Khmer

Norwegian

John

10

1«ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាមិនចូលក្នុងក្រោលចៀមតាមទ្វារ តែផ្លោះចូលតាមកន្លែងផ្សេង អ្នកនោះជាចោរលួចចោរប្លន់។
1Sannelig, sannelig sier jeg eder: Den som ikke går inn i fårestien gjennem døren, men stiger over annensteds, han er en tyv og en røver;
2រីឯអ្នកដែលចូលតាមទ្វារ ពិតជាអ្នកគង្វាលរបស់ចៀម។
2men den som går inn gjennem døren, han er fårenes hyrde.
3ឆ្មំាទ្វារបើកទ្វារអោយគាត់ចូលហើយចៀមទាំងប៉ុន្មានស្ដាប់សំឡេងគាត់។ គាត់ហៅចៀមផ្ទាល់របស់គាត់តាម ឈ្មោះរបស់វារៀងៗខ្លួន រួចនាំចេញទៅខាងក្រៅ។
3For ham lukker dørvokteren op, og fårene hører hans røst, og han kaller sine får ved navn og fører dem ut.
4លុះគាត់បញ្ចេញចៀមចេញពីក្រោលអស់ហើយ គាត់ដើរនាំមុខវា ហើយវាដើរតាមក្រោយគាត់ ពីព្រោះវាស្គាល់សំឡេងរបស់គាត់។
4Når han har fått alle sine får ut, går han foran dem, og fårene følger ham, fordi de kjenner hans røst;
5ចៀមទាំងនោះមិនដើរតាមអ្នកដទៃជាដាច់ខាត ផ្ទុយទៅវិញ វារត់គេចចេញឆ្ងាយពីគេ ព្រោះវាមិនស្គាល់សំឡេងរបស់អ្នកដទៃឡើយ»។
5men en fremmed følger de ikke, de flyr fra ham, fordi de ikke kjenner de fremmedes røst.
6ព្រះយេស៊ូមាន ព្រះបន្ទូលជាប្រស្នានេះអោយគេស្ដាប់ ប៉ុន្ដែ គេពុំបានយល់ថាព្រះអង្គមានព្រះបន្ទូលអំពីរឿងអ្វីឡើយ។
6Denne lignelse sa Jesus til dem; men de skjønte ikke hvad det var han talte til dem.
7ព្រះយេស៊ូមានព្រះបន្ទូលទៅគេទៀតថា៖ «ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា ខ្ញុំហ្នឹងហើយជាទ្វារ សំរាប់អោយចៀមចេញចូល។
7Jesus sa da atter til dem: Sannelig, sannelig sier jeg eder: Jeg er døren til fårene.
8អ្នកដែលមកមុនខ្ញុំទាំងប៉ុន្មាន សុទ្ធតែជាចោរលួចចោរប្លន់ទាំងអស់ចៀមមិនបានស្ដាប់សំឡេងអ្នកទាំងនោះឡើយ។
8Alle de som er kommet før mig, er tyver og røvere; men fårene har ikke hørt dem.
9ខ្ញុំហ្នឹងហើយជាទ្វារ អ្នកណាចូលតាមខ្ញុំ ព្រះជាម្ចាស់នឹងសង្គ្រោះអ្នកនោះ អ្នកនោះនឹងចេញចូល ព្រមទាំងរកឃើញចំណីអាហារ ថែមទៀតផង។
9Jeg er døren; den som går inn gjennem mig, han blir frelst, og han skal gå inn og gå ut og finne føde.
10ចោរវាមកគិតតែពីលួចប្លន់ គិតតែពីសម្លាប់ និង បំផ្លាញប៉ុណ្ណោះ។ រីឯខ្ញុំវិញ ខ្ញុំមកដើម្បីអោយមនុស្សលោក មានជីវិតហើយអោយគេមានជីវិតពេញបរិបូណ៌»។
10Tyven kommer bare for å stjele og myrde og ødelegge; jeg er kommet forat de skal ha liv og ha overflod.
11ខ្ញុំហ្នឹងហើយជាអ្នកគង្វាលដ៏ល្អ អ្នកគង្វាលដ៏ល្អតែងតែស៊ូប្ដូរជីវិត ដើម្បីចៀមរបស់ខ្លួន។
11Jeg er den gode hyrde; den gode hyrde setter sitt liv til for fårene.
12រីឯអ្នកស៊ីឈ្នួលវិញកាលគេឃើញចចកមកដល់ គេរត់ចោលចៀមទុកអោយចចកខំាអូសយកទៅ ហើយដេញកំចាត់កំចាយជាមិនខាន ពីព្រោះអ្នកនោះមិនមែនជាអ្នកគង្វាល ហើយក៏មិនមែនជាម្ចាស់ របស់ចៀមផង។
12Men den som er leiesvenn og ikke hyrde, den som ikke eier fårene, han ser ulven komme, og forlater fårene og flyr, og ulven røver dem og jager dem fra hverandre;
13អ្នកនោះមិនខ្វល់ខ្វាយនឹងចៀមឡើយ ព្រោះគេគ្រាន់តែស៊ីឈ្នួលប៉ុណ្ណោះ។ ខ្ញុំហ្នឹងហើយជាអ្នកគង្វាលដ៏ល្អ។
13for han er en leiesvenn, og fårene ligger ham ikke på hjerte.
14ខ្ញុំស្គាល់ចៀមរបស់ខ្ញុំ ចៀមរបស់ខ្ញុំក៏ស្គាល់ខ្ញុំ
14Jeg er den gode hyrde, og jeg kjenner mine og kjennes av mine,
15គឺដូចព្រះបិតាស្គាល់ខ្ញុំ ហើយខ្ញុំស្គាល់ព្រះបិតាដូច្នោះដែរ។ ខ្ញុំស៊ូប្ដូរជីវិត ដើម្បីចៀមរបស់ខ្ញុំ។
15likesom Faderen kjenner mig, og jeg kjenner Faderen; og jeg setter mitt liv til for fårene.
16ខ្ញុំមានចៀមឯទៀតៗ ដែលមិននៅក្នុងក្រោលនេះទេ។ ខ្ញុំត្រូវតែនាំចៀមទាំងនោះមកដែរ។ ចៀមទាំងនោះនឹងស្ដាប់សំឡេងខ្ញុំ ហើយនៅពេលនោះនឹងមានហ្វូងចៀមតែមួយមានអ្នកគង្វាលតែមួយ។
16Jeg har også andre får, som ikke hører til denne sti; også dem skal jeg føre frem, og de skal høre min røst, og det skal bli én hjord, én hyrde.
17ព្រះបិតាស្រឡាញ់ខ្ញុំ ព្រោះខ្ញុំសុខចិត្ដស៊ូប្ដូរជីវិតដើម្បីអោយបានជីវិតនោះមកវិញ។
17Derfor elsker Faderen mig, fordi jeg setter mitt liv til for å ta det igjen.
18គ្មាននរណាដកហូតជីវិតរបស់ខ្ញុំបានឡើយ គឺខ្ញុំស៊ូប្ដូរជីវិត ដោយខ្លួនខ្ញុំផ្ទាល់តែម្ដង។ ខ្ញុំមានអំណាចនឹងស៊ូប្ដូរជីវិតរបស់ខ្ញុំ ហើយខ្ញុំក៏មានអំណាចនឹងយកជីវិតនោះមកវិញ តាមបទបញ្ជាដែលខ្ញុំបានទទួលពីព្រះបិតាមក»។
18Ingen tar det fra mig, men jeg setter det til av mig selv. Jeg har makt til å sette det til, og jeg har makt til å ta det igjen; dette bud fikk jeg av min Fader.
19ព្រះបន្ទូលទាំងនេះធ្វើអោយជនជាតិយូដាបាក់បែកគ្នាម្ដងទៀត។
19Det blev atter splid iblandt jødene på grunn av disse ord,
20មានគ្នាគេជាច្រើនពោលថា៖ «អ្នកនោះមានអារក្សចូល! គាត់វង្វេងស្មារតីហើយ! ស្ដាប់គាត់ធ្វើអ្វី?»។
20og mange av dem sa: Han er besatt og gal; hvorfor hører I på ham?
21អ្នកខ្លះទៀតពោលថា៖ «ពាក្យទាំងនេះមិនមែនជាពាក្យរបស់មនុស្សដែលមានអារក្សចូលទេ! តើអារក្សអាចធ្វើអោយភ្នែកមនុស្សខ្វាក់ភ្លឺកើតឬ?»។
21Andre sa: Dette er ikke besatt manns tale; kan vel en ond ånd åpne blindes øine?
22ពេលនោះជារដូវរងា គេនាំគ្នាធ្វើបុណ្យរំលឹកពិធីឆ្លងព្រះវិហារ នៅក្រុងយេរូសាឡឹម។
22Men det var tempelvielsens fest i Jerusalem. Det var vinter,
23ព្រះយេស៊ូយាងចុះឡើងក្នុងថែវព្រះវិហារដែលមានឈ្មោះថា «ថែវព្រះបាទសាឡូម៉ូន»។
23og Jesus gikk omkring i templet i Salomos buegang.
24ជនជាតិយូដានាំគ្នាចោមរោមព្រះអង្គទូលសួរថា៖ «តើលោកទុកអោយយើងខ្ញុំនៅរារែកក្នុងចិត្ដដល់ណាទៀត? ប្រសិនបើលោកពិតជាព្រះគ្រិស្ដ មែន សូមប្រាប់យើងខ្ញុំអោយត្រង់ៗមក»។
24Jødene flokket sig da om ham og sa til ham: Hvor lenge vil du holde oss i uvisshet? Er du Messias, da si oss det rent ut!
25ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេថា៖ «ខ្ញុំបានប្រាប់អ្នករាល់គ្នារួចមកហើយ តែអ្នករាល់គ្នាមិនជឿទេ។ កិច្ចការទាំងប៉ុន្មានដែលខ្ញុំបានធ្វើក្នុងព្រះនាមព្រះបិតារបស់ខ្ញុំ ជាសក្ខីភាព បញ្ជាក់អំពីខ្ញុំស្រាប់។
25Jesus svarte dem: Jeg har sagt eder det, og I tror det ikke; de gjerninger jeg gjør i min Faders navn, de vidner om mig;
26ប៉ុន្ដែ អ្នករាល់គ្នាមិនជឿសោះ ព្រោះអ្នករាល់គ្នាមិននៅក្នុងចំណោមចៀមរបស់ខ្ញុំ។
26men I tror ikke, fordi I ikke er av mine får.
27ចៀមរបស់ខ្ញុំតែងស្ដាប់សំឡេងខ្ញុំ ខ្ញុំស្គាល់ចៀមទាំងនោះ ហើយចៀមទាំងនោះមកតាមខ្ញុំ។
27Mine får hører min røst, og jeg kjenner dem, og de følger mig,
28ខ្ញុំអោយគេមានជីវិតអស់កល្បជានិច្ច គេមិនវិនាសអន្ដរាយឡើយហើយគ្មាននរណាអាចឆក់យកគេពីដៃខ្ញុំជាដាច់ខាត។
28og jeg gir dem evig liv, og de skal aldri i evighet fortapes, og ingen skal rive dem ut av min hånd.
29ព្រះបិតាដែលបានប្រទានចៀមទាំងនោះមកអោយខ្ញុំ ទ្រង់មានអំណាចធំលើសអ្វីៗទាំងអស់គ្មាននរណាអាចឆក់យកគេពីព្រះហស្ដព្រះបិតាបានឡើយ។
29Min Fader, som har gitt mig dem, er større enn alle, og ingen kan rive dem ut av min Faders hånd;
30ខ្ញុំ និង ព្រះបិតាជាអង្គតែមួយ»។
30jeg og Faderen, vi er ett.
31ជនជាតិយូដានាំគ្នារើសដុំថ្មម្ដងទៀត បំរុងនឹងគប់សម្លាប់ព្រះអង្គ។
31Jødene tok da atter op stener for å stene ham.
32ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំបានបង្ហាញអោយអ្នករាល់គ្នាឃើញកិច្ចការដ៏ល្អប្រសើរជាច្រើន ដែលព្រះបិតាប្រទានអោយខ្ញុំធ្វើ។ ក្នុងបណ្ដាកិច្ចការទាំងនោះ តើកិច្ចការណាមួយដែលនាំអោយអ្នករាល់គ្នាយកដុំថ្មបំរុងនឹងគប់សម្លាប់ខ្ញុំ?»។
32Jesus svarte dem: Mange gode gjerninger har jeg vist eder fra min Fader; hvilken av dem er det I stener mig for?
33ជនជាតិយូដាតបទៅព្រះអង្គថា៖ «យើងចង់សម្លាប់លោក មិនមែនមកពីលោកបានធ្វើកិច្ចការដ៏ល្អប្រសើរ ណាមួយនោះឡើយ គឺមកពីលោកបានពោលពាក្យប្រមាថព្រះជាម្ចាស់ ដ្បិតលោកជាមនុស្ស ហើយតាំងខ្លួនជាព្រះជាម្ចាស់»។
33Jødene svarte ham: For nogen god gjerning stener vi dig ikke, men for gudsbespottelse, og fordi du som er et menneske, gjør dig selv til Gud.
34ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ក្នុងវិន័យ របស់អ្នករាល់គ្នាមានចែងថា ព្រះជាម្ចាស់មានព្រះបន្ទូលថា អ្នករាល់គ្នាជាព្រះ។
34Jesus svarte dem: Står det ikke skrevet i eders lov: Jeg har sagt: I er guder?
35យើងមិនអាចលុបបំបាត់គម្ពីរបានឡើយ បើគម្ពីរហៅអស់អ្នកដែលទទួលព្រះបន្ទូលថាជា "ព្រះ" ដូច្នេះ
35Når da loven kaller dem guder som Guds ord utgikk til - og Skriften kan ikke gjøres ugyldig -
36ចុះហេតុដូចម្ដេចបានជាពេលខ្ញុំប្រាប់អ្នករាល់គ្នាថា ខ្ញុំជាបុត្រារបស់ព្រះជាម្ចាស់ អ្នករាល់គ្នាបែរជាពោលថាខ្ញុំប្រមាថព្រះអង្គទៅវិញ? ព្រះបិតាបានប្រោសខ្ញុំអោយវិសុទ្ធ ហើយចាត់ខ្ញុំអោយមកក្នុងពិភពលោកនេះទៀតផង។
36sier da I til ham som Faderen har helliget og sendt til verden: Du spotter Gud, fordi jeg sa: Jeg er Guds Sønn?
37ប្រសិនបើខ្ញុំមិនធ្វើការរបស់ព្រះបិតាទេនោះ សុំកុំជឿខ្ញុំឡើយ។
37Gjør jeg ikke min Faders gjerninger, da tro mig ikke;
38ប៉ុន្ដែ បើខ្ញុំធ្វើកិច្ចការរបស់ព្រះអង្គ ទោះបីអ្នករាល់គ្នាមិនជឿខ្ញុំក៏ដោយ ក៏សុំជឿទៅលើកិច្ចការទាំងនោះចុះ ដើម្បីអោយបានដឹង ហើយរឹតតែដឹងទៀតថាព្រះបិតាស្ថិតនៅក្នុងខ្ញុំ ខ្ញុំស្ថិតនៅក្នុងព្រះបិតា»។
38men gjør jeg dem, da tro gjerningene, om I ikke tror mig, forat I kan skjønne og forstå at Faderen er i mig og jeg i ham!
39គេរកចាប់ព្រះយេស៊ូម្ដងទៀត ប៉ុន្ដែព្រះអង្គគេចផុតពីគេទៅ។
39De søkte da atter å gripe ham, men han slapp ut av deres hånd.
40ព្រះយេស៊ូយាងទៅត្រើយខាងនាយទន្លេយ័រដាន់ជាថ្មីម្ដងទៀត ត្រង់កន្លែងដែលលោកយ៉ូហានធ្លាប់ជ្រមុជ ទឹក អោយបណ្ដាជនកាលពីមុន រួចព្រះអង្គគង់នៅទីនោះ។
40Og han drog atter bort til hin side av Jordan, til det sted hvor Johannes først døpte og han blev der.
41មានមនុស្សជាច្រើននាំគ្នាមកគាល់ព្រះអង្គ គេពោលថា៖ «លោកយ៉ូហានពុំបានធ្វើទីសំគាល់ណាមួយឡើយ ប៉ុន្ដែ ពាក្យទាំងប៉ុន្មានដែលគាត់និយាយអំពីលោកនេះ សុទ្ធតែត្រូវទាំងអស់»។
41Og mange kom til ham, og de sa: Johannes gjorde vel ikke noget tegn, men alt det som Johannes sa om denne, var sant.
42មនុស្សជាច្រើននៅទីនោះបានជឿលើព្រះយេស៊ូ។
42Og mange trodde på ham der.