1បងប្អូនអើយយើង សូមជំរាបបងប្អូនអំពីព្រះគុណ ដែលព្រះជាម្ចាស់បានប្រោសប្រទានដល់ក្រុមជំនុំ នានា នៅស្រុកម៉ាសេដូន
1Vi kunngjør eder, brødre, den nåde som Gud har gitt i Makedonias menigheter,
2គឺទោះបីបងប្អូនទាំងនោះកំពុងជួបប្រទះទុក្ខវេទនាជាច្រើនយ៉ាងណាក្ដី ក៏គេមានអំណរខ្លាំងក្រៃលែង ហើយទោះបីគេក្រតោកយ៉ាកយ៉ាងណាក្ដី ក៏គេនៅតែមានចិត្ដសទ្ធាជ្រះថ្លាដ៏លើសលប់ដែរ។
2at enda de var hårdt prøvet med trengsel, så har dog deres overvettes glede og deres dype fattigdom i overstrømmende fylde virket hos dem en rikdom på opriktig kjærlighet.
3បងប្អូនទាំងនោះបានចូលប្រាក់តាមសមត្ថភាពរបស់ខ្លួន ហើយខ្ញុំសូមបញ្ជាក់ថាគេធ្វើលើសពីសមត្ថភាព និង ដោយស្ម័គ្រអស់ពីចិត្ដទៀតផង។
3For efter evne gav de, det vidner jeg, ja over evne, av egen drift;
4ពួកគេបានទទូចសុំយើងមេត្ដាអនុញ្ញាត អោយគេចូលរួមបំរើការងារនេះ គឺផ្ញើប្រាក់ទៅជួយប្រជាជនដ៏វិសុទ្ធ។
4de bad oss inntrengende om å få lov til å være med i hjelpen til de hellige;
5គេធ្វើដូច្នេះ លើសពីសេចក្ដីសង្ឃឹមរបស់យើងទៅទៀត គឺមុនដំបូង គេថ្វាយខ្លួនទៅព្រះអម្ចាស់ បន្ទាប់មក គេក៏ដាក់ខ្លួនបំរើយើង ស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែរ។
5og de gav ikke bare således som vi håpet, men de gav sig selv først til Herren og til oss ved Guds vilje,
6ហេតុនេះហើយបានជាយើងអង្វរលោកទីតុស អោយមកបង្ហើយការប្រមូលតង្វាយនេះពីបងប្អូន ដូចគាត់បានចាប់ផ្ដើមរួចមកហើយ។
6så vi bad Titus at likesom han før hadde begynt, således skulde han fullende hos eder også dette kjærlighetsverk.
7បងប្អូនបានចំរើនឡើងយ៉ាងបរិបូណ៌គ្រប់វិស័យទាំងអស់ គឺមានជំនឿ មានសំនួនវោហារមានចំណេះ មានចិត្ដខ្នះខ្នែងគ្រប់យ៉ាង ព្រមទាំងមានចិត្ដស្រឡាញ់យើងផង។ ហេតុនេះចំញេះការប្រមូលតង្វាយ ចូរចំរើនឡើងយ៉ាងបរិបូណ៌ដូច្នោះដែរ។
7Men likesom I er rike i alle måter, på tro og på tale og på kunnskap og på all iver og på kjærlighet som I har vakt hos oss, så bli nu og rike i dette kjærlighetsverk!
8ខ្ញុំនិយាយបែបនេះ មិនមែនបញ្ជាបងប្អូនទេ គឺខ្ញុំគ្រាន់តែចង់ស្ទង់មើលចិត្ដស្រឡាញ់ដ៏ស្មោះរបស់បងប្អូន ដោយនិយាយអំពីការខ្នះខ្នែងរបស់អ្នកឯទៀតៗប៉ុណ្ណោះ
8Dette sier jeg ikke som et bud, men ved andres iver vil jeg også prøve ektheten av eders kjærlighet.
9ដ្បិតបងប្អូនស្គាល់ព្រះគុណរបស់ព្រះអម្ចាស់យេស៊ូគ្រិស្ដ ស្រាប់ហើយ គឺព្រះអង្គមានសម្បត្ដិដ៏ច្រើន ទ្រង់បានដាក់ខ្លួនមកជាអ្នកក្រ ព្រោះតែបងប្អូន ដើម្បីអោយបងប្អូនបានទៅជាអ្នកមានដោយភាពក្រីក្ររបស់ព្រះអង្គ។
9For I kjenner vår Herre Jesu Kristi nåde, at han for eders skyld blev fattig da han var rik, forat I ved hans fattigdom skulde bli rike.
10ត្រង់នេះ ខ្ញុំគ្រាន់តែជូនយោបល់បងប្អូនប៉ុណ្ណោះ។ គួរគប្បីបង្ហើយកិច្ចការដែលបងប្អូនបានចាប់ផ្ដើមធ្វើតាំងពីឆ្នាំទៅ។ បងប្អូនមិនត្រឹមតែបានចាប់ផ្ដើមធ្វើមុនគេប៉ុណ្ណោះទេ គឺថែមទាំងបានផ្ដើមគំនិតទៀតផង។
10Og jeg sier min mening i denne sak; for dette er til gagn for eder, I som alt før, fra ifjor av, begynte ikke bare å virke, men og å ville.
11ដូច្នេះ សូមបងប្អូនបង្ហើយការនេះឥឡូវចុះ។ បងប្អូនមានឆន្ទៈផ្ដើមគំនិតនេះយ៉ាងណា ត្រូវធ្វើអោយបានសំរេចជាស្ថាពរ តាមសមត្ថភាពដែលបងប្អូនមានយ៉ាងនោះដែរ។
11Men fullfør nu også verket, forat fullførelsen må svare til viljens redebonhet, efter eders evne!
12កាលណាយើងមានឆន្ទៈល្អ យើងនឹងបានគាប់ព្រះហឫទ័យព្រះជាម្ចាស់ តាមអ្វីៗដែលយើងមានគឺមិនមែនតាមអ្វីៗដែលយើងគ្មាននោះទេ។
12For er redebonheten forhånden, da er den velbehagelig efter det den har, og ikke efter det den ikke har.
13ក៏ប៉ុន្ដែ មិនត្រូវអោយបងប្អូនជួយអ្នកដទៃរហូតដល់ខ្លួនឯងខ្វះខាតនោះឡើយ គឺគ្រាន់តែធ្វើអោយមានស្មើៗគ្នាប៉ុណ្ណោះ។
13For dette sier jeg, ikke forat andre skal ha lettelse og I trengsel,
14ក្នុងកាលៈទេសៈសព្វថ្ងៃអ្វីៗដែលបងប្អូនមានលើសពីសេចក្ដីត្រូវការ បងប្អូនយកទៅផ្គត់ផ្គង់អស់អ្នកដែលខ្វះខាត លុះដល់ថ្ងៃមួយ ពេលបងប្អូនខ្វះខាតគេនឹងយកអ្វីៗដែលគេមានលើសពីសេចក្ដីត្រូវការ មកផ្គត់ផ្គង់បងប្អូនវិញ។ ធ្វើដូច្នេះ ទើបមានស្មើៗគ្នា
14men forat det skal være likelighet; i den nuværende tid kommer eders overflod deres trang til hjelp, forat også deres overflod må komme eders trang til hjelp, forat det må være likelighet,
15ដូចមានសេចក្ដីចែងទុកមកថាៈ «អ្នកប្រមូលបានច្រើន ក៏មិនមានច្រើនជ្រុលរីឯអ្នកដែលប្រមូលបានបន្ដិចបន្ដួចក៏មិនខ្វះខាតអ្វីដែរ»។
15som skrevet står: Den som sanket meget, hadde ikke overflod, og den som sanket lite, hadde ikke trang.
16សូមអរព្រះគុណព្រះជាម្ចាស់ ដែលបានប្រោសប្រទានអោយលោកទីតុសមានចិត្ដខ្នះខ្នែងចង់ជួយបងប្អូនដូចយើងដែរ
16Men Gud være takk, som har inngitt den samme iver for eder i Titus' hjerte!
17ដ្បិតគាត់បានយល់ព្រមធ្វើតាមសំណូមពររបស់យើង ហើយលើសពីនេះ គាត់ក៏មានចិត្ដខ្នះខ្នែងសំរេចចិត្ដដោយខ្លួនឯងធ្វើដំណើរមករកបងប្អូន។
17for han tok gjerne imot min tilskyndelse, ja, hans iver er så stor at han av egen drift drar ut til eder.
18យើងបានចាត់ បងប្អូនម្នាក់អោយមកជាមួយគាត់ គឺបងប្អូនម្នាក់ ដែលក្រុមជំនុំ ទាំងអស់កោតសរសើរក្នុងការផ្សព្វផ្សាយដំណឹងល្អ ។
18Og med ham sender vi og den bror som ved sin virksomhet for evangeliet har vunnet ros i alle menigheter,
19មិនតែប៉ុណ្ណោះសោត ក្រុមជំនុំបានជ្រើសរើសគាត់ អោយរួមដំណើរជាមួយយើង ក្នុងមុខងារប្រមូលតង្វាយនេះ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះអម្ចាស់ និង ដើម្បីសំដែងឆន្ទៈល្អរបស់យើងដែរ។
19Og ikke bare det, men som også er valgt av menighetene til å reise sammen med oss med denne kjærlighetsgave som kommer i stand ved vår tjeneste, for å fremme Herrens egen ære og vår redebonhet;
20យើងចង់ចៀសវាងមិនអោយគេរិះគន់យើងអំពីរបៀបចាត់ចែងប្រាក់ដែលរៃបានដ៏ច្រើននេះឡើយ
20for derved undgår vi at nogen skal kunne laste oss for noget som vedkommer denne rike gave som kommer i stand ved vår tjeneste,
21ដ្បិតយើងចង់ធ្វើការល្អ មិនត្រឹមតែនៅចំពោះព្រះភ័ក្ដ្រព្រះអម្ចាស់ប៉ុណ្ណោះទេ គឺថែមទាំងនៅចំពោះមុខមនុស្សទាំងអស់ទៀតផង។
21da vi legger vinn på det som er godt, ikke alene i Herrens, men og i menneskers øine.
22យើងបានចាត់បងប្អូនយើងម្នាក់ទៀតអោយមកជាមួយអ្នកទាំងពីរ។ យើងធ្លាប់ល្បងលមើលចិត្ដគាត់ជាច្រើនលើកច្រើនសា ហើយឃើញថាគាត់ពិតជាមានចិត្ដខ្នះខ្នែងមែន។ លើកនេះគាត់បានបង្ហាញនូវទឹកចិត្ដខ្នះខ្នែងជាងមុនទៅទៀត ព្រោះគាត់ទុកចិត្ដបងប្អូនខ្លាំងណាស់។
22Og med dem sender vi vår bror, som vi ofte på mange måter har funnet ivrig, men nu meget ivrigere på grunn av den store tillit han har til eder.
23ចំពោះលោកទីតុស គាត់ជាសហការីរបស់ខ្ញុំ ហើយគាត់ធ្វើការរួមជាមួយខ្ញុំ ដើម្បីបំរើបងប្អូន។ រីឯបងប្អូនពីរនាក់ទៀត ជាតំណាងរបស់ក្រុមជំនុំ និង ជាសិរីរុងរឿងរបស់ព្រះគ្រិស្ដ។
23Hvad enten det da gjelder Titus, så er han min medbroder og medarbeider hos eder, eller det gjelder våre brødre, så er de menighetsutsendinger, Kristi ære.
24ដូច្នេះ សូមបងប្អូនសំដែងអោយក្រុមជំនុំនានាឃើញថា បងប្អូនស្រឡាញ់គេពិតមែន និង ឃើញថា សេចក្ដីដែលយើងនិយាយសរសើរពីបងប្អូនប្រាប់គេនោះ ពិតជាត្រឹមត្រូវមែន។
24Så vis dem altså sannheten av eders kjærlighet og av den ros vi har gitt eder, for menighetenes åsyn!