1Mondom tehát: Avagy elvetette-é Isten az õ népét? Távol legyen; mert én is izráelita vagyok, az Ábrahám magvából, Benjámin nemzetségébõl való.
1ដូច្នេះ ខ្ញុំសូមសួរថា តើព្រះជាម្ចាស់បានបោះបង់ចោលប្រជារាស្ដ្ររបស់ព្រះអង្គហើយឬ? ទេ ព្រះអង្គមិនបោះបង់ចោលគេទេ! ដ្បិតខ្លួនខ្ញុំផ្ទាល់ក៏ជាជាតិអ៊ីស្រាអែលដែរ ខ្ញុំជាពូជពង្សរបស់លោកអប្រាហាំ កើតក្នុងកុលសម្ព័ន្ធ បេនយ៉ាមីន។
2Nem vetette el Isten az õ népét, melyet eleve ismert. Avagy nem tudjátok-é, mit mond az írás Illésrõl? a mint könyörög Istenhez Izráel ellen, mondván:
2ព្រះជាម្ចាស់ពុំបានបោះបង់ប្រជារាស្ដ្ររបស់ព្រះអង្គ ជាប្រជារាស្ដ្រដែលព្រះអង្គជ្រើសរើសទុកជាមុននោះឡើយ។ តើបងប្អូនមិនជ្រាបសេចក្ដីដែលមានចែងទុកក្នុងគម្ពីរ ស្ដីអំពីព្យាការី អេលីយ៉ាទូលព្រះជាម្ចាស់ទាស់នឹងសាសន៍អ៊ីស្រាអែលទេឬ? គឺលោកទូលថាៈ
3Uram, a te prófétáidat megölték, és a te oltáraidat lerombolták; és csak én egyedül maradtam, és engem is halálra keresnek.
3«បពិត្រព្រះអម្ចាស់ ពួកគេបាននាំគ្នាសម្លាប់ព្យាការីទាំងឡាយរបស់ព្រះអង្គ និង រំលំអាសនៈរបស់ព្រះអង្គ។ មានតែទូលបង្គំម្នាក់គត់ ដែលបានរួចខ្លួន តែពួកគេរកផ្ដាច់ជីវិតទូលបង្គំទៀត!»។
4De mit mond néki az isteni felelet? Meghagytam magamnak hétezer embert, a kik nem hajtottak térdet a Baálnak.
4តើព្រះជាម្ចាស់តបទៅលោកវិញដូចម្ដេច? គឺព្រះអង្គមានព្រះបន្ទូលថាៈ «យើងបានបំរុងទុកមនុស្សប្រាំពីរពាន់នាក់ អ្នកទាំងនេះពុំបានលុតជង្គង់ថ្វាយបង្គំព្រះបាលឡើយ»។
5Ekképen azért most is van maradék a kegyelembõl való választás szerint.
5រីឯបច្ចុប្បន្នកាលនេះក៏ដូច្នោះដែរ គឺមាននៅសល់មនុស្សមួយចំនួនដែលព្រះជាម្ចាស់បានជ្រើសរើស តាមព្រះគុណរបស់ព្រះអង្គ។
6Hogyha pedig kegyelembõl, akkor nem cselekedetekbõl: különben a kegyelem nem volna többé kegyelem. Hogyha pedig cselekedetekbõl, akkor nem kegyelembõl: különben a cselekedet nem volna többé cselekedet.
6ប្រសិនបើព្រះអង្គជ្រើសរើសគេ ដោយព្រះគុណដូច្នេះ បានសេចក្ដីថាមិនមែនមកពីគេប្រព្រឹត្ដតាមវិន័យឡើយ។ បើមកពីគេប្រព្រឹត្ដតាមវិន័យ ព្រះគុណលែងមានលក្ខណៈជាព្រះគុណទៀតហើយ។
7Micsoda tehát? A mit Izráel keres, azt nem nyerte meg: a választottak ellenben megnyerték, a többiek pedig megkeményíttettek:
7ដូច្នេះ តើយើងត្រូវគិតដូចម្ដេច? អ្វីៗដែលសាសន៍អ៊ីស្រាអែលខំស្វែងរកនោះ គេមិនបានទទួលទេ។ មានតែអ្នកដែលព្រះជាម្ចាស់ជ្រើសរើសប៉ុណ្ណោះទើបបានទទួល រីឯអ្នកឯទៀត ព្រះអង្គធ្វើអោយគេមានចិត្ដរឹងរូសវិញ
8A mint meg van írva: Az Isten kábultság lelkét adta nékik; szemeket, hogy ne lássanak, füleket, hogy ne halljanak, mind e mai napig.
8ដូចមានចែងទុកមកថាៈ «ព្រះជាម្ចាស់ទ្រង់ធ្វើអោយគេមានវិញ្ញាណ ស្ពឹកស្រពន់អោយភ្នែកគេមើលពុំឃើញ និង អោយត្រចៀកគេស្ដាប់ពុំឮ រហូតមកទល់ សព្វថ្ងៃនេះ»។
9Dávid is ezt mondja: Legyen az õ asztaluk tõrré, hálóvá, botránkozássá és megtorlássá.
9ព្រះបាទដាវីឌក៏មានរាជឱង្ការថាៈ «សូមអោយតុរបស់ពួកគេ ក្លាយទៅជាអន្ទាក់ឬជាមង ដែលនាំអោយគេរវាតចិត្ដបាត់ជំនឿ និង អោយគេមានទោស!។
10Sötétüljenek meg az õ szemeik, hogy ne lássanak, és az õ hátokat mindenkorra görbítsd meg.
10សូមអោយភ្នែករបស់គេទៅជាងងឹត មើលលែងឃើញ ហើយសូមធ្វើអោយគេកោងខ្នង រហូតតទៅ»។
11Annakokáért mondom: Avagy azért botlottak-é meg, hogy elessenek? Távol legyen; hanem az õ esetük folytán [lett] az idvesség a pogányoké, hogy õk felingereltessenek.
11ដូច្នេះ ខ្ញុំសូមសួរថាសាសន៍យូដាដែលជំពប់ដួលតើគេត្រូវដួលរហូតឬ? ទេ គេមិនដួលរហូតទេ! គឺកំហុសរបស់ពួកគេ បាននាំអោយសាសន៍ដទៃទទួលការសង្គ្រោះ ធ្វើអោយពួកគេមានចិត្ដច្រណែន។
12Ha pedig az õ esetök világnak gazdagsága, és az õ veszteségök pogányok gazdagsága, mennyivel inkább az õ teljességök?
12ប្រសិនបើកំហុសរបស់សាសន៍យូដា នាំអោយពិភពលោកទទួលព្រះពរដ៏លើសលប់ ហើយការចុះអន់ថយរបស់គេ នាំអោយសាសន៍ដទៃ ទទួលព្រះពរដ៏លើសលប់យ៉ាងហ្នឹងទៅហើយ ចុះទំរាំបើពួកគេបានចំរើនឡើងយ៉ាងពោរពេញវិញនោះ តើព្រះពរនឹងមានកាន់តែច្រើនលើសលប់យ៉ាងណាទៅទៀត?។
13Mert néktek mondom a pogányoknak, a mennyiben hát én pogányok apostola vagyok, a szolgálatomat dicsõítem,
13ខ្ញុំសូមជំរាបបងប្អូនជាសាសន៍ដទៃ ក្នុងនាមខ្ញុំជាសាវ័ក សំរាប់សាសន៍ដទៃថា ខ្ញុំយកចិត្ដទុកដាក់បំពេញមុខងាររបស់ខ្ញុំ អោយបានល្អប្រសើរ
14Ha ugyan felingerelhetném az én atyámfiait, és megtarthatnék közülök némelyeket.
14ក្នុងគោលបំណងអោយបងប្អូនរួមឈាមរបស់ខ្ញុំច្រណែន ដើម្បីសង្គ្រោះអ្នកខ្លះក្នុងចំណោមពួកគេ។
15Mert ha az õ elvettetésök a világnak megbékélése, micsoda [lesz] a felvételök hanemha élet a halálból?
15ដោយសាសន៍អ៊ីស្រាអែលដាច់ចេញពីព្រះអង្គទៅ ធ្វើអោយមនុស្សលោកបានជានានឹងព្រះអង្គវិញយ៉ាងនេះទៅហើយ ចុះចំណង់បើព្រះអង្គទទួលគេសាជាថ្មី តើនឹងកើតមានយ៉ាងណាទៅទៀត?គឺប្រាកដជាមនុស្សស្លាប់នឹងរស់ឡើងវិញពុំខាន!
16Ha pedig a zsenge szent, akkor a tészta is; és ha a gyökér szent, az ágak is [azok.]
16ប្រសិនបើ យើងយកផលដំបូងថ្វាយព្រះជាម្ចាស់ ម្សៅនំបុ័ងទាំងមូលក៏ជារបស់ព្រះអង្គដែរ ហើយប្រសិនបើឫសជារបស់ព្រះជាម្ចាស់ មែកក៏ជារបស់ព្រះអង្គដែរ។
17Ha pedig némely ágak kitörettek, te pedig vadolajfa létedre beoltattál azok közé, és részese lettél az olajfa gyökerének és zsírjának;
17សាសន៍អ៊ីស្រាអែលប្រៀបបីដូចជាដើមអូលីវ ដែលគេកាត់មែកខ្លះចោល រីឯអ្នកវិញ អ្នកប្រៀបបីដូចជាមែកអូលីវព្រៃ ត្រូវគេយកមកផ្សាំជំនួសមែក ដែលគេកាត់ចោលនោះ។ ឥឡូវនេះ អ្នកស្រូបយកជីជាតិពីឫសរួមជាមួយមែកឯទៀតៗដែរ
18Ne kevélykedjél az ágak ellenében: ha pedig kevélykedel, nem te hordozod a gyökeret, hanem a gyökér téged.
18ដូច្នេះ អ្នកមិនត្រូវអួតខ្លួន ដោយមើលងាយមែកដែលគេកាត់ចោលនោះឡើយ។ បើអ្នកចង់អួតខ្លួន តោងដឹងថា មិនមែនអ្នកទេដែលចិញ្ចឹមឫស គឺឫសវិញទេ តើដែលចិញ្ចឹមអ្នក!
19Azt mondod azért: Kitörettek [az] ágak, hogy én oltassam be.
19ប្រហែលជាអ្នកពោលថា "ព្រះជាម្ចាស់បានកាត់មែកទាំងនោះចោលដើម្បីយកខ្ញុំមកផ្សាំជំនួស!"។
20Úgy van; hitetlenség miatt törettek ki, te pedig hit által állasz; fel ne fuvalkodjál, hanem félj;
20មែនហើយ! ព្រះអង្គកាត់មែកទាំងនោះចោល មកពីមែកទាំងនោះគ្មានជំនឿ រីឯអ្នកវិញ អ្នកនៅជាប់នឹងដើមមកពីអ្នកមានជំនឿ។ ដូច្នេះ កុំលើកខ្លួនសោះឡើយត្រូវភ័យខ្លាចវិញ។
21Mert ha az Isten a természet szerint való ágaknak nem kedvezett, majd néked sem kedvez.
21ប្រសិនបើព្រះជាម្ចាស់ពុំបានទុកមែកពីកំណើតទេ ព្រះអង្គមុខជាពុំទុកអ្នកដែរ។
22Tekintsd meg azért az Istennek kegyességét és keménységét: azok iránt a kik elestek, keménységét; irántad pedig a kegyességét, ha megmaradsz a kegyességben; különben te is kivágatol.
22ដូច្នេះ សូមគិតពិចារណាអំពីព្រះហឫទ័យសប្បុរស និង ព្រះហឫទ័យប្រិតប្រៀបរបស់ព្រះជាម្ចាស់ទៅ។ ព្រះអង្គប្រិតប្រៀបចំពោះអស់អ្នកដែលដួល ហើយទ្រង់មានព្រះហឫទ័យសប្បុរសចំពោះអ្នក លុះត្រាណាអ្នកនៅតែពឹងផ្អែកលើព្រះហឫទ័យសប្បុរសនេះ។ បើមិនដូច្នោះទេ ព្រះអង្គនឹងកាត់អ្នកចោលដែរ។
23Sõt azok is, ha meg nem maradnak a hitetlenségben, beoltatnak; mert az Isten ismét beolthatja õket.
23ចំពោះពួកគេ ប្រសិនបើគេបោះបង់ចិត្ដ មិនជឿនោះចោល ព្រះជាម្ចាស់មុខតែផ្សាំគេវិញជាមិនខានដ្បិតព្រះអង្គមានឫទ្ធានុភាពអាចនឹងផ្សាំពួកគេសាជាថ្មីបាន។
24Mert ha te a természet szerint való vadolajfából kivágattál, és természet ellenére beoltattál a szelid olajfába: mennyivel inkább beoltatnak ezek a természet szerint valók az õ saját olajfájokba.
24រីឯអ្នក បើអ្នកមានកំណើតពីដើមអូលីវព្រៃ ហើយត្រូវព្រះអង្គកាត់យកមកផ្សំានឹងដើមអូលីវស្រុកដែលមិនមែនជាដើមពីកំណើតរបស់អ្នកយ៉ាងហ្នឹងទៅហើយ ចុះទំរាំបើពួកគេវិញ ព្រះអង្គនឹងយកគេមកផ្សាំជាប់នឹងដើមពីកំណើតរបស់ខ្លួនវិញ រឹតតែងាយជាងនេះយ៉ាងណាទៅទៀត។
25Mert nem akarom, hogy ne tudjátok atyámfiai ezt a titkot, hogy magatokat el ne higyjétek, hogy a megkeményedés Izráelre nézve [csak] részben történt, a meddig a pogányok teljessége bemegyen.
25បងប្អូនអើយ ខ្ញុំចង់អោយបងប្អូនជ្រាបយ៉ាងច្បាស់ពីគំរោងការដ៏លាក់កំបាំងនេះ ក្រែងលោបងប្អូនស្មានថាខ្លួនឯងមានប្រាជ្ញា។ គំរោងការដ៏លាក់កំបាំងនោះ គឺ សាសន៍អ៊ីស្រាអែលមួយចំនួនមានចិត្ដរឹងរូសរហូតដល់ពេលសាសន៍ដទៃទាំងអស់បានចូលមកទទួលការសង្គ្រោះ
26És így az egész Izráel megtartatik, a mint meg van írva: Eljõ Sionból a Szabadító, és elfordítja Jákóbtól a gonoszságokat:
26ពេលនោះទើបសាសន៍អ៊ីស្រាអែលទាំងមូលនឹងទទួលការសង្គ្រោះដែរ ដូចមានចែងទុកមកថាៈ «ព្រះអង្គដែលរំដោះនឹងយាងចេញពី ក្រុងស៊ីយ៉ូន ព្រះអង្គនឹងដកអំពើទមិឡ ចេញពីកូនចៅ លោកយ៉ាកុប
27És ez nékik az én szövetségem, midõn eltörlöm az õ bûneiket.
27នេះហើយជាសម្ពន្ធមេត្រី ដែលយើងនឹង ចងជាមួយពួកគេ នៅពេលដែលយើងដកអំពើបាប ចេញពីពួកគេ»។
28Az evangyéliomra nézve ugyan ellenségek ti érettetek; de a választásra nézve szerelmetesek az atyákért.
28បើគិតតាមដំណឹងល្អ សាសន៍អ៊ីស្រាអែលជាសត្រូវនឹងព្រះជាម្ចាស់ ដើម្បីជាប្រយោជន៍ដល់បងប្អូន។ បើគិតតាមការជ្រើសរើសវិញ ព្រះជាម្ចាស់ស្រឡាញ់គេ មកពីព្រះអង្គគិតដល់បុព្វបុរសរបស់គេ។
29Mert megbánhatatlanok az Istennek ajándékai és az õ elhívása.
29កាលណាព្រះជាម្ចាស់ប្រទានព្រះអំណោយទានហើយ ព្រះអង្គមិនដកហូតវិញទេ ហើយកាលណាព្រះអង្គត្រាស់ហៅ ទ្រង់ក៏មិនប្រែប្រួលដែរ។
30Mert miképen ti egykor engedetlenkedtetek az Istennek, most pedig irgalmasságot nyertetek az õ engedetlenségök miatt:
30រីឯបងប្អូនពីដើមបងប្អូនមិនបានស្ដាប់បង្គាប់ព្រះជាម្ចាស់ទេ តែឥឡូវនេះ ដោយសាសន៍អ៊ីស្រាអែលមិនស្ដាប់បង្គាប់ព្រះអង្គ ព្រះអង្គក៏មេត្ដាករុណាដល់បងប្អូន។
31Azonképen õk is most engedetlenkedtek, hogy a ti irgalmasságba jutásotok folytán õk is irgalmasságot nyerjenek;
31រីឯពួកគេវិញ ពួកគេមិនស្ដាប់បង្គាប់នៅពេលនេះ មកពីព្រះជាម្ចាស់មេត្ដាករុណាដល់បងប្អូន។ ដូច្នេះ ព្រះអង្គក៏មេត្ដាករុណាដល់ពួកគេនៅពេលនេះដែរ
32Mert az Isten mindeneket engedetlenség alá rekesztett, hogy mindeneken könyörüljön.
32ដ្បិតព្រះជាម្ចាស់បានបណ្ដោយអោយមនុស្សទាំងអស់មិនស្ដាប់បង្គាប់ព្រះអង្គ ដើម្បីសំដែងព្រះហឫទ័យមេត្ដាករុណាដល់មនុស្សទាំងអស់។
33Óh Isten gazdagságának, bölcseségének és tudományának mélysége! Mely igen kikutathatatlanok az õ ítéletei s kinyomozhatatlanok az õ útai!
33ព្រះហឫទ័យទូលាយរបស់ព្រះជាម្ចាស់ ជ្រៅពន់ពេកណាស់ ហើយព្រះប្រាជ្ញាញាណ និង ព្រះតំរិះរបស់ព្រះអង្គក៏ខ្ពង់ខ្ពស់ដែរ! គ្មាននរណាអាចយល់ការសំរេចរបស់ព្រះអង្គបានឡើយ ហើយក៏គ្មាននរណាអាចយល់មាគ៌ារបស់ព្រះអង្គបានដែរ!
34Mert kicsoda ismerte meg az Úr értelmét? vagy kicsoda volt néki tanácsosa?
34តើនរណាស្គាល់គំនិតរបស់ព្រះអម្ចាស់? តើនរណាបានថ្វាយយោបល់ទៅព្រះអង្គ?
35Avagy kicsoda adott elõbb néki, hogy annak visszafizesse azt?
35តើនរណាបានថ្វាយអ្វីមួយទៅព្រះអង្គ ដើម្បីអោយព្រះអង្គតបស្នងសងគុណវិញ?។
36Mert õ tõle, õ általa és õ reá nézve vannak mindenek. Övé a dicsõség mindörökké. Ámen.
36អ្វីៗទាំងអស់សុទ្ធតែមកពីព្រះអង្គ ដោយសារព្រះអង្គ និង សំរាប់ព្រះអង្គ!។ សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ អស់កល្បជានិច្ច! អាម៉ែន!។