Khmer

Norwegian

Luke

4

1ព្រះយេស៊ូបានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ ព្រះអង្គយាងត្រឡប់ពីទន្លេយ័រដាន់មកវិញ ហើយព្រះវិញ្ញាណនាំព្រះអង្គទៅវាលរហោស្ថាន។
1Men Jesus vendte tilbake fra Jordan, full av den Hellige Ånd, og han blev av Ånden ført om i ørkenen
2នៅទីនោះ ព្រះអង្គត្រូវមារ សាតាំងល្បួង អស់រយៈពេលសែសិបថ្ងៃ។ ក្នុងអំឡុងពេលនោះព្រះអង្គពុំសោយអ្វីឡើយ។ លុះផុតពីពេលនោះទៅ ទើបទ្រង់ឃ្លាន។
2og i firti dager fristet av djevelen. Og han åt intet i de dager, og da de var til ende, blev han hungrig.
3មារ ទូលព្រះអង្គថា៖ «ប្រសិនបើលោកពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់មែន សូមធ្វើអោយដុំថ្មនេះទៅជា នំបុ័ងមើល៍»។
3Da sa djevelen til ham: Er du Guds Sønn, da si til denne sten at den skal bli til brød!
4ព្រះយេស៊ូមានព្រះបន្ទូលតបទៅវិញថា៖ «ក្នុងគម្ពីរមានចែងថា មនុស្សមិនមែនរស់ដោយ សារតែអាហារ ប៉ុណ្ណោះទេ »។
4Og Jesus svarte ham: Det er skrevet: Mennesket lever ikke av brød alene, men av hvert Guds ord.
5មារនាំព្រះអង្គទៅកន្លែងមួយដ៏ខ្ពស់ ហើយចង្អុលបង្ហាញ នគរទាំងប៉ុន្មាននៅលើ ផែនដី អោយ ព្រះអង្គឃើញ ក្នុងមួយរយៈពេលដ៏ខ្លី។
5Og djevelen førte ham op på et høit fjell og viste ham alle verdens riker i et øieblikk.
6មារសាតាំងទូលព្រះអង្គថា៖ «ខ្ញុំនឹងប្រគល់អំណាច ព្រមទាំងភោគទ្រព្យរបស់នគរទាំងនោះអោយលោក ដ្បិតអ្វីៗទាំងអស់ជាសម្បត្ដិរបស់ខ្ញុំ ខ្ញុំអាចប្រគល់អោយអ្នកណាក៏បាន ស្រេចតែនឹងចិត្ដខ្ញុំ។
6Og djevelen sa til ham: Dig vil jeg gi makten over alt dette og disse rikers herlighet; for mig er det overgitt, og jeg gir det til hvem jeg vil;
7ដូច្នេះ ប្រសិនបើលោកក្រាបថ្វាយបង្គំខ្ញុំ សម្បត្ដិទាំងនោះនឹងបានជារបស់លោកហើយ»។
7vil nu du falle ned og tilbede mig, da skal det alt sammen være ditt.
8ព្រះយេស៊ូមានព្រះបន្ទូលតបទៅវិញថា៖ «ក្នុងគម្ពីរមានចែងថា "អ្នកត្រូវតែថ្វាយបង្គំព្រះអម្ចាស់ ជាព្រះរបស់អ្នក និង គោរពបំរើតែព្រះអង្គមួយប៉ុណ្ណោះ" »។
8Og Jesus svarte ham og sa: Det er skrevet: Du skal tilbede Herren din Gud, og ham alene skal du tjene.
9បន្ទាប់មក មារនាំព្រះអង្គទៅក្រុងយេរូសាឡឹមដាក់ព្រះអង្គលើកំពូលព្រះវិហារ ហើយទូល ថា៖ «ប្រសិនបើលោកពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់មែន សូមលោតទម្លាក់ខ្លួនចុះទៅក្រោមមើល៍
9Og han førte ham til Jerusalem og stilte ham på templets tinde og sa til ham: Er du Guds Sønn, da kast dig ned herfra!
10ដ្បិតក្នុងគម្ពីរមានចែងថា "ព្រះជាម្ចាស់នឹងបញ្ជាអោយទេវតា ថែរក្សាលោក
10for det er skrevet: Han skal gi sine engler befaling om dig at de skal bevare dig,
11ហើយទេវតាទាំងនោះនឹងចាំទ្រលោក មិនអោយជើងលោកប៉ះទង្គិចនឹងថ្មឡើយ" »។
11og de skal bære dig på hendene, forat du ikke skal støte din fot på nogen sten.
12ព្រះយេស៊ូមានព្រះបន្ទូលតបទៅមារវិញថា៖ «ក្នុងគម្ពីរមានចែងថា កុំល្បងលព្រះអម្ចាស់ជាព្រះរបស់អ្នកឡើយ »។
12Og Jesus svarte og sa til ham: Det er sagt: Du skal ikke friste Herren din Gud.
13លុះមារល្បួងព្រះយេស៊ូសព្វបែបយ៉ាងហើយ វាក៏ថយចេញឆ្ងាយពីព្រះអង្គទៅ រហូតដល់ពេលកំណត់។
13Og da djevelen hadde endt all fristelse, vek han fra ham for en tid.
14ព្រះយេស៊ូយាងត្រឡប់ទៅស្រុកកាលីឡេវិញ ប្រកបដោយឫទ្ធានុភាពរបស់ព្រះវិញ្ញាណ ព្រះនាមព្រះអង្គឮល្បីល្បាញ ពាសពេញតំបន់នោះ។
14Og Jesus vendte i Åndens kraft tilbake til Galilea, og rykte om ham kom ut over hele landet deromkring.
15ព្រះអង្គបង្រៀនអ្នកស្រុកក្នុងសាលាប្រជុំ គេសរសើរតម្កើងសិរីរុងរឿងព្រះអង្គគ្រប់ៗគ្នា។
15Og han lærte i deres synagoger, og blev prist av alle.
16ព្រះយេស៊ូយាងទៅភូមិណាសារ៉ែតជាភូមិដែលព្រះអង្គគង់នៅកាលពីកុមារ។ នៅថ្ងៃសប្ប័ទ ព្រះអង្គយាងទៅសាលាប្រជុំ តាមទម្លាប់របស់ព្រះអង្គ។ ព្រះអង្គក្រោកឈរឡើង ដើម្បីអានគម្ពីរ។
16Og han kom til Nasaret, hvor han var opfostret, og gikk efter sin sedvane på sabbatsdagen inn i synagogen og stod op for å lese for dem.
17គេបានយកគម្ពីររបស់ព្យាការី អេសាយមកថ្វាយព្រះអង្គ ព្រះអង្គបើកគម្ពីរ ត្រង់អត្ថបទមួយដែលមានចែងថា៖
17Og de gav ham profeten Esaias' bok, og da han slo boken op, fant han det sted hvor det var skrevet:
18«ព្រះវិញ្ញាណរបស់ព្រះអម្ចាស់សណ្ឋិតលើខ្ញុំ។ ព្រះអង្គបានចាក់ប្រេងអភិសេកខ្ញុំ អោយនាំដំណឹងល្អ ទៅប្រាប់ជនក្រីក្រ។ ព្រះអង្គបានចាត់ខ្ញុំអោយមកប្រកាសប្រាប់ ជនជាប់ជាឈ្លើយថា គេនឹងមានសេរីភាព ហើយប្រាប់មនុស្សខ្វាក់ថាគេនឹងមើលឃើញវិញ។ ព្រះអង្គបានចាត់ខ្ញុំអោយមករំដោះ អស់អ្នកដែលត្រូវគេសង្កត់សង្កិន
18Herrens Ånd er over mig, fordi han salvet mig til å forkynne evangeliet for fattige; han har utsendt mig for å forkynne fanger at de skal få frihet, og blinde at de skal få syn, for å sette undertrykte i frihet,
19ព្រមទាំងប្រកាសអំពីឆ្នាំដែលព្រះអម្ចាស់ សំដែងព្រះហឫទ័យមេត្ដាករុណា »។
19for å forkynne et velbehagelig år fra Herren.
20លុះអានចប់ហើយ ព្រះយេស៊ូបិទគម្ពីរ ប្រគល់ទៅអ្នកថែរក្សា រួចទ្រង់គង់ចុះវិញ។ មនុស្សគ្រប់ៗរូបនៅក្នុងសាលាប្រជុំ សំឡឹងមើលព្រះអង្គ។
20Og han lukket boken og gav den til tjeneren og satte sig, og alle som var i synagogen, hadde sine øine festet på ham.
21ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ហេតុការណ៍ដែលមានចែងទុកក្នុងគម្ពីរដូចអ្នករាល់គ្នាទើបនឹងស្ដាប់អំបាញមិញ បានសំរេចជារូបរាងនៅថ្ងៃនេះហើយ»។
21Han begynte da med å si til dem: Idag er dette Skriftens ord opfylt for eders ører.
22ឮដូច្នេះ គេស្ងើចសរសើរ ព្រះយេស៊ូគ្រប់ៗគ្នា ទាំងនឹកឆ្ងល់អំពីព្រះបន្ទូល ប្រកបដោយព្រះហឫទ័យប្រណីសន្ដោស ដែលហូរចេញពីព្រះឱស្ឋ របស់ព្រះអង្គ។ គេពោលថា៖ «អ្នកនេះមិនមែនជាកូនរបស់ជាងយ៉ូសែបទេឬ?»។
22Og alle gav ham vidnesbyrd og undret sig over de livsalige ord som gikk ut av hans munn, og de sa: Er ikke dette Josefs sønn?
23ព្រះយេស៊ូមាន ព្រះបន្ទូលទៅគេថា៖ «ប្រហែលជាអ្នករាល់គ្នាចង់យកសុភាសិតដែលចែងថា "គ្រូពេទ្យអើយ ចូរមើលជំងឺរបស់ខ្លួនអោយជាសិនទៅ" មកផ្ចាញ់ផ្ចាលខ្ញុំទេដឹង! ឬ មួយអ្នករាល់គ្នាចង់និយាយមកខ្ញុំទៀតថា "យើងឮគេនិយាយ អំពីកិច្ចការទាំងអស់ដែលអ្នកធ្វើ នៅក្រុងកាពើណិម ចូរធ្វើការដដែលនៅទីនេះជាស្រុកកំណើតរបស់អ្នកអោយយើង ឃើញផង!"»។
23Og han sa til dem: I vil visst si til mig dette ordsprog: Læge, læg dig selv! Hvad vi har hørt du gjorde i Kapernaum, gjør det også her på ditt hjemsted!
24ព្រះអង្គមានព្រះបន្ទូលទៀតថា៖«ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា មិនដែលមាន ព្យាការី ណាម្នាក់ត្រូវគេគោរព នៅក្នុងស្រុកកំណើតរបស់ខ្លួនឡើយ។
24Men han sa: Sannelig sier jeg eder: Ingen profet blir vel mottatt på sitt hjemsted.
25ខ្ញុំសុំបញ្ជាក់ថា នៅជំនាន់លោកអេលីយ៉ាមេឃរាំងអស់រយៈពេលបីឆ្នាំកន្លះ បណ្ដាលអោយមានទុរ្ភិក្សយ៉ាងខ្លាំងពេញទាំងស្រុក។ នៅស្រុកអ៊ីស្រាអែលមានស្ដ្រីម៉េមាយជាច្រើន។
25Og i sannhet sier jeg eder: Det var mange enker i Israel i Elias' dager, dengang da himmelen blev lukket for tre år og seks måneder, da det blev en stor hunger over hele landet,
26ក៏ប៉ុន្ដែ ព្រះជាម្ចាស់ពុំបានចាត់ព្យាការីអេលីយ៉ាអោយទៅជួយស្ដ្រីមេម៉ាយណាម្នាក់ នៅស្រុកអ៊ីស្រាអែលឡើយ គឺព្រះអង្គបានចាត់លោកអោយទៅជួយស្ដ្រីមេម៉ាយម្នាក់ ដែលរស់នៅភូមិសារិបតា ក្នុងក្រុងស៊ីដូនវិញ។
26og til ingen av dem blev Elias sendt, men bare til en enke i Sarepta i Sidons land.
27នៅជំនាន់ព្យាការីអេលីសេ មានមនុស្សឃ្លង់ជាច្រើន ក្នុងស្រុកអ៊ីស្រាអែល ប៉ុន្ដែ គ្មានអ្នកណាម្នាក់បានជាសោះឡើយ គឺមានតែលោកណាម៉ាន់ជាជនជាតិស៊ីរីម្នាក់ប៉ុណ្ណោះ »។
27Og det var mange spedalske i Israel på profeten Elisas tid, og ingen av dem blev renset, men bare syreren Na'aman.
28កាលបានឮ ព្រះបន្ទូលទាំងនេះ អ្នកនៅក្នុងសាលាប្រជុំ ទាំងប៉ុន្មាន ខឹងព្រះយេស៊ូគ្រប់ៗគ្នា។
28Og alle i synagogen blev fulle av vrede da de hørte dette,
29គេក្រោកឡើង ចាប់ប្រអូស ប្រទាញព្រះយេស៊ូចេញពីភូមិដែលសង់លើកំពូលភ្នំ នាំឆ្ពោះទៅមាត់ជ្រោះ បំរុងនឹងច្រានព្រះអង្គទម្លាក់ទៅក្រោម។
29og de stod op og drev ham ut av byen og førte ham ut på brynet av det fjell som deres by var bygget på, for å styrte ham ned.
30ប៉ុន្ដែ ព្រះអង្គយាងចេញពីកណ្ដាលចំណោមគេបាត់ទៅ។
30Men han gikk midt gjennem flokken og drog bort.
31ព្រះយេស៊ូយាងទៅក្រុងកាពើណិម ក្នុងស្រុកកាលីឡេ។ នៅទីនោះ ព្រះអង្គបង្រៀនបណ្ដាជនជារៀងរាល់ថ្ងៃសប្ប័ទ ។
31Og han kom ned til Kapernaum, en by i Galilea, og lærte dem på sabbaten,
32មនុស្សគ្រប់គ្នាងឿងឆ្ងល់យ៉ាងខ្លំាងអំពីបែបបទ ដែលព្រះអង្គបង្រៀន ព្រោះព្រះអង្គ មានព្រះបន្ទូលប្រកបដោយអំណាច។
32og de var slått av forundring over hans lære; for hans tale var med myndighet.
33នៅក្នុងសាលាប្រជុំ មានបុរសម្នាក់ដែលវិញ្ញាណរបស់អារក្សអាសោចិយ៍នៅក្នុងខ្លួន ស្រែកឡើងខ្លាំងៗថា៖
33Og i synagogen var det en mann som var besatt av en uren ånd, og han ropte med høi røst:
34«ព្រះយេស៊ូ ជាអ្នកភូមិណាសារ៉ែតអើយ! តើព្រះអង្គចង់ធ្វើអ្វីយើង? ព្រះអង្គមកបំផ្លាញយើង! ខ្ញុំស្គាល់ព្រះអង្គហើយ ព្រះអង្គជាព្រះដ៏វិសុទ្ធ ដែលមកពីព្រះជាម្ចាស់»។
34Å, hvad har vi med dig å gjøre, Jesus fra Nasaret? Du er kommet for å ødelegge oss; jeg vet hvem du er, du Guds hellige!
35ព្រះយេស៊ូ គំរាមវិញ្ញាណរបស់អារក្សអាសោចិយ៍នោះថា៖ «ស្ងៀម ចេញពីអ្នកនេះទៅ!»។ អារក្សក៏ផ្ដួលបុរសនោះ នៅកណ្ដាល ចំណោមបណ្ដាជនរួចចេញទៅ ដោយពុំមានធ្វើអោយគាត់ឈឺចាប់អ្វីឡើយ។
35Og Jesus truet den og sa: Ti, og far ut av ham! Og den onde ånd kastet ham ned midt iblandt dem og fór ut av ham uten å skade ham.
36មនុស្សម្នាភ័យស្រឡាំងកាំង ហើយនិយាយគ្នាទៅវិញទៅមកថា៖ «ចុះពាក្យសំដីរបស់លោកនេះអីក៏ពូកែម៉្លេះ មើល៍លោកមានអំណាច និង ឫទ្ធានុភាពអាចបញ្ជាទៅវិញ្ញាណអាក្រក់អោយវាចេញ ហើយវាធ្វើតាម»។
36Og redsel kom over alle, og de talte med hverandre og sa: Hvad er dette for et ord? for med myndighet og makt byder han de urene ånder, og de farer ut!
37បន្ទាប់មក ព្រះកិត្ដិនាមរបស់ព្រះយេស៊ូល្បីខ្ចរខ្ចាយ ពាសពេញតំបន់នោះ។
37Og rykte om ham kom ut til hvert sted i landet deromkring.
38ព្រះយេស៊ូយាងចេញពីសាលាប្រជុំ ទៅផ្ទះលោកស៊ីម៉ូន ពេលនោះ ម្ដាយក្មេករបស់លោកស៊ីម៉ូនគ្រុនយ៉ាងខ្លាំងគេទូលសូមព្រះអង្គមេត្ដាប្រោសគាត់អោយបានជា។
38Og han stod op og forlot synagogen, og gikk inn i Simons hus. Men Simons svigermor lå i sterk feber, og de bad ham hjelpe henne.
39ព្រះយេស៊ូអោនទៅលើអ្នកជំងឺ ព្រះអង្គគំរាមជំងឺគ្រុន ជំងឺគ្រុនក៏ចេញបាត់ទៅ ហើយម្ដាយក្មេករបស់លោកស៊ីម៉ូនក៏បានជា។ រំពេចនោះ គាត់ក្រោកឡើងបំរើភ្ញៀវ។
39Og han stod over henne og truet feberen, og den forlot henne; og straks stod hun op og tjente dem.
40នៅពេលថ្ងៃលិច អ្នកស្រុកទាំងអស់នាំបងប្អូនដែលមានជំងឺផ្សេងៗមករកព្រះយេស៊ូ។ ព្រះអង្គដាក់ព្រះហស្ដលើអ្នកទាំងនោះ ហើយប្រោសគេអោយបានជាសះស្បើយគ្រប់ៗគ្នា។
40Men da solen gikk ned, kom alle som hadde syke som led av forskjellige sykdommer, og førte dem til ham; og han la sine hender på hver især av dem og helbredet dem.
41មានអារក្សចេញពីមនុស្សជាច្រើន ទាំងស្រែកថា៖ «ព្រះអង្គជាព្រះបុត្រារបស់ព្រះជាម្ចាស់»។ ប៉ុន្ដែ ព្រះយេស៊ូគំរាមអារក្សទាំងនោះ មិនអោយនិយាយ ជាដាច់ខាត ព្រោះពួកវាដឹងថា ព្រះអង្គជាព្រះគ្រិស្ដ ។
41Også onde ånder fór ut av mange, og de ropte: Du er Guds Sønn! Og han truet dem og tillot dem ikke å tale, fordi de visste at han var Messias.
42លុះព្រលឹមឡើង ព្រះយេស៊ូយាងចេញពីក្រុងទៅកន្លែងស្ងាត់។ បណ្ដាជននាំគ្នាដើររកព្រះអង្គ។ លុះជួបហើយ គេឃាត់ព្រះអង្គអោយនៅជាមួយ មិនចង់អោយយាងចាកចោលគេឡើយ។
42Men da det var blitt dag, gikk han ut og drog til et øde sted, og folket lette efter ham, og de kom like til ham og holdt på ham, forat han ikke skulde gå fra dem.
43ប៉ុន្ដែ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖«ខ្ញុំត្រូវនាំដំណឹងល្អ អំពីព្រះរាជ្យ របស់ព្រះជាម្ចាស់ទៅក្រុងឯទៀតៗដែរ ដ្បិតព្រះអង្គបានចាត់ខ្ញុំអោយមកបំពេញការនេះឯង»។
43Men han sa til dem: Også i de andre byer må jeg forkynne evangeliet om Guds rike; for dertil er jeg utsendt.
44បន្ទាប់មក ព្រះយេស៊ូប្រកាសដំណឹងល្អ តាមសាលាប្រជុំ នានាក្នុងស្រុកកាលីឡេ។
44Og han forkynte ordet i synagogene i Galilea.