1ពេលដែលលោកអប៉ូឡូសនៅ ក្រុងកូរិនថូស លោកប៉ូលបានឆ្លងកាត់តំបន់ខ្ពង់រាប ធ្វើដំណើរមកដល់ក្រុងអេភេសូ។ លោកបានជួបសិស្ស ខ្លះ ហើយសួរថា៖
1Mens Apollos var i Korint, skjedde det at Paulus kom til Efesus, efterat han hadde vandret igjennem de øvre landskaper.
2«កាលបងប្អូនចាប់ផ្ដើមជឿនោះតើបងប្អូនទទួលព្រះវិញ្ញាណដ៏វិសុទ្ធ ហើយឬនៅ?»។ គេតបមកលោកវិញថា៖ «យើងខ្ញុំមិនដែលទាំងឮថា មានព្រះវិញ្ញាណដ៏វិសុទ្ធផង!»។
2Der fant han nogen disipler og sa til dem: Fikk I den Hellige Ånd da I kom til troen? De svarte ham: Vi har ikke engang hørt om den Hellige Ånd er kommet.
3លោកសួរគេទៀតថា៖ «ដូច្នេះ តើបងប្អូនបានទទួលពិធីជ្រមុជទឹក ណា?»។ គេតបថា៖ «ពិធីជ្រមុជទឹករបស់លោកយ៉ូហាន»។
3Han sa da: Hvad dåp blev I da døpt med? De sa: Med Johannes' dåp.
4លោកប៉ូលក៏មានប្រសាសន៍ថា៖ «លោកយ៉ូហានបានធ្វើពិធីជ្រមុជទឹកអោយអស់អ្នកដែលកែប្រែចិត្ដគំនិត ទាំងមានប្រសាសន៍ប្រាប់ប្រជាជនអោយជឿលើព្រះអង្គដែលយាងមកក្រោយលោក គឺព្រះយេស៊ូនេះហើយ»។
4Da sa Paulus: Johannes, han døpte med omvendelses dåp, idet han sa til folket at de skulde tro på den som kom efter ham, det er på Jesus.
5ក្រោយបានឮលោកប៉ូលមានប្រសាសន៍ដូច្នោះ ពួកសិស្សក៏ទទួលពិធីជ្រមុជទឹកក្នុងព្រះនាមព្រះអម្ចាស់យេស៊ូ។
5Da de hørte dette, lot de sig døpe til den Herre Jesu navn,
6លោកប៉ូលបានដាក់ដៃលើគេ ព្រះវិញ្ញាណដ៏វិសុទ្ធក៏យាងមកសណ្ឋិតលើគេហើយគេនាំគ្នានិយាយភាសាចំឡែកអស្ចារ្យ និង ថ្លែងព្រះបន្ទូលផង។
6og da Paulus la hendene på dem, kom den Hellige Ånd over dem, og de talte med tunger og profetiske ord.
7អ្នកទាំងនោះមានគ្នាទាំងអស់ប្រមាណដប់ពីរនាក់។
7Disse menn var i alt omkring tolv.
8លោកប៉ូលបានចូលទៅសាលាប្រជុំ ហើយមានប្រសាសន៍ដោយចិត្ដអង់អាច ក្នុងអំឡុងពេលបីខែ។ លោកបានសន្ទនាជាមួយពួកគេអំពីព្រះរាជ្យ របស់ព្រះជាម្ចាស់ និង ខិតខំណែនាំពួកគេអោយជឿ។
8Han gikk da inn i synagogen og talte frimodig i tre måneder, idet han holdt samtaler med dem og overtydet dem om det som hører Guds rike til.
9ប៉ុន្ដែ ដោយអ្នកខ្លះនៅតែមានចិត្ដមានះមិនព្រមជឿ ថែមទាំងប្រមាថមាគ៌ារបស់ព្រះអម្ចាស់នៅមុខប្រជុំជនផងនោះ លោកក៏ចាកចេញពីពួកគេ នាំសិស្សទៅដាច់ឡែកហើយបង្រៀនគេជារៀងរាល់ថ្ងៃនៅក្នុង សាលាទីរ៉ាណុស
9Men da nogen forherdet sig og ikke vilde tro, og talte ille om Guds vei så mengden hørte på det, da brøt han lag med dem og skilte disiplene fra dem, og holdt daglige samtaler i Tyrannus' skole.
10លោកបានបង្រៀនគេអស់រយៈពេលពីរឆ្នាំ គឺរហូតទាល់តែអ្នកស្រុកអាស៊ីទាំងអស់ ទាំងសាសន៍យូដាទាំងសាសន៍ក្រិកបានឮព្រះបន្ទូលរបស់ព្រះអម្ចាស់។
10Dette varte i to år, så alle som bodde i Asia, fikk høre Herrens ord, både jøder og grekere.
11ពេលនោះ ព្រះអម្ចាស់បានធ្វើការអស្ចារ្យដ៏ធំៗជាច្រើនតាមរយៈលោកប៉ូល
11Og usedvanlige kraftgjerninger gjorde Gud ved Paulus' hender,
12គឺបើគេគ្រាន់តែយកក្រណាត់ ឬ កន្សែងដែលបានប៉ះលោកប៉ូល មកដាក់ពីលើអ្នកជំងឺអ្នកជំងឺនឹងបានជា ហើយវិញ្ញាណអាក្រក់ក៏នឹងចេញពីគេទៅដែរ។
12så at de endog tok svededuker eller forklær som han hadde hatt på sig, og bar til de syke, og sykdommene vek fra dem, og de onde ånder fór ut av dem.
13មានគ្រូដេញវិញ្ញាណអាក្រក់ជាតិយូដាខ្លះ តែងធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ ចង់ដេញវិញ្ញាណអាក្រក់ចេញពីមនុស្ស ដោយប្រើព្រះនាមព្រះអម្ចាស់យេស៊ូ គឺគេនិយាយទៅវិញ្ញាណអាក្រក់ថា៖«យើងបញ្ជាពួកឯង ក្នុងព្រះនាមព្រះយេស៊ូដែលលោកប៉ូលប្រកាស ចូរចេញទៅ!»។
13Men også nogen av de jødiske ånde-manere som fór omkring, tok sig fore å nevne den Herre Jesu navn over dem som hadde onde ånder, og sa: Jeg maner eder ved den Jesus som Paulus forkynner.
14កូនប្រុសទាំងប្រាំពីររបស់លោកស្កេវ៉ា ដែលជានាយកបូជាចារ្យ របស់សាសន៍យូដា ក៏បានធ្វើដូច្នេះដែរ។
14Det var nogen sønner av Skevas, en jødisk yppersteprest, syv i tallet, som gjorde dette.
15វិញ្ញាណអាក្រក់បានតបមកអ្នកទាំងនោះវិញថា៖ «យើងស្គាល់ព្រះយេស៊ូហើយក៏ដឹងថាលោកប៉ូលជានរណាដែរ ចុះឯងរាល់គ្នាវិញឯងជានរណា?»។
15Men den onde ånd svarte dem: Jesus kjenner jeg, og Paulus vet jeg om; men I, hvem er I?
16អ្នកដែលមានវិញ្ញាណអាក្រក់ចូលបានស្ទុះមកសង្កត់ពួកគេជាប់ ហើយវិញ្ញាណអាក្រក់មានកម្លាំងជាង រហូតទាល់តែធ្វើអោយអ្នកទាំងនោះរត់ចេញពីផ្ទះរបូតខោ របូតអាវ និង ត្រូវរបួសទៀតផង។
16Og mannen som den onde ånd var i, sprang inn på dem og vant på dem begge to og overmannet dem, så at de måtte fly nakne og sårede ut av huset.
17មនុស្សម្នានៅក្រុងអេភេសូ ទាំងសាសន៍យូដា ទាំងសាសន៍ក្រិក បានដឹងរឿងនេះ ហើយកោតខ្លាចគ្រប់ៗគ្នា។ ពេលនោះ គេលើកតម្កើងព្រះនាមរបស់ព្រះអម្ចាស់យេស៊ូ។
17Dette blev da vitterlig for alle dem som bodde i Efesus, både jøder og grekere, og det falt frykt over dem alle, og den Herre Jesu navn blev prist,
18មានអ្នកជឿជាច្រើននាក់ បាននាំគ្នាមកទទួលសារភាពជាសាធារណៈ នូវអំពើដែលខ្លួនធ្លាប់ប្រព្រឹត្ដកាលពីមុន
18og mange av dem som var kommet til troen, kom og bekjente og fortalte om sine gjerninger.
19ហើយក៏មានអស់អ្នកដែលធ្លាប់ប្រព្រឹត្ដអំពើអាបធ្មប់ ក៏បានយកក្បួនតម្រារបស់ខ្លួនមកដុតចោល នៅមុខគេឯងទាំងអស់គ្នាផង។ គេបានគិតគូររបស់ទាំងនោះ ឃើញថាមានតម្លៃប្រាំម៉ឺនដួង ។
19Og en stor hop av dem som hadde drevet med utillatelige kunster, bar sine bøker sammen og brente dem op for alles øine; og de regnet ut deres verdi og fant at den var femti tusen sølvpenninger.
20មកពីព្រះអម្ចាស់បានសំដែងព្រះចេស្ដាដូច្នេះហើយបានជាព្រះបន្ទូលរីកចំរើន និង មានប្រសិទ្ធភាពកាន់តែខ្លាំងឡើងៗ។
20Således hadde Herrens ord sterk fremgang og fikk makt.
21ក្រោយពីព្រឹត្ដិការណ៍នោះមក ព្រះវិញ្ញាណណែនាំលោកប៉ូលអោយសំរេចចិត្ដទៅក្រុងយេរូសាឡឹម ដោយធ្វើដំណើរឆ្លងកាត់ស្រុកម៉ាសេដូន និង ស្រុកអាខៃ។ លោកមានប្រសាសន៍ថា៖«កាលណាទៅដល់ស្រុកនោះខ្ញុំត្រូវតែទៅក្រុងរ៉ូមទៀត»។
21Da nu dette var fullført, satte Paulus sig fore å reise gjennem Makedonia og Akaia og dra til Jerusalem, idet han sa: Når jeg har vært der, må jeg også se Rom.
22លោកបានចាត់សហការីរបស់លោកពីររូប គឺលោកធីម៉ូថេ និង លោកអេរ៉ាស្ដុស អោយទៅស្រុកម៉ាសេដូនមុនរីឯលោកលោកស្នាក់នៅក្នុងស្រុកអាស៊ីមួយរយៈពេលសិន។
22Han sendte da to av dem som gikk ham til hånde, Timoteus og Erastus, til Makedonia; selv blev han ennu nogen tid i Asia.
23នៅគ្រានោះ មានកើតការបះបោរមួយយ៉ាងខ្លាំងព្រោះតែមាគ៌ារបស់ព្រះអម្ចាស់។
23Men ved denne tid blev det et ikke lite opstyr om Guds vei.
24មានជាងចម្លាក់ម្នាក់ឈ្មោះដេមេទ្រាស ដែលបានធ្វើរូបវិហាររបស់ព្រះនាងឌីអានពីប្រាក់ ហើយគាត់បានផ្ដល់កំរៃជាច្រើនដល់ពួកកូនជាង។
24For en mann ved navn Demetrius, en sølvsmed, som arbeidet Diana-templer av sølv, og som hjalp kunstnerne til en ikke liten inntekt,
25គាត់បានប្រមូលកូនជាងរបស់គាត់ និង អស់អ្នកដែលមានមុខរបរដូចគ្នាមក រួចពោលថា៖«បងប្អូនអើយ បងប្អូនជ្រាបស្រាប់ហើយថា យើងបានរស់ស្រួល ក៏ដោយសារតែមុខរបរនេះ
25sammenkalte disse og de arbeidere som syslet med dette, og sa til dem: I menn! I vet at av dette arbeid har vi vår velstand,
26ហើយបងប្អូនក៏បានឃើញបានឮដែរថា ឈ្មោះប៉ូលនោះបញ្ចុះបញ្ចូលនាំ មហាជនអោយទៅតាមគាត់ មិនត្រឹមតែនៅក្រុងអេភេសូនេះប៉ុណ្ណោះទេគឺសឹងតែពេញស្រុកអាស៊ីទាំងមូលថែមទៀតផង ដោយពោលថា រូបព្រះដែលធ្វើដោយដៃមនុស្ស មិនមែនជាព្រះឡើយ។
26og I ser og hører at ikke bare i Efesus, men i næsten hele Asia har denne Paulus ved sine overtalelser forført en stor hop, idet han sier at de ikke er guder de som arbeides med hendene.
27ការនេះមិនត្រឹមតែបន្ថោកបន្ទាបមុខរបររបស់យើងប៉ុណ្ណោះទេ គឺថែមទាំងធ្វើអោយព្រះវិហារនៃព្រះនាងឌីអានដ៏ប្រសើរឧត្ដមរបស់យើងត្រូវរលាយហើយកិត្ដិនាមរបស់ព្រះនាង ដែលអ្នកស្រុកអាស៊ី និង សកលលោកទាំងមូលធ្លាប់ថ្វាយបង្គំ មុខជាត្រូវធ្លាក់ចុះអន់ថយទៀតផង»។
27Nu er det ikke bare den fare for oss at denne håndtering skal komme i vanrykte, men også at den store gudinne Dianas tempel skal bli regnet for intet, og at det skal bli gjort ende på hennes storhet, som hele Asia, ja hele jorderike dyrker.
28កាលបានឮពាក្យនេះហើយ គេខឹងយ៉ាងខ្លាំងក៏នាំគ្នាស្រែកឡើងថា៖ «ព្រះនាងឌីអានជាព្រះរបស់អ្នកក្រុងអេភេសូ ទ្រង់ប្រសើរឧត្ដម!»។
28Da de hørte dette, blev de fulle av vrede og ropte: Stor er efesernes Diana!
29ពេលនោះ មានកើតវឹកវរពាសពេញទីក្រុង គេលើកគ្នាដើរតំរង់ទៅលានមហោស្រព ទាំងអូសទាញលោកកៃយុស និង លោកអើរីស្ដាកជាអ្នកស្រុកម៉ាសេដូនដែលរួមដំណើរជាមួយលោកប៉ូលទៅផង។
29Og hele byen kom i oprør, og de stormet alle som en avsted til teatret og rev med sig Gajus og Aristarkus, to makedoniere, Paulus' reisefeller.
30លោកប៉ូលមានបំណងទៅជួបប្រជាជនប៉ុន្ដែ ពួកសិស្ស បានឃាត់លោកមិនអោយទៅទេ
30Paulus vilde nu gå der inn til folket, men disiplene tillot ham det ikke;
31សូម្បីតែមន្ដ្រីក្រុងខ្លះដែលជាមិត្ដភក្ដិរបស់លោក ក៏បានចាត់គេអោយទៅជំរាបលោកមិនអោយទៅលានមហោស្រពដែរ។
31også nogen av asiarkene, som var hans venner, sendte bud til ham og bad ham at han ikke måtte gå inn i teatret.
32នៅពេលនោះ អ្នកខ្លះស្រែកយ៉ាងនេះ អ្នកខ្លះស្រែកយ៉ាងនោះ ដ្បិតមានកើតច្របូក ច្របល់ពេញអង្គប្រជុំទាំងមូល ហើយមានអ្នកខ្លះមិនទាំងដឹងថាគេមកប្រជុំគ្នារឿងអ្វីផង។
32Nogen skrek nu ett, andre et annet; for forsamlingen var i et røre, og størstedelen visste ikke hvad de var kommet sammen for.
33ពេលនោះ ជនជាតិយូដាបានរុញបុរសម្នាក់ ឈ្មោះអលេក្សានត្រុសអោយចេញពីក្នុងចំណោមបណ្ដាជន ឡើងទៅឈរនៅខាងមុខ។ អលេក្សានត្រុសក៏លើកដៃធ្វើសញ្ញា ព្រោះគាត់ចង់ឆ្លើយដោះសានៅមុខប្រជាជន។
33Men nogen av hopen satte Aleksander inn i saken, da jødene skjøv ham frem; Aleksander slo da til lyd med hånden og vilde holde en forsvarstale til folket.
34ប៉ុន្ដែ កាលប្រជាជនឃើញថាគាត់ជាជនជាតិយូដា គេក៏ស្រែកឡើងព្រមគ្នាអស់រយៈពេលជិតពីរម៉ោងថា៖ «ព្រះនាងឌីអានជាព្រះរបស់អ្នកក្រុងអេភេសូទ្រង់ប្រសើរឧត្ដម!»។
34Men da de fikk vite at han var jøde, blev det ett rop fra dem alle, og de skrek i omkring to timer: Stor er efesernes Diana!
35នៅទីបំផុត លោកលេខាធិការក្រុងបានឃាត់បណ្ដាជនអោយនៅស្ងៀម ដោយពោលថា៖«បងប្អូនជាអ្នកក្រុងអេភេសូអើយ! តើនរណាមិនដឹងថា ក្រុងអេភេសូ ជាក្រុងរបស់ព្រះនាងឌីអាន ដែលជាព្រះដ៏ប្រសើរឧត្ដម និង ជាក្រុងដែលមានរូបសំណាកធ្លាក់ចុះពីស្ថានសួគ៌មកនោះ!។
35Men by-skriveren fikk hopen til å være rolig, og sa derefter: I menn fra Efesus! Hvilket menneske er det vel som ikke vet at efesernes by er tempelvokter for den store Diana og hennes himmelfalne billede?
36ត្រង់នេះគ្មាននរណាអាចជំទាស់បានទេ សូមបងប្អូននៅស្ងៀមទៅ កុំប្រព្រឹត្ដដោយឥតពិចារណាដូច្នេះ។
36Da nu ingen motsier dette, må I holde eder rolige og ikke foreta eder noget forhastet.
37បងប្អូនបាននាំអ្នកទាំងនេះមក ប៉ុន្ដែ គេមិនបានប្លន់ព្រះវិហារ ឬ ក៏ពោលពាក្យអ្វីប្រមាថព្រះនាងរបស់យើងទេ។
37For I har ført hit disse mennesker, som hverken er tempelranere eller spotter eders gudinne.
38ប្រសិនបើលោកដេមេទ្រាស និង ពួកជាងដែលនៅជាមួយគាត់មានរឿងអ្វីទាស់នឹងនរណា ត្រូវនាំពាក្យបណ្ដឹងមកជូនអស់លោកជារាជប្រតិភូ រកយុត្ដិធម៌អោយនៅថ្ងៃជំនុំជំរះទៅ!។
38Har nu altså Demetrius og kunstnerne med ham nogen klage mot nogen, da holdes det jo rettergangsdager, og her er jo landshøvdinger; la dem kalle hverandre inn for retten!
39ប្រសិនបើបងប្អូនចង់តវ៉ាអំពីរឿងអ្វីទៀតនោះ ចាំដល់ពេលមានអង្គប្រជុំពេញច្បាប់ គេនឹងដោះស្រាយជូន។
39Men har I noget å kreve i andre saker, da skal det bli avgjort i lovlig tingmøte.
40បើមិនដូច្នោះទេ សុំប្រយ័ត្ន ក្រែងយើងត្រូវជាប់ចោទថាជាអ្នកបះបោរ ព្រោះតែរឿងរ៉ាវដែលកើតមានឡើងនៅថ្ងៃនេះ ដ្បិតយើងគ្មានមូលហេតុអ្វី ដើម្បីដោះសាអំពីការប្រជុំគ្នានេះបានឡើយ»។
40For vi står endog i fare for å komme under tiltale som oprørere for denne dags skyld, da det ikke er nogen grunn som vi kan svare med for dette opløp.
41គាត់មានប្រសាសន៍ដូច្នេះរួចហើយ ក៏ប្រាប់អង្គប្រជុំអោយបែកខ្ញែកគ្នាទៅ។
41Ved å tale så fikk han forsamlingen til å gå sin vei.