Khmer

Norwegian

Acts

27

1នៅពេលគេសំរេចអោយចុះសំពៅចេញដំណើរ ឆ្ពោះទៅស្រុកអ៊ីតាលីគេប្រគល់លោកប៉ូល និង អ្នកទោសខ្លះទៀតទៅនាយទាហានម្នាក់ ឈ្មោះលោកយូលាសក្នុងកងទ័ពរបស់ព្រះមហាក្សត្រាធិរាជ។
1Da det nu var avgjort at vi skulde seile avsted til Italia, overgav de både Paulus og nogen andre fanger til en høvedsmann ved navn Julius ved den keiserlige hærdeling.
2យើងបានចុះសំពៅដែលមកពីក្រុងអាដ្រាមីត រួចចេញដំណើរទៅ។ សំពៅនោះត្រូវចូលចតនៅស្រុកអាស៊ី។ លោកអើរីស្ដាកជាអ្នកស្រុកម៉ាសេដូន ដែលរស់នៅក្រុងថេស្សាឡូនីក ក៏បានរួមដំណើរជាមួយយើងដែរ។
2Vi gikk da ombord på et skib fra Adramyttium som skulde seile til stedene langs Asia-landet, og så fór vi ut; Aristarkus, en makedonier fra Tessalonika, var med oss.
3នៅថ្ងៃបន្ទាប់ យើងបានមកដល់ក្រុងស៊ីដូន។ លោកយូលាសមានចិត្ដសប្បុរសចំពោះលោកប៉ូលណាស់គាត់អនុញ្ញាតអោយលោកប៉ូលទៅផ្ទះមិត្ដភក្ដិ ដើម្បីអោយគេជួយឧបត្ថម្ភលោក។
3Den annen dag løp vi inn til Sidon, og Julius, som var menneskekjærlig mot Paulus, gav ham lov til å gå til sine venner og nyte godt av deres omsorg.
4បន្ទាប់មកទៀត យើងបានចេញសំពៅពីក្រុងនោះ សសៀរតាមបណ្ដោយកោះគីប្រុស ព្រោះបញ្ច្រាសខ្យល់។
4Derfra fór vi videre og seilte inn under Kypern, fordi vinden var imot,
5យើងបានឆ្លងសមុទ្រជិតស្រុកគីលីគា និង ស្រុកប៉ាមភីលា ហើយមកដល់ក្រុងមីរ៉ាក្នុងស្រុកលូគា។
5og efterat vi hadde seilt over havet ved Kilikia og Pamfylia, kom vi til Myra i Lykia.
6នៅក្រុងនោះ លោកនាយទាហានរកបានសំពៅមួយ មកពីស្រុកអលេក្សានទ្រា ហើយត្រូវចេញទៅស្រុកអ៊ីតាលីគាត់ក៏នាំយើងចុះសំពៅនោះ។
6Der fant høvedsmannen et skib fra Aleksandria som skulde til Italia, og han førte oss ombord på det.
7សំពៅទៅមុខសន្សឹមៗអស់រយៈពេលជាច្រើនថ្ងៃ ហើយបានមកដល់ទន្ទឹមនឹងក្រុងគ្នីដូស ទាំងលំបាកបំផុត។ ដោយខ្យល់បក់មកពីមុខ យើងក៏បត់សំពៅទៅរកជ្រោយសាលម៉ូនសសៀរតាមបណ្ដោយកោះក្រែតវិញ។
7I mange dager gikk det nu smått med seilingen, og vi vant med nød og neppe frem imot Knidus; da vinden var imot, holdt vi ned under Kreta ved Salmone,
8យើងបន្ដដំណើរយ៉ាងលំបាកតាមបណ្ដោយកោះនោះ ហើយក៏បានមកដល់កន្លែងមួយឈ្មោះ"កំពង់ស្អាត" ដែលនៅជិតក្រុងឡាសេ។
8og det var så vidt vi kom der forbi og nådde frem til et sted som kalles Godhavn, nær ved en by Lasea.
9យើងបានខាតពេលជាច្រើនថ្ងៃ ហើយសំពៅទៅមុខកាន់តែពិបាក ដ្បិតពេលនោះ ជាពេលក្រោយថ្ងៃពិធីបុណ្យតមអាហារ។ លោកប៉ូលជូនយោបល់គេថា៖
9Da nu en lang tid var gått, og det allerede var farlig å ferdes på sjøen, fordi det alt var over fasten, advarte Paulus dem og sa:
10«ខ្ញុំយល់ថាបើយើងបន្ដដំណើរទៅមុខទៀតនោះ គ្រោះថ្នាក់ណាស់ មិនត្រឹមតែធ្វើអោយខូចខាតទំនិញ និង សំពៅប៉ុណ្ណោះទេ គឺថែមទាំងមានគ្រោះថ្នាក់ដល់ជីវិតយើងទៀតផង»។
10I menn! jeg ser at sjøferden vil være et vågestykke og medføre stor skade, ikke bare for ladning og skib, men også for vårt liv.
11ប៉ុន្ដែ លោកនាយទាហានបានទុកចិត្ដអ្នកបើកសំពៅ និង នាយសំពៅជាងពាក្យរបស់លោកប៉ូល។
11Men høvedsmannen satte mere lit til styrmannen og skipperen enn til det som Paulus sa.
12ដោយកំពង់ផែនោះមិនមែនជាកន្លែងស្រួលស្នាក់អាស្រ័យ នៅរដូវរងា អ្នកសំពៅភាគច្រើនបានសំរេចចិត្ដអោយចេញសំពៅទៅមុខទៀត។ ប្រសិនបើអាចធ្វើបាន គេចង់ទៅដល់ក្រុងភេនីច ជាកំពង់ផែមួយនៅកោះក្រែតដែលបែរទៅរកទិសនិរតី និង ទិសពាយ័ព្យ ដើម្បីស្នាក់នៅទីនោះក្នុងរដូវរងា។
12Og da havnen var uhøvelig til vinterleie, blev de fleste enige om at de skulde fare ut også derfra, om de måskje kunde vinne frem og ta vinterhavn i Føniks, en havn på Kreta, som vender mot sydvest og nordvest.
13ពេលនោះ មានខ្យល់បក់មកតិចៗពីទិសខាងត្បូង ពួកគេយល់ឃើញថាជាឱកាសល្អសំរាប់គំរោងការរបស់គេ គេក៏នាំគ្នាស្រាវយុថ្កា ហើយចេញសំពៅសសៀរៗកោះក្រែតទៅ។
13Da det nu blåste en svak sønnenvind, tenkte de at de kunde fullføre sitt forsett; de lettet da, og seilte nær land langsmed Kreta.
14ប៉ុន្ដែ បន្ដិចក្រោយមក មានខ្យល់ព្យុះមួយយ៉ាងខ្លាំង ឈ្មោះ«ខ្យល់ព្យុះអ៊ើរ៉ាគ្លីដូន» បក់ពីកោះមក
14Men ikke lenge efter kom en hvirvelvind som kalles eurakylon, og kastet sig mot øen;
15នាំសំពៅទៅតាមខ្យល់ ហើយដោយយើងពុំអាចធ្វើអោយសំពៅបើកបញ្ច្រាសខ្យល់វិញបាន យើងក៏បណ្ដោយអោយសំពៅរសាត់ទៅតាមខ្យល់ទៅ។
15da skibet blev grepet av den og ikke kunde holde sig op mot vinden, gav vi det op og lot oss drive.
16ពេលមកដល់ខាងត្បូងកោះតូចមួយឈ្មោះកោះក្លូដេ យើងបានលើកសំប៉ាន ឡើង ទាំងពិបាក
16Vi løp da under en liten ø som kalles Klauda, og det var med nød at vi fikk berget båten;
17បន្ទាប់មកយើងយកខ្សែពួរ សំរាប់ប្រើនៅគ្រាមានអាសន្នមកចងព័ទ្ធជុំវិញសំពៅ ការពារកុំអោយធ្លាយ។ យើងក៏បានទម្លាក់ឈើបណ្ដែតចុះដែរ ក្រែងលោសំពៅទៅកឿងនៅឈូងសមុទ្រសៀរទីស រួចហើយទុកអោយសំពៅរសាត់ទៅតាមខ្យល់។
17da de hadde fått den ombord, grep de til nødhjelp og slo taug om skibet. Og da de fryktet for å drive ned på Syrten, firte de seilet ned, og drev således.
18នៅថ្ងៃបន្ទាប់ដោយខ្យល់ព្យុះបក់បោកមកខ្លាំងពេក គេបានទម្លាក់ទំនិញចោល។
18Da vi nu led meget ondt av været, kastet de næste dag ladningen overbord,
19នៅថ្ងៃទីបី សូម្បីតែពួកអ្នកសំពៅ ក៏បោះគ្រឿងប្រដាប់សំពៅចោលដែរ។
19og den tredje dag kastet vi med egne hender skibets redskap i sjøen.
20យើងមើលថ្ងៃ ឬ ផ្កាយមិនឃើញអស់រយៈពេលជាច្រើនថ្ងៃ ហើយដោយខ្យល់ព្យុះនៅតែមានសន្ទុះខ្លំាងដដែល នៅទីបំផុត យើងក៏លែងមានសង្ឃឹមថានឹងបានរួចជីវិត។
20Da nu hverken sol eller stjerner lot sig se på flere dager, og et svært uvær var over oss, var det fra nu av forbi med alt håp om redning.
21យើងពុំបានបរិភោគអ្វី ជាយូរថ្ងៃ មកហើយ។ លោកប៉ូលក៏ក្រោកឈរ នៅកណ្ដាលចំណោម អស់អ្នកដែលនៅក្នុងសំពៅ ហើយមានប្រសាសន៍ថា៖ «បើបងប្អូនស្ដាប់ខ្ញុំ ហើយមិនចាកចេញពីកោះក្រែតមកទេនោះ បងប្អូនពិតជាមិនត្រូវអន្ដរាយខូចខាតដូច្នេះទេ។
21Og da de ikke hadde fått mat på lenge, stod Paulus frem midt iblandt dem og sa: I menn! I burde ha lydt mitt råd og ikke faret ut fra Kreta, så I hadde spart eder for dette vågestykke og denne skade.
22ប៉ុន្ដែ សូមបងប្អូនកុំអស់សង្ឃឹមអី! គ្មាននរណាម្នាក់ក្នុងចំណោមបងប្អូនត្រូវបាត់បង់ជីវិតឡើយ គឺមានតែសំពៅប៉ុណ្ណោះទេដែលត្រូវអន្ដរាយ។
22Og nu ber jeg eder være ved godt mot; for ingen sjel iblandt eder skal forgå, men bare skibet.
23ព្រោះពីយប់មិញ មានទេវតា របស់ព្រះជាម្ចាស់ដែលខ្ញុំជឿ និង គោរពបំរើ បានមកជិតខ្ញុំ
23For i denne natt stod for mig en engel fra den Gud som jeg tilhører, som jeg også tjener, og sa:
24ប្រាប់ថា "ប៉ូលអើយកុំខ្លាចអី ដ្បិតអ្នកត្រូវតែបានទៅឈរនៅមុខព្រះចៅអធិរាជ ហើយដោយព្រះជាម្ចាស់ប្រោសប្រណីអ្នក ព្រះអង្គនឹងសង្គ្រោះអស់អ្នកដែលរួមដំណើរជាមួយអ្នកអោយបានរួចជីវិតផងដែរ"។
24Frykt ikke, Paulus! du skal stå frem for keiseren, og se, Gud har gitt dig alle dem som seiler med dig, til gave.
25ហេតុនេះបងប្អូនអើយ ចូរមានចិត្ដក្លាហានឡើង ដ្បិតខ្ញុំជឿទុកចិត្ដលើព្រះជាម្ចាស់ថានឹងបានសំរេចដូចព្រះអង្គមានព្រះបន្ទូលមែន
25Derfor vær ved godt mot, I menn! for jeg setter min lit til Gud at det skal bli så som det er sagt mig.
26គឺសំពៅយើងនឹងត្រូវទៅកឿង នៅកោះណាមួយ ជាមិនខាន»។
26Men vi skal strande på en eller annen ø.
27សំពៅយើងបានរសាត់អណ្ដែតលើផ្ទៃសមុទ្រអាឌ្រា អស់រយៈពេលដប់បួនថ្ងៃមកហើយ។ ពេលនោះ ប្រមាណជាពាក់កណ្ដាលអធ្រាត្រពួកអ្នកសំពៅនឹកសង្ស័យថា ប្រហែលជាមកជិតដល់ដីគោកហើយ។
27Da nu den fjortende natt kom, mens vi drev omkring i Adriaterhavet, skjønte sjøfolkene midt på natten at det bar nær mot land.
28គេបោះខ្សែសម្ទង់ទៅក្នុងទឹកឃើញថា មានជំរៅសាមសិបប្រាំពីរម៉ែត្រ។ លុះទៅមុខបន្ដិច គេបោះខ្សែសម្ទង់ទៅក្នុងទឹកម្ដងទៀត ឃើញថាមានជំរៅ ម្ភៃប្រាំបីម៉ែត្រ។
28Og da de loddet, fant de tyve favner; men da de var kommet et lite stykke derfra og loddet igjen, fant de femten favner;
29ដោយខ្លាចក្រែងសំពៅរសាត់ទៅប៉ះនឹងថ្មពួកគេទម្លាក់យុថ្កាបួន នៅខាងកន្សៃ ហើយទន្ទឹងរង់ចាំភ្លឺ។
29og da de fryktet for at de kanskje kunde støte på skjær, kastet de fire anker ut fra bakstavnen, og ønsket at det vilde bli dag.
30ពួកអ្នកសំពៅចង់រត់ចោលសំពៅ គេក៏នាំគ្នាសំរូតសំប៉ានចុះទៅក្នុងសមុទ្រ ដោយយកលេសថាគេចង់ទាញយុថ្កាទៅដាក់នៅខាងក្បាលសំពៅវិញ។
30Men sjøfolkene søkte å rømme bort fra skibet og firte båten ned i havet, idet de lot som om de vilde legge ankere ut fra forstavnen;
31លោកប៉ូលមានប្រសាសន៍ទៅនាយទាហាន និង កូនទាហានថា៖ «ប្រសិនបើអ្នកទាំងនេះមិននៅក្នុងសំពៅទេ អស់លោកប្រាកដជាពុំអាចរួចជីវិតបានឡើយ»។
31da sa Paulus til høvedsmannen og til krigsfolket: Dersom ikke disse blir ombord i skibet, kan I ikke bli berget.
32ពួកទាហានក៏កាប់ផ្ដាច់ខ្សែ ទម្លាក់សំប៉ាននោះទៅក្នុងសមុទ្របាត់ទៅ។
32Da kappet krigsfolket taugene på båten og lot den falle.
33លុះទៀបភ្លឺ លោកប៉ូលអញ្ជើញគេទាំងអស់គ្នាអោយបរិភោគអាហារ ដោយមានប្រសាសន៍ថា៖ «បងប្អូនបានទ្រាំតមអាហារអស់រយៈពេលដប់បួនថ្ងៃមកហើយ បងប្អូនពុំបានពិសាអ្វីសោះ។
33Da det nu led mot dag, bad Paulus alle ta føde til sig, og han sa: Dette er nu den fjortende dag at I venter og lar være å ete og ikke tar noget til eder.
34ដូច្នេះ សូមបងប្អូនអញ្ជើញពិសាទៅ ដើម្បីអោយបានរួចជីវិត ដ្បិតនៅក្នុងចំណោមបងប្អូន សូម្បីតែសក់មួយសរសៃរបស់បងប្អូន ក៏មិនបាត់ផង»។
34Derfor ber jeg eder ta føde til eder; dette hører med til eders redning; for det skal ikke falle et hår av hodet på nogen iblandt eder.
35លោកមានប្រសាសន៍ដូច្នោះហើយ ក៏យកនំបុ័ងមកអរព្រះគុណព្រះជាម្ចាស់នៅមុខពួកគេទាំងអស់គ្នា រួចលោកកាច់បរិភោគ។
35Da han hadde sagt dette, tok han et brød, takket Gud for alles øine og brøt det og begynte å ete;
36ពេលនោះ អ្នកដែលនៅក្នុងសំពៅមានកម្លាំងចិត្ដឡើងវិញគេក៏បរិភោគទាំងអស់គ្នា។
36da blev de alle frimodige og tok føde til sig de også.
37នៅក្នុងសំពៅនោះ យើងមានគ្នាទាំងអស់ពីររយចិតសិបប្រាំមួយនាក់។
37Vi var i alt to hundre og seks og sytti sjeler på skibet.
38កាលបរិភោគឆ្អែតហើយ គេក៏លើកបាវស្រូវទម្លាក់ទៅក្នុងសមុទ្រ ដើម្បីអោយស្រាលសំពៅ។ សំពៅលិច
38Og da de var blitt mette, lettet de skibet ved å kaste levnetsmidlene i havet.
39លុះភ្លឺឡើង អ្នកសំពៅមើលស្រុកនោះមិនស្គាល់ទេគេឃើញតែឆកសមុទ្រ ដែលមានវាលខ្សាច់។ គេបានសំរេចចិត្ដចូលសំពៅទៅបង្កឿងនៅទីនោះ ប្រសិនបើអាចចូលទៅបាន។
39Da det nu blev dag, kjente de ikke landet, men de blev var en vik som hadde en strand; der bestemte de sig til å sette skibet på land om det var mulig.
40គេក៏ស្រាយខ្សែយុថ្កាទម្លាក់ចោលទៅក្នុងសមុទ្រ ព្រមទាំងស្រាយខ្សែចង្កូតចោលផងដែរ រួចគេលើកក្ដោងខាងមុខឡើង អោយសំពៅចូលទៅរកច្រាំង
40De kappet da ankerne og lot dem falle i havet, og løste tillike de taug som de hadde surret rorene med; så heiste de seilet for vinden og holdt ned på stranden.
41ប៉ុន្ដែ សំពៅបានបុកខ្សាច់ ដែលនៅចន្លោះខ្សែទឹកពីរ បណ្ដាលអោយសំពៅកឿងនៅទីនោះទៅ ក្បាលសំពៅនៅជាប់នឹងថ្កល់ រីឯកន្សៃវិញ បានត្រូវបាក់បែក ដោយទឹករលកបក់បោកផ្ទប់មកយ៉ាងខ្លាំង។
41Men de drev inn på en grunn som hadde dypt hav på begge sider; her støtte de på med skibet, og forskibet løp sig fast og stod urørlig, men akterskibet blev sønderslått av brenningene.
42ពួកទាហានមានបំណងសម្លាប់អ្នកទោសទាំងអស់ចោល ដើម្បីកុំអោយនរណាម្នាក់ហែលទឹកគេចខ្លួនបានឡើយ។
42Krigsfolket vilde nu drepe fangene, forat ikke nogen av dem skulde svømme bort og rømme;
43ប៉ុន្ដែ ដោយនាយទាហានចង់សង្គ្រោះជីវិតលោកប៉ូល គាត់ក៏ជំទាស់នឹងគោលបំណងរបស់កូនទាហានទាំងនោះ។ គាត់បានបញ្ជាអោយអស់អ្នកដែលចេះហែលទឹកលោតទៅក្នុងទឹក ហែលទៅរកគោកមុន
43men høvedsmannen, som vilde frelse Paulus, hindret dem i deres råd, og bød at de som kunde svømme, skulde først kaste sig ut og komme i land,
44រីឯអ្នកមិនចេះហែលទឹក ត្រូវតោងបន្ទះក្ដារ ឬ តោងបំណែកសំពៅហែលទៅតាមក្រោយ។ ធ្វើដូច្នេះ គេបានទៅដល់ដីគោកដោយសុខសាន្ដគ្រប់ៗគ្នា។
44og så de andre, dels på planker, dels på stykker av skibet. Og på denne vis gikk det så at alle berget sig i land.