1ព្រះគ្រិស្ដ បានរំដោះយើងអោយមានសេរី ភាពពិតប្រាកដ ហេតុនេះ ចូររក្សាសេរីភាពនេះអោយបានខ្ជាប់ខ្ជួន កុំបណ្ដោយខ្លួនធ្លាក់ទៅជាខ្ញុំបំរើទៀតឡើយ។
1Til frihet har Kristus frigjort oss; stå derfor fast, og la eder ikke atter legge under trældoms åk!
2រីឯខ្ញុំ ប៉ូលខ្ញុំសូមជំរាបបងប្អូនថា ប្រសិនបើបងប្អូនទទួលពិធីកាត់ស្បែក នោះ ព្រះគ្រិស្ដលែងមានប្រយោជន៍អ្វីដល់បងប្អូនទៀតហើយ។
2Se, jeg, Paulus, sier eder at dersom I lar eder omskjære, så vil Kristus intet gagne eder.
3ចំពោះអស់អ្នកដែលចង់ទទួលពិធីកាត់ស្បែក ខ្ញុំសូមបញ្ជាក់ប្រាប់ម្ដងទៀតថា ត្រូវតែកាន់តាមក្រឹត្យវិន័យទាំងស្រុងផងទៅ។
3Atter vidner jeg for hvert menneske som lar sig omskjære, at han er skyldig å holde hele loven.
4ប្រសិនបើបងប្អូនណាចង់បានសុចរិតដោយពឹងផ្អែកលើក្រឹត្យវិន័យ បងប្អូននោះបែកចេញពីព្រះគ្រិស្ដ ហើយក៏ដាច់ចេញពីព្រះគុណរបស់ព្រះជាម្ចាស់ដែរ។
4I er skilt fra Kristus, I som vil rettferdiggjøres ved loven; I er falt ut av nåden.
5រីឯយើងវិញ ដោយយើងមានជំនឿ ព្រះវិញ្ញាណជួយយើងអោយទន្ទឹងរង់ចាំព្រះជាម្ចាស់ប្រោសយើងអោយបានសុចរិត ស្របតាមសេចក្ដីសង្ឃឹមរបស់យើងជាមិនខាន។
5For ved troen venter vi i Ånden på det som rettferdigheten gir oss håp om;
6ចំពោះអ្នកដែលរួមរស់ជាមួយព្រះគ្រិស្ដយេស៊ូ ការកាត់ស្បែក ឬ មិនកាត់ស្បែកនោះមិនសំខាន់អ្វីឡើយ គឺមានតែជំនឿដែលនាំអោយប្រព្រឹត្ដអំពើផ្សេងៗ ដោយចិត្ដស្រឡាញ់ប៉ុណ្ណោះទើបសំខាន់។
6for i Kristus Jesus gjelder hverken omskjærelse eller forhud noget, men bare tro, virksom ved kjærlighet.
7បងប្អូនបានចាប់ផ្ដើមជឿល្អណាស់ តើនរណារារំាងបងប្អូនមិនអោយស្ដាប់បង្គាប់សេចក្ដីពិតដូច្នេះ?
7I løp godt; hvem hindret eder fra å lyde sannheten?
8ការបញ្ចុះបញ្ចូលបែបនេះ មិនមែនមានប្រភពមកពីព្រះជាម្ចាស់ដែលបានត្រាស់ហៅបងប្អូនទេ។
8Denne overtalelse kommer ikke fra ham som kalte eder.
9«មេម្សៅតែបន្ដិចអាចធ្វើអោយម្សៅទាំងមូលដោរឡើងបាន»។
9En liten surdeig syrer hele deigen.
10ចំពោះខ្ញុំ ព្រះអម្ចាស់ធ្វើអោយខ្ញុំទុកចិត្ដបងប្អូនថា បងប្អូនមុខជាមិនបែកគំនិត ទៅរកអ្វីផ្សេងសោះឡើយ។ រីឯអ្នកដែលធ្វើអោយបងប្អូនកើតវឹកវរនោះវិញ ទោះជានរណាក៏ដោយ គេត្រូវតែទទួលទោស។
10Jeg har den tillit til eder i Herren at I ikke vil mene noget annet; men den som forvirrer eder, skal bære sin dom, hvem han så er.
11បងប្អូនអើយចំពោះខ្ញុំវិញ ប្រសិនបើខ្ញុំប្រកាសអោយធ្វើពិធីកាត់ស្បែកទៀតនោះ ម្ដេចក៏គេនៅតែបៀតបៀនខ្ញុំទៀត? ប្រសិនបើខ្ញុំប្រកាសដូច្នេះដំណឹងល្អអំពីព្រះគ្រិស្ដជាប់ឆ្កាង នឹងលែងធ្វើអោយគេរវាតចិត្ដ ឃ្លាតចាកពីជំនឿទៀតហើយ។
11Men jeg, brødre - hvis jeg ennu forkynner omskjærelse, hvorfor forfølges jeg da ennu? da er jo korsets anstøt gjort til intet.
12អ្នកដែលនាំអោយបងប្អូនជ្រួលច្របល់បែបនេះ ត្រូវតែអោយគេក្រៀវខ្លួនឯងតែម្ដងទៅ។
12Gid de endog må skjære sig selv i sønder, de som opvigler eder!
13បងប្អូនអើយ ព្រះជាម្ចាស់បានត្រាស់ហៅបងប្អូនអោយមានសេរីភាព ក៏ប៉ុន្ដែ សូមកុំយកសេរីភាពនេះមកធ្វើជាលេស ដើម្បីរស់តាមនិស្ស័យលោកីយ៍សោះឡើយផ្ទុយទៅវិញ ត្រូវបំរើគ្នាទៅវិញទៅមកដោយចិត្ដស្រឡាញ់
13For I blev kalt til frihet, brødre; bruk bare ikke friheten til en leilighet for kjødet, men tjen hverandre i kjærlighet!
14ដ្បិតក្រឹត្យវិន័យទាំងមូលសរុបមកត្រឹមតែឃ្លាមួយនេះថា «អ្នកត្រូវស្រឡាញ់បងប្អូនឯទៀតៗអោយបានដូចស្រឡាញ់ខ្លួនឯងដែរ»។
14For hele loven er opfylt i ett bud, i dette: Du skal elske din næste som dig selv.
15បើបងប្អូនប្រខាំគ្នា និង ហែកហួរគ្នាទៅវិញទៅមកដូច្នេះ ចូរប្រយ័ត្នក្រែងលោបងប្អូនត្រូវវិនាសអន្ដរាយ ដោយសារតែគ្នាឯង។
15Men dersom I biter og eter hverandre, da se til at I ikke blir fortært av hverandre!
16ខ្ញុំសូមជំរាបថា ចូររស់នៅអោយស្របតាមព្រះវិញ្ញាណ នោះបងប្អូននឹងមិនបំពេញតាមបំណងចិត្ដលោភលន់របស់និស្ស័យលោកីយ៍ទៀតឡើយ
16Men jeg sier: Vandre i Ånden, så skal I ikke fullbyrde kjødets begjæring.
17ដ្បិតបំណងលោភលន់របស់និស្ស័យលោកីយ៍ តែងតែទាស់នឹងព្រះវិញ្ញាណ ហើយព្រះវិញ្ញាណក៏មានបំណងទាស់នឹងនិស្ស័យលោកីយ៍ដែរ។ និស្ស័យលោកីយ៍ និង ព្រះវិញ្ញាណផ្ទុយគ្នាទាំងស្រុង ដូច្នេះបងប្អូនពុំអាចធ្វើអ្វីដែលបងប្អូនចង់ធ្វើនោះបានឡើយ។
17For kjødet begjærer imot Ånden, og Ånden imot kjødet; de står hverandre imot, så I ikke skal gjøre det I vil.
18ប្រសិនបើព្រះវិញ្ញាណណែនាំបងប្អូន បងប្អូនលែងនៅក្រោមអំណាចរបស់ក្រឹត្យវិន័យទៀតហើយ។
18Men dersom I drives av Ånden, da er I ikke under loven.
19យើងស្គាល់ច្បាស់នូវអំពើផ្សេងៗដែលកើតចេញមកពីនិស្ស័យលោកីយ៍ គឺមានអំពើប្រាសចាកសីលធម៌អំពើសៅហ្មង កាមគុណថោកទាប
19Men kjødets gjerninger er åpenbare, såsom: utukt, urenhet, skamløshet,
20ការថ្វាយបង្គំព្រះក្លែងក្លាយ វិជ្ជាធ្មប់ ឈ្លោះប្រកែកគ្នា បាក់បែកគ្នាច្រណែនគ្នាកំហឹងឃោរឃៅ ប្រកួតប្រជែងគ្នាប្រឆាំងគ្នា ប្រកាន់បក្សពួក
20avgudsdyrkelse, trolldom, fiendskap, kiv, avind, vrede, stridigheter, tvedrakt, partier,
21ឈ្នានីសគ្នា ប្រមឹកស៊ីផឹកជ្រុល និង អំពើផ្សេងៗទៀត ដែលស្រដៀងនឹងអំពើទាំងនេះដែរ។ ខ្ញុំសូមជំរាបអោយបងប្អូនដឹងជាមុន ដូចខ្ញុំបាននិយាយរួចមកហើយថា អស់អ្នកដែលប្រព្រឹត្ដអំពើទាំងអស់នេះ ពុំអាចទទួលព្រះរាជ្យ របស់ព្រះជាម្ចាស់ទុកជាមត៌កបានឡើយ។
21misunnelse, mord, drikk, svir og annet slikt; om dette sier jeg eder forut, likesom jeg og forut har sagt, at de som gjør sådant, skal ikke arve Guds rike.
22រីឯផលដែលកើតមកពីព្រះវិញ្ញាណវិញគឺសេចក្ដីស្រឡាញ់ អំណរ សេចក្ដីសុខសាន្ដ ចិត្ដអត់ធ្មត់ ចិត្ដសប្បុរស ចិត្ដសន្ដោសមេត្ដា ជំនឿ
22Men Åndens frukt er kjærlighet, glede, fred, langmodighet, mildhet, godhet, trofasthet, saktmodighet, avholdenhet;
23ចិត្ដស្លូតបូតចេះទប់ចិត្ដខ្លួនឯង។ គ្មានវិន័យណាជំទាស់នឹងសេចក្ដីទាំងនេះទេ។
23mot slike er loven ikke.
24អស់អ្នកដែលរួមជាមួយ ព្រះគ្រិស្ដយេស៊ូបានឆ្កាងតណ្ហា និង បំណងលោភលន់ផ្សេងៗរបស់និស្ស័យលោកីយ៍នោះចោលហើយ។
24Men de som hører Kristus Jesus til, har korsfestet kjødet med dets lyster og begjæringer.
25ប្រសិនបើយើងមានជីវិតដោយសារព្រះវិញ្ញាណមែន យើងក៏ត្រូវប្រតិបត្ដិតាមព្រះវិញ្ញាណដែរ។
25Dersom vi lever i Ånden, da la oss og vandre i Ånden!
26យើងមិនត្រូវអួតបំប៉ោង រករឿងគ្នាទៅវិញទៅមក និង ឈ្នានីសគ្នានោះឡើយ។
26La oss ikke ha lyst til tom ære, så vi egger hverandre og bærer avind imot hverandre!