1Lâin laj Pablo. Yôquin chixtz'îbanquil li hu a'in cuochben laj Timoteo. Lâo aj c'anjel chiru li Jesucristo. Li hu a'in, a'an êre lâex li nequexc'amoc be sa' xyânkeb laj pâbanel aran Filipos ut êre ajcui' lâex li nequextenk'an sa' li c'anjel aran. Ut êre ajcui' chêjunilex lâex aj pâbanel aran Filipos, li junaj chic êru riq'uin li Jesucristo.
1យើងខ្ញុំប៉ូល និង ធីម៉ូថេ ជាអ្នកបំរើរបស់ព្រះគ្រិស្ដ យេស៊ូ សូមជំរាបមកប្រជាជនដ៏វិសុទ្ធ ទាំងអស់ដែលរួមជាមួយព្រះគ្រិស្ដយេស៊ូនៅក្រុងភីលីព ព្រមទាំងអស់លោកអភិបាល និង អ្នកជំនួយសូមជ្រាប។
2Chicuânk taxak êriq'uin li usilal ut li tuktûquilal li naxq'ue li Dios li kaYucua' ut li naxq'ue li Kâcua' Jesucristo.
2សូមព្រះជាម្ចាស់ជាព្រះបិតារបស់យើង និង ព្រះអម្ចាស់យេស៊ូគ្រិស្ដប្រទានព្រះគុណ និង សេចក្ដីសុខសាន្ដដល់បងប្អូន។
3Rajlal nak nequexjultico' cue, ninbantioxi chiru li Dios.
3ពេលណាខ្ញុំនឹកគិតដល់បងប្អូន ខ្ញុំតែងតែអរព្រះគុណព្រះជាម្ចាស់របស់ខ្ញុំជានិច្ច
4Ut junelic nintijoc chêrix chi sa sa' inch'ôl.
4គឺគ្រប់ពេលខ្ញុំទូលអង្វរព្រះជាម្ចាស់សំរាប់បងប្អូនទាំងអស់គ្នា ខ្ញុំទូលអង្វរដោយចិត្ដរីករាយជាដរាប
5Nasaho' sa' inch'ôl xban nak chalen nak xexpâban xeq'ue êch'ôl chintenk'anquil xyebal resil li colba-ib toj chalen anakcuan.
5ព្រោះបងប្អូនរួមចំណែកក្នុងការផ្សាយដំណឹងល្អតាំងពីថ្ងៃដំបូង រហូតមកទល់សព្វថ្ងៃ។
6Chalen nak xexpâban, li Dios yô chi c'anjelac êriq'uin. Ut ninnau nak junelic textenk'a toj tâtz'aklok ru lê pâbâl sa' li cutan nak tol-êlk cui'chic li Jesucristo.
6ខ្ញុំជឿជាក់ថាព្រះអង្គដែលបានចាប់ផ្ដើមធ្វើការល្អនៅក្នុងបងប្អូនទ្រង់ក៏នឹងបង្ហើយការនេះរហូតដល់ថ្ងៃព្រះគ្រិស្ដយេស៊ូយាងមក។
7Xban nak nequeq'ue êch'ôl chi c'anjelac chiru li Cristo, jo'can nak junelic nequexinc'oxla ut k'axal sa sa' inch'ôl êriq'uin. Lâex xextz'akon cuochben riq'uin li usilal li naxq'ue li Cristo. Xextz'akon ajcui' cuiq'uin riq'uin rahil ch'ôlej nak cuanquin chi prêxil ut xextz'akon ajcui' cuiq'uin nak yôquin chixch'olobanquil xyâlal li colba-ib reheb li cuanqueb xcuanquil re nak te'xnau nak tz'akal yâl li c'a'ru yôco chixch'olobanquil.
7ខ្ញុំមានចិត្ដគំនិតបែបនេះចំពោះបងប្អូនទាំងអស់គ្នាពិតជាត្រឹមត្រូវមែនព្រោះចិត្ដខ្ញុំនៅជាប់ជំពាក់នឹងបងប្អូនជានិច្ច ហើយទោះបីខ្ញុំនៅជាប់ឃុំឃាំងក្ដី ឬ ពេលខ្ញុំនិយាយ និង ពង្រឹងដំណឹងល្អ ក្ដីបងប្អូនទាំងអស់គ្នា ក៏បានរួមចំណែកជាមួយខ្ញុំក្នុងកិច្ចការដែលព្រះជាម្ចាស់ប្រណីសន្ដោស អោយខ្ញុំបំពេញនេះដែរ។
8Li Dios naxnau nak c'ajo' nequexinra. Ut li rahoc a'in, a'an q'uebil cue xban li Cristo.
8ព្រះជាម្ចាស់ជាសាក្សីស្រាប់ហើយថា ខ្ញុំស្រឡាញ់បងប្អូនទាំងអស់គ្នាយ៉ាងខ្លាំង ដោយចិត្ដអាណិតមេត្ដាមកពីព្រះគ្រិស្ដយេស៊ូ។
9Ut li nintz'âma chiru li Dios nak nintijoc chêrix, a'an a'in: nak k'axal cui'chic cherahak êrib chi ribil êrib. Ut chinumtâk taxak li rahoc ut chiq'uehek' taxak êna'leb re xtaubal bar cuan li tz'akal yâl.
9ខ្ញុំទូលអង្វរព្រះជាម្ចាស់ដូចតទៅនេះ គឺសូមអោយបងប្អូនមានសេចក្ដីស្រឡាញ់ដ៏លើសលប់ កាន់តែខ្លាំងឡើងៗ ធ្វើអោយបងប្អូនចេះដឹងច្បាស់ និង យល់សព្វគ្រប់ទាំងអស់
10Nintz'âma chiru li Dios nak textenk'a re nak junelic tênau c'a'ru li us ut c'a'ru li inc'a' us. Ut tîcak taxak lê ch'ôl re nak mâ ani tâcuech'înk êrix chalen nak tol-êlk cui'chic li Jesucristo.
10ដើម្បីអោយបងប្អូនចេះពិចារណាមើលថា ការអ្វីប្រសើរជាងគេ។ ដូច្នេះ នៅថ្ងៃព្រះគ្រិស្ដយាងមក បងប្អូននឹងបានបរិសុទ្ធ ឥតមានកំហុសអ្វីឡើយ
11Ut riq'uin li châbilal li q'uebil êre xban li Jesucristo, nequeq'ue xlok'al li Dios.
11ហើយបងប្អូននឹងបានពោរពេញដោយផល នៃសេចក្ដីសុចរិតដែលមកពីព្រះយេស៊ូគ្រិស្ដ សំរាប់លើកតម្កើងសិរីរុងរឿង និង កោតសរសើរព្រះជាម្ចាស់។
12Ex inhermân, nacuaj nak tênau nak chixjunil li yôquin chixc'ulbal, a'an yô chi c'anjelac re xyebal resil li colba-ib yalak bar.
12បងប្អូនអើយ ខ្ញុំចង់អោយបងប្អូនជ្រាបថា ហេតុការណ៍ដែលកើតមានដល់ខ្ញុំនោះ បែរជាជួយដំណឹងល្អវិញទេ
13Cuan xyâlal nak xine'xq'ue sa' tz'alam. Eb laj ilol prêx jo'queb ajcui' chixjunileb li cuanqueb sa' li palacio neque'xnau nak cuanquin sa' tz'alam xban nak ninc'anjelac chiru li Cristo.
13គឺនៅក្នុងសាលាកាត់ក្ដីទាំងមូល និង នៅគ្រប់ទីកន្លែងឯទៀតៗ មនុស្សម្នាបានឃើញយ៉ាងច្បាស់ថាខ្ញុំជាប់ឃុំឃាំង ព្រោះតែព្រះគ្រិស្ដ។
14Ut nabaleb laj pâbanel xe'xcacuubresi xch'ôleb sa' xpâbâleb sa' xc'aba' li Kâcua' xban nak xe'xq'ue retal nak cau inch'ôl usta cuanquin chi prêxil sa' xc'aba' li Jesucristo. Ut neque'xch'olob xyâlal li râtin li Dios chi mâc'a' xxiuheb.
14ដោយឃើញខ្ញុំជាប់ ឃុំឃាំងដូច្នេះ បងប្អូនភាគច្រើនទុកចិត្ដលើព្រះអម្ចាស់ ហើយរឹតតែមានចិត្ដក្លាហានប្រកាសព្រះបន្ទូលឥតភ័យខ្លាចអ្វីឡើយ។
15Yâl nak cuan li neque'xye resil li Cristo yal xban nak niquine'xcakali ut niquine'xcuech'i. Abanan cuan ajcui' li neque'xye resil li Cristo chi anchal xch'ôleb ut sa' xyâlal.
15មានបងប្អូនខ្លះប្រកាសដំណឹងល្អអំពីព្រះគ្រិស្ដ ដោយចិត្ដច្រណែនឈ្នានីសចង់ប្រណាំងប្រជែង តែបងប្អូនខ្លះទៀតប្រកាសដោយមានឆន្ទៈល្អ
16Neque'xch'olob xyâlal xban nak niquine'xra ut neque'xnau nak cuanquin chi prêxil xban nak ninq'ue xcuanquil li colba-ib.
16បងប្អូនទាំងនេះប្រកាស ដោយចិត្ដស្រឡាញ់ ព្រោះដឹងថាព្រះអម្ចាស់បានតែងតាំងខ្ញុំអោយការពារដំណឹងល្អ។
17Aban li jun ch'ol chic neque'xye resil li Cristo yal xban nak cuan c'a'ru neque'xra ut moco chi anchal ta xch'ôleb neque'xbânu. Neque'xbânu chi jo'can yal re xq'uebal xrahil inch'ôl nak cuanquin chi prêxil.
17រីឯអ្នកដែលផ្សាយដំណឹងអំពីព្រះគ្រិស្ដ ដោយគំនិតប្រកួតចង់ឈ្នះនោះវិញ គេមានគោលបំណងមិនបរិសុទ្ធ ទេគឺគេស្មានថា នឹងធ្វើអោយខ្ញុំរឹងរឹតតែវេទនា ក្នុងទីឃុំឃាំងថែមទៀត។
18Abanan mâc'a' naxye. Usta chi anchal xch'ôleb, usta inc'a', yôqueb chixyebal resil li Jesucristo. Ut nasaho' inch'ôl riq'uin a'an.
18មិនថ្វីទេ! ទោះជាយ៉ាងណាក៏ដោយ បើគេមានគំនិតវៀចវេរក្ដី ស្មោះសរក្ដី ក៏គេផ្សាយដំណឹងអំពីព្រះគ្រិស្ដដែរ ខ្ញុំសប្បាយចិត្ដនឹងការនេះ ហើយខ្ញុំនឹងសប្បាយចិត្ដតទៅមុខទៀត
19Ut junelic tâsahok' inch'ôl xban nak ninnau nak yôquex chi tijoc chicuix. Ut li Santil Musik'ej natenk'an cue. Jo'can nak nasaho' sa' inch'ôl xban nak ninnau nak chixjunil li ninc'ul, li Dios tixsuk'isi chok' usilal chok' cue.
19ដ្បិតខ្ញុំដឹងថា ការនេះនឹងធ្វើអោយខ្ញុំទទួលការសង្គ្រោះទៅវិញទេ ដោយបងប្អូនអង្វរព្រះជាម្ចាស់អោយខ្ញុំ ហើយដោយព្រះវិញ្ញាណរបស់ព្រះយេស៊ូគ្រិស្ដជួយខ្ញុំដែរ។
20Inc'a' nacuaj xxutânobresinquil cuib riq'uin xbânunquil li c'a'ak re ru inc'a' us. Nacuaj ban nak junelic cuânk xcacuilal inch'ôl re xyebal resil li Jesucristo. Nacuaj xq'uebal xlok'al li Cristo anakcuan ut chi junelic riq'uin li ninbânu ut riq'uin ajcui' lin camic.
20ខ្ញុំទន្ទឹងរង់ចាំយ៉ាងខ្លាំងអស់ពីចិត្ដ និង សង្ឃឹមលើព្រះអង្គខ្ញុំមិនត្រូវអាម៉ាស់មុខត្រង់ណាឡើយ។ ផ្ទុយទៅវិញ ពេលនេះក៏ដូចជាពេលណាទាំងអស់ខ្ញុំនៅតែមានចិត្ដរឹងប៉ឹងឥតរង្គើទោះបីខ្ញុំត្រូវរស់ ឬស្លាប់ក្ដីខ្ញុំនឹងលើកតម្កើងព្រះគ្រិស្ដក្នុងរូបកាយខ្ញុំ។
21Lâin, nak toj yo'yôquin, cuanquin chi sum âtin riq'uin li Cristo. Abanan k'axal raj cui'chic us li câmc chok' cue xban nak ninnau nak tinxic riq'uin.
21ចំពោះខ្ញុំ បើរស់ ខ្ញុំរស់រួមជាមួយព្រះគ្រិស្ដ ហើយបើស្លាប់ ខ្ញុំក៏បានចំណេញដែរ។
22Abanan cui li Dios toj tixq'ue inyu'am sa' ruchich'och' re nak tinc'anjelak chiru li Kâcua', inc'a' ninnau bar cuan li k'axal us chok' cue. ¿Ma us nak yo'yôquin malaj ut us nak tincâmk?
22ប៉ុន្ដែ បើខ្ញុំរស់ក្នុងលោកនេះតទៅទៀត ធ្វើអោយកិច្ចការរបស់ខ្ញុំបានផល ខ្ញុំមិនដឹងជាជ្រើសរើសយកផ្លូវណាឡើយ!។
23Ch'a'aj chok' cue xnaubal bar cuan li k'axal us. Nacuaj raj câmc re nak tinxic riq'uin li Cristo. A'an raj li k'axal us chok' cue lâin.
23ចិត្ដខ្ញុំរារែកទាំងសងខាង គឺម៉្យាងខ្ញុំប៉ងប្រាថ្នាចង់ លាចាកលោកនេះ ទៅនៅជាមួយព្រះគ្រិស្ដនោះ ប្រសើរជាងឆ្ងាយណាស់
24Abanan chok' êre lâex, us nak yo'yôkin.
24ម៉្យាងទៀត បើខ្ញុំនៅរស់ក្នុងលោកនេះតទៅមុខ នោះមានប្រយោជន៍ជាងសំរាប់បងប្អូន។
25Ninnau chi tz'akal nak naru texintenk'a. Jo'can nak ninnau nak tincuânk sa' êyânk re êtenk'anquil. Texintenk'a re nak sahak sa' êch'ôl nak yôkex chi q'uîc sa' lê pâbâl.
25ខ្ញុំជឿជាក់ និង ដឹងថាខ្ញុំនឹងនៅរស់ ហើយស្នាក់នៅជាមួយបងប្អូនទាំងអស់គ្នា ដើម្បីអោយបងប្អូនបានចំរើនឡើង ទាំងមានអំណរមកពីជំនឿ
26Ninc'oxla nak tincuulak cui'chic êriq'uin ut nak têril cui'chic cuu, tâsahok' sa' lê ch'ôl sa' xc'aba' li Jesucristo.
26និង ដើម្បីអោយបងប្អូនរឹងរឹតតែខ្ពស់មុខថែមទៀត ដោយបានរួមជាមួយព្រះគ្រិស្ដយេស៊ូ ព្រោះតែខ្ញុំនៅពេលដែលខ្ញុំវិលមកជួបបងប្អូនវិញ។
27Li k'axal lok' xbânunquil, a'an a'in: Chexcuânk sa' xyâlal riq'uineb lê ras êrîtz'in jo' êc'ulub xban nak lâex ac xepâb li Jesucristo. Usta cuanquin êriq'uin, usta mâ anihin, nacuaj rabinquil resil nak cau êch'ôl sa' lê pâbâl. Ut nacuaj ajcui' rabinquil nak junaj lê ch'ôl ut junaj êc'a'ux chixyebal resil li colba-ib sa' xc'aba' li Jesucristo.
27សូមបងប្អូនកាន់កិរិយាមារយាទ អោយបានសមរម្យនឹងដំណឹងល្អរបស់ព្រះគ្រិស្ដផង ទោះបីខ្ញុំមកឃើញបងប្អូនក្ដី ឬ នៅឆ្ងាយបានឮដំណឹងពីបងប្អូនក្ដី សូមអោយខ្ញុំបានដឹងថា បងប្អូនមានជំហរមាំមួន ដោយមានចិត្ដគំនិតតែមួយ ព្រមទាំងរួមចិត្ដថ្លើមគ្នាតយុទ្ធ ដើម្បីជំនឿលើដំណឹងល្អទៀតផង
28Inc'a' texxucuak chiruheb li xic' neque'iloc êre. Cui lâex inc'a' texxucuak, eb a'an te'xq'ue retal nak lâex texcolek' ut eb a'an te'sachek'. Ut li Kâcua' Dios, a'an li tâc'utuk re li na'leb a'in chiruheb.
28គឺបងប្អូនមិនញញើតនឹងពួកអ្នកប្រឆាំង ត្រង់ប្រការណាមួយឡើយ ជាភស្ដុតាងសអោយឃើញថា ពួកគេនឹងត្រូវវិនាសអន្ដរាយ រីឯបងប្អូនវិញ បងប្អូននឹងទទួលការសង្គ្រោះ។ ការនេះកើតមកពីព្រះជាម្ចាស់
29Q'uebil êre lê mâtan xban li Dios re xpâbanquil li Cristo. Ut moco ca'aj cui' ta têc'ul li rusilal re xpâbanquil. Usilal aj ban cui' nak q'uebil êre xc'ulbal li raylal sa' xc'aba' li Cristo.Ac xeril chanru nak ninyal ink'e chixq'uebal xcuanquil li colba-ib ut nequerabi resil nak toj yôquin ajcui' xyalbal ink'e. Ut nequeyal ajcui' êk'e lâex xq'uebal xcuanquil li colba-ib cuochbenex.
29ដ្បិតព្រះអង្គប្រណីសន្ដោស បងប្អូនអោយបំរើព្រះគ្រិស្ដដោយមិនគ្រាន់តែជឿលើព្រះអង្គប៉ុណ្ណោះទេ គឺថែមទាំងរងទុក្ខលំបាក ដើម្បីព្រះអង្គទៀតផង។
30Ac xeril chanru nak ninyal ink'e chixq'uebal xcuanquil li colba-ib ut nequerabi resil nak toj yôquin ajcui' xyalbal ink'e. Ut nequeyal ajcui' êk'e lâex xq'uebal xcuanquil li colba-ib cuochbenex.
30បងប្អូនបានតយុទ្ធរួមជាមួយខ្ញុំ ដូចបងប្អូនធ្លាប់បានឃើញខ្ញុំតយុទ្ធស្រាប់ហើយ ហើយដូចបងប្អូនឮថាខ្ញុំកំពុងតែតយុទ្ធនៅឡើយ។