1បីថ្ងៃក្រោយមក មានគេរៀបពិធីមង្គលការនៅភូមិកាណា ក្នុងស្រុកកាលីឡេ។ មាតាព្រះយេស៊ូនៅទីនោះ
1Og på den tredje dag var det et bryllup i Kana i Galilea, og Jesu mor var der;
2ហើយគេក៏បានយាងព្រះយេស៊ូ និង អញ្ជើញពួកសិស្ស របស់ព្រះអង្គ ទៅចូលរួមក្នុងពិធីមង្គលការនោះដែរ។
2men også Jesus og hans disipler var innbudt til bryllupet.
3ពេលនោះ គេខ្វះស្រាទំពាំងបាយជូរ។ មាតាព្រះយេស៊ូទូលព្រះអង្គថា៖ «គេអស់ស្រាទំពាំងបាយជូរហើយ!»។
3Og da det blev mangel på vin, sa Jesu mor til ham: De har ikke vin.
4ព្រះយេស៊ូមានព្រះបន្ទូលទៅមាតាថា៖ «អ្នកម្ដាយអើយ! កុំរវល់នឹងរឿងនេះអី ពេលកំណត់របស់ខ្ញុំពុំទាន់មកដល់នៅឡើយទេ»។
4Jesus sa til henne: Hvad har jeg med dig å gjøre, kvinne? Min time er ennu ikke kommet.
5មាតារបស់ព្រះអង្គប្រាប់ទៅពួកអ្នកបំរើថា៖ «បើលោកប្រាប់អោយធ្វើអ្វី ចូរធ្វើតាមទៅ»។
5Hans mor sa til tjenerne: Hvad han sier eder, det skal I gjøre.
6នៅទីនោះមានពាងប្រាំមួយដែលជនជាតិយូដាដាក់ទឹក សំរាប់ធ្វើពិធីជំរះកាយ។ ពាងនីមួយៗមានចំណុះប្រមាណជាពីរបីអំរែក។
6Nu stod der, efter jødenes renselsesskikk, seks vannkar av sten, hvert på to eller tre anker.
7ព្រះយេស៊ូមានព្រះបន្ទូលទៅអ្នកបំរើថា៖ «សុំដងទឹកមកចាក់អោយពេញពាងទាំងនេះទៅ»។ គេក៏ដងទឹកចាក់ពេញពាង។
7Jesus sa til dem: Fyll karene med vann! Og de fylte dem til randen.
8ព្រះអង្គមានព្រះបន្ទូលថា៖ «ឥឡូវនេះ សុំដងយកទៅជូនលោកចៅមហាទៅ» គេក៏ដងយកទៅជូន។
8Så sa han til dem: Øs nu op og bær det til kjøkemesteren! Og de bar det til ham.
9លោកចៅមហាភ្លក់ទឹក ដែលបានប្រែមកជាស្រាទំពាំងបាយជូរ។ គាត់មិនដឹងថា គេបានស្រានេះមកពីណាឡើយ មានតែពួកអ្នកបំរើដែលបានដងទឹក មកចាក់ពាងទើបដឹង។
9Men da kjøkemesteren smakte vannet som var blitt til vin, og ikke visste hvor den kom fra - men tjenerne som hadde øst vannet, de visste det - da kalte kjøkemesteren på brudgommen og sa til ham:
10គាត់ហៅកូនកំឡោះមកនិយាយថា៖ «អ្នកផងទាំងពួងតែងយកស្រាទំពាំងបាយជូរឆ្ងាញ់ មកជូនភ្ញៀវជាមុន លុះភ្ញៀវពិសាច្រើនហើយ ទើបគេយកស្រាមិនសូវឆ្ងាញ់មកជូនតាមក្រោយ។ រីឯអ្នកវិញ ម្ដេចក៏ទុកស្រាឆ្ងាញ់មកទល់ឥឡូវដូច្នេះ!»។
10Hver mann setter først den gode vin frem, og når de er blitt drukne, da den ringere; du har gjemt den gode vin til nu.
11នេះជាទីសំគាល់ដំបូងបង្អស់ ដែលព្រះយេស៊ូបានធ្វើនៅភូមិកាណាក្នុងស្រុកកាលីឡេ។ ព្រះអង្គបានសំដែងសិរីរុងរឿងរបស់ព្រះអង្គ ហើយពួកសិស្សក៏បានជឿលើព្រះអង្គ។
11Dette sitt første tegn gjorde Jesus i Kana i Galilea og åpenbarte sin herlighet; og hans disipler trodde på ham.
12បន្ទាប់មក ព្រះអង្គយាងចុះទៅក្រុងកាពើណិម ជាមួយមាតា ព្រមទាំងបងប្អូន និង សិស្សរបស់ព្រះអង្គ ហើយស្នាក់នៅទីនោះមួយរយៈពេលខ្លី។
12Derefter drog han ned til Kapernaum, han selv og hans mor og hans brødre og hans disipler, og der blev de nogen få dager.
13បុណ្យចម្លង របស់ជនជាតិយូដាជិតមកដល់ហើយ ព្រះយេស៊ូក៏យាងឡើងទៅក្រុងយេរូសាឡឹម។
13Og jødenes påske var nær, og Jesus drog op til Jerusalem.
14នៅក្នុងបរិវេណព្រះវិហារ ព្រះអង្គឃើញអ្នកលក់គោ លក់ចៀម លក់ព្រាប និង អ្នកអង្គុយដូរប្រាក់។
14Og i templet fant han dem som solgte okser og får og duer, og pengevekslerne som satt der,
15ព្រះអង្គយកខ្សែធ្វើរំពាត់ដេញអ្នកទាំងនោះ ព្រមទាំងចៀម និង គោរបស់គេចេញពីបរិវេណព្រះវិហារ ព្រះអង្គបាចប្រាក់អ្នកដូរប្រាក់ចោល ហើយផ្កាប់តុរបស់គេផង។
15og han gjorde sig en svepe av rep og drev alle ut av templet, både fårene og oksene, og pengevekslernes penger spilte han, og deres bord veltet han,
16ព្រះអង្គមានព្រះបន្ទូលទៅអ្នកលក់ព្រាបថា៖ «ចូរយករបស់ទាំងអស់នេះចេញទៅ កុំយកដំណាក់ព្រះបិតាខ្ញុំធ្វើជាកន្លែងលក់ដូរដូច្នេះឡើយ»។
16og til due-kremmerne sa han: Ta dette bort herfra! gjør ikke min Faders hus til en handelsbod!
17ពួកសិស្ស នឹកឃើញសេចក្ដីដែលមានចែងទុកក្នុងគម្ពីរថា៖ «មកពីទូលបង្គំស្រឡាញ់ព្រះដំណាក់របស់ព្រះអង្គ បានជាគេប្រហារជីវិតទូលបង្គំ»។
17Men hans disipler kom i hu at det er skrevet: Nidkjærhet for ditt hus skal fortære mig.
18ពេលនោះ ជនជាតិយូដាទូលសួរព្រះអង្គថា៖ «តើលោកមានទីសំគាល់អ្វី បង្ហាញអោយយើងដឹងថាលោកមានសិទ្ធិធ្វើការទាំងនេះ?»។
18Da tok jødene til orde og sa til ham: Hvad for tegn viser du oss, siden du gjør dette?
19ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយទៅគេថា៖ «ចូររុះព្រះវិហារ នេះចោលទៅ ខ្ញុំនឹងសង់ឡើងវិញក្នុងរវាងបីថ្ងៃ»។
19Jesus svarte og sa til dem: Bryt dette tempel ned, og på tre dager skal jeg gjenreise det.
20ជនជាតិយូដាតបថា៖ «គេបានចំណាយពេលសែសិបប្រាំមួយឆ្នាំ ដើម្បីសង់ព្រះវិហារនេះ រីឯលោក លោកនឹងសង់ឡើងវិញក្នុងរវាងតែបីថ្ងៃប៉ុណ្ណោះឬ?»។
20Da sa jødene: I seks og firti år har det vært bygget på dette tempel, og du vil gjenreise det på tre dager?
21តាមពិត ព្រះយេស៊ូមានព្រះបន្ទូលសំដៅទៅលើព្រះវិហារដែលជារូបកាយរបស់ព្រះអង្គវិញឯណោះទេ។
21Men han talte om sitt legemes tempel.
22ពេលព្រះអង្គមានព្រះជន្មរស់ឡើងវិញ ពួកសិស្សនឹកឃើញថាព្រះអង្គមានព្រះបន្ទូលដូច្នេះ គេក៏ជឿព្រះគម្ពីរ ព្រមទាំងជឿព្រះបន្ទូលរបស់ព្រះយេស៊ូដែរ។
22Da han nu var opstanden fra de døde, kom hans disipler i hu at han hadde sagt dette, og de trodde Skriften og det ord som Jesus hadde sagt.
23ពេលព្រះយេស៊ូគង់នៅក្រុងយេរូសាឡឹម ក្នុងឱកាសបុណ្យចម្លង មានមនុស្សជាច្រើនបានជឿលើព្រះនាមព្រះអង្គ ដោយឃើញទីសំគាល់ដែលព្រះអង្គបានធ្វើ។
23Mens han nu var i Jerusalem i påsken, på høitiden, trodde mange på hans navn da de så de tegn han gjorde;
24ប៉ុន្ដែ ព្រះយេស៊ូពុំទុកចិត្ដគេទេ ដ្បិតព្រះអង្គស្គាល់ចិត្ដគំនិតអ្នកទាំងនោះ
24men Jesus selv betrodde sig ikke til dem, fordi han kjente alle,
25មិនបាច់មាននរណាពន្យល់ព្រះអង្គអំពីចិត្ដមនុស្សឡើយ ព្រោះព្រះអង្គឈ្វេងយល់អ្វីៗទាំងអស់នៅក្នុងចិត្ដមនុស្ស។
25og fordi han ikke trengte til at nogen skulde vidne om et menneske; for han visste selv hvad som bodde i mennesket.