet könyvébõl, és vallást teszek annak nevérõl az én Atyám elõtt és az õ angyalai elõtt.
5ហេតុនេះ អ្នកណាមានជ័យជំនះ អ្នកនោះនឹងមានសម្លៀកបំពាក់ពណ៌ស យើងនឹងមិនលុបឈ្មោះគេចេញពីក្រាំងជីវិតឡើយ ហើយយើងនឹងទទួលស្គាល់ឈ្មោះអ្នកនោះ នៅចំពោះព្រះភ័ក្ដ្រព្រះបិតារបស់យើង និង នៅចំពោះមុខពួកទេវតារបស់ព្រះអង្គ។
6A kinek van füle, hallja, mit mond a Lélek a gyülekezeteknek.
6ចូរផ្ទៀងត្រចៀកស្ដាប់សេចក្ដីដែលព្រះវិញ្ញាណមានព្រះបន្ទូលមកកាន់ក្រុមជំនុំទាំងនេះអោយមែនទែន!"»។
7A Filadelfiabeli gyülekezet angyalának is írd meg: Ezt mondja a Szent, az Igaz, a kinél a Dávid kulcsa van, a ki megnyitja és senki be nem zárja, és bezárja és senki meg nem nyitja:
7«ចូរសរសេរទៅកាន់ទេវតារបស់ក្រុមជំនុំ នៅក្រុងភីឡាដិលភាដូចតទៅនេះ៖ ព្រះដ៏វិសុទ្ធ ព្រះដ៏ពិតប្រាកដ ព្រះអង្គដែលកាន់កូនសោរបស់ស្ដេចដាវីឌ បើព្រះអង្គបើក គ្មាននរណាបិទបាន បើព្រះអង្គបិទ គ្មាននរណាបើកបាន ទ្រង់មានព្រះបន្ទូលថាៈ
8Tudom a te dolgaidat (ímé adtam elõdbe egy nyitott ajtót, a melyet senki be nem zárhat), hogy kevés erõd van, és megtartottad az én beszédemet, és nem tagadtad meg az én nevemet.
8"យើងស្គាល់កិច្ចការដែលអ្នកប្រព្រឹត្ដនោះហើយ មើល៍! យើងបានបើកទ្វារចំហនៅមុខអ្នកហើយ គ្មាននរណាអាចបិទបានទេ។ អ្នកមានអំណាចតិចមែន តែអ្នកបានប្រតិបត្ដិតាមពាក្យយើង ហើយមិនបានបដិសេធថា មិនស្គាល់ឈ្មោះយើងផង។
9Ímé én adok a Sátán zsinagógájából, azok közül, a kik zsidóknak mondják magukat és nem azok, hanem hazudnak; ímé azt mívelem, hogy azok eljõjjenek és leboruljanak a te lábaid elõtt, és megtudják, hogy én szerettelek téged.
9យើងនឹងប្រគល់អ្នកខ្លះពីសាលាប្រជុំរបស់មារ សាតាំងមកអោយអ្នក។ ពួកគេថាខ្លួនជាសាសន៍យូដា តាមពិតគេមិនមែនជាសាសន៍យូដាទេ គឺគេនិយាយកុហក។ យើងនឹងអោយអ្នកទាំងនោះ មកក្រាបនៅទៀបជើងអ្នក ព្រមទាំងទទួលស្គាល់ថា យើងពិតជាបានស្រឡាញ់អ្នកមែន។
10Mivel megtartottad az én béketûrésre [intõ] beszédemet, én is megtartalak téged a megpróbáltatás idején, a mely az egész világra eljõ, hogy megpróbálja e föld lakosait.
10ដោយអ្នកបានព្យាយាមប្រតិបត្ដិតាមពាក្យយើង យើងក៏រក្សាអ្នកអោយរួចផុតពីគ្រាលំបាកដែលនឹងកើតមានក្នុងពិភពលោកទាំងមូល ដើម្បីល្បងលមើលមនុស្សនៅលើផែនដីដែរ។
11Ímé eljövök hamar: tartsd meg a mi nálad van, hogy senki el ne vegye a te koronádat.
11យើងនឹងមកដល់ក្នុងពេលឆាប់ៗអ្វីៗដែលអ្នកមានចូរកាន់អោយបានខ្ជាប់ខ្ជួន ដើម្បីកុំអោយនរណាដណ្ដើមយកមកុដរបស់អ្នកបាន។
12A ki gyõz, oszloppá teszem azt az én Istenemnek templomában, és többé onnét ki nem jõ; és felírom õ reá az én Istenemnek nevét, és az én Istenem városának nevét, az új Jeruzsálemét, a mely az égbõl száll alá az én Istenemtõl, és az én új nevemet.
12អ្នកណាមានជ័យជំនះ យើងតាំងអ្នកនោះអោយធ្វើជាសសរមួយ នៅក្នុងព្រះវិហារ នៃព្រះរបស់យើងហើយគេនឹងមិនចាកចេញពីព្រះវិហារនេះទៀតឡើយ។ យើងនឹងចារឹកព្រះនាមនៃព្រះរបស់យើង និង ឈ្មោះក្រុងនៃព្រះរបស់យើងលើអ្នកនោះ គឺក្រុងយេរូសាឡឹមថ្មីដែលចុះពីស្ថានបរមសុខ ចុះមកពីព្រះរបស់យើង។ យើងក៏នឹងចារឹកនាមថ្មីរបស់យើង លើអ្នកនោះដែរ។
13A kinek van füle, hallja, mit mond a Lélek a gyülekezeteknek.
13ចូរផ្ទៀងត្រចៀកស្ដាប់សេចក្ដីដែលព្រះវិញ្ញាណមានព្រះបន្ទូលមកកាន់ក្រុមជំនុំទាំងនេះអោយមែនទែន!"»។
14A Laodiczeabeli gyülekezet angyalának is írd meg: Ezt mondja az Ámen, a hû és igaz bizonyság, az Isten teremtésének kezdete:
14«ចូរសរសេរទៅកាន់ទេវតារបស់ក្រុមជំនុំ នៅក្រុងឡៅឌីសេ ដូចតទៅនេះ៖ ព្រះអាម៉ែន ជាបន្ទាល់ដ៏ស្មោះត្រង់ និង ពិតប្រាកដ ហើយជាដើមកំណើតនៃអ្វីៗទាំងអស់ដែលព្រះជាម្ចាស់បានបង្កើតមក ទ្រង់មានព្រះបន្ទូលថាៈ
15Tudom a te dolgaidat, hogy te sem hideg nem vagy, sem hév; vajha hideg volnál, vagy hév.
15"យើងស្គាល់កិច្ចការដែលអ្នកប្រព្រឹត្ដនោះហើយ គឺអ្នកត្រជាក់ក៏មិនត្រជាក់ ក្ដៅក៏មិនក្ដៅ។ ប្រសិនបើអ្នកពិតជាត្រជាក់ ឬ ពិតជាក្ដៅ នោះប្រសើរជាង!
16Így mivel lágymeleg vagy, sem hideg, sem hév, kivetlek téged az én számból.
16ដោយអ្នកនៅឧណ្ហៗ ត្រជាក់ក៏មិនត្រជាក់ ក្ដៅក៏មិនក្ដៅដូច្នេះ យើងនឹងខ្ជាក់អ្នកចោលជាមិនខាន
17Mivel ezt mondod: Gazdag vagyok, és meggazdagodtam és semmire nincs szükségem; és nem tudod, hogy te vagy a nyomorult és a nyavalyás és szegény és vak és mezítelen:
17ព្រោះអ្នកពោលថា"ខ្ញុំជាអ្នកមានខ្ញុំមានស្ដុកស្ដម្ភហើយ ខ្ញុំមិនត្រូវការអ្វីទេ"អ្នកពុំដឹងថាខ្លួនកំពុងតែវេទនារហេមរហាមក្រតោកយ៉ាក ខ្វាក់ភ្នែក គ្មានសម្លៀកបំពាក់បិទបាំងកាយនោះឡើយ។
18Azt tanácslom néked, hogy végy tõlem tûzben megpróbált aranyat, hogy gazdaggá légy; és fehér ruhákat, hogy öltözeted legyen, és ne láttassék ki a te mezítelenségednek rútsága; és szemgyógyító írral kend meg a te szemeidet, hogy láss.
18យើងសុំទូន្មានអ្នកអោយមករកទិញមាសពីយើង ជាមាសដែលសម្រាំងនៅក្នុងភ្លើងដើម្បីអោយបានទៅជាអ្នកមាន ហើយទិញសម្លៀកបំពាក់ពណ៌ស មកស្លៀកពាក់បិទបាំងកេរ្ដិ៍ខ្មាសរបស់អ្នកកុំអោយនៅខ្លួនទទេដូច្នេះ។ ចូរមករកទិញថ្នាំដាក់ភ្នែកពីយើងផងដែរ ដើម្បីអោយអ្នកមើលឃើញច្បាស់។
19A kiket én szeretek, megfeddem és megfenyítem: légy buzgóságos azért, és térj meg.
19យើងស្ដីបន្ទោស និង ប្រដែប្រដៅអស់អ្នកដែលយើងស្រឡាញ់។ ដូច្នេះ ចូរមានចិត្ដក្លាហានហើយកែប្រែចិត្ដគំនិតឡើង!។
20Ímé az ajtó elõtt állok és zörgetek; ha valaki meghallja az én szómat és megnyitja az ajtót, bemegyek ahhoz és vele vacsorálok, és õ én velem.
20មើល៍ យើងឈរនៅមាត់ទ្វារ ទាំងគោះទ្វារទៀតផង ប្រសិនបើមានអ្នកណាម្នាក់ឮសំឡេងយើង ហើយបើកទ្វារអោយ យើងនឹងចូលទៅក្នុងផ្ទះអ្នកនោះ យើងនឹងបរិភោគរួមជាមួយអ្នកនោះ ហើយអ្នកនោះក៏នឹងបរិភោគរួមជាមួយយើងដែរ។
21A ki gyõz, megadom annak, hogy az én királyiszékembe ûljön velem, a mint én is gyõztem és ültem az én Atyámmal az õ királyiszékében.
21អ្នកណាមានជ័យជំនះ យើងនឹងអោយអង្គុយនៅលើបល្ល័ង្ករួមជាមួយយើងដូចយើងមានជ័យជំនះ ហើយអង្គុយនៅលើបល្ល័ង្ករួមជាមួយព្រះបិតារបស់យើងដែរ»។
22A kinek van füle, hallja, mit mond a Lélek a gyülekezeteknek.
22ចូរផ្ទៀងត្រចៀកស្ដាប់សេចក្ដីដែលព្រះវិញ្ញាណមានព្រះបន្ទូលមកកាន់ក្រុមជំនុំទាំងនេះអោយមែនទែន!"»។