Hungarian: Karolij

Khmer

Romans

7

1Avagy nem tudjátok-é atyámfiai, mert törvényismerõkhöz szólok, hogy a törvény uralkodik az emberen, a míg él?
1បងប្អូនអើយ ខ្ញុំសូមនិយាយចំពោះបងប្អូន ដែលស្ទាត់ជំនាញខាងច្បាប់ បងប្អូនជ្រាបស្រាប់ហើយថា ច្បាប់មានអំណាចលើមនុស្ស តែក្នុងពេលដែលគេនៅមានជីវិតនៅឡើយ។
2Mert a férjes asszony, míg él a férj, ehhez van kötve törvény szerint, de ha meghal a férj, felszabadul [az asszony] a férj törvénye alól.
2ឧបមាថា ស្ដ្រីម្នាក់មានប្ដីតាមច្បាប់ នាងនៅជាប់ជាមួយប្ដី តែក្នុងពេលដែលប្ដីមានជីវិតនៅឡើយប៉ុណ្ណោះ។ បើប្ដីស្លាប់នាងនឹងរួចផុតពីច្បាប់ដែលចងនាងអោយនៅជាប់នឹងប្ដីនោះហើយ។
3Azért tehát az õ férjének életében paráznának mondatik, ha más férfihoz megy; ha azonban meghal a férje, szabaddá lesz a törvénytõl, úgy hogy nem lesz parázna, ha más férfihoz megy.
3ដូច្នេះ ពេលប្ដីនៅរស់នៅឡើយ ប្រសិនបើនាងមានប្ដីមួយទៀត នាងមានឈ្មោះថាជាស្ដ្រីផិតក្បត់។ ផ្ទុយទៅវិញ បើប្ដីនាងស្លាប់ នាងមានសេរីភាពរួចផុតពីច្បាប់ ហើយបើនាងមានប្ដីមួយទៀត នាងឥតមានឈ្មោះថាជាស្ដ្រីផិតក្បត់ទេ។
4Azért atyámfiai, ti is meghaltatok a törvénynek a Krisztus teste által, hogy legyetek máséi, azéi, a ki a halálból feltámasztatott, hogy gyümölcsöt teremjünk Istennek.
4រីឯបងប្អូនវិញ ក៏ដូច្នោះដែរ ដោយសារព្រះកាយរបស់ព្រះគ្រិស្ដ បងប្អូនបានស្លាប់ រួចផុតពីក្រឹត្យវិន័យ ហើយទៅជាប់នឹងម្ចាស់មួយទៀត គឺជាប់នឹងព្រះគ្រិស្ដដែលមានព្រះជន្មរស់ឡើងវិញដើម្បីបង្កើតផលថ្វាយព្រះជាម្ចាស់
5Mert mikor a testben voltunk, a bûnök indulatai a törvény által dolgoztak a mi tagjainkban, hogy gyümölcsözzenek a halálnak;
5ដ្បិតកាលយើងរស់នៅខាងនិស្ស័យលោកីយ៍នៅឡើយ ដោយមានក្រឹត្យវិន័យជំរុញ តណ្ហាអាក្រក់ផ្សេងៗបានសំដែងឥទ្ធិពលក្នុងសរីរាង្គកាយរបស់យើង ដើម្បីអោយយើងបង្កើតផលដែលបណ្ដាលអោយស្លាប់
6Most pedig megszabadultunk a törvénytõl, minekutána meghaltunk arra nézve, a mely által lekötve tartattunk; hogy szolgáljunk a léleknek újságában és nem a betû óságában.
6តែឥឡូវនេះ ដោយយើងបានស្លាប់ រួចផុតពីក្រឹត្យវិន័យហើយ គឺរួចផុតពីអ្វីៗដែលបានឃុំឃាំងយើង ដូច្នេះ យើងបំរើព្រះជាម្ចាស់ តាមរបៀបថ្មី ដែលមកពីព្រះវិញ្ញាណ មិនមែនបំរើតាមរបៀបចាស់ ដែលមកពីក្រឹត្យវិន័យសរសេរជាលាយលក្ខណ៍អក្សរនោះឡើយ។
7Mit mondunk tehát? A törvény bûn-é? Távol legyen: sõt inkább a bûnt nem ismertem, hanem csak a törvény által; mert a kívánságról sem tudtam volna, ha a törvény nem mondaná: Ne kívánjad.
7ដូច្នេះយើងគិតដូចម្ដេច? តើក្រឹត្យវិន័យគ្រាន់តែនាំអោយស្គាល់បាបប៉ុណ្ណោះ។ ប្រសិនបើក្រឹត្យវិន័យមិនហាមថា«កុំលោភលន់» នោះខ្ញុំមុខជាពុំដឹងថាការលោភលន់នេះជាអ្វីផង។
8De a bûn alkalmat vévén, a parancsolat által nemzett bennem minden kívánságot; mert törvény nélkül holt a bûn.
8បាប ក៏ឆ្លៀតឱកាសដែលបញ្ញត្ដិហាមឃាត់ខ្ញុំនោះបង្កើតអោយមានការលោភលន់គ្រប់យ៉ាងនៅក្នុងខ្លួនខ្ញុំ។ ប្រសិនបើគ្មានក្រឹត្យវិន័យទេបាបក៏រលាយសូន្យដែរ។
9Én pedig éltem régen a törvény nélkül: de ama parancsolatnak eljövetelével felelevenedék a bûn,
9ពីដើមខ្ញុំរស់នៅដោយគ្មានក្រឹត្យវិន័យ។ លុះបញ្ញត្ដិមកដល់បាបក៏កើតមានឡើង
10Én pedig meghalék; és úgy találtaték, hogy az a parancsolat, mely életre való, nékem halálomra van.
10រីឯខ្ញុំ ខ្ញុំក៏បាត់បង់ជីវិត។ ដូច្នេះ បញ្ញត្ដិដែលត្រូវនាំអោយខ្ញុំមានជីវិតនោះ បែរជាបណ្ដាលអោយខ្ញុំស្លាប់ទៅវិញ
11Mert a bûn alkalmat vévén, ama parancsolat által megcsalt engem, és megölt általa.
11ដ្បិតបាបបានឆ្លៀតឱកាសយកបញ្ញត្ដិមកបោកបញ្ឆោតខ្ញុំ ហើយធ្វើអោយខ្ញុំស្លាប់ដោយសារបញ្ញត្ដិនេះ។
12Azért ám a törvény szent, és a parancsolat szent és igaz és jó.
12ដូច្នេះ ក្រឹត្យវិន័យដ៏វិសុទ្ធ រីឯបញ្ញត្ដិដ៏វិសុទ្ធសុចរិតហើយល្អដែរ។
13Tehát a jó nékem halálom lett-é? Távol legyen: sõt inkább a bûn [az,] hogy megtessék a bûn, mely a jó által nékem halált szerez, hogy felette igen bûnös legyen a bûn a parancsolat által.
13តើអ្វីៗដ៏ល្អនេះបែរជានាំអោយខ្ញុំស្លាប់ឬ? ទេ មិនមែនទេ! គឺបាបវិញទេតើដែលនាំអោយខ្ញុំស្លាប់។ បាបបានប្រើវិន័យដែលល្អធ្វើអោយខ្ញុំស្លាប់ ដើម្បីបង្ហាញអោយឃើញថាបាបពិតជាបាបមែនហើយតាមរយៈបញ្ញត្ដិបាបលេចចេញមករឹតតែអាក្រក់ហួសហេតុទៅទៀត។
14Mert tudjuk, hogy a törvény lelki; de én testi vagyok, a bûn alá rekesztve.
14យើងដឹងស្រាប់ហើយថា ក្រឹត្យវិន័យមកពីព្រះវិញ្ញាណ រីឯខ្ញុំវិញ ខ្ញុំជាមនុស្សដែលមាននិស្ស័យលោកីយ៍លក់ខ្លួនដាច់ថ្លៃអោយបាប
15Mert a mit cselekeszem, nem ismerem: mert nem azt mívelem, a mit akarok, hanem a mit gyûlölök, azt cselekeszem.
15ដ្បិតខ្ញុំមិនយល់អ្វីដែលខ្ញុំធ្វើទេ កិច្ចការណាដែលខ្ញុំចង់ធ្វើ ខ្ញុំមិនធ្វើ រីឯកិច្ចការណាដែលខ្ញុំស្អប់ ខ្ញុំបែរជាធ្វើទៅវិញ។
16Ha pedig azt cselekszem, a mit nem akarok, megegyezem a törvénnyel, hogy jó.
16ប្រសិនបើខ្ញុំធ្វើកិច្ចការណា ដែលខ្ញុំមិនចង់ធ្វើដូច្នេះ បានសេចក្ដីថាខ្ញុំយល់ស្របនឹងវិន័យ ហើយទទួលស្គាល់ថាក្រឹត្យវិន័យពិតជាល្អមែន។
17Most azért már nem én cselekszem azt, hanem a bennem lakozó bûn.
17ដូច្នេះ មិនមែនខ្ញុំទេដែលប្រព្រឹត្ដកិច្ចការនោះ គឺបាបនៅក្នុងខ្ញុំវិញទេតើដែលប្រព្រឹត្ដ
18Mert tudom, hogy nem lakik én bennem, azaz a testemben jó; mert az akarás megvan bennem, de a jó véghezvitelét nem találom.
18ដ្បិតខ្ញុំដឹងថាអ្វីៗដែលល្អមិនស្ថិតនៅក្នុងខ្ញុំទេ ពោលគឺមិនស្ថិតនៅក្នុងខ្ញុំដែលមាននិស្ស័យលោកីយ៍ទេ។ ខ្ញុំមានឆន្ទៈនឹងធ្វើអំពើល្អ តែខ្ញុំគ្មានសមត្ថភាពនឹងប្រព្រឹត្ដអំពើល្អបានឡើយ។
19Mert nem a jót cselekeszem, melyet akarok; hanem a gonoszt cselekeszem, melyet nem akarok.
19ខ្ញុំមិនប្រព្រឹត្ដអំពើល្អ ដែលខ្ញុំចង់ធ្វើនោះទេ តែបែរជាប្រព្រឹត្ដអំពើអាក្រក់ដែលខ្ញុំមិនចង់ធ្វើទៅវិញ។
20Ha pedig én azt cselekeszem, a mit nem akarok, nem én mívelem már azt, hanem a bennem lakozó bûn.
20ប្រសិនបើខ្ញុំប្រព្រឹត្ដអំពើណាដែលខ្ញុំមិនចង់ធ្វើ បានសេចក្ដីថាមិនមែនខ្ញុំទៀតទេដែលប្រព្រឹត្ដដូច្នេះ គឺបាបស្ថិតនៅក្នុងខ្ញុំវិញទេតើ ដែលប្រព្រឹត្ដ។
21Megtalálom azért magamban, ki a jót akarom cselekedni, ezt a törvényt, hogy a bûn megvan bennem.
21ដូច្នេះ ចំពោះខ្ញុំដែលចង់ធ្វើអំពើល្អ ខ្ញុំសង្កេតឃើញមានគោលការណ៍មួយនេះថាខ្ញុំមានសមត្ថភាពធ្វើបានតែអំពើអាក្រក់ប៉ុណ្ណោះ។
22Mert gyönyörködöm az Isten törvényében a belsõ ember szerint;
22ក្នុងជំរៅចិត្ដរបស់ខ្ញុំ ខ្ញុំពេញចិត្ដនឹងក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ណាស់
23De látok egy másik törvényt az én tagjaimban, mely ellenkezik az elmém törvényével, és engem rabul ád a bûn törvényének, mely van az én tagjaimban.
23ក៏ប៉ុន្ដែ ខ្ញុំឃើញថានៅក្នុងសរីរាង្គកាយរបស់ខ្ញុំ មានគោលការណ៍មួយទៀត ដែលតយុទ្ធនឹងមនសិការ របស់ខ្ញុំ ទាំងធ្វើអោយខ្ញុំជាប់ជាឈ្លើយធ្វើតាមបញ្ជារបស់បាបដែលស្ថិតនៅក្នុងសរីរាង្គកាយរបស់ខ្ញុំថែមទៀតផង។
24Óh én nyomorult ember! Kicsoda szabadít meg engem e halálnak testébõl?
24ខ្ញុំវេទនាណាស់! តើនរណានឹងដោះលែងខ្ញុំអោយរួចពីរូបកាយ ដែលរមែងតែងតែស្លាប់នេះបាន?
25Hálát adok Istennek a mi Urunk Jézus Krisztus által. Azért jóllehet én az elmémmel az Isten törvényének, de testemmel a bûn törvényének szolgálok.
25សូមអរព្រះគុណព្រះជាម្ចាស់ តាមរយៈព្រះយេស៊ូគ្រិស្ដជាអម្ចាស់នៃយើង។ ដូច្នេះ ដោយសារគំនិតប្រាជ្ញារបស់ខ្ញុំ ខ្ញុំធ្វើតាមក្រឹត្យវិន័យរបស់ព្រះជាម្ចាស់តែដោយសារខ្ញុំជាមនុស្សដែលមាននិស្ស័យលោកីយ៍ ខ្ញុំបែរជាធ្វើតាមបញ្ជារបស់បាប។