Khmer

Norwegian

Mark

7

1មានពួកខាងគណៈផារីស៊ី និង អាចារ្យ ខ្លះ នាំគ្នាមកពីក្រុងយេរូសាឡឹមទៅជួបព្រះយេស៊ូ។
1Og fariseerne og nogen av de skriftlærde, som var kommet fra Jerusalem, samlet sig om ham.
2គេឃើញសិស្ស របស់ព្រះអង្គខ្លះបរិភោគអាហារ ដោយដៃមិនបរិសុទ្ធ គឺគេពុំបានលាងដៃជាមុន។
2Og de fikk se at nogen av hans disipler åt med vanhellige, det er uvaskede, hender;
3ធម្មតាពួកផារីស៊ី និង ជនជាតិយូដាទាំងអស់ តែងតែធ្វើពិធីលាងដៃយ៉ាងស្អាតហ្មត់ចត់មុននឹងបរិភោគ តាមទំនៀមទម្លាប់របស់ចាស់បុរាណ។
3fariseerne og alle jøder eter ikke uten at de først omhyggelig har vasket hendene, for de holder fast ved de gamles vedtekt,
4នៅពេលត្រឡប់មកពីផ្សារវិញ ដរាបណាគេមិនបានធ្វើពិធីលាងសំអាតខ្លួនជាមុនទេ គេមិនបរិភោគឡើយ។ គេកាន់ទំនៀមទម្លាប់ផ្សេងៗទៀតជាច្រើន ដូចជាពិធីលាងពែង លាងថូទឹក លាងឆ្នំាង លាងតុជាដើម។
4og når de kommer fra torvet, eter de ikke før de har vasket sig, og det er meget annet som de har vedtatt å holde: vaskninger av beger og krus og kobberkar og benker.
5ពួកខាងគណៈផារីស៊ី និង ពួកអាចារ្យទូលសួរព្រះយេស៊ូថា៖ «ហេតុអ្វីបានជាសិស្សរបស់លោកមិនកាន់តាមទំនៀមទម្លាប់ចាស់បុរាណ គឺនាំគ្នាបរិភោគដោយដៃមិនបរិសុទ្ធដូច្នេះ?»។
5Og fariseerne og de skriftlærde spurte ham: Hvorfor følger ikke dine disipler de gamles vedtekt, men eter med vanhellige hender?
6ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖«ព្យាការី អេសាយបានថ្លែងទុកថា "អ្នករាល់គ្នាជាមនុស្សមានពុត" ត្រូវណាស់ ដូចមានចែងថាៈ ប្រជារាស្ដ្រនេះគោរពយើងតែបបូរមាត់ ឯចិត្ដគេនៅឆ្ងាយពីយើង។
6Men han sa til dem: Rett spådde Esaias om eder, I hyklere, således som skrevet er: Dette folk ærer mig med lebene, men deres hjerte er langt borte fra mig;
7គេថ្វាយបង្គំយើង តែឥតបានការអ្វីសោះ ព្រោះគេបង្រៀនតែក្បួនច្បាប់របស់មនុស្សប៉ុណ្ណោះ។
7men de dyrker mig forgjeves, idet de lærer lærdommer som er menneskebud.
8អ្នករាល់គ្នាបោះបង់ចោលបទបញ្ជារបស់ព្រះជាម្ចាស់ បែរទៅកាន់តាមទំនៀមទម្លាប់របស់មនុស្ស វិញ»។
8I forlater Guds bud og holder fast ved menneskers vedtekt.
9ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «អ្នករាល់គ្នាលុបបំបាត់បទបញ្ជារបស់ព្រះជាម្ចាស់ចោល បែរទៅកាន់តាមទំនៀមទម្លាប់របស់អ្នករាល់គ្នាផ្ទាល់វិញ។
9Og han sa til dem: Det er riktig vakkert at I gjør Guds bud til intet for å holde eders vedtekt.
10លោកម៉ូសេ បានថ្លែងថាៈ "ចូរគោរពមាតាបិតារបស់អ្នក អ្នកណាជេរប្រទេចផ្ដាសាមាតារបស់ខ្លួន ត្រូវមានទោសដល់ជីវិត"
10For Moses har sagt: Hedre din far og din mor, og: Den som banner far eller mor, skal visselig dø;
11រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាបែរជាពោលថាៈ "ប្រសិនបើមនុស្សម្នាក់និយាយទៅឪពុកម្ដាយថា អ្វីៗដែលខ្ញុំត្រូវជូនលោកឪពុកអ្នកម្ដាយបានរាប់ថាគ័របាន់ ស្រេចទៅហើយ "(ពាក្យនេះប្រែថាទុកជាតង្វាយថ្វាយព្រះជាម្ចាស់)។
11men I sier: Om et menneske sier til far eller mor: Det du skulde ha hatt til hjelp av mig, det skal være en korban, det er en gave til templet,
12អ្នករាល់គ្នាពុំទុកអោយគាត់ ជួយឪពុកម្ដាយឡើយ។
12så lar I ham ikke lenger få lov til å gjøre noget for far eller mor,
13អ្នករាល់គ្នាបានបំបាត់តម្លៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយសារទំនៀមទម្លាប់ដែលអ្នករាល់គ្នាបានបង្រៀនតៗគ្នា។ អ្នករាល់គ្នាបានធ្វើការផ្សេងៗជាច្រើន ស្រដៀងនឹងការទាំងនេះដែរ»។
13og således gjør I Guds ord til intet ved eders vedtekt, som I har pålagt menneskene. Og meget av samme slag gjør I.
14បន្ទាប់មក ព្រះយេស៊ូត្រាស់ហៅបណ្ដាជនមកម្ដងទៀត រួចមានព្រះបន្ទូលទៅគេថា៖ «ចូរស្ដាប់ខ្ញុំទាំងអស់គ្នា ហើយយល់អោយច្បាស់ថា
14Og han kalte atter folket til sig og sa til dem: Hør på mig alle, og forstå hvad jeg sier!
15អ្វីៗពីខាងក្រៅ ចូលទៅក្នុងមនុស្ស ពុំអាចធ្វើអោយមនុស្សក្លាយទៅជាមិនបរិសុទ្ធ បានឡើយ ផ្ទុយទៅវិញ មានតែអ្វីៗចេញពីមនុស្សប៉ុណ្ណោះដែលធ្វើអោយមិនបរិសុទ្ធ [
15Det er intet utenfor mennesket som kan gjøre ham uren når det kommer inn i ham; men det som går ut av mennesket, det er det som gjør mennesket urent.
16អ្នកណាឮពាក្យនេះហើយ ចូរយកទៅពិចារណាចុះ]»។
16Om nogen har ører å høre med, han høre!
17កាលព្រះយេស៊ូយាងចេញពីបណ្ដាជន ចូលទៅក្នុងផ្ទះ ពួកសិស្ស នាំគ្នាទូលសួរព្រះអង្គអំពីប្រស្នានេះ។
17Og da han var kommet inn i et hus, bort fra folket, spurte hans disipler ham om denne lignelse.
18ព្រះអង្គមានព្រះបន្ទូលទៅគេថា៖«អ្នករាល់គ្នាក៏គ្មានប្រាជ្ញាដូចពួកគេដែរឬ? អ្នករាល់គ្នាត្រូវយល់ថា អ្វីៗពីខាងក្រៅចូលទៅក្នុងមនុស្ស ពុំអាចធ្វើអោយគេក្លាយទៅជាមិនបរិសុទ្ធបានឡើយ
18Og han sa til dem: Er da også I så uforstandige? Skjønner I ikke at intet som kommer inn i mennesket utenfra, kan gjøre ham uren?
19ដ្បិតអ្វីៗទាំងនោះមិនចូលទៅក្នុងចិត្ដទេគឺចូលទៅក្នុងពោះ រួចចេញមកធ្លាក់ទៅទីបន្ទោរបង់»។ ព្រះអង្គបញ្ជាក់ថាគ្រប់អាហារសុទ្ធតែបរិសុទ្ធទាំងអស់។
19Det kommer jo ikke inn i hans hjerte, mere bare i hans buk, og går ut den naturlige vei, hvorved all mat blir renset.
20ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «មានតែអ្វីៗចេញពីមនុស្សប៉ុណ្ណោះ ដែលធ្វើអោយគេមិនបរិសុទ្ធ
20Men han sa: Det som går ut av mennesket, det er det som gjør mennesket urent.
21ដ្បិតគំនិតអាក្រក់ទាំងប៉ុន្មាន សុទ្ធតែចេញមកពីខាងក្នុងចិត្ដរបស់មនុស្សគឺគំនិតដែលនាំអោយប្រព្រឹត្ដកាមគុណថោកទាប លួចប្លន់ កាប់សម្លាប់
21For innenfra, fra menneskenes hjerte, kommer de onde tanker: utukt, tyveri, mord,
22ផិតក្បត់ លោភលន់ចង់បានទ្រព្យគេ កាចសាហាវ បោកប្រាស់គេ ប្រព្រឹត្ដអបាយមុខច្រណែនឈ្នានីស អំនួត និង គំនិតលេលា។
22hor, havesyke, ondskap, svik, skamløshet, ondt øie, bespottelse, overmot, uforstand.
23ការអាក្រក់ទាំងនេះហើយ ដែលចេញពីខាងក្នុងមនុស្សមក ធ្វើអោយគេក្លាយទៅជាមិនបរិសុទ្ធ »។
23Alle disse onde ting kommer ut innenfra og gjør mennesket urent.
24ព្រះយេស៊ូយាងចាកចេញពីទីនោះ ឆ្ពោះទៅកាន់តំបន់ជិតក្រុងទីរ៉ូស។ ព្រះអង្គយាងចូលក្នុងផ្ទះមួយទ្រង់ពុំចង់អោយនរណាដឹងថាទ្រង់គង់នៅទីនោះឡើយតែលាក់មិនជិត។
24Og han stod op og gikk bort derfra til Tyrus' og Sidons landemerker. Og han gikk inn i et hus, og vilde ikke at nogen skulde få vite det, og det kunde dog ikke holdes skjult;
25ភ្លាមនោះ ស្ដ្រីម្នាក់ដែលកូនស្រីមានវិញ្ញាណអាក្រក់ចូល បានឮគេនិយាយអំពីព្រះយេស៊ូនាងមកក្រាបទៀបព្រះបាទារបស់ព្រះអង្គ។
25men en kvinne hvis datter hadde en uren ånd, hadde fått høre om ham, og kom straks og falt ned for hans føtter.
26ស្ដ្រីនោះជាសាសន៍ក្រិកមានកំណើតនៅភេនីសក្នុងស្រុកស៊ីរី។ នាងទូលសូមព្រះយេស៊ូដេញអារក្សចេញពីកូននាង។
26Men kvinnen var en hedensk kvinne, syrofønikisk av ætt; og hun bad ham at han vilde drive den onde ånd ut av hennes datter.
27ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖ «ត្រូវទុកអោយកូនចៅបរិភោគឆ្អែតជាមុនសិន មិនគួរយកអាហាររបស់កូនចៅបោះទៅអោយកូនឆ្កែស៊ីឡើយ»។
27Og han sa til henne: La først barna bli mette! for det er ikke vakkert å ta brødet fra barna og kaste det for de små hunder.
28នាងទូលព្រះអង្គថា៖ «ពិតមែនហើយលោកម្ចាស់! ប៉ុន្ដែ កូនឆ្កែនៅក្រោមតុ វាស៊ីកំទេចអាហារដែលកូនក្មេងធ្វើអោយជ្រុះនោះបាន»។
28Men hun svarte ham: Det er sant, Herre! de små hunder eter jo under bordet av barnas smuler.
29ពេលនោះព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖«ដោយនាងនិយាយដូច្នេះ ចូរនាងវិលត្រឡប់ទៅវិញចុះ អារក្សបានចេញពីកូននាងហើយ»។
29Og han sa til henne: For dette ords skyld sier jeg dig: Gå bort! Den onde ånd er faret ut av din datter.
30ពេលស្ដ្រីនោះមកដល់ផ្ទះ នាងឃើញកូនស្រីដេកនៅលើគ្រែ ដ្បិតអារក្សបានចេញពីក្មេងនោះហើយ។
30Og hun gikk bort til sitt hus og fant at barnet lå på sengen, og at den onde ånd var faret ut.
31ព្រះយេស៊ូយាងចេញពីតំបន់ក្រុងទីរ៉ូស កាត់តាមតំបន់ក្រុងស៊ីដូន និង តំបន់ស្រុកដេកាប៉ូល ឆ្ពោះទៅសមុទ្រកាលីឡេវិញ។
31Og da han gikk ut igjen fra Tyrus' landemerker, kom han gjennem Sidon til den Galileiske Sjø, midt igjennem Dekapolis-landet.
32គេនាំបុរសថ្លង់ម្នាក់មកគាល់ព្រះអង្គ។ ម៉្យាងទៀត បុរសនោះពុំអាចនិយាយបានស្រួលដូចធម្មតាផង។ គេទូលអង្វរសូមអោយព្រះអង្គដាក់ព្រះហស្ដេលីគាត់។
32Og de førte til ham en mann som var døv og hadde ondt for å tale, og de bad ham legge sin hånd på ham.
33ព្រះអង្គនាំគាត់ចេញទៅដោយឡែកដាច់ពីបណ្ដាជន ទ្រង់ដាក់ព្រះអង្គុលីក្នុងត្រចៀកគាត់ ហើយស្ដោះទឹកព្រះឱស្ឋយកទៅផ្ដិតលើអណ្ដាតគាត់
33Og han tok ham avsides fra folket, og stakk sine fingrer i hans ører og spyttet og rørte ved hans tunge,
34រួចព្រះអង្គងើបព្រះភ័ក្ដ្រឡើង ទតទៅលើមេឃ ដកដង្ហើមធំ ហើយមានព្រះបន្ទូលថា «អិបផាថា» (ប្រែថាៈ ចូរបើកឡើង)។
34og så op mot himmelen, sukket og sa til ham: Effata! det er: lat dig op!
35រំពេចនោះស្រាប់តែត្រចៀករបស់បុរសនោះអាចស្ដាប់ឮ អណ្ដាតរបស់គាត់ក៏គ្រលាស់បាន ហើយគាត់ក៏និយាយស្ដីបានច្បាស់លាស់។
35Og straks blev hans ører oplatt, og hans tunges bånd blev løst, og han talte rent.
36ព្រះយេស៊ូបានហាមប្រាមពួកគេមិនអោយនិយាយហេតុការណ៍នេះ ប្រាប់នរណាសោះឡើយ។ ប៉ុន្ដែ ទោះបីព្រះអង្គហាមប្រាមយ៉ាងណាក៏ដោយ គេរឹតតែប្រកាសខ្លាំងឡើងៗ។
36Og han forbød dem å si det til nogen; men jo mere han forbød dem det, dess mere kunngjorde de det.
37មនុស្សម្នាងឿងឆ្ងល់ពន់ពេកណាស់ ហើយពោលថា៖ «គ្រប់កិច្ចការដែលលោកធ្វើ សុទ្ធតែល្អទាំងអស់ សូម្បីតែមនុស្សថ្លង់ ក៏លោកធ្វើអោយឮបាន មនុស្សគក៏លោកធ្វើអោយនិយាយបានដែរ»។
37Og de var overvettes forundret og sa: Han har gjort alle ting vel; både gjør han at de døve hører, og at de målløse taler.