Khmer

Norwegian

Luke

24

1នៅថ្ងៃអាទិត្យពេលព្រលឹមស្រាងៗ ស្ដ្រីៗនាំគ្នាទៅផ្នូរ ដោយយកគ្រឿងក្រអូប ដែលគេបានរៀបចំទុកទៅជាមួយ ផង។
1Men på den første dag i uken, tidlig i dagningen, kom de til graven, og hadde med sig de velluktende urter som de hadde tilberedt.
2ពួកនាងសង្កេតឃើញថា ថ្មបានរមៀលចេញពីមាត់ផ្នូរ។
2Men de fant stenen veltet fra graven,
3នាងក៏នាំគ្នាចូលទៅក្នុងផ្នូរ តែពុំឃើញព្រះសពរបស់ព្រះអម្ចាស់យេស៊ូទេ។
3og da de gikk inn i den, fant de ikke den Herre Jesu legeme.
4ស្ដ្រីទាំងនោះមិនដឹងជាត្រូវគិតយ៉ាងណាស្រាប់តែមានបុរសពីរនាក់ស្លៀកពាក់ភ្លឺចិញ្ចែងចិញ្ចាច មកឈរជិតនាង។
4Og det skjedde mens de stod rådville ved dette, se, da stod to menn hos dem i skinnende klædebon;
5នាងភ័យខ្លាចជាខ្លាំង ហើយអោនមុខចុះ។ បុរសទាំងពីរនាក់នោះនិយាយមកកាន់នាងថា៖«ហេតុអ្វីបានជានាងនាំគ្នាមករកព្រះអង្គដែលមានព្រះជន្មរស់ ក្នុងចំណោមមនុស្សស្លាប់ដូច្នេះ?
5og da de blev forferdet og bøide sitt ansikt mot jorden, sa de til dem: Hvorfor søker I den levende blandt de døde?
6ទ្រង់មិនគង់នៅទីនេះទេ ព្រះជាម្ចាស់បានប្រោសព្រះអង្គអោយមានព្រះជន្មរស់ឡើងវិញហើយ។ ចូរនឹកចាំអំពី ព្រះបន្ទូល ដែលព្រះអង្គបានប្រាប់អ្នករាល់គ្នា កាលនៅស្រុកកាលីឡេថា
6Han er ikke her, han er opstanden; kom i hu hvorledes han talte til eder mens han ennu var i Galilea, da han sa
7"បុត្រមនុស្ស នឹងត្រូវគេបញ្ជូនទៅក្នុងកណ្ដាប់ដៃរបស់មនុស្សបាប គេនឹងឆ្កាងព្រះអង្គ តែបីថ្ងៃក្រោយមក ព្រះអង្គមានព្រះជន្មរស់ឡើងវិញ" »។
7at Menneskesønnen skulde overgis i syndige menneskers hender og korsfestes og opstå på den tredje dag!
8ពួកនាងក៏នឹកឃើញព្រះបន្ទូលរបស់ព្រះយេស៊ូ។
8Da kom de hans ord i hu.
9ពួកនាងនាំគ្នាត្រឡប់មកពីផ្នូរវិញ រៀបរាប់ហេតុការណ៍ទាំងនោះប្រាប់ក្រុមសិស្សទាំងដប់មួយនាក់ ព្រមទាំងអ្នកឯទៀតៗដែរ។
9Og de vendte tilbake fra graven, og fortalte alt dette til de elleve og til alle de andre.
10ស្ដ្រីទាំងនោះ មាននាងម៉ារីជាអ្នកស្រុកម៉ាដាឡានាងយ៉ូអាន់ និង នាងម៉ារីជាម្ដាយរបស់យ៉ាកុប។ ស្ដ្រីឯទៀតៗដែលបានទៅជាមួយនាងទាំងនោះ ក៏រៀបរាប់ហេតុការណ៍ប្រាប់ក្រុមសាវ័កដែរ
10Det var Maria Magdalena og Johanna og Maria, Jakobs mor, og de andre kvinner med dem. De sa dette til apostlene,
11ពួកគេពុំជឿពាក្យសំដីនាងទេ ព្រោះគេថា នាងទាំងនោះនិយាយរឿងផ្ដេសផ្ដាស។
11og deres ord syntes dem å være løs tale, og de trodde dem ikke.
12ប៉ុន្ដែ លោកពេត្រុសស្ទុះរត់ទៅផ្នូរ គាត់អោនមើលទៅឃើញតែក្រណាត់រុំព្រះសពប៉ុណ្ណោះ គាត់វិលត្រឡប់មកផ្ទះវិញ ទាំងងឿងឆ្ងល់អំពីហេតុការណ៍ដែលកើតមាននោះ។
12Men Peter stod op og løp til graven, og da han bøide sig ned, så han bare liksvøpet; og han gikk hjem og undret sig over det som var skjedd.
13នៅថ្ងៃដដែលនោះ មានសិស្ស ពីរនាក់ធ្វើដំណើរឆ្ពោះទៅភូមិអេម៉ោស ចម្ងាយប្រមាណដប់មួយគីឡូម៉ែត្រពី ក្រុងយេរូសាឡឹម។
13Og se, to av dem gikk samme dag til en by som ligger seksti stadier fra Jerusalem, og som heter Emmaus,
14គេនិយាយគ្នាអំពីហេតុការណ៍ទាំងប៉ុន្មានដែលកើតមាន។
14og de talte med hverandre om alt dette som hadde hendt.
15នៅពេលដែលគេកំពុងតែពិភាក្សាគ្នា ព្រះយេស៊ូយាងមកជិតគេ ហើយធ្វើដំណើរជាមួយគេទៅ។
15Og det skjedde mens de talte sammen og spurte hverandre, da kom Jesus selv nær til dem og vandret sammen med dem;
16គេឃើញព្រះយេស៊ូផ្ទាល់នឹងភ្នែក តែគេមិនអាចស្គាល់ព្រះអង្គបានឡើយ។
16men deres øine blev holdt igjen, så de ikke kjente ham.
17ព្រះយេស៊ូមានព្រះបន្ទូលសួរគេថា៖ «អ្នករាល់គ្នាដើរបណ្ដើរ ជជែកគ្នាបណ្ដើរ តើនិយាយគ្នាអំពីរឿងអ្វីហ្នឹង?»។ គេក៏ឈប់ដើរ ឈរស្ងៀម មានទឹកមុខស្រងូត។
17Han sa til dem: Hvad er dette for tale som I fører med hverandre på veien? Og de stod stille med sorgfullt åsyn.
18ម្នាក់ឈ្មោះក្លេវប៉ាស ទូលព្រះអង្គថា៖ «ប្រជាជនទាំងអស់នៅក្រុងយេរូសាឡឹម ដឹងហេតុការណ៍ដែលកើតឡើងប៉ុន្មានថ្ងៃមុននេះគ្រប់ៗគ្នា ម្ដេចក៏លោកមិនដឹង?»។
18Men en av dem, som hette Kleopas, tok til orde og sa til ham: Er du alene fremmed i Jerusalem og vet ikke det som er skjedd der i disse dager?
19ព្រះអង្គសួរទៅគេថា៖ «តើរឿងអ្វី?»។ គេទូលឆ្លើយថា៖ «គឺរឿងលោកយេស៊ូជាអ្នក ភូមិណាសារ៉ែត។ ព្រះជាម្ចាស់ និង ប្រជាជនទាំងមូល ទទួលស្គាល់ថា លោកជាព្យាការី មានឫទ្ធានុភាពក្នុងគ្រប់ កិច្ចការដែលលោកបានធ្វើ និង គ្រប់ពាក្យសំដីដែលលោកបានថ្លែង។
19Han sa til dem: Hvad da? Og de sa til ham: Det med Jesus fra Nasaret, som var en profet, mektig i gjerning og ord for Gud og alt folket,
20ពួកនាយកបូជាចារ្យ និង ពួកមន្ដ្រីរបស់ យើង បានបញ្ជូនលោកទៅអោយគេកាត់ទោសប្រហារជីវិត ហើយគេឆ្កាងលោកផង។
20og hvorledes våre yppersteprester og rådsherrer har overgitt ham til dødsdom og korsfestet ham.
21យើងបានសង្ឃឹមថា លោកនេះហើយដែលនឹងរំដោះជនជាតិអ៊ីស្រាអែល តែហេតុការណ៍ទាំងនោះបានកន្លងផុតទៅបីថ្ងៃហើយ។
21Men vi håpet at han var den som skulde forløse Israel. Og dog - med alt dette er det idag den tredje dag siden dette skjedde.
22មានស្ដ្រីខ្លះក្នុងចំណោមពួកយើង បានធ្វើអោយយើងឆ្ងល់យ៉ាងខ្លាំង គឺនាងនាំគ្នាទៅផ្នូរ តាំងពីព្រលឹម
22Men så har og nogen av våre kvinner forferdet oss; de kom tidlig imorges til graven,
23តែមិនបានឃើញសពលោកទេ។ នាងត្រឡប់មកវិញ រៀបរាប់ថានាងបានឃើញទេវតា មកប្រាប់ថា លោកមានជីវិតរស់។
23og da de ikke fant hans legeme, kom de og sa at de hadde sett et syn av engler, som sa at han lever;
24មានពួកយើងខ្លះនាំគ្នាទៅផ្នូរដែរ ហើយបានឃើញដូចពាក្យស្ដ្រីទាំងនោះនិយាយមែន ប៉ុន្ដែ ពុំមាននរណាបានឃើញលោកសោះ»។
24og nogen av dem som var med oss, gikk bort til graven og fant det så som kvinnene hadde sagt; men ham så de ikke.
25ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «មនុស្សខ្វះប្រាជ្ញាអើយ! អ្នក រាល់គ្នាមិនងាយជឿពាក្យទាំងប៉ុន្មាន ដែលពួកព្យាការីបានថ្លែងសោះ!។
25Da sa han til dem: I dårer og senhjertede til å tro alt det profetene har talt!
26ព្រះគ្រិស្ដ ត្រូវតែរងទុក្ខលំបាកបែបនេះសិន មុននឹងចូលទៅទទួលសិរីរុងរឿងរបស់ព្រះអង្គ»។
26Måtte ikke Messias lide dette og så gå inn til sin herlighet?
27បន្ទាប់មកព្រះយេស៊ូបកស្រាយសេចក្ដីដែលមានចែងទុក អំពីព្រះអង្គនៅក្នុងគម្ពីរទាំងមូល ចាប់ពីគម្ពីរលោកម៉ូសេ រហូតដល់គម្ពីរព្យាការីទាំងអស់។
27Og han begynte fra Moses og fra alle profetene og utla for dem i alle skriftene det som er skrevet om ham.
28លុះមកជិតដល់ភូមិដែលសិស្សទាំងពីរបំរុងនឹងទៅ ព្រះយេស៊ូធ្វើហាក់ដូចជាចង់យាងបន្ដទៅមុខទៀត។
28Og de var nær ved byen som de gikk til, og han lot som han vilde gå videre.
29គេឃាត់ព្រះអង្គថា៖ «សូមលោកស្នាក់នៅជាមួយយើងខ្ញុំទីនេះហើយ ដ្បិតថ្ងៃកាន់តែទាប ហើយជិតយប់ផង» ព្រះយេស៊ូក៏ចូលទៅស្នាក់នៅជាមួយគេ។
29Da nødde de ham og sa: Bli hos oss; for det stunder til aften, og dagen heller! Og han gikk inn og blev hos dem.
30ព្រះអង្គគង់រួមតុជាមួយគេ ហើយយកនំបុ័ងមកកាន់ អរព្រះគុណព្រះជាម្ចាស់ រួចកាច់ ប្រទានអោយគេ។
30Og det skjedde da han satt til bords med dem, da tok han brødet og velsignet det, og brøt det og gav dem;
31ពេលនោះ ភ្នែកគេបានភ្លឺឡើង មើលព្រះអង្គស្គាល់ ប៉ុន្ដែ ព្រះអង្គបាត់ពីមុខគេទៅ។
31da blev deres øine åpnet, og de kjente ham; og han blev usynlig for dem.
32គេនិយាយគ្នាថា៖ «កាលព្រះអង្គមានព្រះបន្ទូលមកកាន់យើងព្រមទាំងបកស្រាយគម្ពីរអោយយើងស្ដាប់ នៅតាមផ្លូវយើងមានចិត្ដរំភើបយ៉ាងខ្លាំង!»។
32Og de sa til hverandre: Brente ikke vårt hjerte i oss da han talte til oss på veien og oplot skriftene for oss?
33គេក៏ក្រោកឡើង វិលត្រឡប់ទៅក្រុងយេរូសាឡឹមវិញភ្លាម ឃើញក្រុមសិស្ស ទាំងដប់មួយនាក់នៅជុំគ្នាជាមួយពួកគេឯទៀតៗ
33Og de stod op i samme stund og vendte tilbake til Jerusalem, og de fant de elleve samlet, og dem som var med dem, og disse sa:
34គេប្រាប់អ្នកទាំងពីរថា៖ «ព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញ ពិតប្រាកដមែន ហើយទ្រង់បានបង្ហាញខ្លួនអោយស៊ីម៉ូនឃើញ!»។
34Herren er sannelig opstanden, og er sett av Simon!
35សិស្សទាំងពីរនាក់រៀបរាប់ហេតុការណ៍ដែល កើតឡើងនៅតាមផ្លូវ ហើយគេបានស្គាល់ព្រះអង្គនៅពេលព្រះអង្គកាច់នំបុ័ង។
35Og de fortalte hvad som var skjedd på veien, og hvorledes han blev kjent av dem da han brøt brødet.
36នៅពេលសិស្សទាំងពីរនាក់ កំពុងតែនិយាយរៀបរាប់ ព្រះអម្ចាស់យាងមកគង់នៅកណ្ដាលចំណោមសិស្សទាំងអស់ ហើយមានព្រះបន្ទូលថា៖ «សូមអោយអ្នករាល់គ្នាប្រកបដោយសេចក្ដីសុខសាន្ដ»។
36Mens de talte om dette, stod han selv midt iblandt dem og sa til dem: Fred være med eder!
37គេភ័យតក់ស្លុត ញ័ររន្ធត់យ៉ាងខ្លាំង ព្រោះស្មានថាខ្មោចលង។
37Men de blev forferdet og fulle av frykt, og trodde at de så en ånd.
38ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នារន្ធត់ចិត្ដ ដូច្នេះ? ម្ដេចក៏អ្នករាល់គ្នានៅសង្ស័យ?
38Og han sa til dem: Hvorfor er I forferdet, og hvorfor opstiger tvilende tanker i eders hjerte?
39ចូរមើលដៃជើងខ្ញុំ គឺពិតជាខ្ញុំមែន!ចូរស្ទាបមើល៍ ខ្មោចគ្មានសាច់គ្មានឆ្អឹង ដូចខ្ញុំទេ»។
39Se mine hender og mine føtter, og se at det er mig selv! Kjenn på mig og se! En ånd har jo ikke kjøtt og ben, som I ser at jeg har.
40ព្រះអង្គមានព្រះបន្ទូលដូច្នោះហើយ ក៏បង្ហាញព្រះហស្ដ និង ព្រះបាទាអោយគេឃើញ។
40Og da han hadde sagt dette, viste han dem sine hender og sine føtter.
41សិស្សពុំទាន់ជឿនៅឡើយទេ ព្រោះគេអរផង ហើយងឿងឆ្ងល់ផង។ ដូច្នេះ ព្រះយេស៊ូមានព្រះបន្ទូលសួរគេថា៖ «នៅទីនេះតើអ្នករាល់គ្នាមានអ្វីបរិភោគឬទេ?»។
41Men da de ennu ikke trodde for glede, og undret sig, sa han til dem: Har I her noget å ete?
42គេយកត្រីអំាងមួយដុំមកថ្វាយព្រះអង្គ
42Da gav de ham et stykke av en stekt fisk og noget av en honningkake,
43ព្រះអង្គទទួលយក ហើយសោយនៅមុខពួកគេទាំងអស់គ្នា។
43og han tok det og åt for deres øine.
44បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលថា៖ «កាលខ្ញុំនៅជាមួយអ្នករាល់គ្នានៅឡើយ ខ្ញុំបាននិយាយប្រាប់អ្នករាល់គ្នាថា សេចក្ដីទាំងអស់ដែលមានចែងទុកអំពីខ្ញុំ ក្នុងគម្ពីរវិន័យ របស់លោកម៉ូសេ ក្នុងគម្ពីរព្យាការី និង ក្នុងគម្ពីរទំនុកតម្កើង ត្រូវតែកើតមាន»។
44Og han sa til dem: Dette er mine ord som jeg talte til eder mens jeg ennu var hos eder, at alt det måtte opfylles som er skrevet i Mose lov og profetene og salmene om mig.
45ព្រះអង្គក៏បំភ្លឺចិត្ដគំនិតគេអោយយល់ អត្ថន័យគម្ពីរ
45Da oplot han deres forstand, så de kunde forstå skriftene.
46ព្រះអង្គមានព្រះបន្ទូលថា៖«ហេតុការណ៍នេះកើតឡើង ស្របតាមសេចក្ដីដែលមានចែងទុកក្នុងគម្ពីរមែន គឺព្រះគ្រិស្ដ ត្រូវរងទុក្ខលំបាក ហើយមានព្រះជន្មរស់ឡើងវិញនៅថ្ងៃទីបី។
46Og han sa til dem: Så står skrevet, at Messias skal lide og opstå fra de døde på den tredje dag,
47អ្នករាល់គ្នាត្រូវប្រកាស ក្នុងព្រះនាមព្រះអង្គ អោយមនុស្សគ្រប់ជាតិសាសន៍កែប្រែចិត្ដគំនិត ដើម្បីអោយបានរួចពីបាប គឺត្រូវប្រកាសចាប់ តាំងពីក្រុងយេរូសាឡឹមតទៅ។
47og at i hans navn skal omvendelse og syndenes forlatelse forkynnes for alle folkeslag, fra Jerusalem av.
48អ្នករាល់គ្នាជាសាក្សីអំពីហេតុការណ៍ទាំងនេះ។
48I er vidner om dette.
49ខ្ញុំនឹងចាត់ព្រះវិញ្ញាណមកសណ្ឋិតលើអ្នករាល់គ្នា តាមព្រះបន្ទូលសន្យារបស់ព្រះបិតាខ្ញុំ។ អ្នករាល់គ្នាត្រូវនៅក្នុងក្រុងយេរូសាឡឹមនេះរហូតដល់ព្រះជាម្ចាស់ ប្រទានអោយអ្នករាល់គ្នាមានឫទ្ធានុភាព។
49Og jeg sender over eder det som min Fader har lovt; men I skal bli i byen inntil I blir iklædd kraft fra det høie.
50បន្ទាប់មក ព្រះយេស៊ូនាំពួកសិស្ស ចេញពីទីក្រុងទៅភូមិបេថានី។ ពេលទៅដល់ ព្រះអង្គលើកព្រះហស្ដឡើង ហើយប្រទានពរអោយគេ។
50Og han førte dem ut imot Betania, og han løftet op sine hender og velsignet dem;
51នៅពេលដែលព្រះអង្គកំពុងតែប្រទានពរ ព្រះជាម្ចាស់លើកយកព្រះអង្គចេញពីគេ ឡើងទៅស្ថានបរមសុខ ។
51og det skjedde da han velsignet dem, at han skiltes fra dem og blev optatt til himmelen.
52ក្រោយពីបានក្រាបថ្វាយបង្គំព្រះអង្គរួចហើយ គេក៏វិលត្រឡប់ទៅក្រុងយេរូសាឡឹមវិញ ប្រកបដោយអំណរដ៏លើសលប់។
52Og de tilbad ham og vendte tilbake til Jerusalem med stor glede,
53គេនៅក្នុងព្រះវិហារ ហើយនាំគ្នាលើកតម្កើងព្រះជាម្ចាស់ជានិច្ចនិរន្ដរ៍។
53Og de var alltid i templet og lovet og priste Gud.