Khmer

Cebuano

Luke

23

1ក្រុមប្រឹក្សាជាន់ខ្ពស់ ក្រោកឡើងទាំងអស់គ្នា ហើយបញ្ជូនព្រះយេស៊ូទៅលោកពីឡាត។
1Ug ang tibook nga panon kanila mitindog, ug ilang gidala siya kang Pilato.
2គេនាំគ្នាចោទប្រកាន់ព្រះអង្គថា៖ «យើងខ្ញុំឃើញអ្នកនេះកំពុងតែបំបះបំបោរប្រជារាស្ដ្រយើង គឺហាមគេមិនអោយបង់ពន្ធថ្វាយព្រះចៅអធិរាជ ហើយគាត់អះអាងខ្លួនថាជាព្រះគ្រិស្ដ គឺជាស្ដេច»។
2Ug mingsugod sila sa pagsumbong, batok kaniya nga nagaingon: Kini hingkaplagan namo nga nagpasalaag sa atong nasud, ug nagdili sa pagbayad sa mga buhis kang Cesar, ug nagaingon nga mao siya gayud si Cristo nga Hari.
3លោកពីឡាតសួរព្រះអង្គថា៖ «តើអ្នកជាស្ដេចសាសន៍យូដាមែនឬ?»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «លោកទេតើដែលមានប្រសាសន៍ដូច្នេះ»។
3Ug si Pilato nangutana kaniya nga nagaingon: Mao ba ikaw ang hari sa mga Judio? Ug siya mitubag kaniya ug miingon: Ginaingon mo.
4លោកពីឡាតក៏ពោលទៅកាន់ពួកនាយកបូជាចារ្យ និង បណ្ដាជនថា៖ «ខ្ញុំពុំឃើញអ្នកនេះមានទោសអ្វីឡើយ!»។
4Ug si Pilato miingon sa mga pangulong sacerdote ug sa mga panon sa katawohan: Wala akoy hingkaplagan nga kasal-anan niining tawohana.
5ប៉ុន្ដែ គេរឹតតែចោទប្រកាន់ខ្លាំងឡើងៗថា៖ «អ្នកនេះបានបំបះបំបោរប្រជាជន ដោយបង្រៀនគេចាប់តាំងពីស្រុកកាលីឡេរហូតមកដល់ទីនេះ»។
5Apan sila misamut pa sa pag-ingon: Nagasugyot siya sa katawohan nga nagapanudlo sa tibook nga Judea, sukad sa Galilea bisan hangtud niining dapita.
6លោកពីឡាតឮដូច្នោះក៏សួរថា៖ «តើអ្នកនេះជាអ្នកស្រុកកាលីឡេឬ?»។
6Apan sa hingdunggan ni Pilato kini, nangutana siya kong ang tawo Galileanhon ba.
7កាលលោកពីឡាតដឹងថា ព្រះយេស៊ូជាអ្នកស្រុកនៅក្រោមអំណាចរបស់ព្រះបាទហេរ៉ូដ លោកក៏បញ្ជូនព្រះអង្គទៅព្រះបាទហេរ៉ូដ ដែលស្នាក់នៅក្រុងយេរូសាឡឹមពេលនោះដែរ។
7Ug sa hingbaloan ni Pilato nga sa ginsakpan siya ni Herodes, iyang gipadala siya kang Herodes nga didto usab niadtong mga adlawa sa Jerusalem.
8ពេលឃើញព្រះយេស៊ូ ព្រះបាទហេរ៉ូដសប្បាយព្រះហឫទ័យក្រៃលែង ដ្បិតទ្រង់ចង់ជួបព្រះយេស៊ូ តាំងពីយូរយារមកហើយ ព្រោះទ្រង់តែងឮគេនិយាយអំពីព្រះអង្គហើយសង្ឃឹមថា នឹងបានឃើញព្រះយេស៊ូធ្វើការអស្ចារ្យអ្វីមួយ។
8Karon, sa pagkakita ni Herodes kang Jesus, nalipay siya ug daku, kay dugay na nga siya buot motan-aw kaniya, tungod kay nakadungog siya ug daghang mga butang mahitungod kaniya; ug nagalaum siya nga makakita ug katingalahan nga pagabuhaton niya.
9ទ្រង់ទូលសួរសំណួរជាច្រើន តែព្រះយេស៊ូពុំមានព្រះបន្ទូលឆ្លើយតបទាល់តែសោះ។
9Ug iyang gipangutana siya sa daghang mga pulong, apan wala siya magtubag kaniya bisan unsa.
10ពួកមហាបូជាចារ្យ និង ពួកអាចារ្យ ក៏នៅទីនោះដែរ គេបានចោទប្រកាន់ព្រះយេស៊ូយ៉ាង ខ្លាំងបំផុត។
10Ug ang mga pangulong sacerdote ug ang mga escriba mingtindog, nga nagasumbong kaniya sa hugot gayud.
11ព្រះបាទហេរ៉ូដ និង ពួកទាហានចំអកអោយព្រះយេស៊ូ ព្រមទាំងជេរប្រមាថមើលងាយព្រះអង្គផង។ គេយកអាវដ៏ល្អវិសេសមកពាក់អោយព្រះអង្គ រួចបញ្ជូនទៅលោកពីឡាតវិញ។
11Ug si Herodes, uban sa iyang mga sundalo, nagtamay ug nagbiaybiay kaniya, ug gisul-oban siya ug usa ka bisti nga matahum, ug gipadala siya pagbalik kangPilato.
12កាលពីមុនព្រះបាទហេរ៉ូដ និង លោកពីឡាតជាសត្រូវនឹងគ្នា។ ប៉ុន្ដែ ចាប់ពីថ្ងៃនោះមក លោកទាំងពីរត្រឡប់ទៅជាមិត្ដសំឡាញ់នឹងគ្នាវិញ។
12Ug si Pilato ug si Herodes nangahimong mga higala niadtong adlawa, kay kaniadto mga kaaway sila.
13លោកពីឡាតបានកោះហៅពួកនាយកបូជាចារ្យ ពួកមន្ដ្រី និង ប្រជាជនមកជួបជុំគ្នា។
13Ug si Pilato, nagtigum sa mga pangulong sacerdote, ug sa mga punoan, ug sa katawohan.
14លោកមានប្រសាសន៍ថា៖ «អស់លោកបាននាំបុរសនេះមកអោយខ្ញុំកាត់ទោស ដោយចោទប្រកាន់ថាគាត់បំបះបំបោរប្រជារាស្ដ្រ។ ខ្ញុំបានសួរចម្លើយគាត់នៅមុខអស់លោកតែមិនឃើញមានទោសអ្វី ដូចអស់លោកចោទប្រកាន់សោះ។
14Ug miingon kanila: Gidala ninyo kanako kining tawohana ingon sa usa nga nagapasalaag sa katawohan, ug ania karon, ako, sa pagsusi kaniya sa inyong atubangan, walay hingkaplagan bisan unsa sa mga kasal-anan nga inyong gisumbong batok kaniya:
15សូម្បីតែស្ដេចហេរ៉ូដក៏មិនឃើញគាត់មានទោសអ្វីដែរ ហេតុនេះហើយបានជាទ្រង់បញ្ជូនគាត់មកវិញ។ បុរសនេះមិនបានប្រព្រឹត្ដអ្វី គួរអោយប្រហារជីវិតឡើយ។
15Wala, bisan pa si Herodes, kay iyang gipadala siya pagbalik kanato; ug ania karon wala siyay bisan unsang gibuhat nga angay sa kamatayon.
16ខ្ញុំគ្រាន់តែអោយគេវាយប្រដៅគាត់ រួចលែងគាត់អោយទៅវិញ»។
16Busa ako siyang pagahampakon, ug unya pagabuhian.
17ជារៀងរាល់ឆ្នំា ក្នុងឱកាសបុណ្យចម្លង លោកពីឡាតត្រូវលែងអ្នកទោសម្នាក់។
17(Kay kinahanglan man nga magbuhi siya ug usa ka binilanggo sa panahon sa fiesta.)
18គេស្រែកឡើងព្រមគ្នាថា៖ «សូមសម្លាប់អ្នកនេះទៅ! លែងបារ៉ាបាសអោយយើងខ្ញុំវិញ!»។
18Apan sila nanagsinggit pagdungan sa pag-ingon: Papahawaa kining tawohana, ug buhii kanamo si Barrabas;
19ឈ្មោះបារ៉ាបាសនេះជាប់ឃុំឃាំង ព្រោះគាត់បានបង្កចលាចលក្នុងទីក្រុង ព្រមទាំងបានសម្លាប់មនុស្សផង។
19Usa, nga tungod sa usa ka kagubot nga nahimo sa ciudad, ug tungod sa pagpatay sa isigkatawo, gibutang sa bilanggoan.
20លោកពីឡាតចង់ដោះលែងព្រះយេស៊ូលោកក៏មានប្រសាសន៍ទៅគេម្ដងទៀត។
20Ug si Pilato misulti pag-usab kanila nga buot niya buhian si Jesus.
21ប៉ុន្ដែ គេស្រែកឡើងថា៖ «ឆ្កាងទៅ! ឆ្កាងទៅ!»។
21Apan sila nanagsinggit nga nagaingon: Ilansang siya sa cruz, ilansang siya sa cruz.
22លោកពីឡាត មានប្រសាសន៍ទៅគេ ជាលើកទីបីថា៖ «តើអ្នកនេះបានប្រព្រឹត្ដអំពើអាក្រក់អ្វី? ខ្ញុំមិនឃើញគាត់មានទោសអ្វី គួរអោយប្រហារជីវិតឡើយ។ ខ្ញុំគ្រាន់តែអោយគេវាយប្រដៅគាត់ រួចលែងគាត់អោយទៅវិញ»។
22Ug siya miingon kanila sa ikatolo: Kay ngano, unsa ang kadautan nga nahimo niining tawohana? Wala akoy hingkaplagan kaniya nga bisan unsang hinungdan nga sa kamatayon. Tungod niini, ako siyang pagahampakon, ug unya pagabuhian siya.
23ប៉ុន្ដែ គេចេះតែស្រែកខ្លាំងឡើងៗ ទាមទារអោយឆ្កាងព្រះយេស៊ូ សំរែករបស់គេមានប្រៀបជាង។
23Apan sila mingsamut sa pagsinggit nga nagapangayo nga ilansang siya sa cruz; ug midaug ang ilang mga tingog ug ang sa mga pangulong sacerdote.
24លោកពីឡាតក៏យល់ព្រមតាមពាក្យទាមទាររបស់ពួកគេ
24Ug si Pilato nagahukom nga ang ilang ginapangayo pagabuhaton.
25លោកដោះលែងបារ៉ាបាស ជាអ្នកជាប់ឃុំឃំាង មកពីបានបង្កចលាចល និង បានសម្លាប់មនុស្ស។ រីឯព្រះយេស៊ូវិញ លោកប្រគល់អោយគេយកទៅធ្វើតាមអំពើចិត្ដ។
25Ug iyang gibuhian kanila kadto nga tungod sa kagubot ug pagpatay sa isigkatawo gisulod sa bilanggoan, nga ilang gipangayo. Apan iyang gitugyan si Jesus sa kabubut-on nila.
26នៅពេលបណ្ដើរព្រះយេស៊ូទៅគេជួបបុរសម្នាក់ឈ្មោះ ស៊ីម៉ូន ជាអ្នកស្រុកគីរេន ដែលត្រឡប់មកពីចំការ។ គេចាប់បង្ខំគាត់អោយលីឈើឆ្កាងដើរតាមក្រោយព្រះយេស៊ូ។
26Ug sa nadala nila siya sa gawas, gidakup nila ang usa nga Simon nga taga-Sirene, nga gikan sa kapatagan, ug gipapas-an nila sa iyang cruz, aron pagadad-on niya sa ulahi ni Jesus.
27ប្រជាជនច្រើនកុះករដើរតាមព្រះអង្គទៅ ព្រមទាំងមានពួកស្ដ្រីគក់ទ្រូង យំសោកអាណិតព្រះអង្គផង។
27Ug misunod kaniya ang usa ka dakung panon sa katawohan, ug mga babaye nga nagpanghilak ug nanagminatay kaniya.
28ព្រះយេស៊ូងាកមកមានព្រះបន្ទូលនឹងស្ដ្រីទាំងនោះ ថា៖«ស្ដ្រីក្រុងយេរូសាឡឹមអើយ! កុំយំសោកអាណិតខ្ញុំធ្វើអ្វី ចូរយំសោកអាណិតខ្លួននាង និង កូននាងវិញ
28Ug si Jesus sa milingi kanila, miingon: Mga anak sa Jerusalem, dili kamo managhilak tungod kanako, kondili managhilak kamo tungod sa inyong kaugalingon, ug tungod sa inyong mga anak.
29ដ្បិតនៅថ្ងៃក្រោយនឹងមានគេពោល "ស្ដ្រីណាឥតកូន ស្ដ្រីណាមិនបង្កើតកូន និង ស្ដ្រីណាមិនដែលបំបៅកូន ស្ដ្រីនោះពិតជាមានសុភមង្គលមែន"។
29Kay ania karon, moabut ang mga adlaw nga manag-ingon sila: Mga bulahan ang mga apuli, ug ang mga tiyan nga wala manganak, ug ang mga suso nga wala makapasuso.
30នៅពេលនោះ គេនឹងនិយាយទៅភ្នំថា"ចូររលំសង្កត់ពី លើយើងខ្ញុំមក! ចូរជួយលាក់ ខ្លួនយើងខ្ញុំផង!"។
30Unya magasugod sila sa pag-ingon sa mga bukid: Pangatumpag kamo sa ibabaw namo; ug sa mga bungtod: Tabuni kami.
31បើគេធ្វើបាបឈើស្រស់យ៉ាងហ្នឹងទៅហើយ ចុះទំរាំបើឈើងាប់វិញ តើគេនឹងធ្វើបាបដល់ កំរិតណាទៅ!»។
31Kay kong ginabuhat nila kini sa kahoy nga lunhaw, unsa ang pagabuhaton sa laya?
32គេបាននាំអ្នកទោស ពីរនាក់ទៀត មកសម្លាប់ជាមួយ ព្រះយេស៊ូដែរ។
32Ug didtoy lain usab nga duha, mga tulisan, nga gidala uban kaniya aron pagapatyon.
33លុះមកដល់កន្លែងមួយដែលគេហៅថា "ភ្នំលលាដ៍ក្បាល" គេឆ្កាងព្រះយេស៊ូនៅទីនោះ ហើយគេក៏ឆ្កាងអ្នកទោសទាំងពីរនាក់នោះដែរ ម្នាក់នៅខាងស្ដំាព្រះអង្គ ម្នាក់ទៀតនៅខាងឆ្វេងព្រះអង្គ។
33Ug sa miabut sila sa dapit nga ginganlan Golgotha, didto ilang gilansang siya sa cruz, ug ang duha ka tulisan, ang usa sa too ug ang usa sa wala.
34ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ឱព្រះបិតាអើយ! សូមព្រះអង្គអត់ទោសអោយអ្នកទាំងនេះផង ដ្បិតគេមិនដឹងថាគេកំពុងធ្វើអ្វីឡើយ»។ គេយកសម្លៀកបំពាក់របស់ព្រះអង្គ មកចាប់ឆ្នោតចែកគ្នា។
34Ug si Jesus miingon: Amahan, pasayloa sila, kay wala sila manghibalo sa ilang ginabuhat. Ug sa pagbahinbahin nila sa iyang bisti, ilang girifahan.
35ប្រជាជននាំគ្នាឈរមើល រីឯពួកនាម៉ឺននិយាយចំអកមើលងាយ ព្រះអង្គថា៖ «គាត់បានសង្គ្រោះមនុស្សឯទៀតៗ បើគាត់ជាព្រះគ្រិស្ដ របស់ព្រះជាម្ចាស់ ហើយជាអ្នកដែលព្រះអង្គបានជ្រើសរើសមែន នោះអោយគាត់សង្គ្រោះខ្លួនឯងទៅ!»។
35Ug ang katawohan nanagtindog nga nanagtan-aw. Ug ang mga punoan usab nagabiaybiay kaniya nga nagaingon: Siya nagluwas sa uban, papagluwasa siya sa iyang kaugalingon, kong kini mao si Cristo sa Dios, ang iyang pinili.
36ពួកទាហានក៏បានចំអកដាក់ព្រះអង្គដែរគេយកទឹកខ្មេះមកថ្វាយព្រះអង្គសោយ
36Ug ang mga sundalo nanagbiaybiay usab kaniya, nanagduol kaniya, nanaghatag kaniya ug suka,
37ទាំងពោលថា៖ «បើអ្នកជាស្ដេចជនជាតិយូដាមែន ចូរសង្គ្រោះខ្លួនអ្នកទៅ!»។
37Ug nanag-ingon: Kong ikaw mao ang Hari sa mga Judio, magluwas ka sa imong kaugalingon.
38នៅពីលើព្រះអង្គមានសរសេរអក្សរថា «អ្នកនេះជាស្ដេចជនជាតិយូដា»។
38Ug may usa usab ka sinulat sa ibabaw niya (sa mga titik nga Greciahanon Linatin, ug Hebreohanon): KINI MAO ANG HARI SA MGA JUDIO.
39អ្នកទោសម្នាក់ដែលជាប់ឆ្កាងពោលប្រមាថព្រះយេស៊ូថា៖ «បើអ្នកជាព្រះគ្រិស្ដមែន ចូរសង្គ្រោះខ្លួនអ្នកទៅហើយសង្គ្រោះយើងផង!»។
39Ug usa sa mga tulisan nga nagabitay, nagapasipala kaniya nga nag-ingon: Dili ba ikaw mao si Cristo? magluwas ka sa imong kaugalingon ug kanamo.
40ប៉ុន្ដែ អ្នកទោសម្នាក់ទៀតស្ដីអោយអ្នកនោះថា៖ «ឯងមិនកោតខ្លាចព្រះជាម្ចាស់ទេឬ? ឯងត្រូវគេកាត់ទោសដូចលោកដែរ។
40Apan ang usa mitubag, ug sa nagabadlong kaniya miingon: Wala ka bay pagkahadlok sa Dios, bisan nga anaa na ikaw sa mao usab nga pagkahinukman sa silot?
41គេធ្វើទោស យើងនេះត្រូវហើយ យើងទទួលទោសតាមអំពើដែលយើងបានប្រព្រឹត្ដ។ រីឯលោកវិញ លោកមិនបានធ្វើអំពើ អាក្រក់អ្វីសោះ»។
41Ug kanato, sa pagkamatuod, matarung gayud kini, kay nagadawat kita sa angay sa along mga buhat; apan kining tawohana walay gibuhat bisan unsa nga kadautan.
42បន្ទាប់មក គាត់ទូលព្រះអង្គថា៖ «ឱព្រះយេស៊ូអើយ! ពេលព្រះអង្គយាងមកគ្រងរាជ្យ សូមកុំភ្លេចទូលបង្គំ»។
42Ug siya miingon: Jesus, hinumdumi ako kong ikaw moadto na sa imong gingharian.
43ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ខ្ញុំសុំប្រាប់អោយអ្នកដឹងច្បាស់ថា ថ្ងៃនេះអ្នកបានទៅនៅស្ថានបរមសុខ ជាមួយខ្ញុំ»។
43Ug si Jesus miingon kaniya: Sa pagkamatuod nagaingon ako kanimo: Karon magauban ka kanako sa Paraiso.
44ពេលនោះ ប្រហែលជាថ្ងៃត្រង់ ផែនដីទាំងមូលងងឹតសូន្យរហូតដល់ម៉ោងបីរសៀល
44Ug karon sa haduol na ang ikaunom ka takna, miabut ang kangitngit sa ibabaw sa tibook nga yuta hangtud sa ikasiyam ka takna.
45ព្រះអាទិត្យបាត់រស្មី វាំងនននៅក្នុងព្រះវិហារ រហែកជាពីរ ចំពាក់កណ្ដាល។
45Ug mingitngit ang adlaw, ug ang tabil sa templo nagisi sa taliwala.
46ព្រះយេស៊ូបន្លឺព្រះសូរសៀងខ្លាំងៗថា៖ «ព្រះបិតា! ទូលបង្គំសូមប្រគល់វិញ្ញាណរបស់ទូលបង្គំ ទៅក្នុងព្រះហស្ដព្រះអង្គវិញ »។ ព្រះអង្គមានព្រះបន្ទូលដូច្នោះរួចហើយ ក៏រលត់វិញ្ញាណទៅ។
46Ug si Jesus, sa misinggit sa makusog nga tingog, miingon: Amahan, sa imong mga kamot itugyan ko ang akong espiritu. Ug sa nakapamulong siya niini, iyang gitugyan ang espiritu.
47នាយទាហានរ៉ូមាំងដែលបានឃើញហេតុការណ៍កើតឡើង ក៏លើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ហើយពោល៖ «បុរសនេះពិតជាសុចរិតមែន!»។
47Ug sa hingkit-an sa centurion ang nahitabo, nagahimaya siya sa Dios nga nagaingon: Tinuod gayud nga kini maoy matarung tawo.
48រីឯបណ្ដាជនទាំងប៉ុន្មានដែលមកមើល កាលបានឃើញហេតុការណ៍ទាំងនេះ គេនាំគ្នាត្រឡប់ទៅវិញ ទាំងគក់ទ្រូង។
48Ug ang tanang mga panon sa katawohan nga midugok niini nga talan-awon, sa nakita nila ang mga butang nga nanghitabo, namauli nga nanagpanampok sa ilang mga dughan.
49អ្នកជិតដិតនឹងព្រះយេស៊ូទាំងប៉ុន្មាន ព្រមទាំងពួកស្ដ្រីដែលដើរតាមព្រះអង្គតាំងពីស្រុកកាលីឡេមក នាំគ្នាឈរមើលហេតុការណ៍ទាំងអស់ពីចម្ងាយ។
49Ug ang tanang mga kaila niya, ug ang mga babaye nga nanagsunod kaniya gikan sa Galilea, nanagtindog sa halayo nga nagalantaw niining mga butanga.
50មានសមាជិកក្រុមប្រឹក្សាជាន់ខ្ពស់ មួយរូបឈ្មោះយ៉ូសែប។ លោកជាអ្នកក្រុងអើរីម៉ាថេ ជាក្រុងមួយរបស់ជន ជាតិយូដា។ លោកជាមនុស្សល្អសុចរិត ហើយទន្ទឹងរង់ចាំព្រះរាជ្យ របស់ព្រះជាម្ចាស់។
50Ug ania karon, usa ka lalake nga ginganlan si Jose, nga usa ka concejal, usa ka maayo ug matarung tawo,
51លោកពុំបានយល់ស្រប ជាមួយគេលើការសំរេចចិត្ដធ្វើគុតព្រះយេស៊ូទេ ហើយក៏មិនបានចូលរួមក្នុងអំពើដែលគេប្រព្រឹត្ដនោះដែរ។
51(Wala siya mouyon sa ilang gikasabutan ug gibuhat), tawo nga taga-Arimatea, usa ka ciudad sa mga Judio, kini siya nagapaabut sa gingharian sa Dios;
52លោកបានទៅជួបលោកពីឡាតសុំយកព្រះសពព្រះយេស៊ូ។
52Kining tawohana miadto kang Pilato ug nangayo sa lawas ni Jesus.
53លោកយកព្រះសពព្រះយេស៊ូចុះពីឈើឆ្កាងហើយរុំនឹងក្រណាត់ផាឌិប រួចដាក់ក្នុងរូងថ្មមួយ ដែលគេដាប់ធ្វើជាផ្នូរ។ ផ្នូរនេះពុំទាន់មានដាក់សពណាមួយនៅឡើយទេ។
53Ug gihugos kini niya, ug iyang giputos sa usa ka lino nga panapton, ug gipahaluna niya sa usa ka lubnganan nga linukab sa usa ka batong bantilis nga wala pay bisan kinsa nga gikalubong.
54ថ្ងៃនោះជាថ្ងៃរៀបចំបុណ្យចម្លង ហើយថ្ងៃសប្ប័ទ ជិតមកដល់។
54Ug mao kadto ang adlaw sa Pangandam, ug nagakahaduol na ang adlaw nga igpapahulay.
55ពួកស្ដ្រីដែលមកតាមព្រះអង្គតាំងពីស្រុកកាលីឡេ ក៏ទៅជាមួយលោកយ៉ូសែបដែរ។ នាងបានឃើញផ្នូរ ហើយឃើញរបៀបដែលគេដាក់ព្រះសព ព្រះយេស៊ូផង។
55Ug ang mga babaye nga nanagpanguyog kaniya gikan sa Galilea, nanagsunod, ug nagpakakita sa lubnganan, ug kong giunsa ang pagbutang sa iyang lawas.
56បន្ទាប់មក ស្ដ្រីទាំងនោះវិលត្រឡប់ទៅវិញ រៀបចំគ្រឿងក្រអូប និង ទឹកអប់។ នៅថ្ងៃសប្ប័ទ នាងនាំគ្នាឈប់សំរាកតាមបទបញ្ជាចែងទុក។
56Ug namauli sila, ug nanagtagana ug mga pahumot ug mga unguento. Ug sa adlaw nga igpapahulay, namahulay sila sumala sa sugo.