1មានបុរសម្នាក់ឈ្មោះអាណាណាស ភរិយាឈ្មោះសាភីរ៉ា។ គាត់ក៏បានលក់ដីរបស់គាត់ដែរ
1Men en mann ved navn Ananias og hans hustru Saffira solgte en eiendom,
2ហើយសមគំនិតជាមួយភរិយា ទុកប្រាក់មួយចំណែកសំរាប់ខ្លួនឯង រួចយកប្រាក់ដែលនៅសល់ទៅជូនក្រុមសាវ័ក ។
2og han stakk til side noget av pengene med sin hustrus vitende, og bar frem en del og la det for apostlenes føtter.
3លោកពេត្រុសមានប្រសាសន៍ទៅគាត់ថា៖ «អាណាណាសអើយ! ហេតុដូចម្ដេចបានជាមារ សាតាំងនៅពេញក្នុងចិត្ដអ្នក រហូតដល់ទៅកុហកព្រះវិញ្ញាណដ៏វិសុទ្ធ ហើយទុកប្រាក់ដែលលក់ដីបាននោះមួយចំណែកដូច្នេះ?
3Da sa Peter: Ananias! hvorfor har Satan fylt ditt hjerte, så du skulde lyve for den Hellige Ånd og stikke til side noget av pengene for akeren?
4កាលដើមឡើយ ដីនោះជាកម្មសិទ្ធិរបស់អ្នក លុះដល់អ្នកលក់ផុតទៅ ប្រាក់ដែលបានមកនោះអ្នកអាចប្រើប្រាស់តាមចិត្ដ! ចុះហេតុដូចម្ដេចបានជាអ្នកមានគំនិតប្រព្រឹត្ដយ៉ាងហ្នឹង?។ អ្នកបានកុហកព្រះជាម្ចាស់ គឺមិនមែនកុហកមនុស្សទេ»។
4Var den ikke din så lenge du hadde den, og var den ikke i din makt da den blev solgt? Hvorfor har du satt dig denne gjerning fore i ditt hjerte? Du har ikke løiet for mennesker, men for Gud.
5កាលអាណាណាសបានឮពាក្យនេះ ក៏ដួលដាច់ខ្យល់ស្លាប់ទៅ។ រីឯអស់អ្នក ដែលបានឮដំណឹងនេះ ក៏ស្ញែងខ្លាចជាខ្លាំង។
5Men da Ananias hørte disse ord, falt han om og opgav ånden. Og stor frykt kom over alle som hørte det;
6ពួកយុវជននាំគ្នាមករុំសពអាណាណាស ហើយសែងយកទៅកប់។
6og de unge menn stod op og la ham til rette og bar ham ut og begravde ham.
7ប្រមាណជាបីម៉ោងក្រោយមក ភរិយារបស់អាណាណាសចូលមកដល់ ដោយមិនបានដឹងហេតុការណ៍ដែលកើតមាននោះឡើយ។
7Så gikk det omkring tre timer; da trådte hans hustru inn, uten å vite hvad som var skjedd.
8លោកពេត្រុសសួរនាងថា៖ «សូមប្រាប់ខ្ញុំមកមើល៍តើប្ដីនាង និង នាងលក់ដីបានប្រាក់ប៉ុណ្ណេះមែនឬ?»។ នាងឆ្លើយថា៖ «ចា៎ស! បានប្រាក់ប៉ុណ្ណឹងមែន»។
8Peter tok da til orde og sa til henne: Si mig: Var det for denne pris I solgte akeren? Hun sa: Ja, for denne pris.
9លោកពេត្រុសក៏មានប្រសាសន៍ទៅនាងទៀតថា៖«ហេតុដូចម្ដេចបានជាអ្នកសមគំនិតគ្នាល្បងលព្រះវិញ្ញាណរបស់ព្រះអម្ចាស់ដូច្នេះ? មើល៍ហ្ន៎! ពួកអ្នកដែលបានបញ្ចុះសពប្ដីនាង មកដល់នៅមាត់ទ្វារហើយ គេនឹងសែងនាងយកទៅដែរ»។
9Da sa Peter til henne: Hvorfor er I dog blitt enige om å friste Herrens Ånd? Se, deres føtter som har begravet din mann, er for døren, og de skal bære dig ut.
10រំពេចនោះ នាងក៏ដួលនៅទៀបជើងរបស់លោក ហើយដាច់ខ្យល់ស្លាប់ទៅ។ ពេលពួកយុវជនចូលមកឃើញនាងស្លាប់ ក៏នាំគ្នាយកសពនាងទៅបញ្ចុះ នៅក្បែរសពប្ដីរបស់នាង។
10Og straks falt hun om for hans føtter og opgav ånden, og da de unge menn kom inn, fant de henne død; og de bar henne ut og begravde henne hos hennes mann.
11ក្រុមជំនុំ ទាំងមូល និង អស់អ្នកដែលបានឮដំណឹងនេះ ស្ញែងខ្លាចជាខ្លាំង។
11Og stor frykt kom over hele menigheten og over alle som hørte dette.
12សាវ័កបាននាំគ្នាសំដែងទីសំគាល់ដ៏អស្ចារ្យ និង ឫទ្ធិបាដិហារិយ៍ជាច្រើន នៅក្នុងចំណោមប្រជាជន។ អ្នកជឿទាំងអស់រួមចិត្ដគំនិតគ្នា គេឈរនៅតាមថែវសាឡូម៉ូន។
12Men det blev gjort mange tegn og undergjerninger blandt folket ved apostlenes hender, og de holdt alle samdrektig til i Salomos buegang.
13រីឯអ្នកឯទៀតៗគ្មាននរណាហ៊ានមកចូលរួមជាមួយគេឡើយ តែប្រជាជនកោតសរសើរគេគ្រប់ៗគ្នា។
13Av de andre vågde ingen å holde sig til dem; men folket priste dem;
14បណ្ដាជនទាំងប្រុសទាំងស្រីដែលជឿលើព្រះអម្ចាស់ បានមកចូលរួមកាន់តែច្រើនឡើងៗ។
14og dess flere troende blev vunnet for Herren, menn og kvinner i hopetall,
15មនុស្សម្នាបានសែងអ្នកជំងឺមកដាក់នៅតាមផ្លូវ អោយដេកលើគ្រែស្នែង លើកន្ទេល ប្រាថ្នាយ៉ាងហោចណាស់គ្រាន់តែអោយស្រមោលលោកពេត្រុសបាំងលើអ្នកជំងឺណាម្នាក់ នៅពេលដែលលោកដើរកាត់តាមនោះក៏បានដែរ។
15så de endog bar de syke ut på gatene og la dem på senger og benker, forat endog bare skyggen av Peter kunde overskygge nogen av dem når han kom.
16មានមនុស្សជាច្រើននាំគ្នាធ្វើដំណើរមកពីភូមិនានា នៅជិតក្រុងយេរូសាឡឹម ទាំងសែងអ្នកជំងឺ និង អ្នកដែលមានវិញ្ញាណអាក្រក់ចូលមកជាមួយផងអ្នកទាំងនោះបានជាគ្រប់ៗគ្នា។
16Ja, også fra de omliggende byer kom de sammen i mengde til Jerusalem og førte med sig syke og folk som var plaget av urene ånder, og de blev alle helbredet.
17ពេលនោះ លោកមហាបូជាចារ្យ និង អស់អ្នកដែលនៅជាមួយលោកទាំងប៉ុន្មាន គឺពួកខាងគណៈសាឌូស៊ី មានចិត្ដក្ដៅក្រហាយជាខ្លាំង។
17Da stod ypperstepresten op og alle de som holdt med ham, det var sadduseernes parti, og de blev fulle av nidkjærhet
18គេលើកគ្នាមកចាប់ក្រុមសាវ័ក យកទៅឃុំឃាំងនៅពន្ធនាគារសាធារណៈ។
18og la hånd på apostlene og kastet dem i det offentlige fengsel.
19លុះដល់យប់ មានទេវតា របស់ព្រះអម្ចាស់ មកបើកទ្វារពន្ធនាគារអោយក្រុមសាវ័កចេញទាំងពោលថា៖
19Men en Herrens engel åpnet om natten fengslets dører og førte dem ut og sa:
20«សូមអញ្ជើញទៅឈរក្នុងព្រះវិហារ ហើយប្រកាសព្រះបន្ទូលទាំងអស់ដែលផ្ដល់ជីវិតនេះអោយប្រជាជនស្ដាប់ទៅ»។
20Gå avsted, og stå frem og tal i templet alle dette livs ord for folket!
21កាលបានឮពាក្យទេវតា ក្រុមសាវ័កនាំគ្នាចូលទៅក្នុងព្រះវិហារតាំងពីព្រលឹម ហើយបង្រៀនប្រជាជន។ លោកមហាបូជាចារ្យ និង អស់អ្នកដែលនៅជាមួយលោក កោះហៅក្រុមប្រឹក្សាជាន់ខ្ពស់ និង ព្រឹទ្ធសភានៃប្រជាជនអ៊ីស្រាអែលមកជួបជុំគ្នា រួចចាត់អ្នកយាមអោយទៅនាំក្រុមសាវ័កពីពន្ធនាគារមក។
21Da de hørte dette, gikk de mot dagningen inn i templet og lærte. Da nu ypperstepresten og hans følge kom, kalte de sammen rådet og alle Israels barns eldste, og sendte bud til fengslet for å hente dem.
22ពេលទៅដល់ទីឃុំឃាំង គេពុំឃើញក្រុមសាវ័កទេ គេនាំគ្នាវិលមកវិញ រាយការណ៍ជំរាបអង្គប្រជុំថា៖
22Men de tjenere som kom dit, fant dem ikke i fengslet; de kom da tilbake og meldte:
23«យើងខ្ញុំឃើញទីឃុំឃាំងនៅបិទជិតល្អណាស់ ហើយពួកអ្នកយាមក៏ឈរយាមនៅខាងមុខទ្វារដែរ តែពេលយើងខ្ញុំបើកទ្វារ ពុំឃើញមាននរណាម្នាក់នៅក្នុងទីនោះសោះ»។
23Fengslet fant vi pålitelig lukket, og vaktmennene stod ved døren; men da vi lukket op, fant vi ingen der inne.
24កាលមេកងរក្សាព្រះវិហារ និង ពួកនាយកបូជាចារ្យឮដូច្នោះ គេមិនដឹងជាត្រូវគិតយ៉ាងណាអំពីក្រុមសាវ័ក និង អំពីហេតុការណ៍ដែលកើតឡើងនោះឡើយ។
24Da høvedsmannen for tempelvakten og yppersteprestene hørte disse ord, visste de ikke hvad de skulde tenke om dem, og hvad dette skulde bli til.
25ពេលនោះមានម្នាក់ចូលមកជំរាបអង្គប្រជុំថា៖ «ពួកអ្នកដែលអស់លោកបានចាប់ឃុំឃាំង កំពុងតែឈរបង្រៀនប្រជាជន ក្នុងព្រះវិហារឯណោះ!»។
25Da kom det en og meldte dem: Se, de menn som I kastet i fengsel, står i templet og lærer folket.
26មេកងរក្សាព្រះវិហារ ក៏នាំទាហានចេញទៅចាប់ក្រុមសាវ័កបណ្ដើរមក តែឥតមានធ្វើបាបអ្វីទេ ព្រោះគេខ្លាចប្រជាជនយកដុំថ្មគប់។
26Da gikk høvedsmannen avsted med tjenerne og hentet dem, dog ikke med vold; for de fryktet for folket, at de skulde bli stenet.
27លុះនាំក្រុមសាវ័កមកដល់ហើយគេក៏អោយឈរនៅមុខក្រុមប្រឹក្សាជាន់ខ្ពស់លោកមហាបូជាចារ្យសួរក្រុមសាវ័កថា៖
27Og da de hadde hentet dem, stilte de dem for rådet, og ypperstepresten spurte dem og sa:
28«យើងបានហាមប្រាមអ្នករាល់គ្នាមិនអោយបង្រៀនប្រជាជនក្នុងនាមអ្នកនោះជាដាច់ខាត តែឥឡូវនេះ អ្នករាល់គ្នាបែរជាបង្រៀនគេពាសពេញក្រុងយេរូសាឡឹមទាំងមូលទៅវិញ!។ អ្នករាល់គ្នាក៏ចង់ទម្លាក់កំហុសនៃការប្រហារជីវិតបុរសនោះមកលើយើងថែមទៀតផង!»។
28Vi bød eder strengt at I ikke skulde lære i dette navn, og nu har I fylt Jerusalem med eders lære og vil føre dette menneskes blod over oss!
29លោកពេត្រុស និង សាវ័កឯទៀតៗឆ្លើយឡើងថា៖ «យើងខ្ញុំត្រូវស្ដាប់បង្គាប់ព្រះជាម្ចាស់ជាជាងស្ដាប់បង្គាប់មនុស្ស។
29Da svarte Peter og apostlene: En skal lyde Gud mere enn mennesker.
30ព្រះនៃបុព្វបុរសរបស់យើងទ្រង់បានប្រោសលោកយេស៊ូ ដែលអស់លោកបានសម្លាប់ ដោយព្យួរនៅលើឈើនោះ អោយមានជីវិតរស់ឡើងវិញ។
30Våre fedres Gud opvakte Jesus, som I drepte ved å henge ham på et tre;
31ព្រះជាម្ចាស់បានលើកលោកយេស៊ូឡើង ដោយឫទ្ធិបារមីរបស់ព្រះអង្គ ហើយតែងតាំងលោកជាព្រះអង្គម្ចាស់ និង ជាព្រះសង្គ្រោះ ដើម្បីអោយប្រជារាស្ដ្រអ៊ីស្រាអែលកែប្រែចិត្ដគំនិត ហើយព្រះជាម្ចាស់លើកលែងទោសអោយរួចពីបាប ។
31ham ophøiet Gud ved sin høire hånd til høvding og frelser, for å gi Israel omvendelse og syndenes forlatelse.
32យើងខ្ញុំជាសាក្សីអំពីហេតុការណ៍ទាំងនេះហើយព្រះវិញ្ញាណដ៏វិសុទ្ធដែលព្រះជាម្ចាស់ប្រទានដល់អស់អ្នកស្ដាប់បង្គាប់ព្រះអង្គទ្រង់ក៏ជាសាក្សីដែរ»។
32Og vi er hans vidner om disse ting, og likeså den Hellige Ånd, som Gud gav dem som lyder ham.
33កាលក្រុមប្រឹក្សាជាន់ខ្ពស់ឮដូច្នេះ គេក្រេវក្រោធជាខ្លាំង ហើយចង់សម្លាប់ក្រុមសាវ័កថែមទៀតផង។
33Da de hørte dette, skar det dem i hjertet, og de la råd op om å slå dem ihjel.
34ប៉ុន្ដែ មានបុរសម្នាក់ខាងគណៈផារីស៊ី ឈ្មោះកាម៉ាលាល ជាអ្នកប្រាជ្ញខាងវិន័យ ដែលប្រជាជនគោរពគ្រប់ៗគ្នា ក្រោកឈរឡើងនៅមុខក្រុមប្រឹក្សាជាន់ខ្ពស់សុំអោយគេនាំក្រុមសាវ័កចេញពីទីនោះមួយស្របក់
34Men det stod op en fariseer i rådet ved navn Gamaliel, en lovlærer som var høit aktet av hele folket, og han bød å føre mennene ut et øieblikk,
35រួចមានប្រសាសន៍ទៅកាន់អង្គប្រជុំថា៖«អស់លោកជាជនជាតិអ៊ីស្រាអែលអើយ សូមប្រយ័ត្នចំពោះអំពើដែលអស់លោកប៉ុនប៉ងនឹងធ្វើដល់អ្នកទាំងនេះ។
35og han sa til dem: Israelittiske menn! Se eder vel for hvad I gjør med disse mennesker!
36ក្នុងពេលថ្មីៗកន្លងទៅ មានម្នាក់ឈ្មោះថឺដាស បានតាំងខ្លួនឡើងជាវរជន ហើយប្រមូលបានមនុស្សប្រមាណជាបួនរយនាក់។ ថឺដាសត្រូវគេប្រហារជីវិត រីឯពួកអ្នកដែលចូលដៃជាមួយគាត់ ក៏ត្រូវបែកខ្ញែកគ្នាអស់គ្មានសល់។
36For nogen tid siden fremstod Teudas, som sa sig å være noget, og omkring fire hundre menn slo sig sammen med ham; han blev drept, og alle de som lød ham, spredtes og blev til intet.
37បន្ទាប់មក នៅជំនាន់ដែលគេជំរឿនប្រជាជន មានយូដាសជាអ្នកស្រុកកាលីឡេ បានលើកខ្លួនឡើង បញ្ចុះបញ្ចូលមនុស្សជាច្រើនអោយទៅតាមគាត់។ យូដាសក៏ត្រូវគេប្រហារជីវិតដែរ ហើយអស់អ្នកដែលចូលដៃជាមួយគាត់ក៏បែកខ្ញែកគ្នាអស់ទៅ។
37Efter ham fremstod Judas fra Galilea i skatteutskrivningens dager og forførte folket til å følge sig; også han omkom, og alle de som lød ham, blev spredt.
38ឥឡូវនេះ ខ្ញុំសូមជំរាបអស់លោកថា សូមកុំរវីរវល់នឹងអ្នកទាំងនេះទៀតធ្វើអ្វី លែងគេអោយទៅវិញទៅ។ ប្រសិនបើគំរោងការ និង កិច្ចការដែលគេចាប់ផ្ដើមធ្វើមានប្រភពចេញមកពីមនុស្ស នោះមុខជារលាយសាបសូន្យមិនខាន
38Og nu sier jeg eder: Hold eder fra disse menn og la dem være i fred! for er dette råd eller dette verk av mennesker, da skal det gå til grunne,
39ផ្ទុយទៅវិញ បើកិច្ចការទាំងនោះមានប្រភពចេញមកពីព្រះជាម្ចាស់ អស់លោកពុំអាចរំលាយបានឡើយ។ ហេតុនេះ សូមប្រុងប្រយ័ត្ន ក្រែងលោអស់លោកបែរជាប្រឆាំងទាស់នឹងព្រះជាម្ចាស់ទៅវិញ»។ គេយល់ស្របតាមយោបល់របស់លោកកាម៉ាលាលទាំងអស់គ្នា
39men er det av Gud, vil I ikke kunne ødelegge dem. Vokt eder at I ikke må finnes stridende mot Gud!
40គេក៏ហៅក្រុមសាវ័កមកវិញ ហើយបញ្ជាអោយវាយនឹងរំពាត់ ទាំងហាមប្រាមមិនអោយប្រកាសអំពីព្រះនាមព្រះយេស៊ូទៀត រួចលែងអោយត្រឡប់ទៅវិញ។
40De lød ham da, og kalte apostlene inn igjen og lot dem hudstryke, og bød dem at de ikke skulde tale i Jesu navn, og så lot de dem gå.
41ក្រុមសាវ័កចាកចេញពីក្រុមប្រឹក្សាជាន់ខ្ពស់ ទាំងអរសប្បាយ ដ្បិតព្រះជាម្ចាស់បានប្រទានអោយគេមានកិត្ដិយសរងទុក្ខទោស ព្រោះតែព្រះនាមព្រះយេស៊ូ។
41Så gikk de da bort fra rådet, glade over at de var aktet verdige til å vanæres for det navns skyld;
42ជារៀងរាល់ថ្ងៃ គេតែងតែបង្រៀនប្រជាជន និង ផ្សព្វផ្សាយដំណឹងល្អ អំពីព្រះយេស៊ូគ្រិស្ដ នៅក្នុងព្រះវិហារ និង នៅតាមផ្ទះឥតឈប់ឈរឡើយ។
42og de holdt ikke op med å lære hver dag i templet og hjemme og å forkynne evangeliet om Kristus Jesus.