1គោលដ៏សំខាន់បំផុត ក្នុងសេចក្ដីដែលយើងកំពុងតែបរិយាយនេះ គឺថា យើងមានមហាបូជាចារ្យ មួយ គង់នៅខាងស្ដាំបល្ល័ង្ករបស់ព្រះជាម្ចាស់ដ៏ឧត្ដុងឧត្ដមនៅស្ថានបរមសុខ។
1Men en hovedsak ved det som her sies, er dette: Vi har en sådan yppersteprest som satte sig ved høire side av Majestetens trone i himlene,
2ព្រះអង្គនៅបំរើក្នុងទីសក្ការៈ និង ក្នុងព្រះពន្លា ដ៏ពិតប្រាកដដែលព្រះអម្ចាស់បានដំឡើង គឺមិនមែនមនុស្សដំឡើងទេ។
2med prestelig tjeneste i helligdommen, det sanne tabernakel, som Herren har reist, og ikke et menneske.
3ចំពោះមហាបូជាចារ្យគ្រប់ៗរូប គេតែងតាំងអោយថ្វាយតង្វាយ និង ថ្វាយយញ្ញបូជា ដូច្នេះ លោកត្រូវតែរកអ្វីយកទៅថ្វាយជាចាំបាច់។
3For hver yppersteprest innsettes jo til å frembære både gaver og slaktoffer, hvorfor det er nødvendig at også denne har noget å frembære.
4ប្រសិនបើព្រះគ្រិស្ដគង់នៅផែនដីនេះ ព្រះអង្គមិនមែនជាបូជាចារ្យទេព្រោះមានបូជាចារ្យឯទៀតៗ សំរាប់យកតង្វាយទៅថ្វាយស្របតាមក្រឹត្យវិន័យរួចស្រេចទៅហើយ។
4Var han nu altså på jorden, da var han ikke engang prest, da der er prester som efter loven bærer frem gavene,
5អ្នកទាំងនោះធ្វើពិធីផ្សេងៗ តាមគំរូ និង តាមស្រមោលនៃពិធីនៅស្ថានបរមសុខ ដូចព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ នៅពេលដែលហៀបនឹងសង់ព្រះពន្លាថាៈ «ចូរប្រុងប្រយ័ត្ន អ្នកត្រូវធ្វើសព្វគ្រប់ទាំងអស់តាមគំរូដែលយើងបានបង្ហាញអោយអ្នកឃើញនៅលើភ្នំ»។
5de som tjener ved et avbillede og en skygge av det himmelske, efter den forskrift som Moses fikk da han skulde gjøre tabernaklet; for han sier; Se til at du gjør alt efter det billede som blev vist dig på fjellet.
6ឥឡូវនេះ ព្រះគ្រិស្ដបានទទួលមុខងារប្រសើរជាងបូជាចារ្យទាំងនោះទៅទៀត ព្រោះព្រះអង្គជាស្ពាននៃសម្ពន្ធមេត្រី មួយប្រសើរជាងជាសម្ពន្ធមេត្រីដែលចងឡើង ដោយសារព្រះបន្ទូលសន្យាដ៏ប្រសើរជាង។
6Men nu har han fått en så meget bedre prestetjeneste som det og er en bedre pakt han er mellemmann for, da den er grunnlagt på bedre løfter.
7ប្រសិនបើសម្ពន្ធមេត្រីមុនល្អឥតខ្ចោះ ហើយមិនបាច់រកសម្ពន្ធមេត្រីទីពីរ មកជំនួសឡើយ។
7For hadde hin første vært ulastelig, da var det ikke søkt rum for en annen;
8ព្រះជាម្ចាស់មានព្រះបន្ទូលស្ដីបន្ទោសប្រជារាស្ដ្ររបស់ព្រះអង្គដូចតទៅ៖ ព្រះអម្ចាស់មានព្រះបន្ទូលថា «បន្ដិចទៀតយើងនឹងចងសម្ពន្ធមេត្រីមួយថ្មី ជាមួយពូជពង្សរបស់អ៊ីស្រាអែល និង ពូជពង្សរបស់យូដា។
8det er jo lastende ord han taler til dem når han sier: Se, de dager kommer, sier Herren, da jeg vil oprette en ny pakt med Israels hus og med Judas hus,
9សម្ពន្ធមេត្រីថ្មីនេះមិនដូចសម្ពន្ធមេត្រីដែល យើងបានចងជាមួយបុព្វបុរសរបស់គេ នៅថ្ងៃដែលយើងដឹកដៃបុព្វបុរសទាំងនោះ ចេញពីស្រុកអេស៊ីបឡើយ។ ពួកគេពុំបានគោរពតាមសម្ពន្ធមេត្រី ដែលយើងបានចងជាមួយគេនោះអោយបានខ្ជាប់ខ្ជួនទេ យើងក៏លែងរវីរវល់នឹងពួកគេដែរ» នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
9ikke efter den pakt som jeg gjorde med deres fedre på den dag da jeg tok dem ved hånden for å føre dem ut av Egyptens land; for de blev ikke i min pakt, og jeg brydde mig ikke om dem, sier Herren.
10ព្រះអម្ចាស់មានព្រះបន្ទូលថា «លុះគ្រានេះកន្លងផុតទៅ យើងនឹងចងសម្ពន្ធមេត្រីជាមួយពូជពង្ស អ៊ីស្រាអែលដូចតទៅៈ យើងនឹងដាក់ក្រឹត្យវិន័យរបស់យើងទាំងប៉ុន្មានក្នុងប្រាជ្ញារបស់ពួកគេ យើងនឹងចារក្រឹត្យវិន័យទាំងនោះទុក នៅក្នុងចិត្ដរបស់ពួកគេយើងនឹងបានទៅជាព្រះរបស់ពួកគេ ហើយគេជាប្រជារាស្ដ្ររបស់យើង។
10For dette er den pakt som jeg vil oprette med Israels hus efter hine dager, sier Herren: Jeg vil gi mine lover i deres sinn, og jeg vil skrive dem i deres hjerte, og jeg vil være deres Gud, og de skal være mitt folk,
11ពេលនោះនឹងលែងមាននរណា បង្រៀនជនរួមជាតិរបស់ខ្លួន ហើយក៏លែងមាននរណានិយាយប្រាប់បងប្អូនរបស់ខ្លួនថា "ត្រូវតែស្គាល់ព្រះអម្ចាស់"ទៀតហើយ ព្រោះតាំងពីអ្នកតូចបំផុតរហូតដល់អ្នកធំ គេនឹងស្គាល់យើងគ្រប់ៗគ្នា
11og de skal ikke lære hver sin landsmann og hver sin bror og si: Kjenn Herren! for de skal alle kjenne mig, fra den minste til den største iblandt dem;
12ដ្បិតយើងនឹងអត់ឱនអោយគេ ចំពោះអំពើទុច្ចរិតដែលគេបានប្រព្រឹត្ដ ហើយយើងក៏មិននឹកនាពីអំពើបាបរបស់គេទៀតដែរ»។
12for jeg vil være nådig mot deres urettferdigheter og ikke mere komme deres synder i hu.
13ដោយព្រះអង្គហៅសម្ពន្ធមេត្រីនេះ ថាជាសម្ពន្ធមេត្រីថ្មីដូច្នេះព្រះអង្គចាត់ទុកសម្ពន្ធមេត្រី មុនថាជាសម្ពន្ធមេត្រីចាស់។ ធម្មតាអ្វីៗដែលចាស់ ហើយកាន់តែចាស់ទៅៗនោះមុខជា ត្រូវសាបសូន្យបាត់ទៅមិនខាន។
13Idet han sier: en ny, har han dømt den første å være gammel; men det som blir gammelt og foreldes, er nær ved å bli borte.