1ដោយយើងធ្វើការរួមជាមួយព្រះជាម្ចាស់ យើងសូមទូន្មានបងប្អូនថា កុំទទួលព្រះគុណរបស់ព្រះអង្គ យកមកទុកចោលជាអសារឥតការឡើយ
1Men som medarbeidere formaner vi eder også at I ikke forgjeves må ta imot Guds nåde.
2ដ្បិតព្រះជាម្ចាស់មានព្រះបន្ទូលថា: «យើងបានឆ្លើយតបមកអ្នក នៅគ្រាណាដែលយើងគាប់ចិត្ដ យើងបានជួយអ្នកនៅថ្ងៃណាដែលយើង សង្គ្រោះមនុស្សលោក។ គ្រាដែលព្រះជាម្ចាស់គាប់ព្រះហឫទ័យ គឺឥឡូវនេះហើយ! គឺឥឡូវនេះហើយ ជាថ្ងៃដែលព្រះជាម្ចាស់សង្គ្រោះមនុស្សលោក!
2Han sier jo: På den tid som behaget mig, bønnhørte jeg dig, og på frelsens dag kom jeg dig til hjelp. Se, nu er en velbehagelig tid, se, nu er frelsens dag!
3យើងមិនចង់អោយកើតមានរឿងអ្វីមួយដែលបណ្ដាលអោយនរណាម្នាក់ជំពប់ចិត្ដ បាត់ជំនឿឡើយដើម្បីកុំអោយគេបន្ទោសមុខងាររបស់យើង។
3Og vi gir ikke i noget stykke noget anstøt, forat ikke tjenesten skal bli lastet,
4ផ្ទុយទៅវិញ យើងតាំងខ្លួនជាអ្នកបំរើរបស់ព្រះជាម្ចាស់ ក្នុងគ្រប់កាលៈទេសៈទាំងអស់ ដោយស៊ូទ្រាំយ៉ាងខ្លាំង ដោយជួបនឹងទុក្ខលំបាកខ្វះខាត ភ័យបារម្ភ
4men viser oss i alt som Guds tjenere: ved stort tålmod i trengsler, i nød, i angst,
5គេវាយដំយើងគេឃុំឃាំងយើង គេលើកគ្នាមកប្រឆាំងនឹងយើង។ យើងធ្វើការធ្ងន់ អត់ងងុយ អត់អាហារ។
5under slag, i fengsler, i oprør, i strengt arbeid, i nattevåk, i faste;
6យើងតាំងខ្លួនជាអ្នកបំរើរបស់ព្រះជាម្ចាស់ ដោយមានចិត្ដបរិសុទ្ធ ដោយស្គាល់ព្រះជាម្ចាស់ ដោយមានចិត្ដអត់ធ្មត់ ចិត្ដសប្បុរស ដោយព្រះវិញ្ញាណដ៏វិសុទ្ធ ដោយមានចិត្ដស្រឡាញ់ឥតពុតត្បុត
6ved renhet, ved skjønnsomhet, ved langmodighet, ved godhet, ved den Hellige Ånd, ved uskrømtet kjærlighet,
7ដោយប្រកាសសេចក្ដីពិត ដោយឫទ្ធានុភាពរបស់ព្រះជាម្ចាស់។ យើងយកសេចក្ដីសុចរិត ធ្វើជាអាវុធវាយប្រយុទ្ធ និង ការពារ
7ved sannhets ord, ved Guds kraft, ved rettferds våben på høire og venstre side;
8ទាំងទ្រាំទ្រ នៅពេលគេគោរពយើងក្ដី បន្ទាបបន្ថោកយើងក្ដី នៅពេលគេនិយាយអាក្រក់ ឬ និយាយល្អពីយើងក្ដី។ គេចាត់ទុកយើងថាជាជនបោកប្រាស់ តែយើងជាមនុស្សទៀងត្រង់។
8i ære og vanære, med ondt rykte og godt rykte, som forførere og dog sanndrue,
9គេចាត់ទុកយើងដូចជាអ្នកដែលគ្មាននរណាស្គាល់ តែមនុស្សទាំងអស់ស្គាល់យើងយ៉ាងច្បាស់។ គេចាត់ទុកយើងដូចជាមនុស្សហៀបនឹងស្លាប់ តែយើងពិតជានៅមានជីវិត។ គេធ្វើទារុណកម្មយើងតែយើងគ្មានទោសដល់ស្លាប់ទេ។
9som ukjente og dog velkjente; som de som dør, og se, vi lever, som de som refses og dog ikke ihjelslåes,
10គេធ្វើអោយយើងមានទុក្ខព្រួយ តែយើងសប្បាយចិត្ដជានិច្ច។ យើងដូចជាអ្នកក្រ តែយើងបានធ្វើអោយមនុស្សជាច្រើនទៅជាអ្នកមាន យើងដូចជាគ្មានអ្វីសោះតែយើងមានសព្វគ្រប់ទាំងអស់វិញ។
10som bedrøvede, men alltid glade, som fattige, som dog gjør mange rike, som de som intet har og dog eier alt.
11បងប្អូនអ្នកក្រុងកូរិនថូសអើយ យើងនិយាយមកបងប្អូនដោយស្មោះអស់ពីចិត្ដឥតលាក់លៀមអ្វីឡើយ
11Vår munn er oplatt mot eder, I korintiere, vårt hjerte har utvidet sig.
12យើងមិនចង្អៀតចង្អល់ចំពោះបងប្អូនទេ គឺបងប្អូនទេតើ ដែលមានចិត្ដចង្អៀតចង្អល់។
12I har ikke trangt rum hos oss, men det er trangt i eders hjerte.
13ខ្ញុំនិយាយមកបងប្អូន ដូចនិយាយទៅកាន់កូនចៅរបស់ខ្ញុំ ដូច្នេះ សូមបងប្អូនមានចិត្ដទូលាយជាមួយយើង ដូចជាយើងមានចិត្ដទូលាយចំពោះបងប្អូនដែរ។
13Men like for like - jeg taler som til barn - utvid også I eders hjerter!
14សូមកុំសេពគប់ជាមួយអ្នកមិនជឿឡើយ។ តើសេចក្ដីសុចរិត និង សេចក្ដីទុច្ចរិតចូលរួមជាមួយគ្នាកើតឬទេ? តើពន្លឺ និង ភាពងងឹត ចូលរួមជាមួយគ្នាកើតឬទេ?
14Dra ikke i fremmed åk med vantro! for hvad samlag har rettferd med urett, eller hvad samfund har lys med mørke?
15តើព្រះគ្រិស្ដ និង មារ សាតាំងចុះសំរុងគ្នាកើតឬទេ? តើអ្នកជឿ និង អ្នកមិនជឿមានទំនាក់ទំនងអ្វីនឹងគ្នា?
15Og hvad samklang er det mellem Kristus og Belial, eller hvad lodd og del har en troende med en vantro?
16តើព្រះវិហារ របស់ព្រះជាម្ចាស់ និង ព្រះក្លែងក្លាយចូលគ្នាចុះឬទេ? យើងទាំងអស់គ្នាជាព្រះវិហាររបស់ព្រះជាម្ចាស់ដ៏មានព្រះជន្មរស់ដូចព្រះអង្គមានព្រះបន្ទូលថាៈ «យើងនឹងស្ថិតនៅជាមួយពួកគេ ព្រមទាំងរស់នៅជាមួយពួកគេដែរ។ យើងនឹងធ្វើជាព្រះរបស់គេ ហើយគេនឹងធ្វើជាប្រជារាស្ដ្ររបស់យើង»។
16Og hvad enighet er det mellem Guds tempel og avguder? Vi er jo den levende Guds tempel, som Gud har sagt: Jeg vil bo iblandt dem og ferdes iblandt dem, og jeg vil være deres Gud, og de skal være mitt folk.
17ហេតុនេះហើយបានជាព្រះអម្ចាស់មានព្រះបន្ទូលថាៈ «ចូរចេញពីចំណោមអ្នកទាំងនោះ ហើយញែកខ្លួនចេញអោយដាច់ពីពួកគេ កុំប៉ះពាល់អ្វីដែលមិនបរិសុទ្ធ ឡើយ នោះយើងនឹងទទួលអ្នករាល់គ្នា
17Derfor, gå ut fra dem og skill eder fra dem, sier Herren, og rør ikke ved urent, så skal jeg ta imot eder,
18យើងនឹងធ្វើជាឪពុករបស់អ្នករាល់គ្នា ហើយអ្នករាល់គ្នាក៏ធ្វើជាកូនប្រុសកូនស្រីរបស់យើងដែរ»។ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ ដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត។
18og jeg vil være eder en far, og I skal være mig sønner og døtre, sier Herren, den Allmektige.