Khmer

Norwegian

Mark

4

1ព្រះយេស៊ូចាប់ផ្ដើមបង្រៀនបណ្ដាជននៅតាមឆ្នេរសមុទ្រម្ដងទៀត។ មានបណ្ដាជនច្រើនកុះករនាំ គ្នាមករកព្រះអង្គ ព្រះអង្គក៏យាងចុះទៅគង់ក្នុងទូកមួយ នៅក្បែរមាត់ច្រាំង រីឯបណ្ដាជនអង្គុយនៅលើគោក តាមឆ្នេរសមុទ្រ។
1Og han begynte atter å lære ved sjøen, og meget folk samlet sig om ham, så han gikk ut i en båt og satt i den ute på sjøen, og alt folket var på land ved sjøen.
2ព្រះអង្គប្រើពាក្យប្រស្នាបង្រៀនគេអំពីសេចក្ដីជាច្រើន។ ព្រះអង្គបង្រៀនគេថា៖
2Og han lærte dem meget i lignelser, og sa til dem idet han lærte:
3«ចូរស្ដាប់ មានបុរសម្នាក់ចេញទៅព្រោះស្រូវ។
3Hør! Se, en såmann gikk ut for å så,
4ពេលគាត់ព្រោះ មានគ្រាប់ពូជ ខ្លះធ្លាក់ទៅលើផ្លូវ ហើយសត្វមកចឹកស៊ីអស់ទៅ។
4og det skjedde da han sådde, da falt noget ved veien; og fuglene kom og åt det op.
5មានគ្រាប់ពូជខ្លះទៀតធ្លាក់ទៅលើកន្លែងមាន ថ្មពុំសូវមានដី គ្រាប់ពូជក៏ដុះឡើងភ្លាម ព្រោះដីមិនជ្រៅ។
5Og noget falt på stengrunn, hvor det ikke hadde meget jord; og det kom snart op, fordi det ikke hadde dyp jord,
6លុះដល់ថ្ងៃក្ដៅពន្លកដែលដុះឡើងនោះ ក៏ក្រៀមស្វិតអស់ទៅ ព្រោះឫសចាក់មិនបានជ្រៅ។
6og da solen gikk op, blev det avsvidd, og da det ikke hadde rot, visnet det.
7មានគ្រាប់ពូជខ្លះទៀតធ្លាក់ទៅលើដីដែលមានបន្លា។ បន្លាក៏ដុះឡើងរួបរឹតស្រូវមិនអោយបង្កើតផលបានឡើយ។
7Og noget falt blandt torner; og tornene skjøt op og kvalte det, og det bar ikke frukt.
8គ្រាប់ពូជឯទៀតៗធ្លាក់ទៅលើដីមានជីជាតិល្អ គ្រាប់ពូជក៏ដុះឡើង ហើយលូតលាស់ បង្កើតផលខ្លះអោយផលមួយជាសាមសិប ខ្លះទៀតអោយមួយជាហុកសិប និង ខ្លះទៀតមួយជាមួយរយ»។
8Og noget falt i god jord; og det bar frukt som vokste og blev stor, og det bar inntil tretti fold og seksti fold og hundre fold.
9បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលថា៖ «អស់អ្នកដែលឮពាក្យនេះ សូមយកទៅពិចារណាចុះ!»។
9Og han sa til dem: Den som har ører å høre med, han høre!
10កាលព្រះយេស៊ូគង់នៅដាច់ឡែកពីបណ្ដាជន អស់អ្នកដែលនៅជាមួយព្រះអង្គ និង សិស្សទាំងដប់ពីររូបទូលសួរព្រះអង្គអំពីពាក្យប្រស្នាទាំងនោះ។
10Og da han var blitt alene, spurte de tolv og de andre som var med ham, om lignelsene.
11ព្រះអង្គមានព្រះបន្ទូលតបថា៖ «ព្រះជាម្ចាស់បានប្រោសប្រទានអោយអ្នករាល់គ្នាយល់គំរោងការដ៏លាក់កំបាំងនៃព្រះរាជ្យ របស់ព្រះអង្គ។ រីឯអ្នកដទៃ គេឮសេចក្ដីទាំងអស់ជាពាក្យប្រស្នាវិញ។
11Og han sa til dem: Eder er Guds rikes hemmelighet gitt, men til hine som er utenfor, sies det alt sammen i lignelser,
12ដូច្នេះ ទោះបីគេខំប្រឹងមើល ក៏ពុំឃើញ គេខំប្រឹងស្ដាប់ ក៏ពុំយល់ដែរ ក្រែងលោគេប្រែចិត្ដគំនិត ហើយព្រះជាម្ចាស់នឹងអត់ទោសអោយគេ»។
12forat de skal se og se og ikke skjelne, og høre og høre og ikke forstå, forat de ikke skal omvende sig og få forlatelse.
13ព្រះយេស៊ូមានព្រះបន្ទូលទៀតថា៖ «បើអ្នករាល់គ្នាមិនយល់ប្រស្នានេះផងធ្វើម្ដេចអោយអ្នករាល់គ្នាយល់ប្រស្នាឯទៀតៗបាន!
13Og han sa til dem: Forstår I ikke denne lignelse? Hvorledes skal I da skjønne alle lignelsene?
14អ្នកព្រោះស្រូវ សាបព្រោះព្រះបន្ទូល
14Såmannen sår ordet.
15មនុស្សខ្លះប្រៀបបីដូចជាផ្លូវ ដែលព្រះបន្ទូលបានធ្លាក់ទៅលើ កាលបានស្ដាប់ព្រះបន្ទូលហើយមារសាតាំង ក៏មកឆក់យកព្រះបន្ទូល ដែលបានព្រោះក្នុងចិត្ដគេទៅភ្លាម។
15Men de ved veien er de som ordet blir sådd i, og når de har hørt det, kommer straks Satan og tar bort ordet som er sådd i dem.
16មនុស្សដែលបានទទួលគ្រាប់ពូជនៅលើដីមានថ្មក៏ដូច្នោះដែរ កាលបានស្ដាប់ព្រះបន្ទូលហើយគេទទួលយកភ្លាម ដោយអំណរ
16Og på samme måte de som såes på stengrunn; det er de som straks tar imot ordet med glede når de får høre det,
17ប៉ុន្ដែ គេពុំទុកអោយព្រះបន្ទូល ចាក់ឫស នៅក្នុងខ្លួនគេឡើយ គឺគេជាប់ចិត្ដតែមួយភ្លែត។ លុះដល់មានទុក្ខវេទនា ឬ ត្រូវគេបៀតបៀន ព្រោះតែព្រះបន្ទូល គេក៏បោះបង់ចោលជំនឿភ្លាម។
17og de har ikke rot i sig, men holder bare ut til en tid; blir det så trengsel eller forfølgelse for ordets skyld, da tar de straks anstøt.
18មនុស្សខ្លះទទួលគ្រាប់ពូជនៅលើដីដែលមានបន្លា គេបានស្ដាប់ព្រះបន្ទូលដែរ
18Og andre igjen er de som såes blandt torner; det er de som hører ordet,
19ប៉ុន្ដែ ការខ្វល់ខ្វាយអំពីជីវិតរស់នៅក្នុងលោកីយ៍ ចិត្ដលោភលន់ចង់បានទ្រព្យសម្បត្ដិ និង ចិត្ដប៉ងប្រាថ្នាផ្សេងៗ រឹបរួតព្រះបន្ទូលមិនអោយបង្កើតផលបានឡើយ។
19og verdens bekymringer og rikdommens forførelse og attrå efter de andre ting kommer inn og kveler ordet, og det blir uten frukt.
20រីឯអ្នកដែលបានទទួលគ្រាប់ពូជនៅលើដីមានជីជាតិល្អ កាលបានស្ដាប់ព្រះបន្ទូលហើយ ក៏ទទួលយកបង្កបង្កើតផល អ្នកខ្លះបានមួយជាសាមសិប អ្នកខ្លះបានមួយជាហុកសិប អ្នកខ្លះទៀត បានមួយជាមួយរយ»។
20Og dette er de som er sådd i den gode jord: de som hører ordet og tar imot det og bærer frukt, tretti fold og seksti fold og hundre fold.
21បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «គេមិនដែលអុជចង្កៀង ហើយយកធុងគ្របពីលើ ឬយកទៅដាក់ក្រោមគ្រែឡើយ។ គេតែងយកចង្កៀងទៅដាក់លើជើងចង្កៀងវិញ។
21Og han sa til dem: Kommer vel lyset inn for å settes under en skjeppe eller under en seng? Kommer det ikke for å settes i staken?
22គ្រប់ការលាក់កំបាំងនឹងត្រូវបើកអោយគេដឹង ហើយគ្រប់អាថ៌កំបាំង ក៏នឹងត្រូវលេចមកអោយមនុស្សគ្រប់គ្នាឃើញច្បាស់ដែរ។
22For intet er skjult uten at det skal åpenbares, heller ikke blir noget dulgt uten for å komme for dagen.
23អ្នកណាឮពាក្យនេះ សូមយកទៅពិចារណាចុះ!»។
23Om nogen har ører å høre med, han høre!
24ព្រះយេស៊ូមានព្រះបន្ទូលទៀតថា៖ «ចូរអ្នករាល់គ្នាប្រុងប្រយ័ត្ននឹងសេចក្ដីដែលអ្នករាល់គ្នាស្ដាប់នេះអោយមែនទែន។ ព្រះជាម្ចាស់នឹងវាល់អោយអ្នករាល់គ្នាតាមរង្វាល់ដែលអ្នករាល់គ្នាវាល់អោយអ្នកដទៃ ហើយព្រះអង្គនឹងបន្ថែមអោយអ្នករាល់គ្នា
24Og han sa til dem: Akt på hvad I hører! Med det samme mål som I måler med, skal eder måles igjen, og enn mere skal gis eder.
25ព្រោះអ្នកណាមានហើយ ព្រះជាម្ចាស់នឹងប្រទានអោយថែមទៀត តែអ្នកណាដែលគ្មានព្រះអង្គនឹងហូតយកអ្វីៗដែលអ្នកនោះមានផង»។
25For den som har, ham skal gis, og den som ikke har, fra ham skal endog tas det han har.
26ព្រះយេស៊ូមានព្រះបន្ទូលទៀតថា៖ «ព្រះរាជ្យ របស់ព្រះជាម្ចាស់ ប្រៀបបីដូចជាបុរសម្នាក់ព្រោះស្រូវនៅក្នុងស្រែរបស់ខ្លួន។
26Og han sa: Med Guds rike er det således som når et menneske kaster sæden i jorden
27ទោះបីគាត់ដេកក្ដី ក្រោកក្ដី យប់ក្ដី ថ្ងៃក្ដី គ្រាប់ពូជនៅតែមានពន្លកដុះឡើងដោយគាត់ពុំបានដឹងថា គ្រាប់ពូជនោះដុះរបៀបណាឡើយ
27og sover og står op, natt og dag, og sæden spirer frem og blir høi, uten at han selv vet av det.
28ដ្បិតដីធ្វើអោយពូជបង្កើតផលដោយខ្លួនឯងដំបូងមានពន្លកលេចឡើង បន្ទាប់មក ក៏បែកជាកួរហើយចេញជាគ្រាប់ស្រូវ។
28Av sig selv bærer jorden grøde: først strå, så aks, så fullt korn i akset.
29លុះស្រូវទុំ គេយកកណ្ដៀវមកច្រូត ដ្បិតដល់រដូវចំរូតហើយ»។
29Men når grøden er moden, sender han straks sigden ut, fordi høsten er forhånden.
30ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «តើយើងប្រដូចព្រះរាជ្យរបស់ព្រះជាម្ចាស់ទៅនឹងអ្វី? តើយើងយកប្រស្នាណា មកប្រដូចនឹងព្រះរាជ្យរបស់ព្រះអង្គ?
30Og han sa: Hvad skal vi ligne Guds rike med, eller hvad lignelse skal vi bruke om det?
31ព្រះរាជ្យរបស់ព្រះជាម្ចាស់ប្រៀបបីដូចជាគ្រាប់ពូជម៉្យាង កាលគេព្រោះលើដី គ្រាប់ពូជនោះល្អិតជាងគេទាំងអស់ក្នុងលោក។
31Det er likesom sennepskornet, som er mindre enn alt annet frø på jorden når det såes i jorden;
32លុះព្រោះរួចហើយ គ្រាប់ពូជនោះក៏ដុះឡើងធំជាងដំណាំឯទៀតៗ ព្រមទាំងបែកមែកសាខាមានម្លប់អោយបក្សាបក្សីមកធ្វើសំបុកជ្រកអាស្រ័យ»។
32og når det er sådd, vokser det op og blir større enn alle maturter og skyter store grener, så at himmelens fugler kan bygge rede under dets skygge.
33ព្រះយេស៊ូតែងប្រកាសព្រះបន្ទូល ដោយប្រើជាពាក្យប្រស្នារបៀបនេះ តាមតែគេអាចយល់បាន។
33Og i mange sådanne lignelser talte han ordet til dem, så meget som de kunde høre,
34ព្រះអង្គតែងមានព្រះបន្ទូលទៅគេសុទ្ធតែជាពាក្យប្រស្នា ប៉ុន្ដែ ពេលនៅដាច់ឡែកពីបណ្ដាជន ព្រះអង្គបកស្រាយទាំងអស់ប្រាប់ពួកសិស្ស ។
34og uten lignelse talte han ikke til dem; men i enrum utla han alt sammen for sine disipler.
35នៅល្ងាចថ្ងៃដដែលនោះ ព្រះយេស៊ូមានព្រះបន្ទូលទៅពួកសិស្ស ថា៖ «យើងនាំគ្នាឆ្លងទៅត្រើយម្ខាង»។
35Og samme dag, da det var blitt aften, sa han til dem: La oss fare over til hin side!
36ពួកសិស្សក៏ចេញពីបណ្ដាជន ហើយអុំទូកដែលមានព្រះយេស៊ូគង់នៅក្នុងនោះ ដោយមាន ទូកឯទៀតៗទៅជាមួយដែរ។
36Og de lot folket fare, og tok ham med sig i båten som han var; men også andre båter var i følge med ham.
37ស្រាប់តែមានខ្យល់ព្យុះបក់បោកមកយ៉ាងខ្លាំង ហើយរលកក៏បោក ប៉ះនឹងទូកបណ្ដាលអោយទឹកចូលស្ទើរពេញ។
37Og det kom en sterk stormvind, og bølgene slo inn i båten, så at den holdt på å fylles.
38រីឯព្រះយេស៊ូវិញ ព្រះអង្គផ្ទំលក់លើខ្នើយ នៅកន្សៃទូក។ ពួកសិស្សដាស់ព្រះអង្គថា៖ «លោកគ្រូ យើងស្លាប់ឥឡូវហើយ! លោកមិនអើពើទេឬ?»។
38Og han lå og sov bak i båten på en hodepute; og de vekket ham og sa til ham: Mester! bryr du dig ikke om at vi går under?
39ព្រះយេស៊ូតើនឡើង មានព្រះបន្ទូលគំរាមខ្យល់ព្យុះ និង បញ្ជាសមុទ្រថា៖ «ស្ងប់ស្ងៀមទៅ!»។ ពេលនោះខ្យល់ព្យុះក៏ស្ងប់ ហើយផ្ទៃទឹកក៏រាបស្មើដែរ។
39Og han stod op og truet vinden, og til sjøen sa han: Ti, vær stille! Og vinden la sig, og det blev blikkstille.
40បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលទៅពួកសិស្សថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាភិតភ័យដូច្នេះ? អ្នករាល់គ្នាមិនទាន់មានជំនឿទេឬ?»។
40Og han sa til dem: Hvorfor er I så redde? Hvorledes kan I være så vantro?
41ពួកគេកោតស្ញប់ស្ញែងជាខ្លាំង ហើយនិយាយគ្នាទៅវិញទៅមកថា៖ «តើលោកនេះជានរណាបានជា ខ្យល់ព្យុះ និង សមុទ្រស្ដាប់បង្គាប់លោកដូច្នេះ?»។
41Og de blev storlig forferdet, og sa til hverandre: Hvad er dette for en, som både vinden og sjøen er lydige?