1Megigazulván azért hit által, békességünk van Istennel, a mi Urunk Jézus Krisztus által,
1ដូច្នេះ ដោយព្រះជាម្ចាស់ប្រោសយើងអោយបានសុចរិត ព្រោះតែយើងមានជំនឿ យើងក៏មានសន្ដិភាពជាមួយនឹងព្រះអង្គតាមរយៈព្រះយេស៊ូគ្រិស្ដ ជាអម្ចាស់នៃយើងដែរ។
2A ki által van a menetelünk is hitben ahhoz a kegyelemhez, a melyben állunk; és dicsekedünk az Isten dicsõségének reménységében.
2ព្រោះតែព្រះគ្រិស្ដ និង ដោយសារជំនឿ យើងមានមាគ៌ាចូលទៅកាន់ជីវិតថ្មី ហើយយើងក៏ស្ថិតនៅក្នុងជីវិតថ្មីនេះយ៉ាងខ្ជាប់ខ្ជួនទាំងខ្ពស់មុខ ដោយសង្ឃឹមថានឹងបានទទួលសិរីរុងរឿងរបស់ព្រះជាម្ចាស់។
3Nemcsak pedig, hanem dicsekedünk a háborúságokban is, tudván, hogy a háborúság békességes tûrést nemz,
3មិនតែប៉ុណ្ណោះសោត នៅពេលយើងរងទុក្ខវេទនា យើងនៅតែខ្ពស់មុខដដែល ព្រោះយើងដឹងថា ទុក្ខវេទនានឹងនាំអោយយើងចេះអត់ធ្មត់
4A békességes tûrés pedig próbatételt, a próbatétel pedig reménységet,
4ការអត់ធ្មត់នាំអោយយើងចេះស៊ូទ្រាំ ហើយការស៊ូទ្រាំនាំអោយយើងមានសេចក្ដីសង្ឃឹម។
5A reménység pedig nem szégyenít meg; mert az Istennek szerelme kitöltetett a mi szívünkbe a Szent Lélek által, ki adatott nékünk.
5សេចក្ដីសង្ឃឹមមិនធ្វើអោយយើងខកចិត្ដឡើយ ព្រោះព្រះជាម្ចាស់បានចាក់បង្ហូរព្រះហឫទ័យស្រឡាញ់របស់ព្រះអង្គមកក្នុងចិត្ដយើង ដោយប្រទានព្រះវិញ្ញាណដ៏វិសុទ្ធមកយើង។
6Mert Krisztus, mikor még erõtelenek valánk, a maga idejében meghalt a gonoszokért.
6កាលយើងមិនទាន់មានកម្លាំងនៅឡើយ លុះដល់ពេលកំណត់ ព្រះគ្រិស្ដបានសោយទិវង្គតសំរាប់មនុស្សដែលមិនគោរពប្រណិប័តន៍ព្រះអង្គ។
7Bizonyára igazért [is] alig hal meg valaki; ám a jóért talán csak meg merne halni valaki.
7កម្រមាននរណាម្នាក់ស៊ូប្ដូរជីវិតដើម្បីមនុស្សសុចរិតណាស់ ប្រហែលជាមានម្នាក់ហ៊ានស៊ូប្ដូរជីវិតដើម្បីមនុស្សល្អដែរមើលទៅ!
8Az Isten pedig a mi hozzánk való szerelmét abban mutatta meg, hogy mikor még bûnösök voltunk, Krisztus érettünk meghalt.
8រីឯព្រះជាម្ចាស់វិញ ព្រះអង្គបានបង្ហាញព្រះហឫទ័យស្រឡាញ់របស់ព្រះអង្គចំពោះយើង គឺព្រះគ្រិស្ដបានសោយទិវង្គតសំរាប់យើង ក្នុងពេលដែលយើងនៅជាមនុស្សជាប់បាបនៅឡើយ។
9Minekutána azért most megigazultunk az õ vére által, sokkal inkább megtartatunk a harag ellen õ általa.
9ឥឡូវនេះ បើព្រះជាម្ចាស់ ប្រោសយើងអោយបានសុចរិតដោយសារព្រះលោហិតរបស់ព្រះគ្រិស្ដយ៉ាងហ្នឹងទៅហើយ ព្រះអង្គរឹតតែសង្គ្រោះយើងអោយរួចពីព្រះពិរោធ ដោយសារព្រះគ្រិស្ដថែមទៀតជាពុំខាន។
10Mert ha, mikor ellenségei voltunk, megbékéltünk Istennel az õ Fiának halála által, sokkal inkább megtartatunk az õ élete által minekutána megbékéltünk vele.
10បើព្រះជាម្ចាស់សំរុះសំរួលយើងអោយជានានឹងព្រះអង្គវិញ ដោយព្រះបុត្រារបស់ព្រះអង្គសោយទិវង្គត ក្នុងគ្រាដែលយើងនៅជាសត្រូវនឹងព្រះអង្គនៅឡើយ ចំណង់បើឥឡូវនេះ យើងបានជានានឹងព្រះអង្គហើយ ព្រះអង្គក៏រឹតតែសង្គ្រោះយើងដោយសារព្រះជន្មរបស់ព្រះបុត្រាថែមទៀត ជាពុំខាន។
11Nemcsak pedig, hanem dicsekedünk is az Istenben a mi Urunk Jézus Krisztus által, a ki által most a megbékélést nyertük.
11មិនតែប៉ុណ្ណោះសោត យើងនឹងបានខ្ពស់មុខដោយពឹងលើព្រះជាម្ចាស់ តាមរយៈព្រះយេស៊ូគ្រិស្ដជាអម្ចាស់នៃយើង ដែលទ្រង់បានសំរុះសំរួលអោយយើងជានានឹងព្រះជាម្ចាស់វិញនៅពេលនេះ។
12Annakokáért, miképen egy ember által jött be a világra a bûn és a bûn által a halál, és akképen a halál minden emberre elhatott, mivelhogy mindenek vétkeztek;
12តាមរយៈមនុស្សតែម្នាក់ បាប បានចូលមកក្នុងពិភពលោក ហើយតាមរយៈបាប សេចក្ដីស្លាប់ក៏ចូលមកដែរ។ ហេតុនេះហើយបានជាសេចក្ដីស្លាប់រាលដាលដល់មនុស្សគ្រប់ៗរូប ព្រោះគ្រប់គ្នាសុទ្ធតែបានប្រព្រឹត្ដអំពើបាប។
13Mert a törvényig vala bûn a világon; a bûn azonban nem számíttatik be, ha nincsen törvény.
13មុនពេលមានក្រឹត្យវិន័យ បាបមាននៅក្នុងលោកនេះរួចស្រេចទៅហើយ តែព្រះជាម្ចាស់ពុំបានប្រកាន់ទោសមនុស្សលោកទេ ព្រោះគ្រានោះមិនទាន់មានក្រឹត្យវិន័យនៅឡើយ។
14Úgyde a halál uralkodott Ádámtól Mózesig azokon is, a kik nem az Ádám esetének hasonlatossága szerint vétkeztek, a ki ama következendõnek kiábrázolása vala.
14ក៏ប៉ុន្ដែ តាំងពីសម័យលោកអដាំមកទល់នឹងសម័យលោកម៉ូសេ មច្ចុរាជបានសោយរាជ្យលើមនុស្សលោករួចស្រេចទៅហើយ ទោះបីគេពុំបានប្រព្រឹត្ដបទល្មើស ដូចលោកអដាំ ជានិមិត្ដរូបនៃព្រះគ្រិស្ដ ដែលត្រូវយាងមកនោះក៏ដោយ។
15De a kegyelmi ajándék nem úgy [van,] mint a bûneset; mert ha amaz egynek esete miatt sokan haltak meg, az Isten kegyelme és a kegyelembõl való ajándék, mely az egy ember Jézus Krisztusé, sokkal inkább elhatott sokakra.
15ប៉ុនែ្ដ កំហុសរបស់លោកអដំា និង ព្រះអំណោយទានរបស់ព្រះជាម្ចាស់ មានលទ្ធផលខុសគ្នាទាំងស្រុង។ មនុស្សទួទៅត្រូវស្លាប់ ព្រោះតែកំហុសរបស់មនុស្សម្នាក់យ៉ាងណា ព្រះគុណរបស់ព្រះជាម្ចាស់ និង ព្រះអំណោយទានដែលបានមកពីព្រះគុណនេះ ក៏បានហូរមកលើមនុស្សទាំងអស់រឹតតែបរិបូណ៌ តាមរយៈមនុស្សម្នាក់ គឺព្រះយេស៊ូគ្រិស្ដយ៉ាងនោះដែរ។
16És az ajándék sem úgy [van,] mint egy vétkezõ által; mert az ítélet egybõl [lett] kárhozottá, az ajándék pedig sok bûnbõl [van] igazulásra.
16រីឯព្រះអំណោយទានរបស់ព្រះជាម្ចាស់ និង អំពើបាបរបស់មនុស្សតែម្នាក់វិញ ក៏មានលទ្ធផលខុសគ្នាទាំងស្រុងដែរ គឺដោយសារទោសរបស់មនុស្សតែម្នាក់ មនុស្សទាំងអស់ត្រូវជាប់ទោស។ រីឯព្រះអំណោយទានវិញ ធ្វើអោយមនុស្សបានសុចរិតទោះបីគេប្រព្រឹត្ដខុសជាច្រើនយ៉ាងណាក៏ដោយ។
17Mert ha az egynek bûnesete miatt uralkodott a halál az egy által: sokkal inkább az életben uralkodnak az egy Jézus Krisztus által azok, kik a kegyelemnek és az igazság ajándékának bõvölködésében részesültek.
17ព្រោះតែមនុស្សម្នាក់បានប្រព្រឹត្ដខុស ហើយដោយសារកំហុសរបស់មនុស្សម្នាក់សេចក្ដីស្លាប់បានសោយរាជ្យ តាមរយៈមនុស្សម្នាក់នេះដែរ។ រីឯអស់អ្នកដែលបានទទួលព្រះគុណ និង ព្រះអំណោយទាននៃសេចក្ដីសុចរិតដ៏បរិបូណ៌នោះវិញតាមរយៈមនុស្សតែម្នាក់គឺព្រះយេស៊ូគ្រិស្ដគេនឹងបានសោយរាជ្យក្នុងជីវិតនឹងរឹតតែប្រសើរថែមទៀត។
18Bizonyára azért, miképen egynek bûnesete által minden emberre [elhatott] a kárhozat: azonképen egynek igazsága által minden emberre [elhatott] az életnek megigazulása.
18សរុបមក ដោយសារកំហុសរបស់មនុស្សតែម្នាក់ មនុស្សទាំងអស់ត្រូវជាប់ទោសយ៉ាងណា ដោយសារអំពើសុចរិតរបស់មនុស្សតែម្នាក់ មនុស្សទាំងអស់ក៏បានសុចរិត និង បានទទួលជីវិតយ៉ាងនោះដែរ
19Mert miképen egy embernek engedetlensége által sokan bûnösökké lettek: azonképen egynek engedelmessége által sokan igazakká lesznek.
19ហើយមនុស្សទាំងអស់ជាប់បាប ដោយសារមនុស្សតែម្នាក់មិនស្ដាប់បង្គាប់យ៉ាងណា ព្រះជាម្ចាស់ក៏នឹងប្រោសមនុស្សទាំងអស់អោយបានសុចរិត ដោយសារមនុស្សតែម្នាក់បានស្ដាប់បង្គាប់យ៉ាងនោះដែរ។
20A törvény pedig bejött, hogy a bûn megnövekedjék; de a hol megnövekedik a bûn, ott a kegyelem sokkal inkább bõvölködik:
20ក្រឹត្យវិន័យកើតមានឡើងដើម្បីធ្វើអោយកំហុសកើតមានកាន់តែច្រើនឡើងៗ។ នៅទីណាដែលមានបាប កាន់តែច្រើន ទីនោះព្រះគុណក៏រឹតតែមានច្រើនថែមទៀត។
21Hogy miképen uralkodott a bûn a halálra, azonképen a kegyelem is uralkodjék igazság által az örök életre a mi Urunk Jézus Krisztus által.
21បាបសោយរាជ្យបណ្ដាលអោយមានសេចក្ដីស្លាប់យ៉ាងណា ព្រះគុណក៏នឹងសោយរាជ្យដោយសារសេចក្ដីសុចរិតយ៉ាងនោះដែរ ដើម្បីអោយមនុស្សលោកមានជីវិតអស់កល្បជានិច្ច តាមរយៈព្រះយេស៊ូគ្រិស្ដជាអម្ចាស់នៃយើង។