Khmer

Norwegian

Ephesians

5

1សូមបងប្អូនយកតំរាប់តាមព្រះជាម្ចាស់ចុះ ព្រោះបងប្អូនជាបុត្រធីតាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។
1Bli derfor Guds efterfølgere som hans elskede barn,
2ចូររស់នៅដោយមានចិត្ដស្រឡាញ់ ដូចព្រះគ្រិស្ដបានស្រឡាញ់យើង ហើយបានបូជាព្រះជន្មសំរាប់យើង ទុកជាតង្វាយថ្វាយព្រះជាម្ចាស់ និង ទុកជាយញ្ញបូជាដែលគាប់ព្រះហឫទ័យព្រះអង្គ។
2og vandre i kjærlighet, likesom Kristus elsket eder og gav sig selv for oss som en gave og et offer, Gud til en velbehagelig duft.
3ដោយបងប្អូនជាប្រជាជនដ៏វិសុទ្ធ មិនត្រូវអោយមានឮនិយាយអំពីការប្រាសចាកសីលធម៌អបាយមុខគ្រប់យ៉ាង ឬ ការលោភលន់ក្នុងចំណោមបងប្អូនសោះឡើយ
3Men utukt og all urenhet og havesyke må ikke engang nevnes iblandt eder, således som det sømmer sig for hellige,
4ហើយក៏មិនត្រូវពោលពាក្យទ្រគោះបោះបោកពាក្យឡេះឡោះ ឬ ពាក្យអាសអាភាសដែរ ព្រោះពាក្យទាំងនេះមិនសមរម្យទេផ្ទុយទៅវិញ ត្រូវពោលពាក្យអរព្រះគុណព្រះជាម្ចាស់។
4heller ikke skamløs ferd og dårlig snakk eller lettferdig tale, som alt sammen er utilbørlig, men heller takksigelse.
5ចូរដឹងអោយច្បាស់ថាអ្នកប្រាសចាកសីលធម៌ អ្នកប្រព្រឹត្ដអំពើអបាយមុខ និង អ្នកលោភលន់ដែលយកទ្រព្យសម្បត្ដិធ្វើជាព្រះមិនអាចទទួលមត៌កក្នុងព្រះរាជ្យ របស់ព្រះគ្រិស្ដ និង របស់ព្រះជាម្ចាស់បានជាដាច់ខាត។
5For dette vet og skjønner I at ingen horkarl eller uren eller havesyk, som er en avgudsdyrker, har arv i Kristi og Guds rike.
6សូមកុំអោយនរណាម្នាក់បោកបញ្ឆោតបងប្អូន ដោយពាក្យសំដីឥតខ្លឹមសារសោះឡើយ ព្រោះអំពើទាំងនេះហើយដែលនាំអោយព្រះជាម្ចាស់ព្រះពិរោធនឹងពួកអ្នកប្រឆាំងព្រះអង្គ។
6La ingen dåre eder med tomme ord! for på grunn av disse ting kommer Guds vrede over vantroens barn;
7ដូច្នេះ សូមកុំសេពគប់ជាមួយពួកគេជាដាច់ខាត។
7ha derfor ikke noget med dem å gjøre!
8កាលពីដើម បងប្អូនងងឹតមែន ប៉ុន្ដែ ឥឡូវនេះបងប្អូនជាពន្លឺ ដោយបានរួមជាមួយព្រះអម្ចាស់ ដូច្នេះ ចូររស់នៅអោយសមជាមនុស្សដែលមានពន្លឺក្នុងខ្លួន ទៅ។
8For I var fordum mørke, men nu er I lys i Herren; vandre som lysets barn -
9ផលនៃពន្លឺនោះ គឺសេចក្ដីសប្បុរស សេចក្ដីសុចរិត និង សេចក្ដីពិតគ្រប់បែបយ៉ាង។
9for lysets frukt viser sig i all godhet og rettferdighet og sannhet -
10ត្រូវរិះគិតមើលអោយដឹងថា ការណាគាប់ព្រះហឫទ័យព្រះអម្ចាស់
10idet I prøver hvad som er velbehagelig for Herren,
11ហើយមិនត្រូវចូលរួមក្នុងការប្រព្រឹត្ដអំពើឥតផលប្រយោជន៍ ដែលមកពីសេចក្ដីងងឹតនោះឡើយ សូវបើកមុខអំពើទាំងនោះអោយគេឃើញ។
11og ha intet å gjøre med mørkets ufruktbare gjerninger, men refs dem heller!
12ចំពោះអំពើណាដែលគេប្រព្រឹត្ដដោយលួចលាក់ សូម្បីតែយកមកនិយាយក៏គួរអោយខ្មាសណាស់ទៅហើយ។
12For det som lønnlig drives av dem, er skammelig endog å si;
13ក៏ប៉ុន្ដែ កាលណាអំពើទាំងនោះបានបើកមុខហើយ វានឹងលេចចេញមកអោយគេឃើញច្បាស់នៅក្រោមពន្លឺ
13men når det refses, blir det alt åpenbaret av lyset; for alt som blir åpenbaret, er lys.
14ដ្បិតអំពើណាដែលលេចមកអោយគេឃើញហើយនោះបានប្រែទៅជាពន្លឺ។ ហេតុនេះហើយបានជាមានថ្លែងទុកមកថាៈ «អ្នកដេកលក់អើយ ចូរភ្ញាក់ឡើង ចូរក្រោកឡើងចេញពីចំណោមមនុស្សស្លាប់ ព្រះគ្រិស្ដនឹងភ្លឺចាំងមកលើអ្នក»។
14Derfor sier Skriften: Våkn op, du som sover, og stå op fra de døde, og Kristus skal lyse for dig.
15ដូច្នេះ ចូរប្រុងប្រយ័ត្នអំពីរបៀបដែលបងប្អូនរស់នៅអោយមែនទែន មិនត្រូវកាន់មារយាទដូចមនុស្សឥតប្រាជ្ញាឡើយ គឺត្រូវកាន់មារយាទដូចមនុស្សមានប្រាជ្ញាវិញ។
15Se derfor til hvorledes I kan vandre varlig, ikke som uvise, men som vise,
16ត្រូវចេះប្រើប្រាស់ពេលវេលា ដ្បិតសម័យនេះអាក្រក់ណាស់។
16så I kjøper den beleilige tid; for dagene er onde.
17ហេតុនេះមិនត្រូវធ្វើជាមនុស្សឥតគំនិតឡើយ តែត្រូវរិះគិត អោយយល់ព្រះហឫទ័យរបស់ព្រះអម្ចាស់។
17Derfor, vær ikke dårer, men forstå hvad Herrens vilje er!
18កុំស្រវឹងស្រាព្រោះស្រាបណ្ដាលអោយថោកទាប ផ្ទុយទៅវិញ ត្រូវអោយបានពោរពេញដោយព្រះវិញ្ញាណ។
18Og drikk eder ikke drukne av vin, for i det er der ryggesløshet, men bli fylt av Ånden,
19ចូរនិយាយគ្នាទៅវិញទៅមកដោយប្រើទំនុកតម្កើង បទសរសើរព្រះជាម្ចាស់ និង បទចំរៀងមកពីព្រះវិញ្ញាណ។ ចូរច្រៀង និង លើកតម្កើងព្រះអម្ចាស់អោយអស់ពីចិត្ដ។
19så I taler til hverandre med salmer og lovsanger og åndelige viser, og synger og leker for Herren i eders hjerter,
20ត្រូវអរព្រះគុណព្រះជាម្ចាស់ ជាព្រះបិតាគ្រប់ពេលវេលា និង គ្រប់កិច្ចការក្នុងព្រះនាមព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់នៃយើង។
20og alltid sier Gud og Faderen takk for alle ting i vår Herre Jesu Kristi navn,
21បងប្អូនដែលកោតខ្លាចព្រះគ្រិស្ដ ត្រូវគោរពចុះចូលគ្នាទៅវិញទៅមក។
21og underordner eder under hverandre i Kristi frykt.
22បងប្អូនជាស្ដ្រីដែលមានស្វាមី ត្រូវគោរពចុះចូលនឹងស្វាមីរៀងៗខ្លួន ដូចជាគោរពចុះចូលនឹងព្រះអម្ចាស់ដែរ
22I hustruer! underordne eder under eders egne menn som under Herren!
23ដ្បិតស្វាមីនាំមុខភរិយា ដូចព្រះគ្រិស្ដនាំមុខក្រុមជំនុំ ហើយជាព្រះសង្គ្រោះរបស់ក្រុមជំនុំដែលជាព្រះកាយព្រះអង្គ។
23for mannen er hustruens hoved, likesom Kristus er menighetens hoved, han som er sitt legemes frelser.
24ហេតុនេះ ក្រុមជំនុំគោរពចុះចូលនឹងព្រះគ្រិស្ដយ៉ាងណា ភរិយាក៏ត្រូវគោរពចុះចូលនឹងស្វាមីរៀងៗខ្លួនក្នុងគ្រប់កិច្ចការទាំងអស់យ៉ាងនោះដែរ។
24Men likesom menigheten underordner sig under Kristus, således skal også hustruene underordne sig under sine menn i alle ting.
25ចំពោះបងប្អូនដែលមានប្រពន្ធវិញ ចូរស្រឡាញ់ភរិយា ដូចព្រះគ្រិស្ដបានស្រឡាញ់ក្រុមជំនុំដែរ ព្រះអង្គបូជាព្រះជន្មរបស់ព្រះអង្គផ្ទាល់ សំរាប់ក្រុមជំនុំ
25I menn! elsk eders hustruer, likesom Kristus elsket menigheten og gav sig selv for den,
26ដើម្បីប្រោសអោយក្រុមជំនុំបានទៅជាវិសុទ្ធ ទាំងជំរះអោយបានស្អាតបរិសុទ្ធ ដោយលាងក្នុងទឹក និង ដោយសារព្រះបន្ទូល។
26for å hellige den, idet han renset den ved vannbadet i ordet,
27ព្រះអង្គសព្វព្រះហឫទ័យនាំក្រុមជំនុំនេះមកថ្វាយព្រះអង្គផ្ទាល់ ជាក្រុមជំនុំដ៏រុងរឿង ឥតស្លាកស្នាម ឥតជ្រីវជ្រួញ និង ឥតខ្ចោះត្រង់ណាឡើយ គឺអោយបានទៅជាវិសុទ្ធ ឥតសៅហ្មង។
27forat han selv kunde fremstille menigheten for sig i herlighet, uten plett eller rynke eller noget sådant, men at den kunde være hellig og ulastelig.
28ដូច្នេះស្វាមីត្រូវស្រឡាញ់ភរិយា អោយបានដូចស្រឡាញ់រូបកាយរបស់ខ្លួនដែរ។ អ្នកណាស្រឡាញ់ភរិយា អ្នកនោះស្រឡាញ់ខ្លួនឯង។
28Så er mennene skyldige å elske sine hustruer som sine egne legemer. Den som elsker sin hustru, elsker sig selv;
29ពុំដែលមាននរណាម្នាក់ស្អប់រូបកាយរបស់ខ្លួនឡើយ ផ្ទុយទៅវិញ គេតែងចិញ្ចឹមបីបាច់ថែរក្សារូបកាយនោះ ដូចព្រះគ្រិស្ដចិញ្ចឹមបីបាច់ថែរក្សាក្រុមជំនុំ
29ingen har jo nogensinne hatet sitt eget kjød, men han før og varmer det, likesom Kristus gjør med menigheten;
30ព្រោះយើងទាំងអស់គ្នាជាសរីរាង្គនៃព្រះកាយរបស់ព្រះអង្គ។
30for vi er hans legemes lemmer.
31ហេតុនេះហើយបានជាបុរសត្រូវចាកចេញពីឪពុកម្ដាយ ទៅរួមរស់ជាមួយភរិយារបស់ខ្លួន ហើយអ្នកទាំងពីរនឹងបានទៅជារូបកាយតែមួយ។
31Derfor skal mannen forlate far og mor og holde sig til sin hustru, og de to skal være ett kjød.
32គំរោងការដ៏លាក់កំបាំងនេះមានអត្ថន័យជ្រៅណាស់ ខ្ញុំនិយាយសេចក្ដីនេះ សំដៅលើព្រះគ្រិស្ដ និង ក្រុមជំនុំតែប៉ុណ្ណោះ។
32Denne hemmelighet er stor; men jeg tenker hermed på Kristus og på menigheten.
33ទោះជាយ៉ាងណាក៏ដោយបងប្អូនម្នាក់ៗត្រូវស្រឡាញ់ភរិយារៀងៗខ្លួន ដូចស្រឡាញ់ខ្លួនឯង ហើយភរិយាក៏ត្រូវគោរពស្វាមីរបស់ខ្លួនដែរ។
33Dog, også I skal elske, enhver sin hustru som sig selv, og hustruen skal ha ærefrykt for sin mann.