Hungarian: Karolij

Khmer

Romans

3

1Mi tekintetben különb hát a zsidó? vagy micsoda haszna van a körülmetélkedésnek?
1ដូច្នេះតើសាសន៍យូដាប្រសើរជាងគេយ៉ាងណា ហើយការកាត់ស្បែកមានសារប្រយោជន៍យ៉ាងណាដែរ?
2Minden tekintetben sok. Mindenek elõtt, hogy az Isten reájok bízta az õ beszédeit.
2សាសន៍យូដាពិតជាប្រសើរលើសគេបំផុត គ្រប់វិស័យទាំងអស់មែន គឺមុនដំបូង ព្រះជាម្ចាស់បានប្រគល់ព្រះបន្ទូលមកអោយសាសន៍យូដា។
3De hát hogy ha némelyek nem hittek? Vajjon azoknak hitetlensége nem teszi-é hiábavalóvá az Istennek hûségét?
3បើដូច្នេះ ត្រូវគិតដូចម្ដេច? ដោយមានសាសន៍យូដាខ្លះមិនស្មោះត្រង់នឹងព្រះអង្គ តើចិត្ដមិនស្មោះត្រង់របស់គេនឹងនាំអោយព្រះជាម្ចាស់លែងមានព្រះហឫទ័យស្មោះត្រង់ដែរឬ?
4Távol legyen. Sõt inkább az Isten legyen igaz, minden ember pedig hazug, a mint meg van írva: Hogy igaznak ítéltessél a te beszédeidben, és gyõzedelmes légy, mikor vádolnak téged.
4មិនដូច្នោះទេ ទោះបីមនុស្សគ្រប់រូបសុទ្ធតែជាអ្នកកុហកក្ដី ក៏ព្រះជាម្ចាស់នៅតែមានព្រះហឫទ័យសច្ចៈដែរ ដូចមានចែងទុកមកថាៈ «ត្រូវអោយគេទទួលស្គាល់ថាព្រះអង្គសុចរិត ឥតល្អៀងក្នុងព្រះបន្ទូលសោះឡើយ ហើយព្រះអង្គនឹងមានជ័យជំនះ នៅពេលគេកាត់ក្ដីព្រះអង្គ»។
5Ha pedig a mi igazságtalanságunk az Istennek igazságát mutatja meg, mit mondjunk? Vajjon igazságtalan-é az Isten, hogy minket büntet? Emberi módon szólok.
5ប្រសិនបើ អំពើទុច្ចរិតរបស់យើងបង្ហាញអោយឃើញថាព្រះជាម្ចាស់សុចរិត តើអោយយើងថាដូចម្ដេចទៅវិញ? ប្រសិនបើព្រះជាម្ចាស់ដាក់ទោសយើង តើបានសេចក្ដីថាព្រះអង្គមិនសុចរិតឬ? (ខ្ញុំនិយាយដូច្នេះគឺនិយាយតាមរបៀបមនុស្សលោក)។
6Távol legyen! Mert akkor mi módon ítéli meg az Isten a világot?
6មិនដូច្នោះទេ! ប្រសិនបើព្រះជាម្ចាស់មិនសុចរិត តើអោយព្រះអង្គវិនិច្ឆ័យទោសមនុស្សលោកដូចម្ដេចកើត?
7Mert ha az Istennek igazsága az én hazugságom által öregbült az õ dicsõségére, miért kárhoztattatom még én is, mint bûnös?
7មួយវិញទៀត បើការកុហករបស់ខ្ញុំធ្វើអោយព្រះហឫទ័យសច្ចៈរបស់ព្រះជាម្ចាស់ លេចចេញមកយ៉ាងច្បាស់ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គមែននោះ ហេតុដូចម្ដេចបានជាខ្ញុំត្រូវតែទទួលទោស ក្នុងនាមជាមនុស្សបាបទៅវិញ?
8Sõt inkább ne cselekedjük-é a rosszat, hogy [abból] jó származzék? - a mint minket rágalmaznak, és a mint némelyek mondogatják, hogy mi így beszélünk, a kiknek kárhoztatása igazságos.
8បើដូច្នេះ ម្ដេចក៏យើងមិននាំគ្នាប្រព្រឹត្ដអំពើអាក្រក់ ដើម្បីអោយមានផលល្អកើតចេញមក ដូចអ្នកខ្លះដែលមួលបង្កាច់យើងថា យើងបាននិយាយបែបនេះ! អ្នកទាំងនោះមុខតែទទួលទោសជាពុំខាន!
9Micsoda tehát? Különbek vagyunk-é? Semmiképen nem. Mert az elébb megmutattuk nyilván, hogy zsidók és görögök mindnyájan bûn alatt vannak;
9បើដូច្នេះ យើងដែលជាសាសន៍យូដា តើយើងប្រសើរជាងគេឬ? ទេ យើងមិនប្រសើរជាងគេទាល់តែសោះ!ដ្បិតយើងបានបញ្ជាក់រួចមកហើយថា មនុស្សទាំងអស់ ទោះបីសាសន៍យូដាក្ដី សាសន៍ក្រិកក្ដីសុទ្ធតែមានបាបសោយរាជ្យពីលើទាំងអស់គ្នា
10A mint meg van írva, hogy nincsen csak egy igaz is;
10ដូចមានចែងទុកមកថា៖ «គ្មានមនុស្សណាសុចរិតឡើយ សូម្បីតែម្នាក់ក៏គ្មានផង
11Nincs, a ki megértse, nincs, a ki keresse az Istent.
11គ្មាននរណាម្នាក់ដឹងខុសត្រូវ គ្មាននរណាម្នាក់ស្វែងរកព្រះជាម្ចាស់។
12Mindnyájan elhajlottak, egyetemben haszontalanokká lettek; nincs, a ki jót cselekedjék, nincsen csak egy is.
12មនុស្សគ្រប់ៗរូបបានវង្វេង ចេញឆ្ងាយពីព្រះជាម្ចាស់ ហើយវិនាសបាត់បង់ជាមួយគ្នា គ្មាននរណាប្រព្រឹត្ដអំពើសប្បុរសសោះឡើយ សូម្បីតែម្នាក់ក៏គ្មានផង»។
13Nyitott sír az õ torkuk; nyelvökkel álnokságot szólnak; áspis kígyó mérge van ajkaik alatt.
13«បំពង់ករបស់គេប្រៀបបាននឹងផ្នូរខ្មោច នៅបើកចំហ អណ្ដាតរបស់គេគ្រលាស់តែពាក្យ បោកបញ្ឆោត មាត់របស់គេមានបង្កប់នូវពិសពស់វែក»។
14Szájok telve átkozódással és keserûséggel.
14«មាត់របស់គេពោរពេញទៅដោយពាក្យ អពមង្គល និង ពាក្យជូរចត់»។
15Lábaik gyorsak a vérontásra.
15«ជើងរបស់គេចាំតែឈានទៅបង្ហូរឈាម
16Útjaikon romlás és nyomorúság van.
16គេទៅកន្លែងណា កន្លែងនោះខ្ទេចខ្ទីអន្ដរាយអស់។
17És a békességnek útját nem ismerik.
17គេមិនស្គាល់ផ្លូវទៅកាន់សន្ដិភាពទេ»។
18Nincs isteni félelem az õ szemök elõtt.
18«គេរស់ដោយមិនកោតខ្លាចព្រះជាម្ចាស់ សោះឡើយ»។
19Tudjuk pedig, hogy a mit a törvény mond, azoknak mondja, a kik a törvény alatt vannak; hogy minden száj bedugassék, és az egész világ Isten ítélete alá essék.
19យើងដឹងថា គ្រប់សេចក្ដីដែលមានចែងទុកក្នុងក្រឹត្យវិន័យ សុទ្ធតែចែងទុកសំរាប់អស់អ្នកដែលចំណុះក្រឹត្យវិន័យ ដើម្បីកុំអោយមនុស្សណាម្នាក់រកពាក្យដោះសាបាន ហើយអោយពិភពលោកទាំងមូលទទួលទោស នៅចំពោះព្រះភ័ក្ដ្ររបស់ព្រះជាម្ចាស់។
20Annakokáért a törvénynek cselekedeteibõl egy test sem igazul meg õ elõtte: mert a bûn ismerete a törvény által vagyon.
20ដូច្នេះ គ្មានមនុស្សណាបានសុចរិតនៅចំពោះព្រះភ័ក្ដ្រព្រះអង្គ ដោយការប្រព្រឹត្ដតាមក្រឹត្យវិន័យទេ ព្រោះគម្ពីរវិន័យគ្រាន់តែនាំអោយគេស្គាល់អំពើបាបប៉ុណ្ណោះ។
21Most pedig törvény nélkül jelent meg az Istennek igazsága, a melyrõl tanúbizonyságot tesznek a törvény és a próféták;
21ឥឡូវនេះ ព្រះជាម្ចាស់សំដែងអោយយើងដឹង អំពីរបៀបព្រះអង្គប្រោសមនុស្សអោយបានសុចរិត គឺព្រះអង្គមិនគិតពីក្រឹត្យវិន័យ ទេ ដូចគម្ពីរវិន័យ និង គម្ពីរព្យាការី បានបញ្ជាក់ទុកស្រាប់។
22Istennek igazsága pedig a Jézus Krisztusban való hit által mindazokhoz és mindazoknak, a kik hisznek. Mert nincs különbség,
22ព្រះជាម្ចាស់ប្រោសអ្នកដែលមានជំនឿ លើព្រះយេស៊ូគ្រិស្ដអោយបានសុចរិត គឺព្រះអង្គធ្វើដូច្នេះចំពោះអស់អ្នកដែលជឿ។ មនុស្សទាំងអស់មិនខុសគ្នាត្រង់ណាឡើយ
23Mert mindnyájan vétkeztek, és szûkölködnek az Isten dicsõsége nélkül.
23គ្រប់ៗគ្នាសុទ្ធតែបានប្រព្រឹត្ដអំពើបាប ហើយគ្មានសិរីរុងរឿង របស់ព្រះជាម្ចាស់នៅជាមួយ
24Megigazulván ingyen az õ kegyelmébõl a Krisztus Jézusban való váltság által,
24តែដោយសារព្រះគុណ និង ដោយសារការប្រោសលោះដែលស្ថិតនៅក្នុងអង្គព្រះគ្រិស្ដយេស៊ូ ព្រះអម្ចាស់ប្រោសគេអោយបានសុចរិតដោយឥតគិតថ្លៃ។
25Kit az Isten eleve rendelt engesztelõ áldozatul, hit által, az õ vérében, hogy megmutassa az õ igazságát az elõbb elkövetett bûnöknek elnézése miatt,
25ព្រះជាម្ចាស់បានតំរូវអោយព្រះយេស៊ូធ្វើជាយញ្ញបូជា សំរាប់លោះអស់អ្នកដែលមានជំនឿ អោយរួចពីបាប ដោយសារព្រះលោហិតរបស់ព្រះអង្គ។ ធ្វើដូច្នេះ ព្រះអង្គបង្ហាញរបៀបដែលព្រះអង្គប្រោសមនុស្សអោយបានសុចរិត គឺពីដើម ព្រះអង្គពុំបានដាក់ទោសមនុស្សលោកដែលប្រព្រឹត្ដអំពើបាប
26Az Isten hosszútûrésénél fogva, az õ igazságának megbizonyítására, a mostani idõben, hogy igaz legyen Õ és megigazítsa azt, a ki a Jézus hitébõl való.
26ក្នុងគ្រាដែលព្រះអង្គមានព្រះហឫទ័យអត់ធ្មត់ដល់គេនោះទេ។ ឥឡូវនេះ ព្រះអង្គសព្វព្រះហឫទ័យបង្ហាញអំពីរបៀបដែលព្រះអង្គប្រោសមនុស្សអោយបានសុចរិត ដើម្បីសំដែងថាព្រះអង្គសុចរិត ហើយទ្រង់ប្រោសអ្នកដែលជឿលើព្រះយេស៊ូអោយបានសុចរិតផងដែរ។
27Hol van tehát a dicsekedés? Kirekesztetett. Mely törvény által? A cselekedeteké által? Nem; hanem a hit törvénye által.
27ដូច្នេះ តើមនុស្សអាចមានមូលហេតុអ្វីអួតអាងខ្លួនបាន? គ្មានទាល់តែសោះ! តើគេយកអ្វីជាទីពឹង? ពឹងលើការប្រព្រឹត្ដអំពើល្អឬ?ទេ គឺពឹងផ្អែកលើជំនឿវិញ
28Azt tartjuk tehát, hogy az ember hit által igazul meg, a törvény cselekedetei nélkül.
28ដ្បិតយើងយល់ថា ព្រះជាម្ចាស់ប្រោសមនុស្សអោយបានសុចរិតមកពីគេមានជំនឿ មិនមែនមកពីគេប្រព្រឹត្ដតាមវិន័យឡើយ។
29Avagy Isten csak a zsidóké-e? Avagy nem a pogányoké is? Bizony a pogányoké is.
29បើមិនដូច្នោះទេ ព្រះអង្គជាព្រះរបស់សាសន៍យូដាតែប៉ុណ្ណោះ! តើព្រះអង្គមិនមែនជាព្រះរបស់សាសន៍ដទៃផងដែរទេឬ? មែន!ព្រះអង្គក៏ជាព្រះរបស់សាសន៍ដទៃដែរ។
30Mivelhogy egy az Isten, a ki megigazítja a zsidót hitbõl és a pogányt hit által.
30មានព្រះជាម្ចាស់តែមួយព្រះអង្គប៉ុណ្ណោះ ដែលប្រោសសាសន៍យូដាអោយបានសុចរិត មកពីគេមានជំនឿ ហើយក៏ប្រោសសាសន៍ដទៃអោយបានសុចរិត ដោយគេមានជំនឿដែរ។
31A törvényt tehát hiábavalóvá tesszük-é a hit által? Távol legyen! Sõt inkább a törvényt megerõsítjük.
31ដូច្នេះតើមានន័យថា យើងយកជំនឿមកលុបបំបាត់ក្រឹត្យវិន័យឬ? ទេ មិនមែនដូច្នោះទេ! គឺយើងធ្វើអោយក្រឹត្យវិន័យរឹតតែមានតម្លៃថែមទៀត។