Khmer

Myanmar

Revelation

15

1បន្ទាប់មក ខ្ញុំឃើញទីសំគាល់មួយទៀតនៅលើមេឃជាទីសំគាល់យ៉ាងធំ គួរស្ញែងខ្លាច គឺមានទេវតា ប្រាំពីររូបកាន់គ្រោះកាចប្រាំពីរ ដែលជាគ្រោះកាចចុងក្រោយបង្អស់ ដ្បិតគ្រោះកាចទាំងនេះនឹងធ្វើអោយព្រះជាម្ចាស់ឈប់ព្រះពិរោធ ។
1တဖန်တုံ၊ ဘုရားသခင်၏အမျက်တော်ကို ပြီးစီးစေသော နောက်ဆုံးဘေးဒဏ် ခုနစ်ပါးရှိသော ကောင်းကင်တမန်ခုနစ်ပါးတည်းဟူသော၊ ကောင်းကင်၌ အံ့ဘွယ်သော နိမိတ်ကြီးအခြားတပါးကို ငါမြင်ရ၏။
2បន្ទាប់មកទៀត ខ្ញុំឃើញដូចជាមានសមុទ្រមួយភ្លឺដូចកែវលាយជាមួយនឹងភ្លើង ហើយអស់អ្នកដែលបានឈ្នះសត្វតិរច្ឆាន និង ឈ្នះរូបចម្លាក់របស់វា ព្រមទាំងឈ្នះលេខឈ្មោះរបស់វា ឈរនៅលើសមុទ្រកែវនោះ។ ពួកគេកាន់ពិណរបស់ព្រះជាម្ចាស់
2မီးနှင့်ရောသော ဖန်ရေကန်ကဲ့သို့ရှိသည်ကိုလည်း မြင်ရ၏။ သားရဲနှင့်၎င်း၊ သူ၏ရုပ်တုနှင့်၎င်း၊ သူ၏နာမအရေအတွက်နှင့်၎င်း၊ လွတ်၍ အောင်မြင်သော သူတို့သည်၊ ဘုရားသခင်၏ စောင်းတော်တို့ကို ကိုင်လျက်၊ ဖန်ရေကန်နားမှာ ရပ်နေကြသည်ကို မြင်ရ၏။
3ហើយនាំគ្នាច្រៀងចំរៀងរបស់លោកម៉ូសេជាអ្នកបំរើរបស់ព្រះជាម្ចាស់ និង ចំរៀងរបស់កូនចៀមថា៖ «ឱព្រះជាអម្ចាស់ដ៏មានព្រះចេស្ដាលើអ្វីៗ ទាំងអស់អើយ ស្នាព្រះហស្ដរបស់ព្រះអង្គប្រសើរឧត្ដម គួរអោយកោតស្ញប់ស្ញែងពន់ពេកណាស់! ឱព្រះមហាក្សត្រនៃប្រជាជាតិទាំងឡាយអើយ មាគ៌ារបស់ព្រះអង្គសុទ្ធតែសុចរិត និង ត្រឹមត្រូវទាំងអស់!
3ထိုသူတို့သည် ဘုရားသခင်၏ ကျွန်မောရှေ၏ သီချင်းနှင့်သိုးသငယ်၏သီချင်းကိုသီ၍၊ အနန္တတန်ခိုး နှင့်ပြည့်စုံတော်မူသော ထာဝရအရှင်ဘုရားသခင်၊ ကိုယ်တော်၏ အပြုအမူတို့သည် ကောင်းမြတ်၍ အံ့ဩ ဘွယ်ဖြစ်ကြပါ၏။ လူမျိုးတို့၏ဘုရင်၊ ကိုယ်တော်၏ အကျင့်ဓလေ့တို့သည် ဖြောင့်မတ်ဟုတ်မှန်ကြပါ၏။
4បពិត្រព្រះអម្ចាស់! តើមាននរណាមិនគោរពកោតខ្លាចព្រះនាមព្រះអង្គ! តើនរណាមិនលើកតម្កើងសិរីរុងរឿងនៃព្រះនាមព្រះអង្គ! ដ្បិតមានតែព្រះអង្គប៉ុណ្ណោះជាព្រះដ៏វិសុទ្ធ។ មនុស្សគ្រប់ជាតិសាសន៍ នឹងនាំគ្នាមកក្រាបថ្វាយបង្គំព្រះអង្គ ដ្បិតគេបានឃើញច្បាស់ថា ព្រះអង្គវិនិច្ឆ័យដោយយុត្ដិធម៌»។
4အိုထာဝရဘုရား၊ ကိုယ်တော်ကိုမကြောက်ရွံ့ဘဲ၊ နာမတော်ကို မချီးမွမ်းဘဲ အဘယ်သူနေရပါအံ့နည်း။ ကိုယ်တော်တပါးတည်းသာလျှင် သန့်ရှင်းတော်မူ၏။ တရားသဖြင့် စီရင်တော်မူခြင်းအရာတို့သည် ထင်ရှား သည်ဖြစ်၍၊ လူမျိုးအပေါင်းတို့သည်လာ၍ ရှေ့တော်၌ ကိုးကွယ်ကြပါလိမ့်မည်ဟု လျှောက်ဆိုကြ၏။
5ក្រោយមកទៀត ខ្ញុំមើលទៅ ឃើញព្រះវិហារនៅស្ថានបរមសុខ ដែលមានព្រះពន្លានៃសក្ខីភាព បើកទ្វារចំហ។
5ထိုနောက် ငါကြည့်လျှင်၊ ကောင်းကင်ဘုံ၌ သက်သေခံတော်မူချက် ဌာပနာရာ တဲတော်ရှိသော ဗိမာန်တော်ကို ဖွင့်ထားပြီ။
6ទេវតាទាំងប្រាំពីររូបដែលកាន់គ្រោះកាចទាំងប្រាំពីរក៏ចេញពីព្រះវិហារមក មានសម្លៀកបំពាក់ធ្វើពីក្រណាត់ទេសឯកសុទ្ធដ៏ភ្លឺផ្លេក ហើយមានខ្សែក្រវាត់មាសនៅដើមទ្រូងផង។
6ဘေးဒဏ်ခုနစ်ပါးရှိသော ကောင်းကင်တမန် ခုနစ်ပါးတို့သည် စင်ကြယ်ပြောင်လက်သော ပိုက်ဆန် အဝတ်ကို ဝတ်လျက် ၊ ရင်၌ ရွှေရင်စည်းကို စည်းလျက် ဗိမာန်တော်ထဲက ထွက်လာကြ၏။
7សត្វមានជីវិតមួយក្នុងចំណោមសត្វមានជីវិតទាំងបួនបានប្រគល់ពែងមាសប្រាំពីរជូនទេវតាទាំងប្រាំពីររូប។ ពែងទាំងនោះពេញទៅដោយព្រះពិរោធរបស់ព្រះជាម្ចាស់ដែលគង់នៅអស់កល្បជាអង្វែងតរៀងទៅ។
7သတ္တဝါလေးပါးတွင် တပါးသည် ကမ္ဘာအဆက်ဆက် အသက်ရှင်တော်မူသော ဘုရားသခင်၏ အမျက် တော်နှင့် ပြည့်သောရွှေဖလား ခုနစ်လုံးကို ကောင်းကင်တမန်ခုနစ်ပါးတို့အားပေး၏။
8ព្រះវិហារក៏ពោរពេញទៅដោយផ្សែង ដែលចេញពីសិរីរុងរឿងរបស់ព្រះជាម្ចាស់ និង ពីឫទ្ធានុភាពរបស់ព្រះអង្គ ហើយគ្មាននរណាអាចចូលទៅក្នុងព្រះវិហារបានឡើយ ទាល់តែគ្រោះកាចទាំងប្រាំពីររបស់ទេវតាទាំងប្រាំពីរបានចប់សព្វគ្រប់ជាមុនសិន។
8ဘုရားသခင်၏ ဘုန်းတန်ခိုးအာနုဘော်တော် ကြောင့်၊ ဗိမာန်တော်သည် မီးခိုးနှင့်ပြည့်၍ ကောင်းကင် တမန် ခုနစ်ပါး၏ ဘေးဒဏ်ခုနစ်ပါး မကုန်မှီတိုင်အောင် ဗိမာန်တော်ထဲသို့ အဘယ်သူမျှ မဝင်နိုင်။