Khmer

Norwegian

1 Corinthians

12

1បងប្អូនអើយ ខ្ញុំចង់អោយបងប្អូនជ្រាបយ៉ាងច្បាស់ អំពីព្រះអំណោយទានរបស់ព្រះវិញ្ញាណ។
1Men om de åndelige gaver, brødre, vil jeg ikke at I skal være uvitende.
2បងប្អូនជ្រាបស្រាប់ហើយថា កាលបងប្អូនមិនទាន់ស្គាល់ព្រះអង្គនៅឡើយ បងប្អូនបានបណ្ដោយខ្លួនទៅគោរពព្រះក្លែងក្លាយដែលមិនចេះនិយាយ។
2I vet at dengang da I var hedninger, lot I eder drage til de stumme avguder, alt efter som I blev draget.
3ហេតុនេះ ខ្ញុំសូមជំរាបបងប្អូនអោយដឹងថា ប្រសិនបើអ្នកណាម្នាក់មានព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ណែនាំ អ្នកនោះពុំអាចពោលថា «ព្រះយេស៊ូត្រូវបណ្ដាសា» កើតទេ ហើយបើគ្មានព្រះវិញ្ញាណដ៏វិសុទ្ធ ណែនាំទេនោះ ក៏គ្មាននរណាម្នាក់អាចពោលថា «ព្រះយេស៊ូជាព្រះអម្ចាស់» បានដែរ។
3Derfor kunngjør jeg eder at ingen som taler i Guds Ånd, sier: Forbannet er Jesus! og ingen kan si: Jesus er Herre! uten i den Hellige Ånd.
4មានព្រះអំណោយទានផ្សេងៗពីគ្នា តែមានព្រះវិញ្ញាណតែមួយព្រះអង្គទេ ដែលប្រទានអោយ។
4Det er forskjell på nådegaver, men Ånden er den samme;
5មានមុខងារផ្សេងៗពីគ្នា តែយើងបំរើព្រះអម្ចាស់តែមួយព្រះអង្គដដែល។
5og det er forskjell på tjenester, men Herren er den samme;
6មានសកម្មភាពផ្សេងៗពីគ្នា តែមានព្រះជាម្ចាស់តែមួយព្រះអង្គទេ ដែលបំពេញសកម្មភាពទាំងនោះ នៅក្នុងមនុស្សទាំងអស់។
6og det er forskjell på kraftige virkninger, men Gud er den samme, som virker alt i alle.
7ព្រះវិញ្ញាណប្រោសប្រទានអោយម្នាក់ៗសំដែងព្រះអំណោយទាន ដើម្បីជាប្រយោជន៍រួម
7Men Åndens åpenbarelse gis enhver til det som er gagnlig.
8គឺព្រះអង្គប្រទានអោយម្នាក់ចេះនិយាយប្រកបដោយប្រាជ្ញា ហើយព្រះវិញ្ញាណដដែលប្រទានអោយម្នាក់ទៀតចេះនិយាយ ដោយយល់គំរោងការដ៏លាក់កំបាំងរបស់ព្រះជាម្ចាស់។
8For en gis visdoms tale ved Ånden, en annen kunnskaps tale ved den samme Ånd;
9ព្រះវិញ្ញាណដដែលប្រទានអោយម្នាក់ទៀតមានជំនឿ ព្រះវិញ្ញាណដដែលប្រទានអោយម្នាក់ទៀតចេះប្រោសមនុស្សអោយជាពីជំងឺ
9en annen tro ved den samme Ånd, en annen nådegaver til å helbrede ved den samme Ånd,
10អោយម្នាក់ទៀតចេះធ្វើការអស្ចារ្យ អោយម្នាក់ទៀតចេះថ្លែង ព្រះបន្ទូល អោយម្នាក់ទៀតចេះស្ទង់មើលវិញ្ញាណល្អ ឬ អាក្រក់ អោយម្នាក់ទៀតចេះនិយាយភាសាចំឡែកអស្ចារ្យ អោយម្នាក់ទៀត ចេះបកប្រែន័យភាសាទាំងនោះ
10en annen kraft til å gjøre undergjerninger; en annen profetisk gave, en annen evne til å prøve ånder, en annen forskjellige slags tunger, en annen tydning av tunger.
11ប៉ុន្ដែ មានព្រះវិញ្ញាណតែមួយដដែល ដែលបំពេញសកម្មភាពទាំងអស់ ហើយប្រទានអោយម្នាក់ៗមានព្រះអំណោយទានផ្សេងៗពីគ្នា តាមព្រះហឫទ័យរបស់ព្រះអង្គ។
11Alt dette virker den ene og samme Ånd, idet han utdeler til hver især efter som han vil.
12ព្រះគ្រិស្ដ ប្រៀបបានទៅនឹងរូបកាយមួយ ដែលចែកចេញជាច្រើនផ្នែក។ ទោះបីមានសរីរាង្គច្រើនយ៉ាងណាក៏ដោយ ក៏សរីរាង្គទាំងអស់ផ្សំគ្នាជារូបកាយតែមួយដែរ។
12For likesom legemet er ett og har mange lemmer, men alle legemets lemmer, om de enn er mange, dog er ett legeme, således er det også med Kristus;
13យើងទាំងអស់គ្នា ទោះបីជាសាសន៍យូដាក្ដី សាសន៍ក្រិកក្ដី អ្នកងារក្ដី អ្នកជាក្ដី ក៏យើងបានទទួលពិធីជ្រមុជ ក្នុងព្រះវិញ្ញាណតែមួយ ដើម្បីផ្សំគ្នាឡើងជាព្រះកាយតែមួយ ហើយយើងទាំងអស់គ្នាសុទ្ធតែបានទទួលព្រះវិញ្ញាណតែមួយដែរ។
13for vi er jo alle døpt med én Ånd til å være ett legeme, enten vi er jøder eller grekere, enten vi er træler eller frie; og vi har alle fått én Ånd å drikke.
14រូបកាយមិនមែនមានសរីរាង្គតែមួយទេ គឺមានច្រើន។
14For legemet er jo heller ikke ett lem, men mange.
15បើជើងនិយាយថា «ខ្ញុំមិនមែនដៃដូច្នេះខ្ញុំមិនមែនជាចំណែករបស់រូបកាយទេ» ក៏ជើងនោះនៅតែជាចំណែករបស់រូបកាយដដែល។
15Om foten sier: Fordi jeg ikke er hånd, hører jeg ikke med til legemet, så hører den like fullt med til legemet;
16បើត្រចៀកនិយាយថា «ខ្ញុំមិនមែនភ្នែក ដូច្នេះ ខ្ញុំមិនមែនជាចំណែករបស់រូបកាយទេ» ក៏ត្រចៀកនោះនៅតែជាចំណែករបស់រូបកាយដដែល។
16og om øret sier: Fordi jeg ikke er øie, hører jeg ikke med til legemet, så hører det like fullt med til legemet.
17ប្រសិនបើរូបកាយទាំងមូលសុទ្ធតែជាភ្នែក ធ្វើម្ដេចនឹងស្ដាប់ឮបាន? ហើយបើរូបកាយទាំងមូលសុទ្ធតែជាត្រចៀក ធ្វើម្ដេចនឹងដឹងក្លិនបាន?
17Dersom hele legemet var øie, hvor blev det da av hørselen? dersom det hele var hørsel, hvor blev det da av lukten?
18តាមពិត ព្រះជាម្ចាស់ប្រទានអោយសរីរាង្គនីមួយៗមានមុខងារ ស្របតាមព្រះហឫទ័យរបស់ព្រះអង្គ។
18Men nu satte Gud lemmene, hvert især av dem, på legemet, således som han vilde.
19ប្រសិនបើទាំងអស់ជាសរីរាង្គតែមួយ តើរូបកាយនៅឯណា?
19Var de derimot alle ett lem, hvor blev det da av legemet?
20តាមពិត សរីរាង្គមានច្រើនតែរូបកាយមានតែមួយប៉ុណ្ណោះ។
20Men nu er det mange lemmer, men ett legeme.
21ភ្នែកពុំអាចនិយាយទៅដៃថា «អញមិនត្រូវការឯង» បានទេ រីឯក្បាលក៏ពុំអាចនិយាយទៅកាន់ជើងថា «អញមិនត្រូវការឯងទាំងពីរ» បានដែរ។
21Øiet kan ikke si til hånden: Jeg trenger ikke til dig, eller hodet til føttene: Jeg trenger ikke til eder;
22ផ្ទុយទៅវិញ សរីរាង្គណាដែលគេចាត់ទុកថាខ្សោយជាងគេ យើងត្រូវការសរីរាង្គនោះជាចាំបាច់
22men tvert imot: de lemmer på legemet som synes å være de skrøpeligste, de er nødvendige.
23ហើយសរីរាង្គណាដែលយើងចាត់ទុកថាមិនសូវថ្លៃថ្នូរ យើងគោរពសរីរាង្គនោះខ្លាំងជាងគេទាំងអស់។ សរីរាង្គណាដែលមិនសូវសមរម្យ យើងគោរពយ៉ាងពិសេសទៅវិញ។
23Og de lemmer på legemet som vi synes er mindre ære verd, dem klær vi med større ære, og de lemmer som vi blues ved, dem klær vi med større bluferdighet,
24រីឯសរីរាង្គណាដែលសមរម្យហើយ សរីរាង្គនោះមិនត្រូវការអោយយើងយកចិត្ដទុកដាក់ទេ។ ព្រះជាម្ចាស់បានរៀបចំរូបកាយរបស់យើង ដោយប្រទានសេចក្ដីថ្លៃថ្នូរ ដល់សរីរាង្គណាដែលខ្វះខាត
24men våre edlere lemmer trenger ikke til det. Men Gud satte legemet sammen således at han gav det ringeste størst ære,
25ដើម្បីកុំអោយមានការបាក់បែកគ្នានៅក្នុងរូបកាយ គឺអោយសរីរាង្គយកចិត្ដទុកដាក់ជួយគ្នាទៅវិញទៅមក។
25forat det ikke skal være splid i legemet, men lemmene ha samme omsorg for hverandre.
26ប្រសិនបើមានសរីរាង្គណាមួយឈឺចុកចាប់ សរីរាង្គទាំងអស់ក៏ឈឺចុកចាប់ជាមួយដែរ ប្រសិនបើមានសរីរាង្គណាមួយបានថ្លៃថ្នូរ សរីរាង្គទាំងអស់ក៏អរសប្បាយជាមួយដែរ។
26Og om ett lem lider, da lider alle lemmene med, og om ett lem hedres, da gleder alle lemmene sig med.
27បងប្អូនជាព្រះកាយរបស់ព្រះគ្រិស្ដ ហើយម្នាក់ៗជាសរីរាង្គនៃព្រះកាយនេះ តាមចំណែករៀងៗខ្លួន។
27Men nu er I Kristi legeme og hans lemmer, hver efter sin del.
28ក្នុងក្រុមជំនុំមុនដំបូងបង្អស់ ព្រះជាម្ចាស់បានតែងតាំងអោយមានសាវ័ក បន្ទាប់មក ព្រះអង្គតែងតាំងអ្នកថ្លែងព្រះបន្ទូល បន្ទាប់មកទៀត ព្រះអង្គតែងតាំងអ្នកបង្រៀន។ បន្ទាប់ពីនោះ មានព្រះអំណោយទានខាងធ្វើការអស្ចារ្យ ព្រះអំណោយទានខាងប្រោសអ្នកជំងឺអោយជា ព្រះអំណោយទានខាងជួយអ្នកដទៃ ព្រះអំណោយទានខាងណែនាំព្រះអំណោយទានខាងនិយាយភាសាចំឡែកអស្ចារ្យ ។
28Og Gud satte i menigheten først nogen til apostler, for det annet profeter, for det tredje lærere, så kraftige gjerninger, så nådegaver til å helbrede, til å hjelpe, til å styre, forskjellige slags tunger.
29តើគ្រប់គ្នាសុទ្ធតែជាសាវ័កឬ? គ្រប់គ្នាសុទ្ធតែជាអ្នកថ្លែងព្រះបន្ទូលឬ? គ្រប់គ្នាសុទ្ធតែជាអ្នកបង្រៀនឬ? គ្រប់គ្នាសុទ្ធតែធ្វើការអស្ចារ្យឬ?
29Er vel alle apostler? er vel alle profeter? er vel alle lærere? gjør vel alle kraftige gjerninger?
30តើគ្រប់គ្នាសុទ្ធតែទទួលព្រះអំណោយទានខាងប្រោសអ្នកជំងឺអោយជាឬ? គ្រប់គ្នាសុទ្ធតែមានព្រះអំណោយទាន ខាងនិយាយភាសាចំឡែកអស្ចារ្យឬ? គ្រប់គ្នាសុទ្ធតែមានព្រះអំណោយទានខាងបកប្រែភាសាចំឡែកអស្ចារ្យឬ?
30har vel alle nådegaver til å helbrede? taler vel alle med tunger? kan vel alle tyde dem?
31ចូរប៉ងប្រាថ្នាចង់បានព្រះអំណោយទានណាដែលសំខាន់ៗជាងគេ។ ក៏ប៉ុន្ដែ ខ្ញុំចង់បង្ហាញប្រាប់បងប្អូនអំពីមាគ៌ាមួយទៀត ដែលប្រសើរលើសលប់បំផុត។
31Men streb efter de største nådegaver! Og jeg vil vise eder en ennu bedre vei.