Khmer

Myanmar

Galatians

4

1ខ្ញុំសូមជំរាបថា ដរាបណាកូនដែលត្រូវទទួលមត៌កនៅក្មេងនៅឡើយ គេមិនខុសពីខ្ញុំបំរើទេ ថ្វីដ្បិតតែគេជាម្ចាស់លើទ្រព្យសម្បត្ដិទាំងអស់ក៏ដោយ
1တဖန်တုံ၊ အမွေခံမည်သည်ကား၊ ဥစ္စာရှိသမျှကို ပိုင်ထိုက်သော သူဖြစ်သော်လည်း၊ အရွယ်မရောက်မှီ ကာလပတ်လုံး အစေအပါးကျွန်နှင့် တူ၏။
2កូននោះនៅក្រោមការឃុំគ្រងរបស់អ្នកអាណាព្យាបាល និង អ្នកមើលខុសត្រូវលើទ្រព្យសម្បត្ដិ រហូតដល់ពេលដែលឪពុកបានកំណត់ទុក។
2အဘစီရင်နှင့်သော အချိန်ကာလ မရောက်မှီ တိုင်အောင် အစောင့်အထိန်းအအုပ်အချုပ်တို့ လက်၌ ရှိ၏။
3រីឯយើងវិញក៏ដូច្នោះដែរ កាលនៅក្មេងខ្ចីនៅឡើយ យើងធ្វើជាខ្ញុំបំរើនៃអ្វីៗជាអរូប ដែលមានឥទ្ធិពលលើលោកីយ៍នេះ
3ထိုနည်းတူငါတို့သည် အရွယ်မရောက်မှီ လောကီတရားနုလက်၌ ကျွန်ခံရကြ၏။
4ប៉ុន្ដែ លុះដល់ពេលកំណត់ហើយ ព្រះជាម្ចាស់ក៏ចាត់ព្រះបុត្រារបស់ព្រះអង្គអោយមក ប្រសូតចេញពីស្ដ្រីហើយប្រសូតក្រោមអំណាចរបស់វិន័យផង
4အချိန်ကာလစေ့သောအခါ၊ ငါတို့သည်သား၏အခွင့်အရာကို ခံရမည်အကြောင်း၊
5ដើម្បីលោះអស់អ្នកដែលស្ថិតនៅក្រោមអំណាចវិន័យ និង អោយយើងទទួលឋានៈជាបុត្រ របស់ព្រះអង្គ។
5ပညတ်တရားလက်၌ရှိသောငါတို့ကို ရွေးနှုတ်စေခြင်းငှါ၊ မိန်းမဝမ်း၌ ပဋိသန္ဓေယူ၍ ပညတ်တရား အောက်၌ဘွားမြင်ရသော သားတော်ကို ဘုရားသခင်သည်စေလွှတ်တော်မူ၏။
6បងប្អូនពិតជាបុត្ររបស់ព្រះជាម្ចាស់មែន ព្រោះព្រះអង្គបានចាត់ព្រះវិញ្ញាណនៃព្រះបុត្រារបស់ព្រះអង្គ អោយមកសណ្ឋិតក្នុងចិត្ដយើង គឺព្រះវិញ្ញាណនេះហើយ ដែលបន្លឺព្រះសូរសៀងឡើងថា «អប្បា! ឱព្រះបិតា!»។
6ထိုသို့သင်တို့သည်သားဖြစ်သောကြောင့် အဗ္ဗအဘဟု ခေါ်တတ်သော သားတော်၏ဝိညာဉ်တော်ကို သင်တို့စိတ်နှလုံးထဲသို့ ဘုရားသခင် စေလွှတ်တော်မူ၏။
7ដូច្នេះ អ្នកមិនមែនជាខ្ញុំបំរើទៀតទេ គឺអ្នកជាបុត្ររបស់ព្រះអង្គវិញ។ បើអ្នកជាបុត្រមែន អ្នកក៏ត្រូវទទួលមត៌កដែលព្រះជាម្ចាស់ប្រទានអោយនោះដែរ។
7သို့ဖြစ်၍ သင်တို့သည် နောက်တဖန် အစေအပါးကျွန်မဖြစ်၊ သားပင် ဖြစ်ကြ၏။ သားဖြစ်လျှင် ခရစ်တော်အားဖြင့် ဘုရားသခင်၏ အမွေခံလည်း ဖြစ်ကြ၏။
8កាលពីដើម បងប្អូនពុំស្គាល់ព្រះជាម្ចាស់ទេ ហើយក៏ធ្វើជាខ្ញុំបំរើរបស់ព្រះនានា ដែលមិនមែនជាព្រះពិតប្រាកដ។
8သို့သော်လည်း အထက်က သင်တို့သည် ဘုရားသခင်ကို မသိသောအခါ၊ ဇာတိအားဖြင့် ဘုရားမဟုတ် သော သူတို့၏အမှုကိုဆောင်ရွက်ကြ၏။
9តែឥឡូវនេះ បងប្អូនស្គាល់ព្រះជាម្ចាស់ បើនិយាយអោយចំ ព្រះអង្គបានស្គាល់បងប្អូនហើយ ហេតុដូចម្ដេចបានជាបងប្អូនបែរជាវិលទៅចុះចូលនឹងអ្វីៗជាអរូប ដែលមានឥទ្ធិពលក្នុងលោកីយ៍ ហើយចង់បំរើឥទ្ធិពលដ៏ទន់ខ្សោយ គ្មានបារមីទាំងនោះ សាជាថ្មីវិញដូច្នេះ?
9ယခုမူကားသင်တို့သည် ဘုရားသခင်ကို သိပြီးမှဟု၍မဆို၊ ဘုရားသင်သည် သင်တို့ကို သိတော်မူပြီးမှ၊ အားမရှိ၊ ချမ်းသာမပေးနိုင်သော တရာနုဘက်သို့ အဘယ်ကြောင့် တဖန်ပြောင်းလဲကြသနည်း။ ထိုလောကီ တရား၌ တဖန်ကျွံခံခြင်းငှါ အလိုရှိကြပြီတကား။
10បើបងប្អូនគោរពថ្ងៃខែ គោរពរដូវ និង គោរពឆ្នំា។
10နှစ်၊ လ၊ နေ့ရက်၊ အချိန်ကာလများကို စောင့်ကြပြီတကား။
11ខ្ញុំបារម្ភក្រែងតែការនឿយហត់ដែលខ្ញុំធ្វើសំរាប់បងប្អូន ត្រឡប់ទៅជាឥតបានផលអ្វីសោះ។
11ငါသည်သင်တို့ဆီမှ အချည်းနှီး ကြိုးစားအားထုတ်သည်ဟု သင်တို့၏အကြောင်းကြောင့် စိုးရိမ် လျက်ရှိ၏။
12បងប្អូនអើយខ្ញុំអង្វរបងប្អូនថាសូមកាន់ចិត្ដអោយបានដូចខ្ញុំ ដូចខ្ញុំបានកាន់ចិត្ដដូចបងប្អូនដែរ។ បងប្អូនពុំបានធ្វើអ្វីខុសចំពោះខ្ញុំទេ។
12ညီအစ်ကိုတို့၊ သင်တို့ကဲ့သို့ငါဖြစ်၏။ ငါကဲ့သို့ သင်တို့ဖြစ်ကြလောဟု ငါတောင်းပန်၏။ သင်တို့သည် ငါ့ကိုအလျှင်းမပြစ်မှားကြ။
13បងប្អូនជ្រាបស្រាប់ហើយថា ខ្ញុំបាននាំដំណឹងល្អមកជូនបងប្អូនជាលើកទីមួយ មកពីខ្ញុំមានសុខភាពទន់ខ្សោយ។
13ငါသည် ကိုယ်နာခြင်းရောဂါနှင့်တကွ၊ ဧဝံဂေလိတရားကို သင်တို့အား အထက်က ဟောပြော ကြောင်းကို သင်တို့သိကြ၏။
14ក៏ប៉ុន្ដែ ទោះបីជំងឺរបស់ខ្ញុំបានបណ្ដាលអោយបងប្អូនលំបាកយ៉ាងណាក៏ដោយ ក៏បងប្អូនពុំបានមើលងាយ ឬ ស្អប់ខ្ពើមខ្ញុំដែរ ផ្ទុយទៅវិញ បងប្អូនបានទទួលខ្ញុំ ទុកដូចទទួលទេវតា របស់ព្រះជាម្ចាស់ ឬ ដូចទទួលព្រះគ្រិស្ដយេស៊ូដែរ។
14ကိုယ်ကာယ၌ငါခံရသော စုံစမ်းခြင်းကို သင်တို့ သည်မထီမဲ့မြင်မပြု၊ ငါကိုမပယ်၊ ဘုရားသခင်၏ ကောင်းကင်တမန်ကဲ့သို့၎င်း၊ ယေရှုခရစ်ကဲ့သို့၎င်း၊ လက်ခံကြ၏။
15តើអំណរសប្បាយដែលបងប្អូនធ្លាប់មានកាលពីមុននោះនៅឯណា? ដ្បិតខ្ញុំហ៊ានធ្វើជាសាក្សីថា នៅពេលនោះ សូម្បីតែភ្នែករបស់បងប្អូនក៏បងប្អូនសុខចិត្ដខ្វេះអោយខ្ញុំដែរ ប្រសិនបើបងប្អូនអាចធ្វើបាន។
15သို့ဖြစ်လျှင် သင်တို့ခံရသောမင်္ဂလာကား အဘယ်မင်္ဂလာနည်း။ အထက်ကကိုယ်မျက်စိကိုထုတ်၍ ငါ့အား ပေးနိုင်လျှင်၊ ပေးခြင်းငှါသင်တို့အလိုရှိသည်ဟု ငါသက်သေခံ၏။
16ឥឡូវនេះ តើបងប្អូនចាត់ទុកខ្ញុំជាសត្រូវ មកពីខ្ញុំនិយាយសេចក្ដីពិតឬ?
16ယခုမူကား၊ ငါသည်သမ္မာတရားကို သင်တို့အား ဟောပြောသောကြောင့် သင်တို့၏ရန်သူဖြစ်သလော။
17រីឯពួកគេវិញ គេយកចិត្ដទុកដាក់នឹងបងប្អូនណាស់ តែក្នុងគោលបំណងមិនល្អទេ គេចង់បំបែកបងប្អូនចេញពីយើង ដើម្បីអោយបងប្អូនយកចិត្ដទុកដាក់ចំពោះគេវិញតែប៉ុណ្ណោះ។
17သူတထူးတို့သည် သင်တို့ကို အလွန်ချစ်ကြသည် မှန်စေတော့။ လျောက်ပတ်စွာ ချစ်ကြသည်မဟုတ်။ သင်တို့သည်သူတို့ကို အလွန်ချစ်မည်အကြောင်း၊ သူတို့သည် သင်တို့ကို ပယ်ခြင်းငှါ အလိုရှိကြ၏။
18ការយកចិត្ដទុកដាក់ដោយមានគោលបំណងល្អគ្រប់ពេលវេលានោះ ត្រឹមត្រូវហើយ គឺមិនគ្រាន់តែនៅពេលដែលខ្ញុំនៅជាមួយប៉ុណ្ណោះទេ។
18သို့သော်လည်းသင်တို့နှင့်အတူ ငါရှိနေစဉ်တွင်သာ ကောင်းသောအရာကို အလွန်ချစ်အပ်သည် မဟုတ်။ အစဉ်မပြတ်အလွန်ချစ်အပ်၏။
19កូនចៅអើយ ខ្ញុំឈឺចាប់ក្នុងការបង្កើតអ្នករាល់គ្នាសាជាថ្មី ប្រៀបបីដូចស្ដ្រីឈឺចាប់នៅពេលហៀបនឹងឆ្លងទន្លេយ៉ាងនោះដែរ គឺរហូតទាល់តែព្រះគ្រិស្ដបានកើតជារូបរាងឡើង ក្នុងអ្នករាល់គ្នា។
19ခရစ်တော်သည်သင်တို့အထဲ၌ တည်လျက် ရှိတော်မူသည်တိုင်အောင် သင်တို့အဘို့ သားဘွားခြင်း ဝေဒနာကို ငါခံရသော ငါ့ချစ်သားတို့၊
20ខ្ញុំចង់នៅជិតបងប្អូនឥឡូវនេះណាស់ ដើម្បីនិយាយជាមួយបងប្អូនផ្ទាល់ តាមរបៀបមួយផ្សេងទៀត ដ្បិតខ្ញុំទ័លគំនិត មិនដឹងជាត្រូវសរសេរយ៉ាងដូចម្ដេចមកបងប្អូនទេ។
20သင်တို့ကို ငါယုံမှားခြင်းရှိသောကြောင့်၊ ယခု သင်တို့ကို ကိုယ်တိုင်တွေ့၍ ထူးခြားသော စကားကို ပြောခြင်းငှါ အလိုရှိ၏။
21បងប្អូនដែលជាអ្នកចង់ចុះចូលនឹងក្រឹត្យវិន័យអើយ សូមប្រាប់ខ្ញុំមើល៍ តើបងប្អូនមិនយល់សេចក្ដីដែលក្រឹត្យវិន័យចែងទុកមកទេឬ?
21ပညတ်တရားအောက်၍နေချင်သောသူတို့၊ သင်တို့သည် ပညတ်တရားကိုနားမလည်ကြသလော။
22ក្នុងគម្ពីរមានចែងទុកមកថា លោកអប្រាហំាមានកូនប្រុសពីរនាក់ គឺម្នាក់ជាកូនរបស់ស្ដ្រីអ្នកងារម្នាក់ទៀតជាកូនរបស់ស្ដ្រីអ្នកជា។
22ပညတ္တိကျမ်းစာ၌ လာသည်ကား၊ အာဗြဟံ၌ သားနှစ်ယောက်ရှိ၏။ သားတယောက်ကား၊ ကျွန်မ၏ သားဖြစ်၏။ တယောက်ကား ကျွန်မမဟုတ်သော မိန်းမ၏သားဖြစ်၏ဟု လာသတည်း။
23ក៏ប៉ុន្ដែ កូនរបស់ស្ដ្រីអ្នកងារនោះ ជាកូនកើតមកតាមរបៀបលោកីយ៍ រីឯកូនរបស់ស្ដ្រីអ្នកជាវិញ កើតមកតាមព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់។
23ကျွန်မ၏သားသည် ဇာတိပကတိအားဖြင့် ဘွားသောသားဖြစ်၏။ ကျွန်မဟုတ်သော မိန်းမ၏သား သည် ဂတိတော်အားဖြင့် ဘွားသောသားဖြစ်၏။
24យើងអាចចាត់ទុករឿងនេះជានិមិត្ដរូបមួយដែរ ដ្បិតស្ដ្រីទាំងពីរនេះជាតំណាងសម្ពន្ធមេត្រី ពីរម្នាក់ជាតំណាងនៃសម្ពន្ធមេត្រីដែលចងនៅភ្នំស៊ីណៃ គឺនាងហាការដែលបង្កើតកូនជាខ្ញុំបំរើ។
24ထိုအကြောင်းအရာကို ပုံပမာအားဖြင့်ဆိုသော်၊ ထိုမိန်းမနှစ်ယောက်ကား၊ ပဋိညာဉ်တရားနှစ်ပါးကို ဆိုလိုသတည်း။ ဟာဂရအမည်ရှိသော မိန်းမတည်းဟူသော ပဋိညာဉ်တရားတပါးသည် သိနာတောင်ပေါ်မှာ စီရင်၍၊ ကျွန်များကိုဘွားတတ်သောတရားဖြစ်၏။
25នាងហាការ ជាតំណាងភ្នំស៊ីណៃនៅស្រុកអារ៉ាប់ ជានិមិត្ដរូបនៃក្រុងយេរូសាឡឹមសព្វថ្ងៃនេះ ដ្បិតនាងហាការ និង កូនចៅរបស់នាង សុទ្ធតែជាអ្នកងារ។
25အကြောင်းမူကား၊ ဟာဂရသည် အာရပ်ပြည်၌ရှိသော သိနာတောင်ဖြစ်၏။ ယခုရှိသော ယေရုရှလင်မြို့နှင့် တူ၏၊ မိမိသားများနှင့်တကွ ကျွန်ခံရ၏။
26រីឯក្រុងយេរូសាឡឹមនៅស្ថានលើវិញ គឺស្ដ្រីអ្នកជាដែលជាមាតារបស់យើងហ្នឹងហើយ
26အပေါ်မှာရှိသော ယေရုရှလင်မြို့မူကား၊ ခပ်သိမ်းသော ငါတို့၏ အမိတည်းဟူသော ကျွန်မမဟုတ် သော မိန်းမဖြစ်သတည်း။
27ដ្បិតមានចែងទុកមកថាៈ «នាងជាស្ដ្រីអារនាងជាស្ដ្រីមិនបាន បង្កើតកូនអើយ ចូរអរសប្បាយឡើង! នាងពុំធ្លាប់ឈឺផ្ទៃអើយ ចូរបន្លឺសំឡេងស្រែកដោយអំណរឡើង! ដ្បិតកូនរបស់ស្ដ្រីដែលប្ដីបោះបង់ចោលនោះ នឹងមានចំនួនច្រើនជាងកូនរបស់ស្ដ្រី ដែលមានប្ដីទៅទៀត។ »
27ကျမ်းစာလာသည်ကား၊ သားမဘွားသော အမြုံမ၊ ဝမ်းမြောက်လော့။ သားဘွားခြင်းဝေဒနာကို မခံသေးသောမိန်းမ၊ ကြွေးကြော်အော်ဟစ်လော့။ အကြောင်းမူကား၊ စွန့်ထားသောမိန်းမသည် လင်ရှိသော မိန်းမထက် သာ၍များသော သားတို့ကို ဘွားမြင်ပြီဟု လာသတည်း။
28បងប្អូនអើយ បងប្អូនបានកើតមក តាមព្រះបន្ទូលសន្យាដូចលោកអ៊ីសាកដែរ។
28ညီအစ်ကိုတို့၊ ငါတို့သည်ဣဇာက်ကဲ့သို့ ဂတိတော်နှင့်စပ်ဆိုင်သော သားဖြစ်ကြ၏။
29ប៉ុន្ដែ ពីអតីតកាលកូនដែលកើតមកតាមរបៀបលោកីយ៍ បានធ្វើទុក្ខបៀតបៀនកូន ដែលកើតមកតាមព្រះវិញ្ញាណយ៉ាងណានៅបច្ចុប្បន្នកាលក៏នឹងមានយ៉ាងនោះដែរ។
29ထိုအခါ ဇာတိပကတိအားဖြင့် ဘွားသောသားသည် ဝိညာဉ်တော်အားဖြင့် ဘွားသောသားကို ညှင်းဆဲ သကဲ့သို့၊ ထိုနည်းတူ ယခုပင်ဖြစ်၏။
30តើក្នុងគម្ពីរមានចែងទុកដូចម្ដេច?គឺមានចែងថាៈ«ចូរបណ្ដេញស្ដ្រីអ្នកងារ និង កូនរបស់នាងចេញទៅ ដ្បិតកូនរបស់ស្ដ្រីអ្នកងារពុំត្រូវទទួលមត៌ក រួមជាមួយកូនរបស់ស្ដ្រីអ្នកជាឡើយ»។
30သို့သော်လည်းအဘယ်သို့ ကျမ်းစာလာသနည်းဟူမူကား၊ ကျွန်မနှင့်သူ၏သားကိုနှင်ထုတ်လော့။ ကျွန်မ ၏သားသည် ကျွန်မမဟုတ်သော မိန်းမ၏သားနှင့်အတူ အမွေမခံရဟုလာသတည်း။
31ហេតុនេះ បងប្អូនអើយយើងមិនមែនជាកូនរបស់ស្ដ្រីអ្នកងារទេ គឺជាកូនរបស់ស្ដ្រីអ្នកជា។
31ယခုတွင်ညီအစ်ကိုတို့၊ ငါတို့သည် ကျွန်မ၏ သားမဟုတ်၊ ကျွန်မမဟုတ်သော မိန်းမ၏သားဖြစ်ကြ၏။